Thứ ba, 20-10-26 01:33:55
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

ពង្រីកតួនាទីអ្នកមានកិត្យានុភាពក្នុងការផ្សព្វផ្សាយ និងអប់រំច្បាប់

Báo Cà Mau អ្នកមានកិត្យានុភាពក្នុងជនរួមជាតិភាគតិច គឺមានតួនាទីជាស្ពានតភ្ជាប់សម្រាប់ការនាំយកគោលការណ៍ណែនាំ និងគោលនយោបាយបក្ស ក្រឹត្យច្បាប់របស់រដ្ឋ មកកាន់សហគមន៍។ ទន្ទឹមនឹងនោះ គឺជាអ្នកផ្សព្វផ្សាយ ចលនាបងប្អូនអនុវត្តច្បាប់ សម្របសម្រួលរាល់ទំនាស់ផ្សេងៗ និងបង្ការបទល្មើស រួមចំណែកពង្រឹងផែនមហាសាមគ្គី រក្សាការណារសន្តិសុខ និងសណ្តាប់ធ្នាប់ លើកកម្ពស់ការយល់ដឹងអំពីច្បាប់ ជាពិសេសគឺនៅតាមតំបន់ជនជាតិភាគតិច។

កម្មាភិបាលរួមជាមួយអ្នកមានកិត្យានុភាព​បានអញ្ជើញទៅ​គ្រប់ផ្ទះ ​គ្រប់ច្រកល្ហកដើម្បីធ្វើការផ្សព្វផ្សាយនូវគោលនយោបាយបក្ស និងក្រឹត្យច្បាប់របស់រដ្ឋជូនបងប្អូនជនរួមជាតិ Khmer នៅភូមិ Sóc Đồn។

នៅតាមតំបន់ដែលមានជនរួមជាតិ Khmer រស់នៅកុះករ អ្នកមានកិត្យានុភាពភាគច្រើនតែជាអ្នករស់នៅរួមភូមិផងរបងជាមួយ មានជួនជាសាច់ញាតិវង្សត្រកូលជាមួយគ្នាក៏មានដែរ។ ពួកគាត់ស្ទាត់ភាសា និងវប្បធម៌របស់ជនជាតិខ្លួន ហេតុនេះហើយក៏ងាយស្រួលក្នុងការផ្តល់បញ្ជូនចំណេះដឹងខាងច្បាប់ទៅកាន់មាមីងបងប្អូន។ លោក Thạch Cưng ជាអ្នកមានកិត្យានុភាពនៅភូមិ Cái Giá បានចែករំលែកថា៖ “យើងខ្ញុំផ្សព្វផ្សាយឱ្យបងប្អូនបានយល់ដឹងច្បាស់អំពីគោលនយោបាយបក្ស និងក្រឹត្យច្បាប់របស់រដ្ឋ។ ខ្លួនខ្ញុំផ្ទាល់បានទទួលការបំប៉នចំណេះដឹងខាងច្បាប់ផងដែរ។ អាស្រ័យហេតុនេះ ការផ្សព្វផ្សាយបន្តដល់បងប្អូន និយាយស្តី និងធ្វើយ៉ាងណាឱ្យគាត់ងាយយល់ គាត់ជឿជាក់លើយើង នោះគាត់នឹងស្តាប់តាម ហើយធ្វើតាមជាក់ជាមិនខាន” ។

លើភូមិសាស្រ្តខេត្តនាពេលបច្ចុប្បន្ន នៅមានតំបន់ជនបទមួយចំនួនដែលមានជនរួមជាតិ Khmer រស់នៅច្រើនកុះករ មានបងប្អូនប្រជាជនមិនតិចទេដែលជួបការលំបាកក្នុងការទទួលព័ត៌មានខាងច្បាប់ ។ របាំងភាសា លក្ខណៈសេដ្ឋកិច្ច និងទំនៀមទម្លាប់ក្នុងការរស់នៅ ធ្វើឱ្យការងារផ្សព្វផ្សាយរបស់រដ្ឋអំណាចភូមិភាគ មិនទាន់សម្រេចប្រសិទ្ធភាពដូចក្តីបំណង។ អាស្រ័យហេតុ អ្នកមានកិត្យានុភាពក្នុងតំបន់ជនជាតិ ត្រូវបានបងប្អូនជឿជាក់ជាខ្លាំង។

