Thứ tư, 4-11-26 13:19:47
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

ឈានឡើងពីកម្លាំងផ្ទៃក្នុង និងគោលនយោបាយឧបត្ថម្ភ

Báo Cà Mau រួមជាមួយការយកចិត្តទុកដាក់របស់បក្ស រដ្ឋ និងអាជ្ញាធរមូលដ្ឋាន បងប្អូនជនជាតិខ្មែរខេត្តកាម៉ាវ កំពុងពង្រីកស្មារតីឧស្សាហ៍ព្យាយាម ម្ចាស់ការក្នុងពលកម្ម ផលិតកម្ម កែលម្អជីវភាពរស់នៅជាជំហានៗ។ បណ្ដាគោលនយោបាយឧបត្ថម្ភលំនៅឋាន មុខរបរចិញ្ចឹមជីវិត និងការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ បានបង្កលក្ខខណ្ឌបន្ថែមដើម្បីឱ្យប្រជាជនឈានឡើងរួចផុតពីភាពក្រីក្រប្រកបដោយចីរភាព រួមកម្លាំងអនុវត្តសម្រេចបណ្ដាគោលដៅអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ឆ្នាំ ២០២៦។

 ជីវភាពរស់នៅរបស់បងប្អូនជនជាតិខ្មែរនៅភូមិកោះធំ ឃុំនិញថាញ់ឡើយ កាន់តែអភិវឌ្ឍឡើងជាលំដាប់។

ដំណាក់កាល ២០២១-២០២៥ ប្រភពទុនថវិការដ្ឋសរុបដែលបានបែងចែកអនុវត្តកម្មវិធីទិសដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច-សង្គមតំបន់បងប្អូនជនជាតិភាគតិចនៅខេត្តកាម៉ាវ សម្រេចបានជាង ៤៤៤,៦ ពាន់លានដុង។ តាមសម្ដីលោក លឿងវ៉ាំងផ អនុប្រធានមន្ទីរជនជាតិ និងសាសនាខេត្ត បានឱ្យដឹង៖ ប្រភពធនធាននេះបានរួមចំណែកវិនិយោគហេដ្ឋារចនាសម្ព័ន្ធ ឧបត្ថម្ភលំនៅឋាន ទុនកម្ចីអនុគ្រោះ និងអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ។

ដំណាក់កាល ២០១០-២០២៥ ខេត្តបានកៀងគរប្រភពទុនជាង ៣.២០០ ពាន់លានដុង វិនិយោគតំបន់បងប្អូនជនជាតិភាគតិច។ គិតមកទល់ពេលនេះ ១០០% បណ្ដាឃុំក្នុងតំបន់មានផ្លូវរថយន្តទៅដល់មជ្ឈមណ្ឌលត្រូវបានក្រាលកៅស៊ូ ឬចាក់បេតុង, លើសពី ៩៩% គ្រួសារប្រជាជនបានប្រើប្រាស់បណ្ដាញអគ្គិសនីជាតិ និងលើសពី ៩០% គ្រួសារបានប្រើប្រាស់ទឹកស្អាតសមស្របអនាម័យ។

ឆ្នាំ ២០២៦ ខេត្តផ្សព្វផ្សាយអនុវត្តទម្រង់គំរូមុខរបរចិញ្ចឹមជីវិតចំនួន ៥ សម្រាប់ ៥០ គ្រួសារ នៅបណ្ដាឃុំ៖ ខាញ់ឡឹម ថាញទុង វិញហូវ និញថាញ់ឡើយ និងវិញត្រាច់ ដោយមានថវិកាសរុប ១,២៣ ពាន់លានដុង។ បណ្ដាគោលនយោបាយឧបត្ថម្ភបានបង្កលក្ខខណ្ឌដើម្បីឱ្យប្រជាជនម្ចាស់ការផលិតកម្ម បង្កើនប្រាក់ចំណូល និងកាត់បន្ថយហានិភ័យធ្លាក់ខ្លួនក្រីក្រឡើងវិញ។

