Thứ ba, 20-10-26 01:33:21
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

ឧបត្ថម្ភពូជសត្វចិញ្ចឹម

ជាដងថ្លឹងដើម្បីចាកផុតភាពក្រីក្រ

Báo Cà Mau ក្នុងដំណើរឆ្ពោះទៅរកការកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាពនៅតាមតំបន់ជនរួមជាតិភាគតិច ការជ្រើសរើសដំណោះស្រាយខាងជីវភាពរស់នៅដ៏ល្អត្រឹមត្រូវគឺមានសារៈសំខាន់ខ្លាំងណាស់។ ជាក់ស្តែងបានបង្ហាញឱ្យឃើញថា ប្រសិនបើត្រឹមតែទម្រង់ឧបត្ថម្ភមានរយៈពេលខ្លី គោលនយោបាយឧបត្ថម្ភពូជសត្វចិញ្ចឹមកំពុងមានការអភិវឌ្ឍយ៉ាងច្បាស់ក្រឡែតផងដែរ ជួយបងប្អូនប្រជាជនមានលក្ខណៈក្នុងការផលិត ព្រមទាំងម្ចាស់ការបង្កើតប្រភពប្រាក់ចំណូលទាំងនៅលើទឹកដីភូមិកំណើតរបស់ខ្លួន។

ផ្តើមពីពូចជ្រូក ​២ ក្បាលដែលរដ្ឋបានឧបត្ថម្ភ ហ្វូងជ្រូករបស់គ្រួសារបង Châu Minh Hoàng ក៏ពង្រីកទម្រង់ចិញ្ចឹមក្លាយជារបររកស៊ីយ៉ាងមានប្រសិទ្ធភាពផងដែរ។

សម្រាប់គ្រួសារក្រីក្រ និងគ្រួសារប្រកៀកបន្ទាត់ក្រជាច្រើន ការកង្វះខាងដើមទុនតែងជាឧបសគ្គយ៉ាងធំបំផុតដែលរារាំងពួកគេចំពោះការវិនិយោគលើការចិញ្ចឹមសត្វពាហនៈ។ ការដែលរដ្ឋបានឧបត្ថម្ភដោយផ្ទាល់ចំពោះពូជសត្វចិញ្ចឹម មិនត្រឹមតែដោះស្រាយលើបញ្ហាលំបាកជំហានដំបូងប៉ុណ្ណោះទេ ថែមទាំងបង្កើតទំនុកចិត្ត លើកកម្ពស់ការពឹងផ្អែកលើខ្លួនឯង និងបង្កើនផ្នត់គំនិតអាជីវកម្មរយៈពេលវែង ដែលអាចឱ្យពួកគេកែលម្អជីវភាពរស់នៅបន្តិចម្តងៗតាមរយៈកម្លាំងពលកម្មផ្ទាល់ខ្លួនទៀតផង។

នៅភូមិលេខ ១៦ ឃុំ U Minh ដោយផ្តើមពីពូជជ្រូកដែលបានជំនួយឧបត្ថម្ភលើកដំបូងចំនួន ៣ ក្បាល លោក Thạch Kinh បានផ្តោតលើបច្ចេកទេសថែទាំត្រឹមត្រូវ បន្តបង្កើនហ្វូងចិញ្ចឹមឱ្យបានច្រើនថែមទៀត។ រហូតមកទល់បច្ចុប្បន្ន គ្រួសារលោកក៏មានជ្រូកមេ ២ ក្បាលកំពុងបង្កើតកូនផងដែរ ជារៀងរាល់ឆ្នាំផ្តល់ប្រភពចំណូលរាប់សិបលានដុង គ្រប់គ្រាន់ដើម្បីលំនឹងជីវភាពរស់នៅ ព្រមទាំងកសាងផ្ទះយ៉ាងធំទូលាយស្អាតទៀតផង។

ចែករំលែកពីដំណើរការរួចចាកក្ររបស់ខ្លួន លោក Thạch Kinh បានបង្ហើបថា៖ “ពេលទើប បានឧបត្ថម្ភគោពូជលើកដំបូង គ្រួសារខ្ញុំពិតជាសប្បាយចិត្តណាស់ ប៉ុន្តែក៏មានការព្រួយបារម្ភផងដែរ។ ការមានគោពូជមានន័យថាយើងត្រូវខិតខំចិញ្ចឹមវា។ ហើយយ៉ាងណាមិញក៏សូមអរគុណចំពោះគោលនយោបាយរបស់រដ្ឋ ទើបជីវភាពរបស់យើងមានស្ថិរភាពជាងពេលមុន”។

