Thứ ba, 20-10-26 01:33:17
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

ប្រធានសាខាសមាគម អស់ពីចិត្តដើម្បីសហគមន៍

Báo Cà Mau ស្ម័គ្រស្មោះ ជិតស្និទ្ធ និងមានស្មារតីទទួលខុសត្រូវខ្ពស់ - នេះជាការវាយតម្លៃរបស់សមាជិកជាច្រើនរូប ពេលដែលនិយាយពីបងស្រី Trần Thị Ngọc Liềng ប្រធានសាខាសមាគមនារី អនុសង្កាត់ប៊ើតី សង្កាត់ Hiệp Thành។ រយៈពេលជាង ៥ ឆ្នាំ ដែលបានផ្សារភ្ជាប់ជាមួយការងារសមាគម បងស្រីបានក្លាយជាបង្អែកដ៏រឹងមាំសម្រាប់នារីក្រីក្រជាច្រើនដែលរស់នៅតំបន់ឆ្នេរមាត់សមុទ្រ រួមចំណែកលើកកម្ពស់ជីវភាពសម្ភារៈ និងស្មារតី ជាពិសេសចំពោះសមាជិកនារីជាជនជាតិ Khmer។

បងស្រី Trần Thị Ngọc Liềng ចលនាជួយឧបត្ថម្ភអង្ករដល់សមាជិកនារីដែលមានស្ថានភាពជួបលំបាកនៅអនុសង្កាត់ប៊ើតី។

អនុសង្កាត់ Bờ Tây មានបងប្អូនជនរួមជាតិ Khmer រស់នៅកុះករ ភាគច្រើនប្រកបរបរនេសាទជលផល។ ក្នុងចំណោមសមាជិកនារីជាង ៣០០ នាក់ក្នុរបស់អនុសង្កាត់ មានគ្រួសារមិនតិចទេដែលជួបការលំបាក ដោយសារខ្វះការងារធ្វើស្ថេរភាព និងប្រាក់ចំណូលមិនទៀងទាត់ ។​ ក្នុងតួនាទីជាប្រធានសាខាសមាគម បងស្រី Liềng តែងយកចិត្តទុកដាក់ផ្សព្វផ្សាយដល់សមាជិក ឱ្យអនុវត្តល្អនូវគោលនយោបាយស្ថិតិមនុស្ស ចលនាកូនក្មួយ ឱ្យទៅសាលារៀនបានត្រឹមត្រូវតាមវ័យ អប់រំយុវជនឱ្យជៀសឆ្ងាយពីគ្រោះសង្គម។ ទន្ទឹមនឹងនោះ ចលនាប្រជាជនអនុវត្តយ៉ាងម៉ឺងម៉ាត់នូវគោលការណ៍ណែនាំរបស់បក្ស និងក្រឹត្យច្បាប់របស់រដ្ឋទៀតផង។

មិនត្រឹមតែធ្វើល្អការងារផ្សព្វផ្សាយប៉ុណ្ណោះទេ បងស្រី Liềng ថែមទាំងយកចិត្តទុកដាក់យ៉ាងជិតដិតចំពោះស្ថានភាពលំបាកទាំងឡាយៗ ។ បងស្រីកត់ត្រាយ៉ាងប្រុងប្រយ័ត្ននូវរាល់ករណីនីមួយៗ ដើម្បីចលនាសប្បុរសជន ជួយឧបត្ថម្ភគ្រឿងឧបភោគបរិភោគក្នុងឱកាសបុណ្យទាន សម្រាប់ជួយគ្រួសារទាំងឡាយកាត់បន្ថយការលំបាកក្នុងជីវភាព។ គ្រួសារបងស្រី Sơn Thị Liềng (អាយុ ៤៣ ឆ្នាំ) មានកូន ៦ នាក់ និងចំណូលមិនទៀងទាត់ គឺជាករណីមួយក្នុងចំណោមករណីជាច្រើនដទៃទៀតដែលទទួលបានការជួយឧបត្ថម្ភជាប្រចាំពីបងស្រី។

