Chủ nhật, 11-10-26 10:51:53
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

នាំយកសិល្បៈប្រពៃណីធ្វើជាអំណោយមុនថ្ងៃបុណ្យចូលឆ្នាំថ្មី

Báo Cà Mau ពេលកម្តៅថ្ងៃនៅភាគខាងត្បូងចាប់ផ្តើមហួតហែងខ្លាំង ក៏ជាពេលវេលាដែលបងប្អូនជនរួមជាតិ Khmer ឈានចូលដល់ថ្ងៃដ៏រំភើបបំផុតក្នុងឆ្នាំ។ ខែមេសាមកដល់នាំមកនូវបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលជាពិធីបុណ្យនៃជំនឿសាសនា ការដឹងគុណ និងក្តីសង្ឃឹម។ ក្នុងបរិយាកាសនោះ ពន្លឺភ្លើងឆាកនៃក្រុមសិល្បៈ Khmer - រោងមហោស្រព Cao Văn Lầu បានបំភ្លឺយ៉ាងត្រចះត្រចង់នៅតាមភូមិស្រុកនៃតំបន់ដាច់ស្រយាល នាំមកនូវអំណោយស្មារតីមិនអាចកាត់ថ្លៃបានជូនដល់បងប្អូនប្រជាជន។

រក្សា "ប្រទីប" នាដសាស្រ្តប្រពៃណី

អនុវត្តតាមផែនការលេខ ០៥ ចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២៦ ក្រុមសិល្បៈចម្រុះ Khmer បានរៀបចំការសម្តែង ៦ លើក ដើម្បីបម្រើជនរួមជាតិនៅតាមឃុំក្នុងខេត្ត។ រាល់រាត្រីសម្តែងនីមួយៗ គឺជាកម្មវិធីសិល្បៈដែលរៀបចំឡើងយ៉ាងហ្មត់ចត់ ដោយមានការបញ្ចូលគ្នារវាងការអភិរក្សបេតិកភណ្ឌ និងការច្នៃប្រតិដ្ឋថ្មីផងដែរ។

បងប្អូនជនជាតិ Khmer ទស្សនាការលេងល្ខោនយូកេរនៅវត្ត Giá Rai Mới សង្កាត់ Giá Rai។

លោក Thạch Thiệu អនុប្រធានក្រុមសិល្បៈចម្រុះ Khmer បានចែករំលែកដោយតាំងចិត្តថា៖ "យើងខ្ញុំកំណត់ថា នេះគឺជាវគ្គបម្រើជូនប្រជាជនដ៏សំខាន់ក្នុងឆ្នាំផងដែរ។ បងប្អូនសិល្បករបានលះបង់អស់ពីកម្លាំងកាយចិត្ត និងពេលវេលាដើម្បីហ្វឹកហាត់ឈុតល្ខោនយូកេបុរាណ ដើម្បីនាំមកនូវភាពសប្បាយរីករាយជូនជនរួមជាតិមុនឱកាសបុណ្យចូលឆ្នាំថ្មី"។

នៅតាមបណ្តាទីកន្លែងសម្តែងដូចជា វត្ត Giá Rai Mới ឬតាមភូមិស្រុកនានាក្នុងខេត្ត បរិយាកាសបុណ្យហាក់ដូចជាឆាប់មកដល់។ ទោះបីមិនទាន់ដាច់ពន្លឺថ្ងៃផងជនរួមជាតិបានបបួលគ្នាទៅកាន់ទីធ្លាវត្ត ដើម្បីជ្រើសរើសកន្លែងអង្គុយឱ្យបានជិតឆាកបំផុត។

