Thứ năm, 16-7-26 09:17:06
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

ទទួលបានប្រាក់ចំណូលនឹងនរពីផ្កាស្បៃរឿង

Báo Cà Mau នៅអនុសង្កាត់ Giồng Giữa សង្កាត់ Hiệp Thành ខេត្ត Cà Mau ទម្រង់ដាំផ្កាស្បៃរឿងរបស់អ្នកមីង Lê Bích Thuỳ បានផ្តល់នូវប្រសិទ្ធភាពសេដ្ឋកិច្ចនឹងនរ ជួយគ្រួសារជាច្រើនមានប្រភពចំណូលសមគួរ។ មិនត្រឹមតែផ្សារភ្ជាប់ជាមួយរបរនេះអស់រយៈពេលជាងពីរទសវត្សរ៍មកហើយនោះទេ ប៉ុន្តែអ្នកមីង ធ្វី ក៏មានភាពបត់បែនក្នុងវិធីសាស្រ្តរបស់គាត់ក្នុងការសម្របខ្លួនទៅនឹងតម្រូវការទីផ្សារ ដោយបង្កើនតម្លៃនៃផ្កាប្រពៃណីនេះជាសន្សឹមៗទៀតផង។

ក្តីសប្បាយរីករាយរបស់អ្នកមីង Lê Bích Thuỳ  ខណៈពេលទម្រង់ដាំផ្កាស្បៃរឿងផ្តល់ប្រាក់ចំណូលនឹងនរជាប្រចាំ។

អ្នកមីង Lê Bích Thuỳ អនុវត្តវិធីសាស្រ្តដាំដំណាំចម្រុះ ដោយផ្កាស្បៃរឿងជាមួយបន្លែផ្សេងៗដទៃទៀត។ បន្ទាប់ពីគិតចំណាយខាងទិញគ្រាប់ពូជ និងជី ជារៀងរាល់ខែអ្នកមីងទទួលបានប្រាក់ចំណេញជាង ១០ លានដុងទៀតផង។

យោងតាមអ្នកមីង Thuỳ ដើម្បីធានាបាននូវការផ្គត់ផ្គង់ផ្កាជាប្រចាំសម្រាប់ភ្ញៀវអតិថិជន និងអ្នកដាក់តាំងលក់នៅតាមទីផ្សារ អ្នកមីងសាបព្រួសគ្រាប់ពូជពីរដងក្នុងមួយខែ និងម្តងក្នុងមួយសប្តាហ៍ ដើម្បីមានផ្កាសម្រាប់លក់ជារៀងរាល់ថ្ងៃ។ នេះធានាបាននូវការផ្គត់ផ្គង់ផ្កាជាបន្តបន្ទាប់ ដោយការពារការរំខានដល់ការផ្តល់ពូជផ្កាស។

“ភ្ញៀវអតិថិជនភាគច្រើនទិញផ្កាសម្រាប់ធ្វើជាគ្រឿងបូជា ដូច្នេះយើងត្រូវការការផ្គត់ផ្គង់ជាប្រចាំ។ ប្រសិនបើយើងមិនរៀបចំផែនការពេលវេលាដាំឱ្យបានត្រឹមត្រូវនោះទេ យើងនឹងអស់ស្តុក” អ្នកមីង Thuỳ បានចែករំលែកដូច្នេះ។

ផ្កាស្បៃរឿងបន្ទាប់ពីប្រមូលផលរួច និងចងជាបាច់ៗ ដោយដើមនីមួយៗមានផ្កាចំនួនពី ៨-១២ ដើម លក់បានតម្លៃប្រហែល ៨ ពាន់ដុង។ ដើម្បីពង្រីកការលក់របស់ខ្លួន អ្នកមីងក៏ស្វែងរកអតិថិជនថ្មីយ៉ាងសកម្មផងដែរ ដោយដឹកជញ្ជូនដល់មាត់ទ្វារផ្ទះរបស់ និងធានាយ៉ាងរហ័ស ដើម្បីរក្សាកេរ្តិ៍ឈ្មោះរបស់ខ្លួន និងធានាបានល្អការលក់ចេញប្រកបដោយស្ថេរភាព។ កត្តាមួយដែលរួមចំណែកដល់ភាពជោគជ័យនៃទម្រង់របស់អ្នកមីង Thuỳ គឺពូជផ្កាស្បៃរឿងពណ៌លឿងក្រូចឆ្មា ដែលមានផ្កាធំៗ និងស្រស់ស្អាត និងមានប្រជាប្រិយភាពទៀតផង។ អ្នកមីងបានឱ្យដឹង៖ ប្រភេទផ្កានេះងាយស្រួលដាំខ្លាំងណាស់ ធន់នឹងសត្វល្អិត និងជំងឺ ហើយសមស្របសម្រាប់ស្ថានភាពដីប្រចាំតំបន់ទៀតផង។ ទោះជាយ៉ាងណាក៏ដោយ ដើម្បីធានាបាននូវការលូតលាស់ល្អរបស់រុក្ខជាតិ និងកាត់បន្ថយសត្វល្អិត និងជំងឺ អ្នកដាំដុះត្រូវយកចិត្តទុកដាក់ចំពោះការបង្វិលដំណាំឆ្លាស់គ្នា។