ក៏អាស្រ័យគោលនយោបាយឧបត្ថម្ភពូជសត្វចិញ្ចឹម លោក Châu Minh Hoàng និងអ្នកមីង Thạch Thị Nheo នៅភូមិ Ba Vĩnh សង្កាត់ Hoà Thành ដែលធ្លាប់ជាគ្រួសារក្រីក្រ តែសព្វថ្ងៃមានភាពរីកចម្រើនគួរឱ្យកត់សម្គាល់។ គ្រួសារបងបានទទួលកូនគោចំនួន ២ ក្បាល ហើយតាមរយៈការថែទាំយ៉ាងយកចិត្តទុកដាក់ និងការប្រើប្រាស់ប្រភពធនធានដែលមានប្រកបដោយប្រសិទ្ធភាព ហ្វូងគោមានភាពរីកចម្រើនខ្លាំង ដោយផ្តល់អត្ថប្រយោជន៍សេដ្ឋកិច្ចយ៉ាងច្រើន។ នៅពេលដែលទម្រង់នេះបានបង្ហាញពីប្រសិទ្ធភាព ប្តីប្រពន្ធបង Hoàng បានខ្ចីប្រាក់យ៉ាងក្លាហានដើម្បីពង្រីកទម្រង់ចិញ្ចឹមរបស់ខ្លួន។ រហូតមកដល់បច្ចុប្បន្ន ហ្វូងគោរបស់គាត់បានកើនឡើងដល់ ១០ ក្បាល ជួយគ្រួសារឱ្យរួចផុតពីភាពក្រីក្រចីរភាព កូនៗមានលក្ខណៈសិក្សារៀនសូត្របានល្អ និងគ្រប់គ្រាន់។

លោក Châu Minh Hoàng បានចែករំលែកថា៖ “ពូជសត្វចិញ្ចឹមដែលរដ្ឋបានឧបត្ថម្ភ គឺជាដើមទុនយ៉ាងសំខាន់មួយ។ ប៉ុន្តែសំខាន់ជាងនេះទៅទៀត យើងត្រូវតែឧស្សាហ៍ព្យាយាម និងមានឆន្ទៈក្នុងការរៀនបច្ចេកទេស ហ៊ានគិត និងធ្វើសកម្មភាពដើម្បីកែលម្អជីវិតរបស់យើង”។

លោក Thạch Kinh ថែទាំហ្វូងជ្រូករបស់ខ្លួន។

យោងតាមលោក Nguyễn Văn Hải កម្មាភិបាលផ្នែកខាងពេទ្យសត្វនៅសង្កាត់ Hoà Thành គោលនយោបាយឧបត្ថម្ភពូជសត្វចិញ្ចឹមគឺជាដំណោះស្រាយយ៉ាងជាក់ស្តែង និងសមស្របទៅនឹងលក្ខខណៈនៃការផលិតរបស់ប្រជាជន Khmer។ ជាមួយនឹងការទទួលបានប្រាក់កម្ចី វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា គ្រួសារជាច្រើនបានរួចផុតពីភាពក្រីក្រយ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាពទៀតផង។

ការអនុវត្តជាក់ស្តែងបានបង្ហាញឱ្យឃើញច្បាស់ពីគោលនយោបាយឧបត្ថម្ភពូជសត្វចិញ្ចឹមមិនត្រឹមតែមានសារៈសំខាន់ខាងសុខុមាលភាពសង្គមប៉ុណ្ណោះទេ ថែមទាំងមានតួនាទីយ៉ាងសំខាន់ក្នុងការកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាពនៅក្នុងតំបន់ជាច្រើនទៀតផង។ គោលនយោបាយនេះបានផ្តល់ឱ្យប្រជាជននូវ “ដងសន្ទូច” សម្រាប់ជីវភាពរស់នៅ ដោយបង្កើតលក្ខណៈសម្រាប់ពួកគេម្ចាស់ការក្នុងការបង្កើតប្រភពប្រាក់ចំណូល និងកែលម្អជីវិតរបស់ខ្លួន។

សំខាន់ជាងទៀត តាមរយៈគោលនយោបាយនេះ ឆន្ទៈក្នុងការរួចចាកផុតពីភាពក្រីក្រ និងស្មារតីឧស្សាហ៍ព្យាយាមរបស់បងប្អូនប្រជាជនមានការភ្ញាក់រឭកយ៉ាងខ្លាំង។ ខណៈដែល “ដងថ្លឹង” ដែលផ្តើមពីគោលនយោបាយនេះ ជួបចំមុខសញ្ញាជា “ទីបង្អែក” នៃការតាំងចិត្តរបស់ប្រជាជន ប្រសិទ្ធភាពនៃការកាត់បន្ថយក្រមិនត្រឹមតែឆ្លុះបញ្ចាំងនៅស្ថិតិប៉ុណ្ណោះទេ ប៉ុន្តែវាក៏ក្លាយជាការផ្លាស់ប្តូរយ៉ាងពិតប្រាកដមួយក្នុងជីវភាពរស់នៅ រួមចំណែកដល់ការកសាង និងអភិវឌ្ឍកាន់តែមានស្ថិរភាព និងប្រកបដោយចីរភាពនៅក្នុងតំបន់ជនរួមជាតិភាគតិចផងដែរ៕

