Thứ hai, 19-10-26 06:52:57
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

ជីវភាពប្រសើរឡើងអាស្រ័យផលដំណាំបន្លែបង្ការ

Báo Cà Mau មិនត្រឹមតែបង្កើតប្រភពចំណូលបន្ថែមប៉ុណ្ណោះទេ បណ្ដាទម្រង់ផលិតដ៏សមស្របកំពុងជួយគ្រួសារបងប្អូនជនជាតិភាគតិចជាច្រើនមានស្ថិរភាពជីវភាព និងមានលក្ខណៈចិញ្ចឹមកូនចៅ ព្រមទាំងឈានទៅកសាងអនាគតជាបណ្ដើរៗទៀតផង។ ផ្តើមពីបណ្ដាចម្ការដំណាំបន្លែបង្ការដែលបានវិនិយោគត្រូវទិសដៅ មុខរបរចិញ្ចឹមជីវិតកំពុងក្លាយជាទីបង្អែករឹងមាំសម្រាប់គ្រួសារនីមួយៗទៀតផង។

 លើផ្ទៃដី ២.០០០ ម៉ែត្រការ៉េ លោក Thạch Thiên នៅភូមិ Sóc Đồn ដាំផ្កាស្បៃរឿង ផ្តល់ប្រភពចំណូលស្ថិរភាពពេញមួយឆ្នាំ។

ជាង ១០ ឆ្នាំដែលបានផ្សារភ្ជាប់ជាមួយមុខរបរដាំបន្លែបង្ការ លោក Thạch Thiên នៅភូមិ Sóc Đồn ឃុំ Hưng Hội បានរក្សាផលិតកម្មតាមទិសដៅចម្រុះមុខ និងឆ្លាស់វេនគ្នាពេញមួយឆ្នាំ។ លើផ្ទៃដី ២.០០០ ម៉ែត្រការ៉េ លោកដាំផ្កាស្បៃរឿង ប្រមាណកន្លះខែគឺបានប្រមូលផលម្តង រីឯផ្ទៃដី ៦០០ ម៉ែត្រការ៉េដែលនៅសល់ លោកដាំឆ្លាស់មុខដំណាំឃ្លោក និងត្រឡាច។ អាស្រ័យហេតុនោះ ប្រាក់ចំណូលពីដំការណាំបន្លែបង្ការរបស់គ្រួសារលោកសម្រេចបានជាង ១០០ លានដុងក្នុងមួយឆ្នាំ។

ផ្តើមពីប្រភពទុន ៤០ លានដុងនៃមូលនិធិគាំទ្រកសិករ លោកបានវិនិយោគទិញម៉ាស៊ីនភ្ជួររាស់ ប្រព័ន្ធស្រោចស្រព និងសម្ភារផលិតកម្ម។ លោក Thạch Thiên ឱ្យដឹងថា៖ «ប្រសិនបើនៅមានដីទំនេរ គ្រួសារខ្ញុំនឹងបន្តពង្រីកផ្ទៃដីដាំដំណាំបន្លែបង្ការ ពីព្រោះកសិផលមានទីផ្សារនាំចេញស្ថិរភាព។ អាស្រ័យដោយប្រភពចំណូលនេះ កូនៗរបស់ខ្ញុំត្រូវបានរៀនសូត្រពេញលេញ ហើយបច្ចុប្បន្នសុទ្ធតែមានការងារធ្វើ និងមានចំណូលនឹងនរផងដែរ»។

ក៏នៅភូមិ Sóc Đồn ដូចគ្នាដែរ លោក Lý Hùng Sang មានរយៈពេលជាង ២០ ឆ្នាំផ្សារភ្ជាប់ជាមួយមុខរបរដាំបន្លែបង្ការ។ ជារៀងរាល់ឆ្នាំ គ្រួសារលោកដាំឆ្លាស់វេនពី ៤ ដល់ ៥ រដូវ ដោយជ្រើសរើសប្រភេទដំណាំសមស្របដើម្បីរក្សាប្រភពចំណូល។ អាស្រ័យដោយការផលិតមានស្ថិរភាព ចំណូលសម្រេចបានជិត ១០០ លានដុងក្នុងមួយឆ្នាំផងដែរ។