“បន្ទាប់ពីការប្រមូលផលនីរួច អ្នកដាំត្រូវផ្លាស់ប្តូរទីតាំងដាំផ្សេងទៀត។ ប្រសិនបើយើងដាំជាបន្តបន្ទាប់នៅកន្លែងដដែល ដីងាយនឹងកើតជំងឺផ្សិត ហើយរុក្ខជាតិនឹងក្រៀមស្វិត និងងាប់យ៉ាងឆាប់រហ័សទៀតផង” អ្នកមីង Thuỳ បានចែករំលែកអំពីបទពិសោធន៍របស់ខ្លួន។

ទម្រង់ដាំផ្កាស្បៃរឿងឆ្លាស់ជាមួយដំណាំនៅអនុសង្កាត់ Giồng Giữa សង្កាត់ Hiệp Thành ខេត្ត Cà Mau។

ដោយសារការអនុវត្តបច្ចេកទេសបានល្អត្រឹមត្រូវ និងវិធីសាស្ត្រផលិតប្រកបដោយប្រសិទ្ធភាពផងនោះ សួនផ្កាស្បៃរឿងរបស់អ្នកមីង Lê Bích Thuỳ ផលិតផ្កាដ៏ស្រស់ស្អាត និងសម្បូរបែបជាប្រចាំ។ អាស្រ័យភាពនឹងនរនេះ បានជួយឱ្យអ្នកមីងលំនឹងស្មារតីក្នុងការបន្តមុខរបរវិជ្ជាជីវៈរបស់ខ្លួនអស់រយៈពេលជាង ២០ ឆ្នាំកន្លងចំពោះការប្រែប្រួលនៃទីផ្សារកសិផល។ បច្ចុប្បន្ន ខណៈពេលដែលបន្លែជាច្រើនប្រភេទជួបប្រទះនឹងអស្ថិរភាពខាងតម្លៃ ផ្កាស្បៃរឿង តែងរក្សាបាននូវការប្រើប្រាស់ដែលមានស្ថេរភាព ក្លាយជាសសរស្តម្ភសេដ្ឋកិច្ចដ៏ចម្បងសម្រាប់គ្រួសារអ្នកមីង Thuỳ ផងដែរ។

យើងអាចមើលឃើញថា ដោយមានភាពឧស្សាហ៍ព្យាយាម ការតស៊ូ និងភាពវៃឆ្លាតខាងអាជីវកម្ម ទម្រង់ដាំផ្កាស្បៃរឿងរបស់អ្នកមីង Lê Bích Thuỳ មិនត្រឹមតែផ្តល់ប្រាក់ចំណូលមានស្ថេរភាពប៉ុណ្ណោះទេ ថែមទាំងតំណាងឱ្យទិសដៅសមស្របសម្រាប់កសិករក្នុងស្រុកជាច្រើនផងដែរ។ ក្នុងបរិបទនៃផលិតកម្មកសិកម្មដែលកំពុងប្រឈមមុខនឹងការលំបាកជាច្រើន ទម្រង់ដាំផ្កាស្បៃរឿង បានរួមចំណែកដល់ការបើកជម្រើសថ្មីៗ ជួយបងប្អូនប្រជាជនលំនឹងស្មារតីដើម្បីផ្សារភ្ជាប់ជាមួយរបរកសិកម្មនេះផងដែរ៕

Lê Thái - Ngọc Quyên

សាយភាយនៃព័ត៌មានពុទ្ធសាសនា

ក្នុងចំណោមការផ្លាស់ប្តូរយ៉ាងសកម្មនៃយុគសម័យបច្ចេកវិទ្យា បណ្តាអង្គការសង្គម និងសាសនាកំពុងសម្របខ្លួនទៅនឹងនិន្នាការប្រព័ន្ធផ្សព្វផ្សាយថ្មីៗផងដែរ។ នៅកាម៉ាវ សមាគមពុទ្ធសាសនា Việt Nam ខេត្តបានជ្រើសរើសទិសដៅផ្ទាល់ខ្លួនខណៈពេលដែលបង្កើតប្រព័ន្ធព័ត៌មានច្រើនភាសានៅលើវេទិកាឌីជីថល ដើម្បីផ្សព្វផ្សាយព័ត៌មានជាផ្លូវការយ៉ាងទូលំទូលាយក្នុងសហគមន៍។