Nguyễn Đào - Chí Thức

មនោសញ្ចេតនារវាងកងទ័ព និងប្រជាជនតំបន់ព្រំដែន

ផ្តើមពីបណ្ដាអំណោយទាំងឡាយ វាចារសួរសុខទុក្ខ រហូតដល់ការរួមដំណើរជាមួយសិស្សានុសិស្សមានស្ថានភាពលំបាក កម្មាភិបាល យុទ្ធជនកងទ័ពការពារព្រំដែនខេត្ត Cà Mau កំពុងរួមចំណែកបន្ថែមនូវរឿងរ៉ាវដ៏ល្អប្រសើរអំពីមនោសញ្ចេតនារវាងកងទ័ព និងប្រជាជននៅតំបន់ព្រំដែនសមុទ្រ។

បណ្តាទឹកចិត្តសប្បុរសធម៌ឆ្ពោះទៅកាន់កុមារក្រីក្រក្នុងរដូវបុណ្យសែនព្រះខែ

ដោយបំណងប្រាថ្នានាំមកនូវសេចក្តីរីករាយយ៉ាងពេញលេញក្នុងពិធីបុណ្យសែនព្រះខែដល់កុមារគ្រប់រូប បុគ្គល និងអង្គការជាច្រើនបានរៀបចំអំណោយដ៏មានអត្ថន័យ ដើម្បីជូនដល់ប្អូនៗកុមារដែលមានស្ថានភាពជួបការលំបាក។

ចិញ្ចឹមគោពូជ លំនឹងជីវភាព

លើដំណើរផ្លូវជម្នះការលំបាករបស់ប្រជាជនក្រីក្រឃុំ Phong Hiệp សមាគមអតីតយុទ្ធជនឃុំតែងរួមដំណើរ និងណែនាំបច្ចេកទេសជូនប្រជាពលរដ្ឋអនុវត្តប្រកបដោយប្រសិទ្ធភាពនូវគ្រប់ទម្រង់។ ការរួមដំណើរប្រកបដោយការទទួលខុសត្រូវនោះបានក្លាយជាកម្លាំងចលករ ជួយគ្រួសារក្រីក្រជាច្រើនមានទំនុកចិត្តអភិវឌ្ឍន៍សេដ្ឋកិច្ច និងចាកផុតពីភាពក្រីក្រប្រកបដោយចីរភាព។

បង្កលក្ខណៈដើម្បីរៀនអក្សរ

សម្រាប់សិស្សជាច្រើន ការចាប់ផ្តើមនៃឆ្នាំសិក្សាថ្មីគឺជាសេចក្តីរីករាយ និងជាឱកាសដើម្បីជួបជុំជាមួយគ្រូបង្រៀន និងមិត្តភក្តិ និព្រមទាំងចាប់ផ្តើមដំណើរថ្មីមួយផងដែរ។ ប៉ុន្តែសម្រាប់សិស្សដែលមានជីវភាពខ្វះខាត ក្មេងកំព្រា ឬកុមារ Khmer នៅពីក្រោយសេចក្តីរីករាយនោះគឺជាការព្រួយបារម្ភយ៉ាងធំណាស់ដែរអំពីសៀវភៅសិក្សា សម្លៀកបំពាក់ ថ្លៃសិក្សា និងសមត្ថភាពក្នុងការបន្តចូលរៀន។

កសិករឃុំ Vĩnh Phước វិញភឿក លំនឹងសេដ្ឋកិច្ចជាបន្តបន្ទាប់

ផ្តើមពីផ្ទៃដីដែលធ្លាប់បានបោះបង់ចោល រហូតដល់ចម្ការឈើហូផ្លែ និងបន្លែបង្ការដែលផ្តល់ប្រាក់ចំណូលស្ថិរភាព កសិករនៅក្នុងឃុំ Vĩnh Phước កំពុងផ្លាស់ប្តូរផ្នត់គំនិត និងវិធីសាស្រ្តរបស់ខ្លួនជាសន្សឹមៗ ដើម្បីបង្កើនប្រសិទ្ធភាពផលិតកម្ម។ ដោយធ្វើការជាមួយសមាជិករបស់ខ្លួន សមាគមកសិករឃុំ Vĩnh Phước បានផ្តល់ការឧបត្ថម្ភផ្នែកខាងដើមទុន វិទ្យាសាស្ត្រ បច្ចេកទេស កសាង ព្រមទាំងពង្រីកទម្រង់សេដ្ឋកិច្ចសមស្រប ដើម្បីង្កើតសន្ទុះសម្រាប់កសិករមានលក្ខណៈឈានឡើងធ្វើមានដោយស្របច្បាប់។