នៅឃុំខាញ់ឡឹម ចំនួនគ្រួសារក្រីក្របានថយចុះពី ៣៣០ គ្រួសារក្នុងឆ្នាំ ២០២៥ មកនៅត្រឹម ២១៧ គ្រួសារ ថយចុះ ១១៣ គ្រួសារ អត្រាគ្រួសារក្រីក្រនៅសល់ ២,៧៩%។ លោកស្រី ត្រឹងហុងអឺង ប្រធានគណៈកម្មាធិការប្រជាជនឃុំខាញ់ឡឹម ឱ្យដឹងថា៖ ក្នុងរយៈពេល ៩ ខែដើមឆ្នាំ ឃុំបានកៀងគរថវិកាជាង ៦ ពាន់លានដុង ពីប្រភពទុនខេត្តបែងចែក និងសង្គមភាវូបនីយកម្ម ដើម្បីឧបត្ថម្ភជនក្រីក្រ។ ក្នុងនោះ ផ្ទះចំនួន ២៣ ខ្នង សម្រាប់គ្រួសារក្រីក្រ ជិតក្រជាបងប្អូនជនជាតិភាគតិច ត្រូវបានសាងសង់ និងប្រគល់រួចរាល់។

 លោក យ័ញស៊ីន (ខាងឆ្វេងបង្អស់) នៅភូមិនិញថាញ់តី ជាមួយទម្រង់ចិញ្ចឹមកាំប្រមា ពស់ និងជ្រូកមេពូជ នាំមកនូវប្រាក់ចំណូលលើសពី ៣០០ លានដុងក្នុងមួយឆ្នាំ។ 

បងស្រី យ័ញង៉ុកប៊ិច នៅភូមិលេខ ៩ ឃុំខាញ់ឡឹម ឱ្យដឹងថា៖ ភូមិមាន ៨៨ គ្រួសារបងប្អូនជនជាតិ ក្នុងនោះ ២០ គ្រួសារក្រីក្រ ត្រូវបានឧបត្ថម្ភកូនពូជសត្វចិញ្ចឹម ដើម្បីអភិវឌ្ឍទម្រង់គំរូចិញ្ចឹមជ្រូក ហើយបានស្ដារហ្វូងឡើងវិញ។ គួរកត់សម្គាល់ ក្នុងចំណោម ៨ គ្រួសារក្រីក្រជាជនជាតិនៃភូមិ មាន ៤ គ្រួសារបានសរសេរពាក្យសុំរួចផុតពីភាពក្រីក្រ បង្ហាញពីការប្ដេជ្ញាចិត្តស្វ័យម្ចាស់ការឈានឡើង។

ចំណែកនៅឃុំនិញថាញ់ឡើយ ទូទាំងឃុំមាន ១.០៦៦ គ្រួសារខ្មែរ ក្នុងនោះមាន ៤៣ គ្រួសារក្រីក្រ និង ៨៦ គ្រួសារជិតក្រ។ តាមការចែករំលែករបស់លោក ង្វៀនថាញ់ផឹន អនុប្រធានការិយាល័យសេដ្ឋកិច្ច មូលដ្ឋានបានសាងសង់ផ្ទះ ២៣ ខ្នង ជូនបងប្អូនជនជាតិ ព្រមទាំងផ្សព្វផ្សាយអនុវត្តបណ្ដាគោលនយោបាយឧបត្ថម្ភជីវភាពរស់នៅ និងផលិតកម្ម។

ក្រៅពីប្រភពធនធានឧបត្ថម្ភ ស្មារតីម្ចាស់ការស្វែងរកទិសដៅរកស៊ីសមស្រប កំពុងជួយគ្រួសារខ្មែរជាច្រើនរក្សាបានស្ថិរភាពមុខរបរចិញ្ចឹមជីវិតជាជំហានៗ។ ជាក់ស្ដែង ដូចជាក្រុមគ្រួសារលោក យ័ញស៊ីន នៅភូមិនិញថាញ់តី ជាមួយទម្រង់ចិញ្ចឹមកាំប្រមា ពស់ និងជ្រូកមេពូជ នាំមកនូវចំណូលសរុបលើសពី ៣០០ លានដុងក្នុងមួយឆ្នាំ។

លោក ស៊ីល បានចែករំលែកថា ទម្រង់គំរូសមស្របជួយឱ្យសេដ្ឋកិច្ចគ្រួសារមានស្ថិរភាព បង្កើតកម្លាំងចលករដើម្បីបន្តរក្សាផលិតកម្ម លើកកម្ពស់គុណភាពជីវិត។ នៅភូមិកោះធំ បណ្ដាទម្រង់គំរូចិញ្ចឹមជ្រូក ចិញ្ចឹមបង្គា ចិញ្ចឹមសំពោច បានធ្វើពិពិធកម្មមុខរបរចិញ្ចឹមជីវិត បើកចេញទិសដៅអភិវឌ្ឍសេដ្ឋកិច្ចបន្ថែមសម្រាប់ប្រជាជន។

