Thứ ba, 20-10-26 01:33:17
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

រួមដៃកសាង "ផ្ទះមេត្តាធម៌"

Báo Cà Mau ពាក្យចាស់តែងពោលថា៖ "មានទីលំនៅនឹងនរ ទើបប្រកបរបរចិញ្ចឹមជីវិតបានល្អ" ។ អត្ថន័យគឺចង់សំដៅដល់ភាពលំនឹងនៃកន្លែងស្នាក់នៅ កន្លែងរស់នៅ និងធ្វើការ។ នៅពេលជីវភាពរស់នៅបានលំនឹង ទើបការកសាងអាជីពកាន់តែងាយស្រួល និងរលូនទៅបាន។

បងស្រី Quách Kim Tiền (ស្តាំ) ប្រធានសមាគមសហព័ន្ធនារីឃុំ Thới Bình រួមជាមួយកម្មាភិបាលសមគមអញ្ជើញទៅពិនិត្យល្បឿននៃការសាងសង់ផ្ទះរបស់បងស្រី Trịnh Thị Nhung។

ប៉ុន្តែ ចំពោះបងប្អូននារីក្រីក្រ និងមានការលំបាក មានផ្ទះផ្ទាល់ខ្លួនសម្រាប់ស្នាក់នៅវាជាក្តីស្រមៃដ៏សែនឆ្ងាយណាស់ទៅហើយ ព្រោះពួកគាត់ត្រូវគិតគូរពីរឿងហូបចុក និងស្លៀកពាក់ប្រចាំថ្ងៃ ។ ដោយយល់ច្បាស់ និងពេញដោយក្តីចែករំលែក សមាគមសហព័ន្ធនារីឃុំ Thới Bình បានបំផុសចលនា និងកៀរគរកសាង "ផ្ទះមេត្តាធម៌" ដើម្បីជួយនារីក្រីក្រ និងនារីដែលមានជីវភាពជួបលំបាកមានកន្លែងស្នាក់នៅស្ថេរភាព និងស្ងប់ចិត្តឈានឡើងក្នុងការរស់នៅ។

សមាគមសហព័ន្ធនារីឃុំ Thới Bình បានកសាងផែនការច្បាស់លាស់ និងចង្អុលការណែនាំសាខាសមាគមនានា ចុះស្រង់ស្ថិតិជាក់ស្តែងនូវស្ថានភាពផ្ទះសម្បែងរបស់គ្រួសារនារីក្រីក្រ នារីនៅលីវ ជនពិការ និងករណីដែលមានការលំបាកពិសេស។ ពីលទ្ធផលនៃការស្រង់ស្ថិតិ សមាគមបានស្នើវិធានការឧបត្ថម្ភសមស្រប និងជាក់ស្តែងទាន់ពេលវេលាផងដែរ។

បងស្រី Quách Kim Tiền  ប្រធានសមាគមសហព័ន្ធនារីឃុំ Thới Bình បានឱ្យដឹង៖ "សមាគមសហព័ន្ធនារីឃុំ បានកៀរគរជំនួយកសាង "ផ្ទះមេត្តាធម៌" ចំនួន ៤ ខ្នង ដោយមួយខ្នងៗសរុបតម្លៃ ៤៥ លានដុងពីអ្នកឧបត្ថម្ភ និងគ្រួសារបដិភាគបន្ថែម ១៥ លានដុង។ មានផ្ទះសម្រាប់ជ្រកកោន បងប្អូននារីស្ងប់ចិត្តក្នុងការបង្កបង្កើនផល និងខិតខំអភិវឌ្ឍសេដ្ឋកិច្ច" ។

មានផ្ទះថ្មី ជួយឱ្យប្តីប្រពន្ធបងស្រី Trịnh Thị Nhung សុខសាន្តចិត្តពលកម្មផលិត ដើម្បីលំនឹងជីវភាព។