លោក Sang បានចែករំលែកថា៖ «អាស្រ័យតាមពេលវេលានីមួយៗ គ្រួសារខ្ញុំចុះពូជដាំស្ពៃ ត្រកួន ផ្ទី ល្ពៅ ឬត្រឡាច។ អាស្រ័យដោយការដាំឆ្លាស់វេន ទើបសេដ្ឋកិច្ចគ្រួសារមានស្ថិរភាពជាបណ្ដើរៗ និងមានលក្ខណៈផ្គត់ផ្គង់ឱ្យកូនៗបានសិក្សារៀនសូត្រត្រឹមត្រូវ»។

ដើម្បីឱ្យបណ្ដាទម្រង់ទាំងនេះពង្រីកប្រសិទ្ធភាព ប្រភពទុន និងបច្ចេកទេសជាកត្តាសំខាន់។ សមាគមកសិករឃុំ Hưng Hội បានធ្វើជាស្ពានចម្លងនាំយកប្រភពទុនទៅដល់ចំមុខសញ្ញានីមួយៗ ព្រមទាំងឧបត្ថម្ភផ្ទេរជូនវិទ្យាសាស្ត្រ-បច្ចេកទេស និងផ្សព្វផ្សាយទូលំទូលាយនូវបណ្ដាទម្រង់ដែលសមស្របទៀតផង។

លោក Lý Hùng Sang ជ្រើសរើសដាំឆ្លាស់វេនពី ៤-៥ រដូវក្នុងមួយឆ្នាំ ជាមួយនឹងប្រភេទដំណាំបន្លែបង្ការជាច្រើនមុខសមស្រប ដើម្បីរក្សាប្រភពចំណូលពេញមួយឆ្នាំ។

ដោយឡែក ប្រភពទុនឥណទានគោលនយោបាយសង្គមបានបញ្ចេញទុន ៤៨ ពាន់លានដុងសម្រាប់ ១.០៤៨ គ្រួសារបុល មូលនិធិគាំទ្រកសិករបានឧបត្ថម្ភទឹកប្រាក់ ២,៧ ពាន់លានដុងដល់ ៨២ គ្រួសារ ដើម្បីអភិវឌ្ឍបណ្ដាទម្រង់ដាំដំណាំបន្លែបង្ការសុវត្ថិភាព ចិញ្ចឹមត្រីបាឃឿ ចិញ្ចឹមគោ និងជ្រូកសម្រាប់លក់សាច់។

លោកស្រី Mã Mỹ Ngọc ប្រធានសមាគមកសិករឃុំ Hưng Hội បានចែករំលែកថា៖ អ្វីដែលសំខាន់មិនត្រឹមតែប្រជាជនបានទទួលប្រភពទុនប៉ុណ្ណោះទេ ថែមទាំងត្រូវប្រើប្រាស់ទុនឱ្យចំគោលដៅ បង្កើតប្រសិទ្ធភាពសេដ្ឋកិច្ចទៀតផង។ សមាគមនឹងបន្តរួមដំណើរ ណែនាំប្រភពទុន និងឧបត្ថម្ភសមាជិកអភិវឌ្ឍបណ្ដាទម្រង់សមស្រប រួមចំណែកលើកកម្ពស់ជីវភាពរស់នៅ។

ប្រភពទុនមួយចំណែកដែលបានវិនិយោគចំទិសដៅ អាចបង្កើតឡើងនូវបណ្ដារដូវកាលផលិតថ្មីៗ នាំមកនូវប្រភពចំណូលស្ថិរភាព និងជួយឱ្យគ្រួសារនីមួយៗមានលក្ខណៈបន្ថែមទៀតដើម្បីផ្គត់ផ្គង់ជីវភាព សម្រេចនូវក្តីប្រាថ្នាក្នុងការសិក្សារៀនសូត្រ។ ផ្តើមពីបណ្ដាចម្ការដំណាំបន្លែបង្ការនាថ្ងៃនេះ មុខរបរចិញ្ចឹមជីវិតត្រូវបានពង្រឹង ជីវភាពបងប្អូនជនរួមជាតិបានប្រសើរឡើងជាបណ្ដើរៗ បង្កើតជាគ្រឹះស្ថានសម្រាប់ជីវិតរស់នៅប្រកបដោយស្ថិរភាព និងចីរភាពជាងមុនផងដែរ៕

Kim Trúc

Anh Tuấn

 