រួមដំណើរជាមួយអ្នកក្រ

ការគិតគូរចំពោះអ្នកក្រីក្រ និងមុខសញ្ញាងាយរងគ្រោះ ជាគោលនយោបាយសង្គមដ៏សំខាន់មួយ ដែលឆ្លុះបញ្ចាំងពីស្មារតី "ជួយគ្នាទៅវិញទៅមក" និងជាប្រពៃណីវប្បធម៌ដ៏ស្រស់ស្អាតរបស់ជនជាតិផងដែរ។

បង្កើនប្រាក់ចំណូលអាស្រ័យដាំផ្សិតចំបើង

ដោយប្រើប្រាស់វត្ថុធាតុដើមកសិកម្មដែលធ្លាប់ស្គាល់ក្នុងការផលិត បង Lê Công Đoàn និងបង Phạm Chí Nguyện នៅភូមិ Nhà Máy ឃុំ Khánh Hưng បានក្លាហានបង្កើតទម្រង់ដាំផ្សិតចំបើង។ ទម្រេង់នេះមិនត្រឹមតែប្រើប្រាស់ធនធានដែលមានយ៉ាងងាយស្រួលប៉ុណ្ណោះទេ ថែមទាំងបង្កើតប្រាក់ចំណូលយ៉ាងសមគួរជាមួយនឹងផលចំណេញរហ័សពីការវិនិយោគផងដែរ។

លទ្ធផលនៃអក្សរសិល្ប៍ជនជាតិភាគតិច

សាខាសមាគមអក្សរសិល្ប៍បណ្តាជនជាតិភាគតិច Việt Nam ទីក្រុង Cần Thơ ទើបចាត់តាំងបូកសរុបនិងជូនរង្វាន់ប្រឡងវណ្ណកម្មអក្សរសិល្ប៍ប្រធានបទជនជាតិភាគតិចឆ្នាំ២០២៥-២០២៦ ពីប្រភពថវិកាសង្គមភាវូបនីយកម្ម។ នេះជាទីលានលេងកំសាន្តសង្ឃឹមថានឹងជួយបង្កើនភាពសម្បូរបែបបន្ថែមទៀតដល់វណ្ណកម្មអក្សរសិល្ប៍លើប្រធានបទស្តីពីជីវភាពរស់នៅ និងវប្បធម៌របស់ជនរួមជាតិជនជាតិភាគតិចតំបន់ដីសណ្តទន្លេគូវឡុង។

ជីវិតរស់នៅស្ថិរភាព - អនាគតនឹងពេញដោយភាពសុខសាន្ត

តាមរយៈចម្ការបន្លែ ការដាំដំណាំផ្សេងៗ និងការធ្វើផែនការដោយប្រុងប្រយ័ត្នផងនោះ កសិករជាច្រើនកំពុងកសាងជីវភាពរស់នៅប្រកបដោយស្ថិរភាពបន្តិចម្តងៗ បង្កើនប្រាក់ចំណូល និងកែលម្អជីវិតរស់នៅរបស់ពួកគេយ៉ាងសកម្ម។ ពួកគេមិនត្រឹមតែពឹងផ្អែកលើបទពិសោធន៍ប៉ុណ្ណោះទេ ថែមទាំងធ្វើពិពិធកម្មដំណាំរបស់ខ្លួនដោយក្លាហាន បង្កើនរដូវដាំនិងឆ្លៀតយកផ្ទៃដីប្រកបដោយប្រសិទ្ធភាព និងវិនិយោគឡើងវិញ ដើម្បីបើកផ្លូវឆ្ពោះទៅរកការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព។

យុទ្ធជនពិការ រួមកម្លាំងកសាងភូមិស្រុក

នៅភូមិ Lý Ấn ឃុំ Hưng Mỹ លោក Nguyễn Văn Chen ជាអតីតយុទ្ធជនពិការ ៤/៤ ហើយក៏ជាកសិករ Khmer មួយរូបដែលឧស្សាហ៍ព្យាយាម និងចូលរួមចំណែកយ៉ាងសកម្មក្នុងការកសាងភូមិស្រុកផងដែរ។ ចំពោះលោក កម្លាំងពលកម្មមិនត្រឹមតែផ្គត់ផ្គង់គ្រួសាររបស់ខ្លួនប៉ុណ្ណោះទេ ថែមទាំងធ្វើការរួមគ្នាដើម្បីធ្វើឱ្យភូមិស្រុកកាន់តែបៃតង ស្អាត និងស្រស់ស្អាតជាងមុនទៀតផង។