Chủ nhật, 16-8-26 20:10:22
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

ភាពស៊ីសង្វាក់នៃរបាំប្រពៃណីនៅវត្តមួយដែលឆ្ងាយដាច់ស្រយាល

Báo Cà Mau ក្នុងបរិយាកាសដ៏បុរាណនៃវត្តកោះដូង ឃុំ Vĩnh Phước ខេត្ត Cà Mau នាថ្ងៃចុងសប្តាហ៍ ស្រាប់តែក្លាយជាអ៊ូអរខ្ទរខ្ទារទៅដោយសូរសព្ទដូរ្យតន្ត្រីពិណពាទ្យ រួមជាមួយជំហានរាំយ៉ាងរស់រវើករបស់សមាជិកក្រុមរបាំប្រពៃណីកុមារ Khmer។

សកម្មភាពសម្តែងមួយរបស់ក្រុមរបាំប្រពៃណី Khmer វត្តកោះដូង។

ផ្តើមពីទឹកចិត្តយ៉ាងមុះមុតក្នុងការអភិរក្សសិល្បៈវប្បធម៌ជនជាតិនៅមូលដ្ឋាន គណៈកម្មការវត្តបានបង្កើតក្រុមរបាំនេះឡើង។ ការបណ្តុះបណ្តាលធនធាន “កូនចៅក្នុងភូមិស្រុក” មិនត្រឹមតែជួយឱ្យវត្តម្ចាស់ការក្នុងការបម្រើបុណ្យទានផ្សេងៗប៉ុណ្ណោះទេ ថែមទាំងជួយប្រឹតសំចៃចំណាយក្នុងការជួលពីខាងក្រៅទៀតផង។ ក្រុមរបាំនេះបានដឹកនាំដោយអ្នកគ្រូ Thạch Thị Sô Phi ដែលជាកូនចៅក្នុងភូមិស្រុក ធ្លាប់ជាសមាជិកក្រុមសិល្បៈនៃសាកលវិទ្យាល័យកឹ Cần Thơ ។ ដោយចំណេះដឹងដ៏រឹងមាំ អ្នកគ្រូបានវិលមកភូមិស្រុក ដើម្បីផ្ទេរចំណេះដឹង និងបណ្តុះក្តីស្រឡាញ់សិល្បៈដល់ប្អូនៗកុមារ។

ជារៀងរាល់ថ្ងៃសៅរ៍ និងអាទិត្យ វេលាម៉ោង ៥ ល្ងាច ប្អូនៗតែងមកជួបជុំគ្នានៅទីធ្លាវត្តដើម្បីហាត់រៀន។ ដោយឡែកក្នុងរដូវវិស្សមកាល ការហាត់រៀនបានរៀបចំឡើងជារៀងរាល់ថ្ងៃ ដោយបែងចែកជា ៣ ក្រុម៖ ក្រុមរបាំបុរាណ របាំយក្ស-ស្វា ដ៏រីករាយ និងក្រុមរបាំមហាជនដូចជា រាំវង់ សារ៉ាវ៉ាន់ ឡាំលាវ។

ក្រៅពីក្រុមរបាំ វត្តកោះដូងនៅទាំងបានបង្កើតក្រុមតន្ត្រីពិណពាទ្យ ក្រុមរបាំយក្ស ។ល។ ដើម្បីបម្រើក្នុងឱកាសបុណ្យទានផ្សេងៗ។

អ្នកគ្រូ Sô Phi ឱ្យដឹងថា ទោះបីការរៀបចំកាលវិភាគហាត់រៀនមានការលំបាកខ្លះៗ ដោយសារពេលទំនេររបស់ប្អូនៗមិនទៀងទាត់ ប៉ុន្តែក្តីស្រឡាញ់ចំពោះមរតកដូនតាបានចងភ្ជាប់ក្រុមទាំងមូល។ ពីកុមារដែលមិនធ្លាប់ស្គាល់សិល្បៈ ឥឡូវនេះប្អូនៗអាចសម្តែងយ៉ាងស្ទាត់ជំនាញ។ ប្អូនស្រី Sơn Thị Sóc Kha សមាជិកក្រុមរបាំ បានពោលទាំងក្តីរំភើបថា៖ «កាលពីមុនប្អូនមិនចេះរាំទេ ប៉ុន្តែក្រោយពីបានរៀន ប្អូនកាន់តែស្រឡាញ់សិល្បៈជនជាតិរបស់ខ្លួនខ្លាំងណាស់»។

ឈុតរបាំជូនពររបស់ក្រុមរបាំប្រពៃណីកុមារ Khmer វត្តកោះដូង។

លោក Trần On អនុប្រធានគណៈកម្មការវត្តកោះដូង បានសម្ដែងនូវក្ដីរីករាយថា៖ «ការបង្កើតក្រុមរបាំនេះបាននាំមកនូវជំនោរថ្មីដល់បរិយាកាសបុណ្យទានក្នុងវត្ត បំបាត់នូវភាពស្ងប់ស្ងាត់កាលពីមុន។ បងប្អូនក្នុងភូមិស្រុកមានសេចក្តីត្រេកអរជាខ្លាំង ពេលឃើញកូនចៅរបស់ខ្លួនកំពុងរួមចណែកថែរក្សា និងលើកតម្កើងតម្លៃវប្បធម៌ប្រពៃណីរបស់ដូនតា»។

