Thứ ba, 20-10-26 01:34:13
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

Hữu Minh Tài

រក្សាភ្លើងនៃវប្បធម៌តាមរយៈការចម្លាក់ឈើដ៏មានអត្ថន័យ

Báo Cà Mau Hữu Minh Tài នៅភូមិ Đường Đào ឃុំ Hồ Thị Kỷ ខេត្ត Cà Mau គឺជាយុវនដ៏ឆ្នើមមួយរូបដែលទទួលបានពានរង្វាន់ថ្នាក់ជាតិ “ត្រូវបានតម្កើងកេរិ៍្តឈ្មោះជាអ្នករក្សាភ្លើង” ។ បងក៏ជាតំណាងតែម្នាក់គត់របស់ខេត្ត Cà Mau ដែលត្រូវបានជម្រើសសម្រាប់ពានរង្វាន់នេះ។

Minh Tài ជាមួយម្តាយខ្លួននៅរោងចម្លាក់របស់គ្រួសារ។

ផ្តើមពីក្បាច់ចម្លាក់អង្គររហូតក្លាយជាជាងឈើជំនាញ

ដូចជាយុវជន Khmer ទូទាំងតំបន់ Nam Bộ ដែរ Hữu Minh Tài ក៏ធ្លាបបានសាងផ្នួសក្នុងសំណាក់ព្រះពុទ្ធសាសនាទក្ខិណានិកាយ Khmer ផងដែរ។ ដោយ សារតែស្ថិតក្នុងបរិស្ថាននៃការបួងរៀននេះហើយ Tài ក៏មានលក្ខណៈបានរៀនខាងទេពកោលសល្យចម្លាក់ក្បាច់ Khmer ដែលជាសិល្បៈសម្លាក់ដ៏ដ៏ពិសេស បង្កប់ដោយអត្តសញ្ញាណវប្បធម៌ Khmer។ នេះគឺជាជំហានដ៏សំខាន់មួយ ដែលដាស់អារម្មណ៍សោភ័ណភាព និងស្នាដៃដ៏ប៉ិនប្រសប់របស់បង។

Hữu Minh Tài ឧទ្ទេសនាមជូនភ្ញៀវអតិថិជនពីរូបចម្លាក់ឈើដែលបង្កប់ដោយវប្បធម៌  Khmer។

បន្ទាប់ពីលាចាកសិក្ខាបទ Tài ក៏បន្តរៀនរបរខាងចម្លាក់ឈើជាមួយគ្រូម្នាក់ដែលមានឈ្មោះថា​ Giang ជាគ្រូចម្លាក់ឈើមកពីខេត្ត Hải Dương សព្វថ្ងៃជាទីក្រុង Hải Phòng។ ជាមួយការខិតខំតស៊ូ និងចំណង់ចំណូលចិត្តយ៉ាងខ្លាំង Tài ក៏ទទួលបានចំណេះដឹង និងជំនាញយ៉ាងឆាប់រហ័ស។ ដើម្បីសម្រេចក្តីស្រមៃរបស់ខ្លួន Hữu Minh Tài បានត្រឡប់មកស្រុកកំណើតវិញ ហើយបានបើករោងចម្កក់ឈើមួយនៅតាមផ្លូវចូលវត្តសិរីមង្គល ជ្រុងខ្មែរ (Rạch Giồng) ជាពិសេសបង្កើតនិងច្នៃផលិតផលសម្រាប់ប្រើប្រាស់ប្រចាំគ្រួសារ ជាមួយគ្នានោះដែរ បង្កើតផលិតផលចម្លាក់គល់ឈើសិប្បកម្មដែលបង្កប់ដោយដង្ហើមនៃវប្បធម៌ Khmer។

វណ្ណកម្មចម្លាក់សត្វពស់ និងឥន្ទ្រីរបស់ Hữu Minh Tài។

ពង្រីកសុះសាយខាងរបរ និងប្រកបដោយការលះបង់

ដោយភាពរីករាយរបស់យុវជនម្នាក់ដែលហ៊ានគិត និងហ៊ានធ្វើ Hữu Minh Tài បានចូលរួមយ៉ាងសកម្មក្នុងការងាររបស់សម្ព័ន្ធយុវជន និងសមាគម ដោយបង្វែរោងចម្លាក់របស់ខ្លួនក្លាយទៅជាសាលាបង្រៀនរបរដោយមិនគិតប្រាក់ជូនយុវជនទាំងក្នុង និងក្រៅខេត្ត ជួយយុវជនដែលជួបលំបាកអាចមានបំណិន និងឱកាសការងារធ្វើនឹងនរល្អ។ មិនឈប់ត្រឹមការបង្រៀនរបរនោះទេ Tài ថែមទាំងផ្តើមសាងទីលានកីឡាបាល់ទះ បង្កើតបរិយាកាសសម្រាប់ការហ្វឹកហាត់រាងកាយ និងជួយយុវជនឱ្យជៀសឆ្ងាយពីគ្រោះសង្គម។