ក្នុងនោះ លោកយាយ Thạch Thị Dá នៅភូមិ Rạch Rắn ឃុំ Long Điền មានភាពសប្បាយរីករាយ និងបានមកដល់តាំងពីដំបូង។ ក្នុងវង់ភក្រ្តមានស្នាមជ្រីវជ្រួញតាមពេលវេលា ហាក់ដូចជាមានភាពវាងវៃ និងភ្លឺថ្លាជាងមុនពេលសម្លឹងមើលទៅលើឆាក។ គាត់រំភើបថា៖ "យូរណាស់ហើយដែលខ្ញុំទើបតែបានទស្សនាការសម្តែងល្ខោនយូកេដោយផ្ទាល់បែបនេះ។ នឹកសម្លេងតន្ត្រី នឹកក្បាច់រាំរបស់ជនជាតិយើងណាស់ ទោះបីផ្ទះឆ្ងាយ ក៏ខ្ញុំនៅតែប្រាប់កូនចៅឱ្យជូនមកទីនេះមុនដើម្បីរង់ចាំ។ ឃើញបងប្អូនសិល្បករមកដល់ ចិត្តខ្ញុំសប្បាយដូចជាបានទទួលបុណ្យចូលឆ្នាំហើយ"។

មានអារម្មណ៍ដូចគ្នាដែរ លោក Châu Phát ប្រធានគណៈកម្មការវត្ត Giá Rai Mới បានអះអាងថា៖ "មានក្រុមសិល្បៈមកសម្តែងចំឱកាសជិតចូលឆ្នាំបែបនេះ បងប្អូនមានចិត្តត្រេកអរណាស់។ តាមរយៈរឿងយូកេរទាំងឡាយ ស្រទាប់យុវជនកាន់តែយល់ច្បាស់អំពីច្បាប់នៃមនុស្សធម៌ និងអត្តសញ្ញាណដ៏វិសេសវិសាលដែលដូនតាបានបន្សល់ទុកឱ្យ"។

រក្សាលំហូរសម្ងាត់នៃវប្បធម៌ជាតិ

ក្រោមពន្លឺភ្លើងឆាកដ៏ស្រស់បំព្រង សិល្បករ Kim Pin Na Ri និងមិត្តរួមការងារបានខិតខំប្រឹងប្រែងសម្តែង ទោះបីជាលក្ខណៈចុះទៅតាមឃុំនៅមានការលំបាកច្រើនក៏ដោយ។ គឺដោយសារតែគោលនយោបាយផ្តល់អាទិភាពដល់វិជ្ជាជីវៈទាន់ពេលវេលាពីសំណាក់បក្ស និងរដ្ឋ ទើបសិល្បករមានកម្លាំងចិត្តបន្ថែមទៀតដើម្បី "រក្សាប្រទីប" វប្បធម៌។

ក្រុមសិល្បៈចម្រុះ Khmer  - រោងមហោស្រព Cao Văn Lầu សម្តែងល្ខោនយូកេររឿង "ម៉ាក់ថើង" នៅវត្ត Giá Rai Mới។

​មិនត្រឹមតែជាការកម្សាន្តប៉ុណ្ណោះទេ ការសម្តែងនីមួយៗក៏ជាឱកាសដើម្បីផ្សព្វផ្សាយអំពីភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គម ជាពិសេសគឺអបអរសាទរជោគជ័យនៃការបោះឆ្នោត តំណាងរដ្ឋសភា នីតិកាលទី XVI និងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់ អាណត្តិ ២០២៦-២០៣១។ សិល្បៈពិតបានក្លាយជាស្ពានមេត្រីរឹតបន្តឹងស្មារតីមហាសាមគ្គីទូទាំងជនជាតិ។

រាត្រីសម្តែងដែលបានបញ្ចប់ តែងបន្សល់ទុកនូវអនុស្សាវរីយ៍ដ៏ស្រស់ស្អាតក្នុងចិត្តទស្សនិកជន តាមរយៈសម្លេងស្គរ សម្លេងតន្ត្រី និងសម្លេងច្រៀងយូកេដ៏ផ្អែមពិរោះ។ ក្រុមសិល្បៈចម្រុះ Khmer - រោងមហោស្រព Cao Văn Lầu បានបំពេញតួនាទីជាស្ពានមេត្រីល្អប្រសើរ នាំយកបុណ្យចូលឆ្នាំមុនកំណត់មកដល់ភូមិស្រុក ដើម្បីឱ្យចរន្តវប្បធម៌ Khmer នៅតែបន្តហូរមិនចេះដាច់ រួមចំណែកក្នុងចរន្តវប្បធម៌ Việt Nam ដ៏ជឿនលឿន និងពោរពេញដោយអត្តសញ្ញាណជនជាតិ៕