ក្នុងវត្តនេះ “ពន្លកសិល្បៈ” ទាំងឡាយកំពុងតែខិតខំហាត់រៀនជារៀងរាល់ថ្ងៃ ដើម្បីរួមចំណែកលើកស្ទួយសម្រស់អត្តសញ្ញាណវប្បធម៌ Khmer នៅលើទឹកដីចុងបំផុតនៃភាគត្បូងនៃមាតុភូមិ៕

Chim Đôn Ta - Chanh Đa

ម្ហូប Hoa ដ៏ឆ្ងាញ់ពិសារ

ពីមុខម្ហូបពិសេសៗក្នុងស្រុកដ៏សម្បូរបែបដូចជា កំពឺស និងបង្គាសមុទ្រ សហគមន៍ Hoa ខេត្ត Cà Mau បានច្នៃទៅជាមុខម្ហូបដ៏ឆ្ងាញ់ៗជាច្រើនប្រភេទ ជាពិសេស ប្រហិត ដែលបន្ថែមរសជាតិទាក់ទាញដល់អាហារ និងគួរឱ្យចាប់អារម្មណ៍ផងដែរ។

អភិរក្សវប្បធម៌ប្រពៃណីពីទីកំណើតគ្រួសារ

គ្រួសារខ្មែរជាច្រើននៅ Cà Mau គឺជាទីកំណើតដែលតែងថែរក្សា និងបន្តអភិរក្សតម្លៃវប្បធម៌ប្រពៃណីដ៏ល្អផូរផង់របស់ជនរួមជាតិ Khmer អស់ជាច្រើនជំនាន់មកហើយដែរ។

ទាញយកតម្លៃវប្បធម៌នៃវត្តអារាម Khmer

Cà Mau ជាទឹកដីមានលក្ខណៈវប្បធម៌ពិសេសរបស់បងប្អូនជនរួមជាតិទាំង ៣ រួមមាន៖ Kinh - Khmer - Hoa រស់នៅច្រើន បណ្តាវត្តអារាមព្រះពុទ្ធសាសនាថេរវាទក៏កំពុងមានភាពរីកចម្រើនយ៉ាងសកម្មផងដែរ។ នេះមិនត្រឹមតែជាកន្លែងស្ងប់ស្ងាត់សម្រាប់ខាងការប្រណិបត្តិធម៌ប៉ុណ្ណោះទេ វត្តអារាម Khmer ទាំងឡាយកំពុងក្លាយជាមជ្ឈមណ្ឌលទេសចរណ៍ខាងវិញ្ញាណ វប្បធម៌ និងសហគមន៍ដ៏រស់រវើកទៀតផង។

អស្ចារ្យនៃផ្ទាំងគំនូរភ័ព្វវាសនា

សម្រាប់សហគមន៍ Hoaនៅ Cà Mau វត្តអារាម និងទីសក្ការៈបូជាមិនត្រឹមតែជាកន្លែងនៃសកម្មភាពវប្បធម៌ និងសាសនាប៉ុណ្ណោះទេ ថែមទាំងបានរក្សាតម្លៃវប្បធម៌ប្រពៃណីទៀតផង ក្នុងនោះមានផ្ទាំងគំនូរនៃភ័ព្វវាសនាដែលតំណាងឱ្យសំណាងល្អ។

អប្សរា - សម្រស់ដ៏បរិសុទ្ធនៃសិល្បៈ Khmer

នៅក្នុងសិល្បៈប្រពៃណី Khmer របាំអប្សរាត្រូវបានចាត់ទុកជានិមិត្តរូបនៃសម្រស់ដ៏បរិសុទ្ធ លក្ខណៈ និងស្មារតីមនុស្សធម៌ផងដែរ។ បំផុសគំនិតដោយទេពធីតាអប្សរាក្នុងទេវកថា Ấn Độ និងទទួលមរតក និងអភិវឌ្ឍតាមរយៈសិល្បៈអង្គរ របាំនេះបានស្ងើចសរសើរពីសម្រស់ស្ត្រី ខណៈពេលដែលបង្ហាញពីសេចក្តីប្រាថ្នាសម្រាប់ជីវិតដ៏សុខសាន្ត សុភមង្គល និងវិបុលភាព។ ជាច្រើនសតវត្សមកហើយ រូបភាពអប្សរាបានក្លាយជាទម្រង់សិល្បៈតំណាងមួយ ដែលបង្កើតអត្តសញ្ញាណវប្បធម៌របស់សហគមន៍ Khmerផងដែរ។