យោងតាមបងស្រី Liềng អ្វីដែលនារីក្រីក្រត្រូវការបំផុតគឺមធ្យោបាយចិញ្ចឹមជីវិតប្រកបដោយចីរភាព។ ហេតុដូច្នេះហើយ បងស្រីបានសកម្មស្នើដល់សមាគមថ្នាក់លើ ជួយផ្តល់ទុនកម្ចីដែលមានការប្រាក់អនុគ្រោះ ដើម្បីបងប្អូននារីអភិវឌ្ឍទម្រង់សេដ្ឋកិច្ច ដូចជា៖ ដេរប៉ះមង ដាំដំណាំ ចិញ្ចឹមសត្វពពែ និងលក់ដូរកំប៊ិចកំប៉ុក។ល។ ជួយសមាជិកជាច្រើនរូបមានប្រាក់ចំណូលស្ថេរភាព។

ដែលលេចធ្លោនោះគឺទម្រង់ "ក្រុមសហការផលិតងៀតត្រីគ្រប់ប្រភេទ" ។ ដំបូងឡើយមានសមាជិកតែ ២២ នាក់ប៉ុណ្ណោះ ភាគច្រើនធ្វើការស៊ីឈ្នួលប្រចាំថ្ងៃ ឬផលិតត្រីងៀតតាមលក្ខណៈតូច ទិន្នផលទាប ។ ដោយមើលឃើញពីតម្រូវការការងារស្ថេរភាព បងស្រី Liềng បានចលនាបង្កើតជាក្រុមសហការ។ ពេលដាក់ឱ្យដំណើរការ សមាជិកមានការងារធ្វើជាប្រចាំ ជាមួយដំណាក់កាលវះត្រី ហាលត្រី និងវេចខ្ចប់។ ប្រាក់ចំណូលគិតតាមទិន្នផលជាមធ្យមចាប់ពី ៣-៥ លានដុងក្នុងមួយខែសម្រាប់មនុស្សម្នាក់។ អាស្រ័យហេតុនេះ គ្រួសារជាច្រើនមានលទ្ធភាពគិតគូរឱ្យកូនសិក្សារៀនសូត្រ និងផ្គត់ផ្គង់ជីវភាពរស់នៅ។ មកដល់បច្ចុប្បន្ន ក្រុមនេះបានអភិវឌ្ឍកើនដល់ ៣៤ សមាជិក ។

បងស្រី Hà Kim Xuyến សមាជិកក្រុមសហការ បានចែករំលែកថា៖ "ពីមុនប្រកបរបរធ្វើត្រីងៀតដែរ ប៉ុន្តែចំណូលមិនទៀងទាត់។ តែតាំងពីបានចូលរួមក្រុមសហការ ខ្ញុំមានការងារធ្វើស្ថេរភាព ប្រាក់ចំណូលទទួលបានជាង ៤ លានដុងក្នុងមួយខែទៀតផង ជីវភាពបានធូរធារប្រសើរជាងមុន" ។

បងស្រី Trần Thị Ngọc Liềng (ស្តាំ) រួមជាមួយសមាជិកក្រុមសហការផលិតត្រីងៀតគ្រប់ប្រភេទ ប្រមូលត្រីងៀតបន្ទាប់ពីហាលរួច។

អ្នកស្រី Danh Hoàng Yến អនុប្រធានសហព័ន្ធនារីសង្កាត់ Hiệp Thành បានវាយតម្លៃថា៖ "បងស្រី Liềng តែងអស់ពីចិត្ត និងមានការទទួលខុសត្រូវ ព្រមទាំងជាគំរូឈានមុខក្នុងការចលនារបស់ភូមិភាគ និងសមាគម។ បងស្រីបានរួមចំណែកកែលម្អជីវភាពសមាជិកាបានមួយកម្រិតធំ ជាពិសេសគឺបងប្អូននារី Khmer" ។

ដោយទឹកចិត្តសប្បុរស និងស្មារតីចែករំលែក បងស្រី Trần Thị Ngọc Liềng បានបង្កើនជំនឿ និងផ្តល់កម្លាំងចិត្តបន្ថែមដល់បងប្អូននារីជាច្រើនរូប ដើម្បីខិតខំឈានឡើងក្នុងជីវិភាព ព្រមទាំងផ្សព្វផ្សាយរូបភាពដ៏ល្អប្រសើររបស់កម្មាភិបាលសមាគម ដែលតែងអស់ពីចិត្តដើម្បីសហគមន៍៕