Đờ Ni - Ngọc Quyên

ប្រតិបត្តិពិធីកិច្ចសាសនា ផ្សារភ្ជាប់សហគមន៍

នៅតាមបណ្តាវត្តអារាមព្រះពុទ្ធសាសនាថេរវាទ ប្រជាពុទ្ធបរិស័ទ Khmer ទាំងឡាយតែងអញ្ជើញទៅវត្តដើម្បីបំពេញកិច្ចសាសនាជាប្រចាំ ៤ លើកក្នុងមួយខែ រួមមានថ្ងៃ៖ ៨ កើត, ១៥ កើត (ពេញបូណ៌មី), ៨ រោច និងថ្ងៃដាច់ខែតាមចន្ទគតិ។

បេតិកភណ្ឌសាស្ត្រាស្លឹករឹត

សាស្ត្រាស្លឹករឹត គឺជាបេតិកភណ្ឌឯកសារដ៏វិសេសវិសាល ដែលរក្សាទុកនូវវប្បធម៌របស់ជនរួមជាតិ Khmer។

អត្ថន័យនៃការរួមបញ្ចូលគ្នារវាងសត្វមករ និងនាគ

ក្នុងសិល្បៈស្ថាបត្យកម្មវត្តអារាម Khmer Nam Bộ បណ្តារូបសត្វដ៏ពិសិដ្ឋ និងក្បូរក្បាច់រចនាចម្លាក់ តុបតែង បានបង្កប់នូវតម្លៃវប្បធម៌ ជំនឿសាសនាយ៉ាងជ្រាលជ្រៅរបស់ជនរួមជាតិ Khmer។ ក្នុងនោះ តាមបណ្តោយកន្ត្រាក់ជណ្តើរ ដំបូលកោង ឬជើងសសរ ភាគច្រើនតែងតែតុបតែងរូបសត្វមករ រួមផ្សំជាមួយពស់នាគរាជជាប្រចាំ។

លក្ខណៈវប្បធម៌ពេញដោយក្តីករុណា

សម្រាប់ប្រជាជន Khmer គ្រប់ទិដ្ឋភាពនៃជីវិតសហគមន៍ ចាប់ពីពិធីកិច្ចសាសនាដ៏ឧឡារិករហូតដល់សកម្មភាពជាប្រចាំថ្ងៃ គឺមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយវត្តអារាម។ ទំនាក់ទំនងដ៏ជ្រាលជ្រៅនេះបានបង្កឱ្យមានវប្បធម៌ប្រពៃណីនៃសេចក្តីករុណាយ៉ាងជ្រាលជ្រៅ៖ "ការធ្វើទាន" (ការធ្វើវេនចង្ហាន់ប្រគេនព្រះសង្ឃតាមវត្តអារាម)។

ទីតាំងបុរាណនៅកណ្តាលទីក្រុង

ដោយមានទីតាំងស្ថិតនៅតាមបណ្តោយប្រឡាយ Bạc Liêu - Cà Mau នៃភូមិសាស្ត្រសង្កាត់ Bạc Liêu វត្តបុរាណ Phước Đức (ឬហៅថាវត្ត Bang) ជាបេតិកភណ្ឌផ្នែលខាងស្ថាបត្យកម្មបុរាណ និងសិល្បៈដ៏យូរអង្វែងរបស់សហគមន៍ Hoa ដ៏ស្រស់ស្អាត និងអស្ចារ្យខ្លាំងណាស់។

សាយភាយនៃស្មារតីកត្តញ្ញូ និងក្ដីស្រឡាញ់

ក្នុងបរិយាកាសដ៏ស្ងប់ស្ងាត់នៃខែ ៧ តាមច័ន្ទគតិ វត្តអារាមខាងឧត្តរនិកាយទូទាំងខេត្ត Cà Mau បានរៀបចំពិធីបុណ្យ Vu Lan យ៉ាងឱឡារិកដើម្បីជាការតបស្នគុណរបស់កូនចៅចំពោះឪពុកម្តាយ។ ផ្តើមពីពិធីកិច្ចនៃព្រះពុទ្ធសាសនា បុណ្យ Vu Lan បានក្លាយជាប្រពៃណីវប្បធម៌ដ៏ស្រស់ស្អាត ដោយរំលឹកដល់មនុស្សគ្រប់គ្នាឱ្យសម្តែងអំពីកត្តញ្ញូរបស់ខ្លួនចំពោះកូនបុព្វការីជន មានមាតាបិតាជាដើម។