លំនឹងទំនុកចិត្ត ខិតខំអស់ពីសមត្ថភាពបន្ទាប់ពីការរៀបចំភូមិ អនុសង្កាត់ឡើងវិញ

បន្ទាប់ពីការរៀបចំឡើងវិញ និងការបង្រួបបង្រួមភូមិ និងអនុសង្កាត់ស្របតាមគោលនយោបាយនៃការធ្វើឱ្យបរិធានរដ្ឋបាលមានភាពប្រសើរឡើង បណ្តាភូមិភាគជាដែលមានជនរួមជាតិ Cà Mau រស់នៅច្រើនទូទាំងខេត្ត Cà Mau មានរដ្ឋបាលធំទូលាយជាង ហើយចំនួនប្រជាជន និងតម្រូវការខាងកាងារក៏ច្រើនជាងមុន។ ក្នុងបរិបទនេះ កងជួរកម្មាភិបាលបក្ខជនជាជនជាតិ Khmer នៅតែបន្តដើរតួនាទីនយោបាយស្នូលនៅតាមមូលដ្ឋាន ក្លាយជាស្ពានតភ្ជាប់ដ៏សំខាន់រវាងគណៈកម្មាធិការបក្ស រដ្ឋអណាចភូមិភាគ និងប្រជាជន ពង្រឹងផែនមហាសាមគ្គីទូទាំងជនជាតិ និងបង្កើតសន្ទុះសម្រាប់ការអភិវឌ្ឍភូមិភាគផងដែរ។

អស្ចារ្យនៃទំនៀមរៀបអាពាហ៍ពិពាហ៍របស់ជនជាតិ Hoa

ជាប្រពៃណីវប្បធម៌ដ៏ស្រស់ស្អាត ពិធីមង្គលការរបស់សហគមន៍ Hoa នៅ Cà Mau ថ្វីត្បិតតែមានភាពសាមញ្ញជាងសម្រាប់ជីវិតសម័យទំនើបសព្វថ្ងៃក៏ដោយ ក៏នៅតែរក្សាបានទំនៀមទម្លាប់ប្រពៃណីដ៏អស្ចារ្យជាច្រើនផងដែរ។

និមិត្តរូបនៃទេពប្រណមក្នុងស្ថាបត្យកម្មវត្ត Khmer

នៅតំបន់វាលរាបទន្លេគឺវឡុង វត្តអារាមនៃព្រះពុទ្ធសាសនាថេរវាទ Khmer មិនត្រឹមតែជាមជ្ឈមណ្ឌលសម្រាប់សកម្មភាពខាងវិញ្ញាណប៉ុណ្ណោះទេ ថែមទាំងរក្សានូវតម្លៃស្ថាបត្យកម្មដ៏ពិសេសមួយផងដែរ។ រូបចម្លាក់ទេពប្រណម ដែលដៃទាំងទ្វេលើកប្រណមសំពះគោរពនៅតាមមុខខ្លោងទ្វារវត្ត តំណាងឱ្យស្មារតីនៃការការពារព្រះធម៌ និងចរិយាមារយាទរបស់ប្រជាជន Khmer ផងដែរ។

ចង្វាក់នៃបេតិកភណ្ឌវប្បធម៌ Khmer

ក្នុងឃ្លាំងនៃសិល្បៈប្រជាប្រិយ Khmer Nam Bộ របាំស្គរឆៃយុំាគឺជាទម្រង់សិល្បៈសម្តែងដ៏ពិសេសមួយ ដែលរួមបញ្ចូលគ្នាយ៉ាងរលូនរវាងតន្ត្រី របាំ និងស្មារតីខាងក្បាច់គុន។ ជាមួយនឹងសំឡេងដ៏រស់រវើក និងចលនាដ៏ខ្លាំងក្លា ភ្លេងឆៃយុំាមិនត្រឹមតែរួមចំណែកដល់បរិយាកាសរស់រវើកនៃពិធីបុណ្យប្រពៃណីប៉ុណ្ណោះទេ ថែមទាំងតំណាងឱ្យកម្លាំងសាមគ្គី និងអត្តសញ្ញាណវប្បធម៌ Khmer ទៀតផង។

នំបញ្ចុកខ្ទិះដូង ម្ហូប Khmer ដ៏ពិសេសមួយមុខ

និយាយអំពីម្ហូប Khmer Nam Bộ ក្រៅពីសម្លទឹកនំបញ្ចុក ឬម្ហូបដែលធ្វើឡើងដោយមាំប្រហុក នំបញ្ចុកខ្ទិះដូង មិនអាចមើលរំលងបាននោះទេ។ ម្ហូបសាមញ្ញ ប៉ុន្តែមានសារៈសំខាន់ខាងវប្បធម៌នេះលេចឡើងនៅក្នុងតំបន់ជាច្រើននៅតំបន់ Nam Bộ ជាទីតាំងដែលប្រជាជន Khmer រស់នៅច្រើនកុះករ ជាពិសេសនៅ An Giang ជាតំបន់ដែលនំបញ្ចុកខ្ទិះដូងក្លាយជារសជាតិពិសេសមួយដែលភ្ញៀវទេសចរជាច្រើនចង់ភ្លក់។