តាមប្រសាសន៍លោក លឿងវ៉ាំងផ ដើម្បីឱ្យគោលនយោបាយជនជាតិពង្រីកប្រសិទ្ធភាពយូរអង្វែង ការឧបត្ថម្ភមុខរបរចិញ្ចឹមជីវិតចាំបាច់ត្រូវសមស្របទៅនឹងលក្ខខណ្ឌផលិតកម្ម និងលទ្ធភាពពលកម្មរបស់គ្រួសារនីមួយៗ។ ការណែនាំបច្ចេកទេស តាមដានទម្រង់ និងឧបត្ថម្ភទីផ្សារប្រើប្រាស់ផលិតផល ក៏មានសារៈសំខាន់យ៉ាងខ្លាំង ដើម្បីឱ្យប្រជាជនលើកកម្ពស់ប្រាក់ចំណូល កម្រិតការធ្លាក់ខ្លួនក្រីក្រឡើងវិញ។

ពីប្រភពធនធានឧបត្ថម្ភ រួមជាមួយស្មារតីឧស្សាហ៍ព្យាយាម ស្វ័យម្ចាស់ការ បងប្អូនជនជាតិខ្មែរខេត្តកាម៉ៅ បានកែលម្អជីវភាពរស់នៅជាជំហានៗ អភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ។ នេះជាមូលដ្ឋានគ្រឹះដ៏សំខាន់ ដើម្បីឱ្យមូលដ្ឋានបន្តអនុវត្តសម្រេចគោលដៅកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាព ខិតខំសម្រេចឱ្យបានគ្រប់សន្ទស្សន៍អភិវឌ្ឍសេដ្ឋកិច្ច-សង្គម ឆ្នាំ ២០២៦៕

អត្ថបទនិងរូប៖ ឡងភឿង

 

 

ឈានឡើងពីកម្លាំងផ្ទៃក្នុង និងគោលនយោបាយឧបត្ថម្ភ

រួមជាមួយការយកចិត្តទុកដាក់របស់បក្ស រដ្ឋ និងអាជ្ញាធរមូលដ្ឋាន បងប្អូនជនជាតិខ្មែរខេត្តកាម៉ាវ កំពុងពង្រីកស្មារតីឧស្សាហ៍ព្យាយាម ម្ចាស់ការក្នុងពលកម្ម ផលិតកម្ម កែលម្អជីវភាពរស់នៅជាជំហានៗ។ បណ្ដាគោលនយោបាយឧបត្ថម្ភលំនៅឋាន មុខរបរចិញ្ចឹមជីវិត និងការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ បានបង្កលក្ខខណ្ឌបន្ថែមដើម្បីឱ្យប្រជាជនឈានឡើងរួចផុតពីភាពក្រីក្រប្រកបដោយចីរភាព រួមកម្លាំងអនុវត្តសម្រេចបណ្ដាគោលដៅអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ឆ្នាំ ២០២៦។

បង្កើតប្រភពកម្មាភិបាលជនជាតិភាគតិចឆ្លើយតបតម្រូវការអភិវឌ្ឍន៍

កំណត់យកការអភិវឌ្ឍកងជួរកម្មាភិបាលជនជាតិភាគតិចដែលមានគុណសម្បត្តិ សមត្ថភាព និងកិត្យានុភាព ជាតម្រូវការដ៏សំខាន់ក្នុងការកសាងប្រព័ន្ធនយោបាយរឹងមាំនៅតំបន់ដែលមានបងប្អូនជនជាតិភាគតិចរស់នៅច្រើន គណៈកម្មាធិការប្រជាជនខេត្តកាម៉ាវ បានចេញផែនការលេខ ៣៨០ ស្តីពីការរៀបចំផែនការ បណ្តុះបណ្តាល បំប៉ន រៀបចំ និងការប្រើប្រាស់កម្មាភិបាលបុគ្គលិក នយោជិតជាជនជាតិភាគតិចនៅលើភូមិសាស្ត្រខេត្ត ក្នុងដំណាក់កាលឆ្នាំ ២០២៦-២០៣០ ក្នុងគោលបំណងឆ្លើយតបនឹងតម្រូវការភារកិច្ចក្នុងស្ថានភាពថ្មី។

ឃុំវិញឡើយ៖ ប្ដេជ្ញាចិត្តអនុវត្តបង្កើនកំណើន “ពីរខ្ទង់”