កន្លែងអភិរក្សប្រភពចំណេះដឹង និងវប្បធម៌ Khmer

ក្នុងបរិវេណវត្តព្រះពុទ្ធសាសនាទក្ខិណានិកាយ Khmer ក្រៅពីព្រះវិហារដ៏ជាទីខ្ពង់ខ្ពស់ក្រៃលែង មានស្ថាបត្យកម្មមួយទៀតដែលមានផ្ទៃដីទំហំតូច ប៉ុន្តែមានលក្ខណៈពិសេស នោះគឺហោត្រ័យ ឬហៅថា បណ្ណាល័យ។ នរះមិនត្រឹមជាទីកន្លែងសម្រាប់តម្កល់គម្ពីរព្រះវិន័យ ធម៌ប៉ុណ្ណោះទេ បណ្ណាល័យតម្កល់គម្ពីរបានចាត់ទុកជា “ព្រលឹង” សម្រាប់រក្សាប្រភពចំណេះដឹង ស្មារតីនិងវប្បធម៌របស់សហគមន៍ទាំងមូលទៀតផង។

ចំណុចលេចធ្លោនៃវត្តអារាម Khmer

បង្គោលទង់សាសនានៅតាមទីធ្លានៃវត្តអារាម Khmer Nam Bộ មិនត្រឹមតែជាចំណុចលេចធ្លោផ្នែកខាងស្ថាបត្យកម្មប៉ុណ្ណោះទេ ថែមទាំងជានិមិត្តរូបខាងវិញ្ញាណដ៏ពិសិដ្ឋរបស់ប្រជាជន Khmer ទៀតផង។

ទីលានកំសាន្តក្រោមដំបូលវត្ត

សម្រាប់កុមារ Khmer នៅឃុំ Hồ Thị Kỷ រដូវវិស្សមកាលឆ្នាំនេះអាចនិយាយបានថា ជារដូវកាលមួយដែលគួរឱ្យចងចាំនៅរាល់បណ្តារូបភាពដ៏ស្រស់ស្អាតមួយ - ការចងចាំនៃទីលានកំសាន្តសប្បាយក្រោមដំបូលវត្តអារាម ជាកន្លែងដែលសំណើចលាយឡំជាមួយចំណេះដឹង សេចក្តីស្រឡាញ់ និងការចែករំលែកនៅពេលរសៀលដ៏ស្ងប់ស្ងាត់មួយផងដែរ។

បង្កើនទំនុកចិត្តសម្រាប់ជនរួមជាតិ Khmer

ចាប់ពីវត្តមុនីវង្សា បុប្ផារាម ដែលមានទីតាំងស្ថិតនៅភូមិលេខ ១០ សង្កាត់ An Xuyên ការផ្លាស់ប្តូរនៃជីវភាពរស់នៅរបស់បងប្អូន Khmer គឺជាក់ស្តែងជាប្រចាំថ្ងៃ។ ជុំវិញបរិវេណវត្តនេះ មានគ្រួសារប្រមាណជិត ១០០ គ្រួសារ ដែលភាគច្រើនសុទ្ធសឹងជាអ្នកប្រកបរបររកប្រាក់ចិញ្ចឹមជីវិតតាមរយៈការជួញដូរខ្នាតតូច ធ្វើការស៊ីឈ្នួលដោយកម្លាំងពលកម្ម និងអាជីវកម្មគ្រួសារ។ ប្រសិនបើពីមុនមានគ្រួសារក្រីក្រជាង ១០ គ្រួសារ និងគ្រួសារប្រកៀកបន្ទាត់ក្រប្រហែល ២០ គ្រួសារ សព្វថ្ងៃនេះលែងមានគ្រួសារក្រីក្រ ឬប្រកៀកបន្ទាត់ក្រទៀតនោះទេ ហើយជីវភាពរស់នៅក៏មានភាពប្រសើរជាងមុនផងដែរ។