ផលិតផលឈើរបស់ Hữu Minh Tài នៅក្នុងពិធីតាំងពិព័រណ៍មួយ។

ស្មារតីឈ្លាសវៃ ច្នៃប្រឌិត និងក្តីមេត្តាអាណិតអាសូររបស់ Hữu Minh Tài បានជម្រុញទឹកចិត្តយុវជនយ៉ាងខ្លាំងខ្លា។ សមមិត្ត Trần Quốc Việt លេខាបក្សភូមិ Đường Đào ឃុំ Hồ Thị Kỷ បានមានប្រសាសន៍ថា នឹងបន្តការពិនិត្យ​ ចាត់បញ្ចូលជាសមាជិកបក្សសម្រាប់សមាជិកសម្ព័ន្ធយុវជន Hữu Minh Tài ក្នុងឆ្នាំ ២០២៦ ខាងមុខនេះ៕

Nguyễn Quốc

មនោសញ្ចេតនារវាងកងទ័ព និងប្រជាជនតំបន់ព្រំដែន

ផ្តើមពីបណ្ដាអំណោយទាំងឡាយ វាចារសួរសុខទុក្ខ រហូតដល់ការរួមដំណើរជាមួយសិស្សានុសិស្សមានស្ថានភាពលំបាក កម្មាភិបាល យុទ្ធជនកងទ័ពការពារព្រំដែនខេត្ត Cà Mau កំពុងរួមចំណែកបន្ថែមនូវរឿងរ៉ាវដ៏ល្អប្រសើរអំពីមនោសញ្ចេតនារវាងកងទ័ព និងប្រជាជននៅតំបន់ព្រំដែនសមុទ្រ។

បណ្តាទឹកចិត្តសប្បុរសធម៌ឆ្ពោះទៅកាន់កុមារក្រីក្រក្នុងរដូវបុណ្យសែនព្រះខែ

ដោយបំណងប្រាថ្នានាំមកនូវសេចក្តីរីករាយយ៉ាងពេញលេញក្នុងពិធីបុណ្យសែនព្រះខែដល់កុមារគ្រប់រូប បុគ្គល និងអង្គការជាច្រើនបានរៀបចំអំណោយដ៏មានអត្ថន័យ ដើម្បីជូនដល់ប្អូនៗកុមារដែលមានស្ថានភាពជួបការលំបាក។

ចិញ្ចឹមគោពូជ លំនឹងជីវភាព

លើដំណើរផ្លូវជម្នះការលំបាករបស់ប្រជាជនក្រីក្រឃុំ Phong Hiệp សមាគមអតីតយុទ្ធជនឃុំតែងរួមដំណើរ និងណែនាំបច្ចេកទេសជូនប្រជាពលរដ្ឋអនុវត្តប្រកបដោយប្រសិទ្ធភាពនូវគ្រប់ទម្រង់។ ការរួមដំណើរប្រកបដោយការទទួលខុសត្រូវនោះបានក្លាយជាកម្លាំងចលករ ជួយគ្រួសារក្រីក្រជាច្រើនមានទំនុកចិត្តអភិវឌ្ឍន៍សេដ្ឋកិច្ច និងចាកផុតពីភាពក្រីក្រប្រកបដោយចីរភាព។

បង្កលក្ខណៈដើម្បីរៀនអក្សរ

សម្រាប់សិស្សជាច្រើន ការចាប់ផ្តើមនៃឆ្នាំសិក្សាថ្មីគឺជាសេចក្តីរីករាយ និងជាឱកាសដើម្បីជួបជុំជាមួយគ្រូបង្រៀន និងមិត្តភក្តិ និព្រមទាំងចាប់ផ្តើមដំណើរថ្មីមួយផងដែរ។ ប៉ុន្តែសម្រាប់សិស្សដែលមានជីវភាពខ្វះខាត ក្មេងកំព្រា ឬកុមារ Khmer នៅពីក្រោយសេចក្តីរីករាយនោះគឺជាការព្រួយបារម្ភយ៉ាងធំណាស់ដែរអំពីសៀវភៅសិក្សា សម្លៀកបំពាក់ ថ្លៃសិក្សា និងសមត្ថភាពក្នុងការបន្តចូលរៀន។

កសិករឃុំ Vĩnh Phước វិញភឿក លំនឹងសេដ្ឋកិច្ចជាបន្តបន្ទាប់

ផ្តើមពីផ្ទៃដីដែលធ្លាប់បានបោះបង់ចោល រហូតដល់ចម្ការឈើហូផ្លែ និងបន្លែបង្ការដែលផ្តល់ប្រាក់ចំណូលស្ថិរភាព កសិករនៅក្នុងឃុំ Vĩnh Phước កំពុងផ្លាស់ប្តូរផ្នត់គំនិត និងវិធីសាស្រ្តរបស់ខ្លួនជាសន្សឹមៗ ដើម្បីបង្កើនប្រសិទ្ធភាពផលិតកម្ម។ ដោយធ្វើការជាមួយសមាជិករបស់ខ្លួន សមាគមកសិករឃុំ Vĩnh Phước បានផ្តល់ការឧបត្ថម្ភផ្នែកខាងដើមទុន វិទ្យាសាស្ត្រ បច្ចេកទេស កសាង ព្រមទាំងពង្រីកទម្រង់សេដ្ឋកិច្ចសមស្រប ដើម្បីង្កើតសន្ទុះសម្រាប់កសិករមានលក្ខណៈឈានឡើងធ្វើមានដោយស្របច្បាប់។