កំណត់កំណើនការសេដ្ឋកិច្ចជា “ស្នូល” ជំរុញការអភិវឌ្ឍលើគ្រប់វិស័យ ឃុំវិញឡើយកំពុងផ្សព្វផ្សាយអនុវត្តព្រមៗគ្នានូវវិធានការជាច្រើន ដើម្បីអនុវត្តប្រកបដោយប្រសិទ្ធភាពនូវការចលនាប្រឡងប្រណាំង ប្ដេជ្ញាអនុវត្តសម្រេចជោគជ័យគោលដៅកំណើនប្រកបដោយចីរភាព “ពីរខ្ទង់” ដំណាក់កាល ២០២៦-២០៣០។ ការប្តេជ្ញាចិត្តរបស់ប្រព័ន្ធនយោបាយទាំងមូល រួមជាមួយការស្រុះចិត្តគំនិតរបស់សហគមន៍អាជីវកម្ម និងប្រជាជន កំពុងបង្កើតការផ្លាស់ប្តូរជាវិជ្ជមានក្នុងការអភិវឌ្ឍសេដ្ឋកិច្ចរបស់ឃុំផងដែរ។

វិនិយោគព្រមគ្នា ដើម្បីបង្កើនគុណភាពសុខាភិបាលនៅមូលដ្ឋាន

សេចក្តីសម្រេចចិត្តលេខ ១៧-NQ/TU ចុះថ្ងៃទី ២៦ ខែសីហា ឆ្នាំ ២០២៦ របស់គណៈកម្មាធិការបក្សខេត្ត Cà Mau បានបើកចេញទិសដៅថ្មីក្នុងដំណើរការធ្វើទំនើបកម្មប្រព័ន្ធសុខាភិបាលមូលដ្ឋាន សំដៅដល់គោលដៅលើកកម្ពស់គុណភាពថែទាំសុខភាព ជួយបងប្អូនប្រជាជនទទួលបានសេវាសុខាភិបាលនៅនឹងមូលដ្ឋានផ្ទាល់។

ពង្រីកបណ្តាទម្រង់ផ្គត់ផ្គង់ព័ត៌មាន

ចាប់ពីថ្ងៃទី ១ ខែកញ្ញា ឆ្នាំ ២០២៦ អនុក្រឹត្យលេខ ៣៣៧/២០២៦/NĐ-CP កំណត់លម្អិតមាត្រាមួយចំនួន និងវិធានការអនុវត្តច្បាប់ស្តីពីការទទួលបានព័ត៌មាន បានចូលជាធរមាន។ អនុក្រឹត្យបានកំណត់ទម្រង់ផ្គត់ផ្គង់ព័ត៌មានជាច្រើនយ៉ាងសមស្របជាមួយបណ្តាក្រុមប្រជាជននីមួយៗ ជំនួយបងប្អូនប្រជាជន ជាពិសេសគឺជនរួមជាតិភាគតិច ងាយស្រួលក្តាប់បានបណ្តាគោលការណ៍ និងគោលនយោបាយផ្សេងៗ។

រក្សាលំនឹងទំនុកចិត្ត ​រួមកម្លាំងកសាងមាតុភូមិ

ការគោរពសិទ្ធិសេរីភាពខាងជំនឿសាសនា និងពង្រីកវប្បធម៌ជនជាតិ តែងជាគោលការណ៍ដ៏សំខាន់ និងមុតមាំរបស់បក្ស និងរដ្ឋ។ អាស្រ័យហេតុនោះ នៅខេត្តកាម៉ាវ បងប្អូនជនរួមជាតិខ្មែរតែងមានជំនឿទុកចិត្តចំពោះគោលមាគ៌ារបស់បក្ស ពង្រីកប្រពៃណីសាមគ្គីភាព រួមដៃគ្នាយ៉ាងសកម្មជាមួយគណៈកម្មាធិការបក្ស និងរដ្ឋអំណាច កសាងស្រុកកំណើតឱ្យកាន់តែសម្បូររុងរឿង និងស្រស់បំព្រងឡើងជាលំដាប់។