គ្រួសារបងស្រី Trịnh Thị Nhung  នៅអនុសង្កាត់លេខ ២  ឃុំ Thới Bình គឺជាគ្រួសារមួយក្នុងចំណោមគ្រួសារដែលទទួលបានការឧបត្ថម្ភ "ផ្ទះមេត្តាធម៌" ។ គ្រួសារបងស្រី Nhung ស្ថិតក្នុងស្ថានភាពជួបលំបាកខាងផ្ទះស្នាក់នៅ គ្មានដីផលិត ត្រូវប្រកបរបរលក់ឆ្នោត និងនំប៉័ង ដើម្បីចិញ្ចឹមជីវភាពគ្រួសារប្រចាំថ្ងៃ ដោយប្រាក់ចំណូលរកបានក៏មិនទៀងទាត់។ ផ្ទះទ្រុឌទ្រោមយ៉ាងខ្លាំង ប៉ុន្តែគ្រួសារមិនមានលទ្ធភាពសាងសង់ថ្មី។ កម្មវិធី "ផ្ទះមេត្តាធម៌" បានឧបត្ថម្ភទឹកប្រាក់ចំនួន ៤៥ លានដុង រួមជាមួយនឹងការជួយជ្រោមជ្រែងពីបងប្អូនសាច់ញាតិ ពេលនេះ ផ្ទះថ្មីដ៏សមរម្យរបស់គ្រួសារបងស្រី Nhung កំពុងតែសាងសង់បានសម្រេចជាបណ្តើរៗដែរហើយ។

បងស្រី Nhung បានរៀបរាប់ថា៖ "ជាងដប់ឆ្នាំមកនេះ ប្តីប្រពន្ធខ្ញុំមិនហ៊ានគិតដល់រឿងសង់ផ្ទះថ្មីនោះទេ។ អាស្រ័យទទួលបានការយកចិត្តទុកដាក់ និងជួយឧបត្ថម្ភពីសមាគមនារីគ្រប់លំដាប់ថ្នាក់ ពេលនេះគ្រួសារខ្ញុំមានលក្ខខណៈសង់ផ្ទះថ្មីបានសមរម្យ។ នេះក៏ជាកម្លាំងចលករសម្រាប់គ្រួសារខ្ញុំខិតខំឈានឡើងផងដែរ" ។

រួមក្តីសុខដូចជាបងស្រី Nhung ផងដែរ ឆ្នាំ២០២៥ បងស្រី Phạm Thị Lài  នៅអនុសង្កាត់លេខ ៥ ឃុំ Thới Bình ត្រូវបានសមាគមសហព័ន្ធនារីឃុំ កៀរគរគណៈសប្បុរសធម៌សង្គមនៃសមាគមពុទ្ធសាសនាខេត្ត ឧបត្ថម្ភទឹកប្រាក់ ៤៥ លានដុង ដើម្បីសង់ផ្ទះថ្មី។ ស្ថិតក្នុងគ្រួសារក្រ​ មានដីផលិតត្រឹម ២ កុង ​រួមជាមួយការចិញ្ចឹមមាន់ ទាបន្ថែម ប្រាក់ចំណូលក៏តិចតួចស្តួចស្តើង សង់បានផ្ទះថ្មី បងស្រី Lài ហាក់បីដូចជាមានកម្លាំងសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ។

បងស្រី Lài រំភើបចិត្តចែករំលែកថា៖ "ខ្ញុំគិតថា មួយជីវិតនេះនឹងរស់នៅក្នុងផ្ទះទ្រុឌទ្រោមនេះរហូតហើយ។ តែអាស្រ័យការយកចិត្តទុកដាក់របស់សមាគមសហព័ន្ធនារីឃុំ ផ្ទះថ្មីដ៏រឹងមាំត្រូវបានសាងសង់ឡើង។ គុណបំណាច់នេះពិតជាពិបាកនឹងថ្លែងឱ្យអស់បានឡើយ។ ពេលនេះមានផ្ទះដ៏រឹងមាំ ខ្ញុំសប្បាយចិត្តណាស់។ រាល់ថ្ងៃ ខ្ញុំតែងជំរុញទឹកចិត្តប្តី និងកូនរបស់ខ្ញុំឱ្យខិតខំប្រឹងប្រែង ឈានឡើងដើម្បីមិនធ្វើឱ្យខកបំណងល្អរបស់អ្នករាល់គ្នានោះឡើយ" ។