ជីវភាពប្រសើរឡើងអាស្រ័យផលដំណាំបន្លែបង្ការ

មិនត្រឹមតែបង្កើតប្រភពចំណូលបន្ថែមប៉ុណ្ណោះទេ បណ្ដាទម្រង់ផលិតដ៏សមស្របកំពុងជួយគ្រួសារបងប្អូនជនជាតិភាគតិចជាច្រើនមានស្ថិរភាពជីវភាព និងមានលក្ខណៈចិញ្ចឹមកូនចៅ ព្រមទាំងឈានទៅកសាងអនាគតជាបណ្ដើរៗទៀតផង។ ផ្តើមពីបណ្ដាចម្ការដំណាំបន្លែបង្ការដែលបានវិនិយោគត្រូវទិសដៅ មុខរបរចិញ្ចឹមជីវិតកំពុងក្លាយជាទីបង្អែករឹងមាំសម្រាប់គ្រួសារនីមួយៗៀតផង។

ស្ម័គ្រចិត្តចេញទៅការពារមាតុភូមិ

ថ្ងៃដែលបានរួមជាមួយកូនប្រុស Nguyễn Quốc Quỳnh មកទទួលការលើកសរសើរនៅអាគារវប្បធម៌ភូមិ បងស្រី Nguyễn Thị Lánh មិនអាចលាក់បាំងនូវអារម្មណ៍រំភើប លាយឡំនឹងមោទនភាពនោះឡើយ។ ទោះបីជា Quỳnh គឺជាកូនប្រុសតែម្នាក់គត់ក្នុងគ្រួសារ ហើយក្រុមគ្រួសារត្រៀមខ្លួនរួចជាស្រេចដើម្បីសន្សំសំចៃផ្គត់ផ្គង់ឱ្យប្អូនរៀនបន្តយ៉ាងណាក៏ដោយ ប៉ុន្តែចំពោះការប្ដេជ្ញាចិត្តចេញទៅចូលបម្រើជួរកងទ័ពរបស់កូន បងស្រីគាំទ្រយ៉ាងអស់ពីចិត្ត៖ «ឱ្យតែកូនមានការប្ដេជ្ញាចិត្ត ឪពុកម្ដាយតែងតែជាជួរក្រោយដ៏រឹងមាំ ដើម្បីឱ្យកូនបានកក់ក្តៅក្នុងចិត្ត»។

ជំនួយកម្លាំងបន្ថែមដើម្បីរួចាចកក្រ

ទោះបីជាឧស្សាហ៍ព្យាយាមធ្វើពលកម្មក៏ដោយ ក៏គ្រួសារបងស្រី Trần Thị Ly នៅភូមិ Cái Cùng ឃុំ Đông Hải នូវតែជួបការលំបាកច្រើន ដោយសារខ្វះដើមទុនសម្រាប់ការវិនិយោគផលិត មធ្យោបាយចិញ្ចឹមជីវិតក៏ត្រូវធ្លាក់ចុះ និងចំណូលមិនស្ថិតស្ថេរ។ អាស្រ័យទទួលបានការឧបត្ថម្ភផ្ទះស្នាក់នៅ ឧបករណ៍នេសាទ និងដើមទុនកម្ចីអនុគ្រោះ គ្រួសារបងស្រីក៏មានលក្ខណៈធ្វើឱ្យជីវភាពមានស្ថិរភាព បន្តប្រកបរបរនេសាទសមុទ្រ និងឈានឡើងរួចផុតពីភាពក្រីក្រផងដែរ។

មហាសន្និបាតសមាគមអក្សរសិល្ប៍ និងសិល្បៈបណ្តាជនជាតិភាគតិច Việt Nam លើកទី VII

កាលពីព្រឹកថ្ងៃទី ៦ តុលា នៅរដ្ឋធានី Hà Nội មហាសន្និបាតតំណាងទូទាំងប្រទេសនៃសមាគមអក្សរសិល្ប៍ និងសិល្បៈបណ្តាជនជាតិភាគតិច Việt Nam លើកទី VII អាណត្តិកាល ២០២៦ - ២០៣១ បានប្រព្រឹត្តទៅជាផ្លូវការ ដោយមានការចូលរួមរបស់ប្រតិភូចំនួន ៤៧៥ រូប។