រួមដំណើរជាមួយអ្នកក្រ

ការគិតគូរចំពោះអ្នកក្រីក្រ និងមុខសញ្ញាងាយរងគ្រោះ ជាគោលនយោបាយសង្គមដ៏សំខាន់មួយ ដែលឆ្លុះបញ្ចាំងពីស្មារតី "ជួយគ្នាទៅវិញទៅមក" និងជាប្រពៃណីវប្បធម៌ដ៏ស្រស់ស្អាតរបស់ជនជាតិផងដែរ។

បង្កើនប្រាក់ចំណូលអាស្រ័យដាំផ្សិតចំបើង

ដោយប្រើប្រាស់វត្ថុធាតុដើមកសិកម្មដែលធ្លាប់ស្គាល់ក្នុងការផលិត បង Lê Công Đoàn និងបង Phạm Chí Nguyện នៅភូមិ Nhà Máy ឃុំ Khánh Hưng បានក្លាហានបង្កើតទម្រង់ដាំផ្សិតចំបើង។ ទម្រេង់នេះមិនត្រឹមតែប្រើប្រាស់ធនធានដែលមានយ៉ាងងាយស្រួលប៉ុណ្ណោះទេ ថែមទាំងបង្កើតប្រាក់ចំណូលយ៉ាងសមគួរជាមួយនឹងផលចំណេញរហ័សពីការវិនិយោគផងដែរ។

លទ្ធផលនៃអក្សរសិល្ប៍ជនជាតិភាគតិច

សាខាសមាគមអក្សរសិល្ប៍បណ្តាជនជាតិភាគតិច Việt Nam ទីក្រុង Cần Thơ ទើបចាត់តាំងបូកសរុបនិងជូនរង្វាន់ប្រឡងវណ្ណកម្មអក្សរសិល្ប៍ប្រធានបទជនជាតិភាគតិចឆ្នាំ២០២៥-២០២៦ ពីប្រភពថវិកាសង្គមភាវូបនីយកម្ម។ នេះជាទីលានលេងកំសាន្តសង្ឃឹមថានឹងជួយបង្កើនភាពសម្បូរបែបបន្ថែមទៀតដល់វណ្ណកម្មអក្សរសិល្ប៍លើប្រធានបទស្តីពីជីវភាពរស់នៅ និងវប្បធម៌របស់ជនរួមជាតិជនជាតិភាគតិចតំបន់ដីសណ្តទន្លេគូវឡុង។

ជីវិតរស់នៅស្ថិរភាព - អនាគតនឹងពេញដោយភាពសុខសាន្ត

តាមរយៈចម្ការបន្លែ ការដាំដំណាំផ្សេងៗ និងការធ្វើផែនការដោយប្រុងប្រយ័ត្នផងនោះ កសិករជាច្រើនកំពុងកសាងជីវភាពរស់នៅប្រកបដោយស្ថិរភាពបន្តិចម្តងៗ បង្កើនប្រាក់ចំណូល និងកែលម្អជីវិតរស់នៅរបស់ពួកគេយ៉ាងសកម្ម។ ពួកគេមិនត្រឹមតែពឹងផ្អែកលើបទពិសោធន៍ប៉ុណ្ណោះទេ ថែមទាំងធ្វើពិពិធកម្មដំណាំរបស់ខ្លួនដោយក្លាហាន បង្កើនរដូវដាំនិងឆ្លៀតយកផ្ទៃដីប្រកបដោយប្រសិទ្ធភាព និងវិនិយោគឡើងវិញ ដើម្បីបើកផ្លូវឆ្ពោះទៅរកការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព។

យុទ្ធជនពិការ រួមកម្លាំងកសាងភូមិស្រុក

នៅភូមិ Lý Ấn ឃុំ Hưng Mỹ លោក Nguyễn Văn Chen ជាអតីតយុទ្ធជនពិការ ៤/៤ ហើយក៏ជាកសិករ Khmer មួយរូបដែលឧស្សាហ៍ព្យាយាម និងចូលរួមចំណែកយ៉ាងសកម្មក្នុងការកសាងភូមិស្រុកផងដែរ។ ចំពោះលោក កម្លាំងពលកម្មមិនត្រឹមតែផ្គត់ផ្គង់គ្រួសាររបស់ខ្លួនប៉ុណ្ណោះទេ ថែមទាំងធ្វើការរួមគ្នាដើម្បីធ្វើឱ្យភូមិស្រុកកាន់តែបៃតង ស្អាត និងស្រស់ស្អាតជាងមុនទៀតផង។