Thứ hai, 1-6-26 03:41:00
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

រួមដៃដើម្បីសុខភាពសហគមន៍

Báo Cà Mau ក្នុងបរិយាកាសដ៏មមាញឹកនៃថ្ងៃជិតចូលឆ្នាំប្រពៃណីជាតិ ឆ្នាំ២០២៦ ស្មារតី "ជួយគ្នាទៅវិញទៅមក" កាន់តែរីកសាយភាយយ៉ាងខ្លាំងក្លា។ កម្មវិធីពិនិត្យជំងឺ និងផ្តល់ថ្នាំឥតគិតថ្លៃដ៏មានអត្ថន័យបានរៀបចំឡើង ដើម្បីនាំមកនូវក្តីរីករាយ និងភាពកក់ក្តៅជូនដល់ប្រជាជននៅអនុសង្កាត់ An Trạch Đông សង្កាត់ Vĩnh Trạch។

លោក Bùi Văn Phúc (អ្នកអង្គុយកាន់ប័ណ្ណ) កំពុងរង់ចាំដល់វេនពិនិត្យជំងឺ។

កម្មវិធីនេះរៀបចំឡើងដោយមានកិច្ចសហការរវាង មន្ទីរពេទ្យ Bạc Liêu មន្ទីរពេទ្យ Phạm Ngọc Thạch ទីក្រុង Hồ Chí Minh រួមនឹងសប្បុរសជនដទៃទៀត។ ក្នុងគោលបំណងរួមដៃដើម្បីសុខភាពសហគមន៍ ប្រតិភូការងារបានរៀបចំការពិនិត្យជំងឺទូទៅ ពិនិត្យធ្មេញ-ថ្គាម-មុខ និងពិនិត្យស្វែងរកជំងឺទឹកនោមផ្អែម និងផ្តល់ឱសថព្យាបាលដោយឥតគិតថ្លៃជូនអ្នកជំងឺដែលមានជីវភាពជួបលំបាកចំនួន ៣០០ នាក់។

មុខសញ្ញាអាទិភាពក្នុងលើកនេះ គឺគ្រួសារគោលនយោបាយ មនុស្សចាស់ និងគ្រួសារក្រ។ ក្រុមគ្រូពេទ្យបានបំពេញភារកិច្ចយ៉ាងអស់ពីចិត្ត ដើម្បីធានាថាបងប្អូនប្រជាជនទាំងអស់ដែលមកពិនិត្យ សុទ្ធតែទទួលបានការប្រឹក្សា និងថែទាំសុខភាពយ៉ាងដិតដល់។

វេជ្ជបណ្ឌិតឯកទេសកម្រិត ១ Bùi Chí Liêm តំណាងមន្ទីរពេទ្យបង្អែក Bạc Liêu បានចែករំលែកថា៖  “ការថែទាំសុខភាពជូនប្រជាជន តែងតែជាភារកិច្ចស្នូល ដែលបង្ហាញពីមនោសញ្ចេតនា និងការទទួលខុសត្រូវរបស់កងជួរគ្រូពេទ្យចំពោះសហគមន៍”។

មិនបង្អង់ត្រឹមការពិនិត្យជំងឺប៉ុណ្ណោះទេ កម្មវិធីនៅទាំងបានជូនអំណោយដ៏មានអត្ថន័យខ្លឹមសារ ដើម្បីជួយឱ្យបងប្អូនមានលក្ខណៈគ្រប់គ្រាន់ក្នុងការទទួលអំណរឆ្នាំថ្មី។

លោក Đào Văn Bảy លេខាសាខាបក្ខភាគ និងជាប្រធានអនុសង្កាត់ An Trạch Đông មានប្រសាសន៍ទាំងក្តីរំភើបថា៖ សំណុំថ្នាំ និងអំណោយទាំងនេះមានអត្ថន័យធំធេងខ្លាំងណាស់សម្រាប់ខាងផ្នែកស្មារតីរបស់បងប្អូនប្រជាជននៅទីនេះ។