ទីបង្អែកសម្រាប់ការកាត់បន្ថយក្រ

ក្នុងដំណើរឆ្ពោះទៅរកការកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាព ទម្រង់សន្សំចំចៃ និងការឧបត្ថម្ភគ្នាទៅវិញទៅមករបស់សហគមន៍កំពុងបង្ហាញពីប្រសិទ្ធភាពជាក់ស្តែងកាន់តែខ្លាំងឡើង។ នៅភូមិ Tân Quảng Đông ឃុំ Cái Đôi Vàm ក្លឹបសន្សំសំចៃ និងឥណទានលេខ ១ មិនត្រឹមតែផ្តល់ការគាំទ្រដើមទុនដល់សមាជិកនារីសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប៉ុណ្ណោះទេ ថែមទាំងផ្សព្វផ្សាយស្មារតីសាមគ្គីភាព និងការចែករំលែកគ្នាទៅវិញទៅមកក្នុងសហគមន៍ផងដែរ។

ខិតខំក្លាយជាចៅដ៏ល្អរបស់ Bác Hồ

ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ប្រពៃណីចលនាកុមារធ្វើតាមដំបូន្មានទាំង ៥ ប្រការរបស់អ៊ំហូ បានរីករាលដាលយ៉ាងខ្លាំងនៅបណ្តាតំបន់ភូមិភាគដែលមានប្រជាជន Khmer រស់នៅច្រើនកុះករទូទាំងខេត្តកាម៉ាវ។

ប្រសិទ្ធភាពនៃទម្រង់ចិញ្ចឹមបង្គាវិបុលវប្បកម្ម ២ ដំណាក់កាល

ទោះបីជាមានផ្ទៃដីជាង ៤ ហិកតាសម្រាប់ការចិញ្ចឹមវិបុលវប្បកម្មក្តី តែជាច្រើនលើកច្រើនសារ បង Hồ Thanh Vũ នៅភូមិ Lung Lá ឃុំ Định Thành ត្រូវផ្អាកការផលិតជាបណ្ដោះអាសន្ន ដោយសារតែការខាតបង់ និងកង្វះដើមទុន។ ដោយមិនព្រមចុះចាញ់ បងក៏បានសិក្សាស្វែងយល់បន្តពីទម្រង់ចិញ្ចឹមបង្គាដែលមានប្រសិទ្ធភាពតាមរយៈប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ ព្រមទាំងក្លាហានប្តូរទៅជាទម្រង់ចិញ្ចឹមបង្គាវិបុលវប្បកម្ម ២ ដំណាក់កាល។ ដោយសារតែការខិតខំសិក្សារៀនបទពិសោធ ទម្រង់នេះក៏មានប្រសិទ្ធភាព ជួយឱ្យបងមានលក្ខណៈឆ្លងកាត់លំបាក លំនឹងសេដ្ឋកិច្ច និងក្លាយជាគ្រួសារមួយក្នុងចំណោមគ្រួសារផលិតពូកែឆ្នើមរបស់ភូមិភាគផងដែរ។

ទីបង្អែលនៃគោលនយោបាយ

ក្នុងវ័យ ៧០ ឆ្នាំ នៅពេលដែលមានអ្នកជាច្រើនកំពុងកក់ក្តៅនៃវ័យចាស់ជរារបស់ខ្លួនជាមួយកូនចៅ លោកយាយ Lý Thị Bình នៅភូមិ Phạm Kiệt ឃុំ Khánh Bình តែងខិតខំតស៊ូដើម្បីរកប្រាក់ចិញ្ចឹមជីវិត ជូភាពនូវតែជួបការលំបាកខ្លាំង។ ក្តីសប្បាយរីករាយបានឈានចូលមកដល់ខណៈពេលដែលលោកយាយទទួលបានការឧបត្ថម្ភសាងសង់ផ្ទះថ្មីមួយខ្នងដ៏រឹងមាំ និងធានាជីវភាពរស់នៅ ព្រមទាំងបន្ថយបន្ទុកក្នុងការរស់នៅរបស់ខ្លួន ជីវភាពកាន់តែសុខសាន្តថែមទៀតសម្រាប់អនាគតរបស់លោកយាយ។