តួយ៉ាងដូចជាសកម្មភាពរបស់ក្លឹប “៣ សកម្ម” របស់ឃុំ ហុងយ៉ឹង ជាទីកន្លែងប្រមូលផ្តុំអ្នកមានកិត្យានុភាពក្នុងជនរួមជាតិខ្មែររបស់ឃុំ ។ ក្លឹបមានសមាជិកប្រមាណជាង ៤០ នាក់នៅតាមនានាភូមិ។ លោក Thạch Son ប្រធានក្លឹប “៣ សកម្ម” ឃុំ Hồng Dân បានឱ្យដឹង៖  ជារៀងរាល់ខែ ក្លឹបបានធ្វើកិច្ចប្រជុំ ១ លើក តាមនោះក៏ផ្សព្វផ្សាយអំពីគោលការណ៍ណែនាំរបស់បក្ស និងគោលនយោបាយថ្មីរបស់រដ្ឋ របស់ភូមិភាគជូនដល់សមាជិកគ្រប់រូបឱ្យបានក្តាប់។ ផ្តើមពីនោះ សមាជិកក្លឹបផ្លាស់ប្តូរយោបល់អំពីសភាពការណ៍សន្តិសុខ និងសណ្តាប់ធ្នាប់របស់បងប្អូនក្នុងតំបន់ រួចរួមគ្នាស្វែងរកវិធានការដោះស្រាយដូចជា៖ ចុះទៅដល់ផ្ទះដើម្បីផ្សព្វផ្សាយចលនា រៀបចំក្រុមសម្របសម្រួល។ល។

អាស្រ័យយល់បានច្បាស់អំពីច្បាប់ ក្តាប់ជាប់ទំនៀមទម្លាប់ ជាពិសេសគឺចេះភាសា Khmer យ៉ាងស្ទាត់ជំនាញផងនោះ សមាជិកទាំងឡាយក្នុងក្លឹបបានក្លាយជា “បណ្តាញផ្សព្វផ្សាយ” ប្រកបដោយប្រសិទ្ធភាពបំផុត ជួយនាំយកបទប្បញ្ញត្តិខាងច្បាប់មកកាន់គ្រួសារនីមួយៗយ៉ាងជិតស្និទ្ធ និងងាយយល់ទៀតផង។ “ដូចជាបង្កើតផ្លូវជនបទឱ្យធំទូលាយ មិនចាំបាច់សងប្រាក់នោះទេ អ្នកមានកិត្យានុភាពនៅទីនេះ បានសហការជាមួយគណៈកម្មការភូមិ ចុះទៅដល់គ្រប់គ្រួសារ ដើម្បីជួបសំណេះសំណាល ចលនាបងប្អូន។ ពួកគាត់ឃើញថាត្រឹមត្រូវ សមហេតុសមផល ក៏ស្ម័គ្រចិត្តបរិច្ចាគដីសម្រាប់ធ្វើផ្លូវ ដោយមិនទាមទារអ្វីទាំងអស់” ប្រធានក្លឹប “៣ សកម្ម” បានរំលឹកឡើងវិញដូច្នេះ។

ភាពសប្បាយរីករាយរបស់គ្រួសារលោក Lý On នៅភូមិ Sóc Đồn ខណៈពេលដែលបានផ្សព្វផ្សាយរាល់បណ្តាគោលនយោបាយថ្មីៗសម្រាប់ឃុំដែលបានទទួលស្គាល់ជាតំបន់សុវត្ថិភាព។

ផ្តើមពីវិធីសាស្ត្រនៃការផ្សព្វផ្សាយ អប់រំដោយផ្ទាល់ផង បញ្ចូលក្នុងកិច្ចប្រជុំផង សហការជាមួយព្រះសង្ឃនៅតាមវត្ត Khmer  ដើម្បីផ្សព្វផ្សាយខាងច្បាប់ដល់បងប្អូនផង ក៏បានពង្រីកយ៉ាងមានប្រសិទ្ធភាព ។ មុខមាត់ជនបទស្រស់បំព្រង ភូមិស្រុកស្រុះស្រួល ដោយសារមានអ្នកមានកិត្យានុភាពចុះទៅដល់ផ្ទះស្តាប់ បកស្រាយ “ត្រឹមត្រូវតាមច្បាប់ សមស្របតាមមនោសញ្ចេតនា” ។ ទំនាស់តូចតាចត្រូវបានសម្របសម្រួល បងប្អូនស្តាប់តាមការផ្សព្វផ្សាយពោលគឺមិនប្រព្រឹត្តិល្មើសច្បាប់ មិនស្តាប់តាមជនអាក្រក់ញុះញង់ ជួយភូមិស្រុករក្សា ពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ សាមគ្គី និងស្ថេរភាព ។

រួមជាមួយរដ្ឋអំណាចភូមិភាគ អ្នកមានកិត្យានុភាពក្នុងជនរួមជាតិភាគតិច កំពុងរួមកម្លាំងទាំងយប់ថ្ងៃ ជួយនាំយកចំណេះដឹងខាងច្បាប់ឱ្យកាន់តែជិតស្និទ្ធជាមួយបងប្អូនក្នុងសហគមន៍របស់ខ្លួន។ ពួកគាត់សុទ្ធសឹងជាស្ពានតភ្ជាប់ដ៏សំខាន់ បង្កើតការសម្របសម្រួល  សាមគ្គី និងរក្សាភាពសុខសាន្តសម្រាប់ភូមិស្រុកទៀតផង៕