ប្រជាពលរដ្ឋកំពុងបានគ្រូពេទ្យពិនិត្យ និងប្រឹក្សាសុខភាព។

កាន់ថង់ថ្នាំ និងអំណោយបុណ្យចូលឆ្នាំ Tết ក្នុងដៃដែលទទួលបានពីកម្មវិធី លោក Bùi văn Phúc អនុសង្កាត់ An Trạch Đông បានរៀបរាប់ទាំងក្តីរំភើបថា៖  “ចំពោះខ្ញុំនិងបងប្អូនជាច្រើននៅទីនេះ ការយកចិត្តទុកដាក់របស់បក្សភាគ រដ្ឋអំណាច និងសប្បុរសជន គឺជាពាក្យជូនពរសុខភាពដ៏មានតម្លៃបំផុត ដែលជួយឱ្យយើងខ្ញុំមានភាពកក់ក្តៅក្នុងចិត្ត នៅពេលបុណ្យចូលឆ្នាំថ្មីឈានចូលមកដល់”។

សកម្មភាពសប្បុរសធម៌ទាំងនេះ បាននិងកំពុងរួមចំណែកតុបតែងឱ្យផ្ទាំងទស្សនីយភាពនិទាឃរដូវ ឆ្នាំ២០២៦ កាន់តែស្រស់បំព្រង។ នោះមិនត្រឹមតែជាតម្លៃសម្ភារៈធម្មតាប៉ុណ្ណោះទេ ប៉ុន្តែនៅជាការចែករំលែក និងជាស្មារតី "អ្នកជា ជួយអ្នកមានជំងឺ" ដែលជាកាយវិការដ៏ខ្ពង់ខ្ពស់របស់ប្រជាជាតិយើងតាំងពីយូរលង់ណាស់មកហើយដែរ៕

 Đờ Ni - Chanh Ty

ឈានឡើងផ្តើមពីរបរដាំបន្លែបៃតង

នៅភូមិ Huê ១ ឃុំ Vĩnh Thanh អ្នកមីង Sơn Thị The ត្រូវបានគេស្គាល់យ៉ាងច្បាស់ដោយសារការតស៊ូ និងខិតខំប្រឹងប្រែងរបស់គាត់ក្នុងការជំនះលំបាកដើម្បីសម្រេចបាននូវជីវភាពដែលមានស្ថិរភាព។ ផ្តើមពីគ្រួសារក្រីក្រដែលគ្មានដីសម្រាប់ផលិត ពឹងផ្អែកជាចម្បងលើកម្លាំងពលកម្មស៊ីឈ្នួល ឥឡូវនេះជីវិតគ្រួសារគាត់បានផ្លាស់ប្តូរដោយសារទម្រង់នៃការដាំបន្លែរយៈពេលខ្លីនៅមុខផ្ទះរបស់ខ្លួន។

“ទីបង្អែក” ជួយជនរួមជាតិរួចចាកក្រ

ប៉ុន្មានឆ្នាំកន្លងមកនេះ បណ្តាអ្នកមានកិត្យានុភាពក្នុងជនរួមជាតិមួយថ្ងៃកាន់តែបានបញ្ជាក់ នូវតួនាទីរបស់ខ្លួនជា «ស្ពានតភ្ជាប់» ក្នុងការនាំយកគោលការណ៍ណែនាំ និងគោលនយោបាយរបស់បក្ស ក្រឹត្យច្បាប់របស់រដ្ឋ ជាពិសេសកម្មវិធីគោលដៅជាតិសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិច និងការកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាពទៅកាន់ប្រជាជន។ តាមរយៈនេះ ក៏ជំរុញទឹកចិត្តបងប្អូនឱ្យខិតំឈានឡើងក្នុងការកសាងជីវភាពសុខក្សេមក្សាន្តជូនបងប្អូនជនរួមជាតិ។