សមាគមសហព័ន្ធនារីឃុំ Thới Bình ជំរុញទឹកចិត្តបងស្រី Phạm Thị Lài (ឆ្វេង) ពង្រីកទម្រង់ចិញ្ចឹមសត្វ ដើម្បីបង្កើនប្រាក់ចំណូល។

រំភើប និងសប្បាយរីករាយ គឺជាអារម្មណ៍រួមរបស់សមាជិកនារីជាច្រើនរបស់ឃុំ Thới Bình នៅពេលដែលបានរស់នៅក្នុងផ្ទះថ្មីដែលមានឈ្មោះថា "ផ្ទះមេត្តាធម៌" ។ ព្រោះថា "ផ្ទះមេត្តាធម៌" ទាំងនោះ បាននាំមកនូវភាពកក់ក្តៅនៃការជួយជ្រោមជ្រែង ចែករំលែក និងបន្ថែមកម្លាំងចលករដល់សមាជិកនារីដែលជួបលំបាកនៅភូមិភាគ ឱ្យខិតខំប្រឹងប្រែងឈានឡើង លំនឹងជីវភាព។ ផ្តើមពីនោះ ការផ្សារភ្ជាប់រវាងសមាជិកគ្រប់រូប ព្រមទាំងសមាគមនារីឃុំមួយថ្ងៃកាន់តែមានភាពរឹតបន្តឹង។

បងស្រី Quách Kim Tiền បានឱ្យដឹង៖ “រយៈពេលខាងមុខ សមាគមនារីឃុំ និងមានច្រើនវិធីសាស្ត្រយ៉ាងច្បាស់លាស់ និងជាក់ស្តែង ដើម្បីជំនួយដល់សមាជិកទាំងឡាយគ្រប់រូប ព្រមទាំងនារីក្រីក្រ និងមានជីវភាពជួបលំបាក បានលំនឹងចិត្តក្នុងការរស់នៅដោយផ្តោតលើការឧបត្ថម្ភទម្រង់នៃការរស់នៅ ដូចជា៖ “នារីឧបត្ថម្ភគ្នាអភិវឌ្ឍន៍សេដ្ឋកិច្ច” និង “ឧបត្ថម្ភនារីបង្កើតអាជីព” ស្របឱកាសនោះ ឧបត្ថម្ភសមាជិកទាំងឡាយឱ្យបន្តចូលជិតសេវាកម្មសុខាភិបាល និងថែទាំសុខមាលភាព។ល។”។

"ផ្ទះមេត្តាធម៌" កាន់តែមានភាពកក់ក្តៅជាងពេលណាៗទាំងអស់ ពីព្រោះមិនត្រឹមតែបង្កលក្ខណៈឱ្យនារីមានផ្ទះស្នាក់នៅ កាត់បន្ថយការលំបាក និងមានស្ថេរភាពក្នុងការរស់នៅ ប៉ុណ្ណោះទេ ថែមទាំងបំភ្លឺឡើងនូវអណ្តាតភ្លើងនៃទំនុកចិត្ត និងក្តីសង្ឃឹមនាពេលអនាគតទៀតផង៕

Quỳnh Anh - Hoàng Vũ

មនោសញ្ចេតនារវាងកងទ័ព និងប្រជាជនតំបន់ព្រំដែន

ផ្តើមពីបណ្ដាអំណោយទាំងឡាយ វាចារសួរសុខទុក្ខ រហូតដល់ការរួមដំណើរជាមួយសិស្សានុសិស្សមានស្ថានភាពលំបាក កម្មាភិបាល យុទ្ធជនកងទ័ពការពារព្រំដែនខេត្ត Cà Mau កំពុងរួមចំណែកបន្ថែមនូវរឿងរ៉ាវដ៏ល្អប្រសើរអំពីមនោសញ្ចេតនារវាងកងទ័ព និងប្រជាជននៅតំបន់ព្រំដែនសមុទ្រ។

