ខែសកម្មភាពដើម្បីសមភាពភេទ ការពារ និងឆ្លើយតបទៅនឹងអំពើហិង្សាផ្អែកលើសមភាពភេទ ឆ្នាំ ២០២៦ នឹងប្រារព្ធធ្វើឡើងចាប់ពីថ្ងៃទី ១៥ ខែវិច្ឆិកា ដល់ថ្ងៃទី ១៥ ខែធ្នូ ក្រោមប្រធានបទ៖ «សមភាពភេទក្នុងកិច្ចការងារ និងផលិតកម្ម កម្លាំងចលករជំរុញកំណើនសេដ្ឋកិច្ច ធានាវឌ្ឍនភាព និងយុត្តិធម៌សង្គម»។ ដើម្បីឆ្លើយតបទៅនឹងខែសកម្មភាពនេះ សមាគមនារីខេត្តកាម៉ាវ បានដាក់ចេញនូវសកម្មភាពផ្សព្វផ្សាយ ថែរក្សាជីវភាពរស់នៅ និងគាំទ្រនារី ជាពិសេសនារីជនជាតិភាគតិច។
លោកស្រី តូរធីមីធ្វឹន អនុប្រធានអចិន្ត្រៃយ៍នៃសមាគមសហព័ន្ធនារីខេត្ត ផ្សព្វផ្សាយចំណេះដឹងស្តីពីភេទ និងសមភាពភេទនៅឃុំតឹនឡុក។
បច្ចុប្បន្ន សមាគមនារីគ្រប់លំដាប់ថ្នាក់ក្នុងខេត្តកំពុងជំរុញការផ្សព្វផ្សាយស្តីពីសមភាពភេទក្នុងការងារពលកម្ម និងជីវភាពសង្គម តាមរយៈប្រព័ន្ធផ្សាយសំឡេង បណ្តាញសង្គម កិច្ចប្រជុំសាខា និងក្លឹប ដោយផ្តោតលើខ្លឹមសារ៖ ការអំពាវនាវឱ្យបុរសជួយរំលែកកិច្ចការផ្ទះ លុបបំបាត់ការរើសអើងខាងភេទ និងការការពារអំពើហិង្សាលើស្រ្តី និងកុមារ។
នៅតំបន់ដែលមានជនជាតិភាគតិចរស់នៅច្រើន សមាគមនារីបានរៀបចំវគ្គផ្សព្វផ្សាយអំពីសមភាពភេទ អាពាហ៍ពិពាហ៍ គ្រួសារ និងការពារប្រឆាំងនឹងអំពើហិង្សាផ្អែកលើសមភាពភេទ លើកកម្ពស់តួនាទីរបស់កម្មាភិបាលក្លឹប អ្នកមានកិត្យានុភាពក្នុងសហគមន៍ និងក្លឹបផ្សព្វផ្សាយសហគមន៍ក្នុងការចលនាបងប្អូននារីឱ្យលើកកម្ពស់ការយល់ដឹង និងកសាងសុភមង្គលគ្រួសារ។
ព្រមជាមួយនឹងការផ្សព្វផ្សាយ សមាគមគ្រប់លំដាប់ថ្នាក់បានគាំទ្រយ៉ាងសកម្មដល់បងប្អូននារីក្នុងការរៀនរបរ ផ្តើមអាជីព ទទួលបានប្រភពទុន និងអភិវឌ្ឍសេដ្ឋកិច្ច រកប្រភពធនធានដើម្បីផ្គត់ផ្គង់សមាជិកក្រីក្រ កុមារដែលមានស្ថានភាពលំបាក និងឧបត្ថម្ភនារី និងកុមារដែលរងគ្រោះដោយអំពើហិង្សា ឬការរំលោភបំពាន។
បងស្រី ឡឹមមីថាញ ប្រធានសមាគមសហព័ន្ធនារីឃុំខាញ់ឡឹម ចែកខិតប័ណ្ណផ្សព្វផ្សាយស្តីពីសមភាពភេទ និងការពារប្រឆាំងអំពើហិង្សាក្នុងគ្រួសារ។
លោកស្រី តូរធីមីធ្វឹន អនុប្រធានអចិន្ត្រៃយ៍នៃសមាគមសហព័ន្ធនារីខេត្តកាម៉ាវ បានឱ្យដឹង៖ ការជំរុញសមភាពភេទត្រូវផ្សារភ្ជាប់ជាមួយនឹងស្ថានភាពជាក់ស្តែងនៅតាមភូមិភាគនីមួយៗ។ នៅតំបន់ដែលមានជនជាតិភាគតិចរស់នៅច្រើន សមាគមគ្រប់លំដាប់ថ្នាក់បានផ្លាស់ប្តូរខ្លឹមសារ និងទម្រង់នៃការផ្សព្វផ្សាយ ដោយយកចិត្តទុកដាក់ឧបត្ថម្ភដល់ជីវភាពរស់នៅ ផ្តល់ចំណេះដឹង និងជំនាញ ដើម្បីឱ្យបងប្អូននារីមានភាពជឿជាក់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងចូលរួមសកម្មភាពសង្គមផងដែរ។ តាមរយៈសកម្មភាពជាក់ស្តែងទាំងនេះ សមាគមនារីខេត្តបន្តរួមដំណើរការ និងបង្កលក្ខណៈដើម្បីបងប្អូននារីមានការអភិវឌ្ឍ ជំហានដំបូងកាត់បន្ថយគម្លាតភេទ និងកសាងសហគមន៍ដែលមានសមភាព មានសុវត្ថិភាព និងសុភមង្គល៕
អត្ថបទនិងរូប៖ ធៀនយ៉ីប

Truyền hình



Xem thêm bình luận