Tú Quyên

មនោសញ្ចេតនារវាងកងទ័ព និងប្រជាជនតំបន់ព្រំដែន

ផ្តើមពីបណ្ដាអំណោយទាំងឡាយ វាចារសួរសុខទុក្ខ រហូតដល់ការរួមដំណើរជាមួយសិស្សានុសិស្សមានស្ថានភាពលំបាក កម្មាភិបាល យុទ្ធជនកងទ័ពការពារព្រំដែនខេត្ត Cà Mau កំពុងរួមចំណែកបន្ថែមនូវរឿងរ៉ាវដ៏ល្អប្រសើរអំពីមនោសញ្ចេតនារវាងកងទ័ព និងប្រជាជននៅតំបន់ព្រំដែនសមុទ្រ។

បណ្តាទឹកចិត្តសប្បុរសធម៌ឆ្ពោះទៅកាន់កុមារក្រីក្រក្នុងរដូវបុណ្យសែនព្រះខែ

ដោយបំណងប្រាថ្នានាំមកនូវសេចក្តីរីករាយយ៉ាងពេញលេញក្នុងពិធីបុណ្យសែនព្រះខែដល់កុមារគ្រប់រូប បុគ្គល និងអង្គការជាច្រើនបានរៀបចំអំណោយដ៏មានអត្ថន័យ ដើម្បីជូនដល់ប្អូនៗកុមារដែលមានស្ថានភាពជួបការលំបាក។

ចិញ្ចឹមគោពូជ លំនឹងជីវភាព

លើដំណើរផ្លូវជម្នះការលំបាករបស់ប្រជាជនក្រីក្រឃុំ Phong Hiệp សមាគមអតីតយុទ្ធជនឃុំតែងរួមដំណើរ និងណែនាំបច្ចេកទេសជូនប្រជាពលរដ្ឋអនុវត្តប្រកបដោយប្រសិទ្ធភាពនូវគ្រប់ទម្រង់។ ការរួមដំណើរប្រកបដោយការទទួលខុសត្រូវនោះបានក្លាយជាកម្លាំងចលករ ជួយគ្រួសារក្រីក្រជាច្រើនមានទំនុកចិត្តអភិវឌ្ឍន៍សេដ្ឋកិច្ច និងចាកផុតពីភាពក្រីក្រប្រកបដោយចីរភាព។

បង្កលក្ខណៈដើម្បីរៀនអក្សរ

សម្រាប់សិស្សជាច្រើន ការចាប់ផ្តើមនៃឆ្នាំសិក្សាថ្មីគឺជាសេចក្តីរីករាយ និងជាឱកាសដើម្បីជួបជុំជាមួយគ្រូបង្រៀន និងមិត្តភក្តិ និព្រមទាំងចាប់ផ្តើមដំណើរថ្មីមួយផងដែរ។ ប៉ុន្តែសម្រាប់សិស្សដែលមានជីវភាពខ្វះខាត ក្មេងកំព្រា ឬកុមារ Khmer នៅពីក្រោយសេចក្តីរីករាយនោះគឺជាការព្រួយបារម្ភយ៉ាងធំណាស់ដែរអំពីសៀវភៅសិក្សា សម្លៀកបំពាក់ ថ្លៃសិក្សា និងសមត្ថភាពក្នុងការបន្តចូលរៀន។

កសិករឃុំ Vĩnh Phước វិញភឿក លំនឹងសេដ្ឋកិច្ចជាបន្តបន្ទាប់

ផ្តើមពីផ្ទៃដីដែលធ្លាប់បានបោះបង់ចោល រហូតដល់ចម្ការឈើហូផ្លែ និងបន្លែបង្ការដែលផ្តល់ប្រាក់ចំណូលស្ថិរភាព កសិករនៅក្នុងឃុំ Vĩnh Phước កំពុងផ្លាស់ប្តូរផ្នត់គំនិត និងវិធីសាស្រ្តរបស់ខ្លួនជាសន្សឹមៗ ដើម្បីបង្កើនប្រសិទ្ធភាពផលិតកម្ម។ ដោយធ្វើការជាមួយសមាជិករបស់ខ្លួន សមាគមកសិករឃុំ Vĩnh Phước បានផ្តល់ការឧបត្ថម្ភផ្នែកខាងដើមទុន វិទ្យាសាស្ត្រ បច្ចេកទេស កសាង ព្រមទាំងពង្រីកទម្រង់សេដ្ឋកិច្ចសមស្រប ដើម្បីង្កើតសន្ទុះសម្រាប់កសិករមានលក្ខណៈឈានឡើងធ្វើមានដោយស្របច្បាប់។