ជួយជាកម្លាំងជំរុញដើម្បីប្រជាជនឃុំ Vĩnh Hậu ឈានឡើង

បញ្ជាក់ការកាត់បន្ថយក្រចីរភាពជាភារកិច្ចស្នូល សំដៅលើកកម្ពស់ជីវភាពប្រជាជន និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច - សង្គមនោភូមិភាគ រយៈពេលកន្លង ឃុំ Vĩnh Hậu បានផ្សព្វផ្សាយអនុវត្តព្រមៗគ្នានូវដំណោះស្រាយជាច្រើនដើម្បីជួយជាកម្លាំងដល់គ្រួសារក្រីក្រ គ្រួសារប្រកៀកបន្ទាត់ក្រ និងទើបបានរួចផុតពីភាពក្រីក្រ។ តាមនោះ បង្កលក្ខណៈឱ្យបងប្អូនប្រជាជនពង្រីកកម្លាំងផ្ទៃក្នុង ម្ចាស់ការអភិវឌ្ឍសេដ្ឋកិច្ច ស្ថិរភាពជីវភាព។

នាំយកច្បាប់ស្តីពីជំនឿ និងសាសនាដល់ជនរួមជាតិ 

ច្បាប់ស្តីពីជំនឿ និងសាសនា លេខ ០៧ (រួមមាន ៩ ជំពូក និង ៦១ មាត្រា) ត្រូវបានរដ្ឋសភាអនុម័តកាលពីថ្ងៃទី ២៣ ខែមេសា ឆ្នាំ ២០២៦ ហើយនឹងចូលជាធរមានចាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៧។ ច្បាប់បន្តអះអាងពីសិទ្ធិសេរីភាពខាងជំនឿ និងសាសនារបស់មនុស្សគ្រប់រូប និងត្រូវបានការពាររួចផុតពីអំពើប្រកាន់រើសអើង បង្ខិតបង្ខំ ឬរារាំង។ ទាំងនេះជាបណ្តាបទប្បញ្ញត្តិដែលផ្សារភ្ជាប់ផ្ទាល់ទៅនឹងជីវភាពខាងស្មារតី និងជំនឿសាសនារបស់ប្រជាជនជាច្រើនរូប។ ចាប់ពីពេលនេះរហូតដល់ថ្ងៃច្បាប់ចូលជាធរមានជាផ្លូវការ ការងារឃោសនា ផ្សព្វផ្សាយខ្លឹមសារថ្មីៗ គប្បីត្រូវបានយកចិត្តទុកដាក់អនុវត្ត។

ជីវភាពប្រសើរឡើងអាស្រ័យផលដំណាំបន្លែបង្ការ

មិនត្រឹមតែបង្កើតប្រភពចំណូលបន្ថែមប៉ុណ្ណោះទេ បណ្ដាទម្រង់ផលិតដ៏សមស្របកំពុងជួយគ្រួសារបងប្អូនជនជាតិភាគតិចជាច្រើនមានស្ថិរភាពជីវភាព និងមានលក្ខណៈចិញ្ចឹមកូនចៅ ព្រមទាំងឈានទៅកសាងអនាគតជាបណ្ដើរៗទៀតផង។ ផ្តើមពីបណ្ដាចម្ការដំណាំបន្លែបង្ការដែលបានវិនិយោគត្រូវទិសដៅ មុខរបរចិញ្ចឹមជីវិតកំពុងក្លាយជាទីបង្អែករឹងមាំសម្រាប់គ្រួសារនីមួយៗៀតផង។

ស្ម័គ្រចិត្តចេញទៅការពារមាតុភូមិ

ថ្ងៃដែលបានរួមជាមួយកូនប្រុស Nguyễn Quốc Quỳnh មកទទួលការលើកសរសើរនៅអាគារវប្បធម៌ភូមិ បងស្រី Nguyễn Thị Lánh មិនអាចលាក់បាំងនូវអារម្មណ៍រំភើប លាយឡំនឹងមោទនភាពនោះឡើយ។ ទោះបីជា Quỳnh គឺជាកូនប្រុសតែម្នាក់គត់ក្នុងគ្រួសារ ហើយក្រុមគ្រួសារត្រៀមខ្លួនរួចជាស្រេចដើម្បីសន្សំសំចៃផ្គត់ផ្គង់ឱ្យប្អូនរៀនបន្តយ៉ាងណាក៏ដោយ ប៉ុន្តែចំពោះការប្ដេជ្ញាចិត្តចេញទៅចូលបម្រើជួរកងទ័ពរបស់កូន បងស្រីគាំទ្រយ៉ាងអស់ពីចិត្ត៖ «ឱ្យតែកូនមានការប្ដេជ្ញាចិត្ត ឪពុកម្ដាយតែងតែជាជួរក្រោយដ៏រឹងមាំ ដើម្បីឱ្យកូនបានកក់ក្តៅក្នុងចិត្ត»។