ប្រសិទ្ធភាពនៃទម្រង់ដាំដំណាំ និងចិញ្ចឹមសត្វចម្រុះ

ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ កសិករនៅក្នុងឃុំ Vĩnh Lợi បានស្វែងយល់ និងច្នៃប្រតិដ្ឋវិធីសាស្រ្តផលិតជាបន្តបន្ទាប់ ដើម្បីបង្កើនប្រសិទ្ធភាពសេដ្ឋកិច្ចលើផ្ទៃដីតែមួយ។ ក្នុងនោះ ទម្រង់ចម្រុះ ដែលរួមបញ្ចូលគ្នានូវបណ្តាផលដំណាំ និងសត្វចិញ្ចឹមជាច្រើនប្រភេទ កំពុងក្លាយជាវិធីសាស្រ្តសមស្របមួយ ដែលត្រូវបានជ្រើសរើសដោយគ្រួសារជាច្រើនផងដែរ នេះបានបង្ហាញឱ្យឃើញជាសន្សឹមៗអំពីប្រសិទ្ធភាពរបស់វា។

ផ្លាស់ប្តូរផ្នត់គំនិត ដើម្បីជម្នះលើការលំបាក

នៅភូមិ Bình Tốt B ឃុំ Vĩnh Phước លោក Đặng Văn Em ត្រូវបានគេស្គាល់ថាជាជាងជួសជុលគ្រឿងចក្រកសិកម្មដែលមានការខិតខំប្រឹងប្រែង និងឧស្សាហ៍ព្យាយាមមួយរូប។ មានមនុស្សតិចណាស់ដែលស្រមៃថានៅពីក្រោយដៃទាំងនោះ ដែលជារឿយៗប្រឡាក់ដោយប្រេង និងខ្លាញ់ គឺជារឿងរ៉ាវរបស់កសិករ Khmer ម្នាក់ ដែលទោះបីជាមានដីផលិតតិចតួចក៏ដោយ ក៏គាត់នៅតែក្លាហានផ្លាស់ប្តូរដើម្បីស្វែងរកផ្លូវយ៉ាងសមស្របសម្រាប់ជីវិតគ្រួសាររបស់ខ្លួនផងដែរ។

នារីរួមដំណើរការអភិវឌ្ឍសេដ្ឋកិចភូមិស្រុក

ប៉ុន្មានឆ្នាំកន្លងឆ្នាំមកនេះ សមាគមសហព័ន្ធនារីឃុំ Tân Hưng តែងផ្លាស់ថ្មីខ្លឹមសារ និងវិធីសាស្រ្តនៃសកម្មភាពរបស់ខ្លួន ពង្រីកតួនាទីនៃការប្រមូលផ្តុំ សាមគ្គីរវាងសមាជិកនារីឱ្យចូលរួមក្នុងការអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ។ ផ្តើមពីនោះ បានជួយឱ្យបងប្អូននារីឆ្លងកាត់លំបាក ធ្វើឱ្យជីវិតរបស់ពួកគេមានភាពប្រសើរឡើងជាសន្សឹមៗ រួមចំណែកកសាងមាតុភូមិឱ្យកាន់តែសម្បូររុងរឿងពីមួយថ្ងៃទៅមួយថ្ងៃ។

លើកកម្ពស់បំណិនឌីជីថលជូនបងប្អូននារី

មិនត្រឹមតែនៅទីក្រុងប៉ុណ្ណោះទេ បច្ចុប្បន្ននៅតាមតំបន់ជនបទទូទាំងខេត្ត Cà Mau បងប្អូននារីទាំងឡាយក៏សន្សឹមៗបានចូលជិតបច្ចេកវិទ្យាអនុវត្តកម្មវិធីឌីជីថលដើម្បីបម្រើការងាររបស់ខ្លួនក្នុងការពលកម្មផលិត និងអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារផងដែរ។ តាមរយៈបណ្តាទម្រង់ជាក់ស្តែងជាច្រើន សមាគមសហព័ន្ធនារីទូទាំងខេត្តបានរួមចំណែកបង្កើតពលរដ្ឋឌីជីថលនៅតាមមូលដ្ឋានទៀតផង។

អ្នក «រក្សាអណ្តាតភ្លើង» នៃវប្បធម៌ជនជាតិ

ជាមួយសង្វាក់នៃជីវិតសម័យទំនើប និងការផ្លាស់ប្តូរជាច្រើន ការរក្សាអត្តសញ្ញាណវប្បធម៌ជាតិបានក្លាយជាដំណើរមួយដែលទាមទារការខិតខំប្រឹងប្រែងរួមគ្នារបស់សហគមន៍ទាំងមូល។ ក្នុងដំណើរការនេះ មានអ្នកដែល «រក្សាអណ្តាតភ្លើង» ដោយស្ងាត់ស្ងៀម បង្ហាញនូវក្តីស្រឡាញ់របស់ខ្លួនចំពោះវប្បធម៌ដល់យុវជនជំនាន់ក្រោយដោយអស់ពីចិត្ត និងមោទនភាពចំពោះប្រភពដើមរបស់ពួកគេផងដែរ។