បំផុសគំនិតផ្តើមអាជីព

ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ កម្មវិធី "ស្ត្រី Việt Nam មានទំនុកចិត្តធ្វើអាជីវកម្ម" កំពុងបានក្លាយជាប្រភពកម្លាំងដ៏សំខាន់មួយ ដែលជួយស្ត្រីជាច្រើននៅខេត្ត Cà Mau ផ្តើម អាជីវកម្មដោយក្លាហាន និងបញ្ជាក់ពីតួនាទីរបស់ខ្លួនក្នុងជីវិតសង្គម។ ចាប់ពីទម្រង់ខ្នាតតូចដែលទាក់ទងនឹងសិប្បកម្មប្រពៃណី និងជំនាញពិសេសក្នុងស្រុក ស្ត្រីជាច្រើនមានលក្ខណៈឈានឡើងជាសន្សឹមៗ ដើម្បីធ្វើឱ្យជីវិតរបស់ពួកគេមានស្ថេរភាព និងអភិវឌ្ឍសេដ្ឋកិច្ចក្នុងស្រុក។

ភ្ជាប់ក្តីមេត្តាកណ្ដាលភូមិស្រុក

ក្រោមកំដៅថ្ងៃនៃតំបន់ភាគខាងលិច ផ្លូវឆ្ពោះទៅកាន់ឃុំ Vĩnh Phước ហាក់ដូចជាជិតជាងមុន ដោយជំហានសប្បុរសធម៌ពោរពេញដោយភាពស្វាហាប់។ ថ្មីៗនេះ វត្តកោះដូង ដ៏បុរាណ និងស្ងប់ស្ងាត់ បានក្លាយជាអ៊ូអរ និងសប្បាយរីករាយជាងពេលណាៗទាំងអស់ នៅពេលទទួលស្បើយបេះដូងស្ម័គ្រចិត្តជិត ១០០ នាក់ មកជួបជុំគ្នានៅទីនេះ ក្នុងកម្មវិធី "តភ្ជាប់ក្ដីស្រឡាញ់" លើកទី ៦៦។

រួមដំណើរការ ជំនួយឧបត្ថម្ភបងប្អូននារីអភិវឌ្ឍន៍សេដ្ឋកិច្ច

សព្វថ្ងៃ សង្កាត់ Giá Rai មានសមាជិកាសមាគមនារីជាង ៦.៧០០ នាក់។ ប៉ុន្មានឆ្នាំកន្លងមកនេះ ការចលនានារីប្រឡងប្រណាំងអភិវឌ្ឍន៍សេដ្ឋកិច្ចនៅភូមិភាគ កាន់តែបានស៊ីជម្រៅ និងនាំមកនូវប្រសិទ្ធភាពជាក់ស្តែង។ តាមការតម្រង់ទិស រួមដំណើរ និងជួយឧបត្ថម្ភរបស់សមាគមនារីសង្កាត់ បងប្អូននារីជាច្រើនបានក្លហានផ្លាស់ប្តូរផ្នត់គំនិត ស្វែងរកទិសដៅសមស្របនឹងលក្ខណៈជាក់ស្តែងនៃគ្រួសារនីមូយៗ រួមចំណែកបង្កើនប្រាក់ចំណូល និងកែលម្អជីវភាពផងដែរ។

មិនព្រមចុះចាញ់នឹងវាសនា

នៅភូមិលេខ ១៦ ឃុំ Khánh Lâm រូបភាពនារីរាងតូចម្នាក់ម្នាក់ ដែលមួយថ្ងៃៗតែងរវាល់ជាមួយកិច្ចការងាររកស៊ី ក៏បានក្លាយជាទម្លាប់ដែលធ្លាប់បានឃើញជាប្រចាំរបស់បងប្អូនប្រជាជនក្នុងតំបន់។ នោះគឺបងស្រី Nguyễn Thị Cầm ជានាីម្នាក់ប្រកបដោយភាពមោះមុត និងការតាំងចិត្តធ្វើឱ្យអ្នករាល់គ្នានរណាក៏រំជួលចិត្ត និងកោតសរសើរផងដែរ។