រួមដំណើរជាមួយអ្នកក្រ

ការគិតគូរចំពោះអ្នកក្រីក្រ និងមុខសញ្ញាងាយរងគ្រោះ ជាគោលនយោបាយសង្គមដ៏សំខាន់មួយ ដែលឆ្លុះបញ្ចាំងពីស្មារតី "ជួយគ្នាទៅវិញទៅមក" និងជាប្រពៃណីវប្បធម៌ដ៏ស្រស់ស្អាតរបស់ជនជាតិផងដែរ។

បង្កើនប្រាក់ចំណូលអាស្រ័យដាំផ្សិតចំបើង

ដោយប្រើប្រាស់វត្ថុធាតុដើមកសិកម្មដែលធ្លាប់ស្គាល់ក្នុងការផលិត បង Lê Công Đoàn និងបង Phạm Chí Nguyện នៅភូមិ Nhà Máy ឃុំ Khánh Hưng បានក្លាហានបង្កើតទម្រង់ដាំផ្សិតចំបើង។ ទម្រេង់នេះមិនត្រឹមតែប្រើប្រាស់ធនធានដែលមានយ៉ាងងាយស្រួលប៉ុណ្ណោះទេ ថែមទាំងបង្កើតប្រាក់ចំណូលយ៉ាងសមគួរជាមួយនឹងផលចំណេញរហ័សពីការវិនិយោគផងដែរ។

លទ្ធផលនៃអក្សរសិល្ប៍ជនជាតិភាគតិច

សាខាសមាគមអក្សរសិល្ប៍បណ្តាជនជាតិភាគតិច Việt Nam ទីក្រុង Cần Thơ ទើបចាត់តាំងបូកសរុបនិងជូនរង្វាន់ប្រឡងវណ្ណកម្មអក្សរសិល្ប៍ប្រធានបទជនជាតិភាគតិចឆ្នាំ២០២៥-២០២៦ ពីប្រភពថវិកាសង្គមភាវូបនីយកម្ម។ នេះជាទីលានលេងកំសាន្តសង្ឃឹមថានឹងជួយបង្កើនភាពសម្បូរបែបបន្ថែមទៀតដល់វណ្ណកម្មអក្សរសិល្ប៍លើប្រធានបទស្តីពីជីវភាពរស់នៅ និងវប្បធម៌របស់ជនរួមជាតិជនជាតិភាគតិចតំបន់ដីសណ្តទន្លេគូវឡុង។

ជីវិតរស់នៅស្ថិរភាព - អនាគតនឹងពេញដោយភាពសុខសាន្ត

តាមរយៈចម្ការបន្លែ ការដាំដំណាំផ្សេងៗ និងការធ្វើផែនការដោយប្រុងប្រយ័ត្នផងនោះ កសិករជាច្រើនកំពុងកសាងជីវភាពរស់នៅប្រកបដោយស្ថិរភាពបន្តិចម្តងៗ បង្កើនប្រាក់ចំណូល និងកែលម្អជីវិតរស់នៅរបស់ពួកគេយ៉ាងសកម្ម។ ពួកគេមិនត្រឹមតែពឹងផ្អែកលើបទពិសោធន៍ប៉ុណ្ណោះទេ ថែមទាំងធ្វើពិពិធកម្មដំណាំរបស់ខ្លួនដោយក្លាហាន បង្កើនរដូវដាំនិងឆ្លៀតយកផ្ទៃដីប្រកបដោយប្រសិទ្ធភាព និងវិនិយោគឡើងវិញ ដើម្បីបើកផ្លូវឆ្ពោះទៅរកការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព។

យុទ្ធជនពិការ រួមកម្លាំងកសាងភូមិស្រុក

នៅភូមិ Lý Ấn ឃុំ Hưng Mỹ លោក Nguyễn Văn Chen ជាអតីតយុទ្ធជនពិការ ៤/៤ ហើយក៏ជាកសិករ Khmer មួយរូបដែលឧស្សាហ៍ព្យាយាម និងចូលរួមចំណែកយ៉ាងសកម្មក្នុងការកសាងភូមិស្រុកផងដែរ។ ចំពោះលោក កម្លាំងពលកម្មមិនត្រឹមតែផ្គត់ផ្គង់គ្រួសាររបស់ខ្លួនប៉ុណ្ណោះទេ ថែមទាំងធ្វើការរួមគ្នាដើម្បីធ្វើឱ្យភូមិស្រុកកាន់តែបៃតង ស្អាត និងស្រស់ស្អាតជាងមុនទៀតផង។