Kim Phượng

មនោសញ្ចេតនារវាងកងទ័ព និងប្រជាជនតំបន់ព្រំដែន

ផ្តើមពីបណ្ដាអំណោយទាំងឡាយ វាចារសួរសុខទុក្ខ រហូតដល់ការរួមដំណើរជាមួយសិស្សានុសិស្សមានស្ថានភាពលំបាក កម្មាភិបាល យុទ្ធជនកងទ័ពការពារព្រំដែនខេត្ត Cà Mau កំពុងរួមចំណែកបន្ថែមនូវរឿងរ៉ាវដ៏ល្អប្រសើរអំពីមនោសញ្ចេតនារវាងកងទ័ព និងប្រជាជននៅតំបន់ព្រំដែនសមុទ្រ។

បណ្តាទឹកចិត្តសប្បុរសធម៌ឆ្ពោះទៅកាន់កុមារក្រីក្រក្នុងរដូវបុណ្យសែនព្រះខែ

ដោយបំណងប្រាថ្នានាំមកនូវសេចក្តីរីករាយយ៉ាងពេញលេញក្នុងពិធីបុណ្យសែនព្រះខែដល់កុមារគ្រប់រូប បុគ្គល និងអង្គការជាច្រើនបានរៀបចំអំណោយដ៏មានអត្ថន័យ ដើម្បីជូនដល់ប្អូនៗកុមារដែលមានស្ថានភាពជួបការលំបាក។

ចិញ្ចឹមគោពូជ លំនឹងជីវភាព

លើដំណើរផ្លូវជម្នះការលំបាករបស់ប្រជាជនក្រីក្រឃុំ Phong Hiệp សមាគមអតីតយុទ្ធជនឃុំតែងរួមដំណើរ និងណែនាំបច្ចេកទេសជូនប្រជាពលរដ្ឋអនុវត្តប្រកបដោយប្រសិទ្ធភាពនូវគ្រប់ទម្រង់។ ការរួមដំណើរប្រកបដោយការទទួលខុសត្រូវនោះបានក្លាយជាកម្លាំងចលករ ជួយគ្រួសារក្រីក្រជាច្រើនមានទំនុកចិត្តអភិវឌ្ឍន៍សេដ្ឋកិច្ច និងចាកផុតពីភាពក្រីក្រប្រកបដោយចីរភាព។

បង្កលក្ខណៈដើម្បីរៀនអក្សរ

សម្រាប់សិស្សជាច្រើន ការចាប់ផ្តើមនៃឆ្នាំសិក្សាថ្មីគឺជាសេចក្តីរីករាយ និងជាឱកាសដើម្បីជួបជុំជាមួយគ្រូបង្រៀន និងមិត្តភក្តិ និព្រមទាំងចាប់ផ្តើមដំណើរថ្មីមួយផងដែរ។ ប៉ុន្តែសម្រាប់សិស្សដែលមានជីវភាពខ្វះខាត ក្មេងកំព្រា ឬកុមារ Khmer នៅពីក្រោយសេចក្តីរីករាយនោះគឺជាការព្រួយបារម្ភយ៉ាងធំណាស់ដែរអំពីសៀវភៅសិក្សា សម្លៀកបំពាក់ ថ្លៃសិក្សា និងសមត្ថភាពក្នុងការបន្តចូលរៀន។

កសិករឃុំ Vĩnh Phước វិញភឿក លំនឹងសេដ្ឋកិច្ចជាបន្តបន្ទាប់

ផ្តើមពីផ្ទៃដីដែលធ្លាប់បានបោះបង់ចោល រហូតដល់ចម្ការឈើហូផ្លែ និងបន្លែបង្ការដែលផ្តល់ប្រាក់ចំណូលស្ថិរភាព កសិករនៅក្នុងឃុំ Vĩnh Phước កំពុងផ្លាស់ប្តូរផ្នត់គំនិត និងវិធីសាស្រ្តរបស់ខ្លួនជាសន្សឹមៗ ដើម្បីបង្កើនប្រសិទ្ធភាពផលិតកម្ម។ ដោយធ្វើការជាមួយសមាជិករបស់ខ្លួន សមាគមកសិករឃុំ Vĩnh Phước បានផ្តល់ការឧបត្ថម្ភផ្នែកខាងដើមទុន វិទ្យាសាស្ត្រ បច្ចេកទេស កសាង ព្រមទាំងពង្រីកទម្រង់សេដ្ឋកិច្ចសមស្រប ដើម្បីង្កើតសន្ទុះសម្រាប់កសិករមានលក្ខណៈឈានឡើងធ្វើមានដោយស្របច្បាប់។