បណ្តាទឹកចិត្តសប្បុរសធម៌ឆ្ពោះទៅកាន់កុមារក្រីក្រក្នុងរដូវបុណ្យសែនព្រះខែ

ដោយបំណងប្រាថ្នានាំមកនូវសេចក្តីរីករាយយ៉ាងពេញលេញក្នុងពិធីបុណ្យសែនព្រះខែដល់កុមារគ្រប់រូប បុគ្គល និងអង្គការជាច្រើនបានរៀបចំអំណោយដ៏មានអត្ថន័យ ដើម្បីជូនដល់ប្អូនៗកុមារដែលមានស្ថានភាពជួបការលំបាក។

ចិញ្ចឹមគោពូជ លំនឹងជីវភាព

លើដំណើរផ្លូវជម្នះការលំបាករបស់ប្រជាជនក្រីក្រឃុំ Phong Hiệp សមាគមអតីតយុទ្ធជនឃុំតែងរួមដំណើរ និងណែនាំបច្ចេកទេសជូនប្រជាពលរដ្ឋអនុវត្តប្រកបដោយប្រសិទ្ធភាពនូវគ្រប់ទម្រង់។ ការរួមដំណើរប្រកបដោយការទទួលខុសត្រូវនោះបានក្លាយជាកម្លាំងចលករ ជួយគ្រួសារក្រីក្រជាច្រើនមានទំនុកចិត្តអភិវឌ្ឍន៍សេដ្ឋកិច្ច និងចាកផុតពីភាពក្រីក្រប្រកបដោយចីរភាព។

បង្កលក្ខណៈដើម្បីរៀនអក្សរ

សម្រាប់សិស្សជាច្រើន ការចាប់ផ្តើមនៃឆ្នាំសិក្សាថ្មីគឺជាសេចក្តីរីករាយ និងជាឱកាសដើម្បីជួបជុំជាមួយគ្រូបង្រៀន និងមិត្តភក្តិ និព្រមទាំងចាប់ផ្តើមដំណើរថ្មីមួយផងដែរ។ ប៉ុន្តែសម្រាប់សិស្សដែលមានជីវភាពខ្វះខាត ក្មេងកំព្រា ឬកុមារ Khmer នៅពីក្រោយសេចក្តីរីករាយនោះគឺជាការព្រួយបារម្ភយ៉ាងធំណាស់ដែរអំពីសៀវភៅសិក្សា សម្លៀកបំពាក់ ថ្លៃសិក្សា និងសមត្ថភាពក្នុងការបន្តចូលរៀន។

កសិករឃុំ Vĩnh Phước វិញភឿក លំនឹងសេដ្ឋកិច្ចជាបន្តបន្ទាប់

ផ្តើមពីផ្ទៃដីដែលធ្លាប់បានបោះបង់ចោល រហូតដល់ចម្ការឈើហូផ្លែ និងបន្លែបង្ការដែលផ្តល់ប្រាក់ចំណូលស្ថិរភាព កសិករនៅក្នុងឃុំ Vĩnh Phước កំពុងផ្លាស់ប្តូរផ្នត់គំនិត និងវិធីសាស្រ្តរបស់ខ្លួនជាសន្សឹមៗ ដើម្បីបង្កើនប្រសិទ្ធភាពផលិតកម្ម។ ដោយធ្វើការជាមួយសមាជិករបស់ខ្លួន សមាគមកសិករឃុំ Vĩnh Phước បានផ្តល់ការឧបត្ថម្ភផ្នែកខាងដើមទុន វិទ្យាសាស្ត្រ បច្ចេកទេស កសាង ព្រមទាំងពង្រីកទម្រង់សេដ្ឋកិច្ចសមស្រប ដើម្បីង្កើតសន្ទុះសម្រាប់កសិករមានលក្ខណៈឈានឡើងធ្វើមានដោយស្របច្បាប់។

រួមដំណើរជាមួយអ្នកក្រ

ការគិតគូរចំពោះអ្នកក្រីក្រ និងមុខសញ្ញាងាយរងគ្រោះ ជាគោលនយោបាយសង្គមដ៏សំខាន់មួយ ដែលឆ្លុះបញ្ចាំងពីស្មារតី "ជួយគ្នាទៅវិញទៅមក" និងជាប្រពៃណីវប្បធម៌ដ៏ស្រស់ស្អាតរបស់ជនជាតិផងដែរ។