“ប្រធានក្រុមនាវិក” អាយុ ២៤ ឆ្នាំ និងក្តីប្រាថ្នាស្រូវស្អាត

នៅខេត្ត Cà Mau មានយុវជនជាច្រើនរូបកំពុងប្រើប្រាស់ចំណេះដឹង និងសមត្ថភាពរបស់ខ្លួនដើម្បីដាស់សក្តានុពលដែលមិនទាន់ដំណើរការ វង្វែងទៅជាលក្ខណៈមានប្រៀបនៃតំបន់ដី ប្រៃ និងដីមានជាតិជូរឱ្យក្លាយជាទម្រង់សេដ្ឋកិច្ចប្រកបដោយចីរភាព។ ក្នុងចំណោមយុវជនទាំងនោះគឺមានយុវជនវ័យក្មេង Huỳnh Duy Thông ជាកសិករមានទម្រង់ខាងវិស័យកសិកម្មដែលមិនប៉ះពាល់ដល់បរិស្ថាន និងផ្តល់លទ្ធផលសេដ្ឋកិច្ចនឹងនរទៀតផង។

បង្កើនប្រាក់ចំណូល និងប្រសិទ្ធភាពនៃការរក្សាផ្ទៃដីតាមរយៈដើមដូង

នៅតាមតំបន់ជាច្រើនក្នុងខេត្ត ទម្រង់ដាំដូងកំពុងផ្តល់អត្ថប្រយោជន៍សេដ្ឋកិច្ចយ៉ាងសំខាន់។ វាមិនត្រឹមតែបានប្រើប្រាស់ផ្ទៃដីដែលមានស្រាប់ប៉ុណ្ណោះទេ ប៉ុន្តែវិធីសាស្ត្រនេះក៏ជួយបង្កើនប្រាក់ចំណូល ផ្តល់អាហារដល់គ្រួសារ និងសមស្របសម្រាប់ស្ថានភាពធម្មជាតិរបស់ភូមិភាគទៀតផង។

ផ្តើមអាជីពពីចំណង់ចំណូលចិត្ត

ដែលផ្តើមពីចំណង់ចំណូលចិត្តធម្មតាៗ យុវជនជាច្រើននាពេលបច្ចុប្បន្ននេះកំពុងក្លាហានបង្វែចំណង់ចំណូលចិត្តរបស់រៀងខ្លួនទៅជាផ្លូវបង្កើតអាជីពនៅតាមស្រុកកំណើតរបស់ខ្លួនទៀតផង។ នៅសង្កាត់ Vĩnh Trạch ប្រវត្តិរបស់យុវជន Ngô Văn Điền នៅអនុសង្កាត់ Bờ Xáng គឺជាភស្តុតាងមួយនៃស្មារតីក្លាហានសម្រាប់យុវជនជនបទ នៅពេលដែលទទួលបានការឧបត្ថម្ភយ៉ាងល្អត្រឹមត្រូវ។

លទ្ធភាពអនាគតនៃការចិញ្ចឹមគ្រែងឈាមធម្មជាតិ

ដោយភាពមានប្រៀបខ្លាំងចំពោះដីផលិតនៅជិតមាត់ព្រែក ជាច្រើនឆ្នាំកន្លងមកនេះ លោក Thạch Ha នៅភូមិ Phước Thắng A ឃុំ Định Thành បានស្វែងយល់ និងពិសោធន៍ទទួលបានជោគជ័យជាមួយទម្រង់ចិញ្ចឹមគ្រែងឈាមធម្មជាតិផងដែរ។