រួមដំណើរជាមួយអ្នកក្រ

ការគិតគូរចំពោះអ្នកក្រីក្រ និងមុខសញ្ញាងាយរងគ្រោះ ជាគោលនយោបាយសង្គមដ៏សំខាន់មួយ ដែលឆ្លុះបញ្ចាំងពីស្មារតី "ជួយគ្នាទៅវិញទៅមក" និងជាប្រពៃណីវប្បធម៌ដ៏ស្រស់ស្អាតរបស់ជនជាតិផងដែរ។

បង្កើនប្រាក់ចំណូលអាស្រ័យដាំផ្សិតចំបើង

ដោយប្រើប្រាស់វត្ថុធាតុដើមកសិកម្មដែលធ្លាប់ស្គាល់ក្នុងការផលិត បង Lê Công Đoàn និងបង Phạm Chí Nguyện នៅភូមិ Nhà Máy ឃុំ Khánh Hưng បានក្លាហានបង្កើតទម្រង់ដាំផ្សិតចំបើង។ ទម្រេង់នេះមិនត្រឹមតែប្រើប្រាស់ធនធានដែលមានយ៉ាងងាយស្រួលប៉ុណ្ណោះទេ ថែមទាំងបង្កើតប្រាក់ចំណូលយ៉ាងសមគួរជាមួយនឹងផលចំណេញរហ័សពីការវិនិយោគផងដែរ។

លទ្ធផលនៃអក្សរសិល្ប៍ជនជាតិភាគតិច

សាខាសមាគមអក្សរសិល្ប៍បណ្តាជនជាតិភាគតិច Việt Nam ទីក្រុង Cần Thơ ទើបចាត់តាំងបូកសរុបនិងជូនរង្វាន់ប្រឡងវណ្ណកម្មអក្សរសិល្ប៍ប្រធានបទជនជាតិភាគតិចឆ្នាំ២០២៥-២០២៦ ពីប្រភពថវិកាសង្គមភាវូបនីយកម្ម។ នេះជាទីលានលេងកំសាន្តសង្ឃឹមថានឹងជួយបង្កើនភាពសម្បូរបែបបន្ថែមទៀតដល់វណ្ណកម្មអក្សរសិល្ប៍លើប្រធានបទស្តីពីជីវភាពរស់នៅ និងវប្បធម៌របស់ជនរួមជាតិជនជាតិភាគតិចតំបន់ដីសណ្តទន្លេគូវឡុង។

ជីវិតរស់នៅស្ថិរភាព - អនាគតនឹងពេញដោយភាពសុខសាន្ត

តាមរយៈចម្ការបន្លែ ការដាំដំណាំផ្សេងៗ និងការធ្វើផែនការដោយប្រុងប្រយ័ត្នផងនោះ កសិករជាច្រើនកំពុងកសាងជីវភាពរស់នៅប្រកបដោយស្ថិរភាពបន្តិចម្តងៗ បង្កើនប្រាក់ចំណូល និងកែលម្អជីវិតរស់នៅរបស់ពួកគេយ៉ាងសកម្ម។ ពួកគេមិនត្រឹមតែពឹងផ្អែកលើបទពិសោធន៍ប៉ុណ្ណោះទេ ថែមទាំងធ្វើពិពិធកម្មដំណាំរបស់ខ្លួនដោយក្លាហាន បង្កើនរដូវដាំនិងឆ្លៀតយកផ្ទៃដីប្រកបដោយប្រសិទ្ធភាព និងវិនិយោគឡើងវិញ ដើម្បីបើកផ្លូវឆ្ពោះទៅរកការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព។

យុទ្ធជនពិការ រួមកម្លាំងកសាងភូមិស្រុក

នៅភូមិ Lý Ấn ឃុំ Hưng Mỹ លោក Nguyễn Văn Chen ជាអតីតយុទ្ធជនពិការ ៤/៤ ហើយក៏ជាកសិករ Khmer មួយរូបដែលឧស្សាហ៍ព្យាយាម និងចូលរួមចំណែកយ៉ាងសកម្មក្នុងការកសាងភូមិស្រុកផងដែរ។ ចំពោះលោក កម្លាំងពលកម្មមិនត្រឹមតែផ្គត់ផ្គង់គ្រួសាររបស់ខ្លួនប៉ុណ្ណោះទេ ថែមទាំងធ្វើការរួមគ្នាដើម្បីធ្វើឱ្យភូមិស្រុកកាន់តែបៃតង ស្អាត និងស្រស់ស្អាតជាងមុនទៀតផង។