បង្កើនប្រាក់ចំណូលអាស្រ័យដាំផ្សិតចំបើង

ដោយប្រើប្រាស់វត្ថុធាតុដើមកសិកម្មដែលធ្លាប់ស្គាល់ក្នុងការផលិត បង Lê Công Đoàn និងបង Phạm Chí Nguyện នៅភូមិ Nhà Máy ឃុំ Khánh Hưng បានក្លាហានបង្កើតទម្រង់ដាំផ្សិតចំបើង។ ទម្រេង់នេះមិនត្រឹមតែប្រើប្រាស់ធនធានដែលមានយ៉ាងងាយស្រួលប៉ុណ្ណោះទេ ថែមទាំងបង្កើតប្រាក់ចំណូលយ៉ាងសមគួរជាមួយនឹងផលចំណេញរហ័សពីការវិនិយោគផងដែរ។

លទ្ធផលនៃអក្សរសិល្ប៍ជនជាតិភាគតិច

សាខាសមាគមអក្សរសិល្ប៍បណ្តាជនជាតិភាគតិច Việt Nam ទីក្រុង Cần Thơ ទើបចាត់តាំងបូកសរុបនិងជូនរង្វាន់ប្រឡងវណ្ណកម្មអក្សរសិល្ប៍ប្រធានបទជនជាតិភាគតិចឆ្នាំ២០២៥-២០២៦ ពីប្រភពថវិកាសង្គមភាវូបនីយកម្ម។ នេះជាទីលានលេងកំសាន្តសង្ឃឹមថានឹងជួយបង្កើនភាពសម្បូរបែបបន្ថែមទៀតដល់វណ្ណកម្មអក្សរសិល្ប៍លើប្រធានបទស្តីពីជីវភាពរស់នៅ និងវប្បធម៌របស់ជនរួមជាតិជនជាតិភាគតិចតំបន់ដីសណ្តទន្លេគូវឡុង។

ជីវិតរស់នៅស្ថិរភាព - អនាគតនឹងពេញដោយភាពសុខសាន្ត

តាមរយៈចម្ការបន្លែ ការដាំដំណាំផ្សេងៗ និងការធ្វើផែនការដោយប្រុងប្រយ័ត្នផងនោះ កសិករជាច្រើនកំពុងកសាងជីវភាពរស់នៅប្រកបដោយស្ថិរភាពបន្តិចម្តងៗ បង្កើនប្រាក់ចំណូល និងកែលម្អជីវិតរស់នៅរបស់ពួកគេយ៉ាងសកម្ម។ ពួកគេមិនត្រឹមតែពឹងផ្អែកលើបទពិសោធន៍ប៉ុណ្ណោះទេ ថែមទាំងធ្វើពិពិធកម្មដំណាំរបស់ខ្លួនដោយក្លាហាន បង្កើនរដូវដាំនិងឆ្លៀតយកផ្ទៃដីប្រកបដោយប្រសិទ្ធភាព និងវិនិយោគឡើងវិញ ដើម្បីបើកផ្លូវឆ្ពោះទៅរកការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព។

យុទ្ធជនពិការ រួមកម្លាំងកសាងភូមិស្រុក

នៅភូមិ Lý Ấn ឃុំ Hưng Mỹ លោក Nguyễn Văn Chen ជាអតីតយុទ្ធជនពិការ ៤/៤ ហើយក៏ជាកសិករ Khmer មួយរូបដែលឧស្សាហ៍ព្យាយាម និងចូលរួមចំណែកយ៉ាងសកម្មក្នុងការកសាងភូមិស្រុកផងដែរ។ ចំពោះលោក កម្លាំងពលកម្មមិនត្រឹមតែផ្គត់ផ្គង់គ្រួសាររបស់ខ្លួនប៉ុណ្ណោះទេ ថែមទាំងធ្វើការរួមគ្នាដើម្បីធ្វើឱ្យភូមិស្រុកកាន់តែបៃតង ស្អាត និងស្រស់ស្អាតជាងមុនទៀតផង។