នាំយកច្បាប់ទៅកាន់តំបន់ជនរួមជាតិភាគតិច

អាស្រ័យអនុវត្តល្អបណ្តាគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គម និងថែទាំជីវភាពរស់នៅរបស់បក្ស និងរដ្ឋ ជីវភាពខាងសម្ភារ និងស្មារតីរបស់បណ្តាជនជាតិភាគតិចទូទាំងខេត្តកាន់តែបានលើកកម្ពស់។ ទោះជាយ៉ាងណាក៏ដោយ ដោយសារចំណេះដឹងនៅមានកម្រិត និងរបាំងខាងភាសា ការទាក់ទង ស្វែងយល់ និងអនុវត្តបណ្តាបទប្បញ្ញត្តិច្បាប់របស់ប្រជាពលរដ្ឋមួយចំនួននៅមានកម្រិតច្រើនផងនោះ ជាពិសេសគឺពេលទាក់ទងនឹងបែបបទនីតិវិធីខាងច្បាប់។

រួមកម្លាំងកសាងស្រុកកំណើត

មុខមាត់នៃតំបន់មានជនរួមជាតិ Khmer រស់នៅកុះករកាន់តែរីកស្រស់បំព្រង ភូមិស្រុកតភ្ជាប់គ្នាដោយខ្សែផ្លូវគមនាគមន៍ត្រង់ជួរ ស្ពានបេតុងដ៏រឹងមាំ។ល។ គឺជាសក្ខីភាពបញ្ជាក់ពីគោលមាគ៌ាដ៏ត្រឹមត្រូវ វិធីធ្វើសមស្រប និងប្រកបដោយប្រសិទ្ធភាពរបស់គណៈកម្មាធិការបក្ស រដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ ព្រមទាំងការរួមកម្លាំង ស្រុះចិត្តគ្នារបស់បងប្អូនជនរួមជាតិ Khmer នៅលើទឹកដីស្រុកកំណើតនៃខេត្ត Cà Mau ទាំងមូលផងដែរ។

យកចិត្តទុកដាក់ ជួយរំលែកទុក្ខជាមួយជនរងគ្រោះជាតិពុលពណ៌លឿង

សង្គ្រាមបានកន្លងផុតទៅជាងកន្លះសតវត្សរ៍ហើយ ប៉ុន្តែផលវិបាកនៃជាតិពុលពណ៌លឿង dioxin នៅតែបន្តអូសបន្លាយក្នុងជីវភាពរស់នៅរបស់ជនរងគ្រោះ និងក្រុមគ្រួសារជាច្រើនជំនាន់។ នៅឃុំ Biển Bạch ការយកចិត្តទុកដាក់ និងជួយរំលែកទុក្ខលំបាកពីរដ្ឋ និងសហគមន៍ កំពុងជួយឱ្យបណ្តាគ្រួសារមានបង្អែកបន្ថែមដើម្បីជម្នះការលំបាក។

តភ្ជាប់ច្រាំងប្រកបដោយក្តីរីករាយ

នៅបណ្ដាតំបន់ជនបទដែលនៅមានការឃ្លាតឆ្ងាយនិងលំបាកក្នុងការធ្វើដំណើរ ស្ពានថ្មីនីមួយៗបានជួយឱ្យប្រជាជនធ្វើដំណើរ ដឹកជញ្ជូនទំនិញប្រកបដោយភាពងាយស្រួល សិស្សានុសិស្សទៅសាលារៀនកាន់តែមានសុវត្ថិភាព។ នៅភូមិ Cái Giảng ឃុំ Ninh Thạnh Lợi ស្ពានជា «អំណោយទ្វេតឹមលេខ ៤១» កំពុងត្រូវបានកសាងឡើងពីការរួមដៃគ្នារបស់សប្បុរសជន និងរដ្ឋអំណាចភូមិភាគ នាំមកនូវសេចក្តីរីករាយសម្រាប់ប្រជាជននៅទីនេះ។

មានដើមទុន ទម្រង់រកស៊ីមានប្រសិទ្ធភាព

ប្រភពដើមទុនពីមូលនិធិគាំទ្រកសិករ តាំងពីយូរណាស់មកហើយត្រូវបានចាត់ទុកជា "ដងសន្ទូច" ជួយគ្រួសារកសិករជាច្រើនមានលក្ខណៈបន្ថែមក្នុងការវិនិយោគលើផលិតកម្ម ឈានទៅរកស្ថេរភាពជីវភាពរស់នៅជាបណ្តើរៗ។

គ្រប់គ្រង តាមដានកម្រិតអភិវឌ្ឍន៍តំបន់ជនរួមជាតិឱ្យស្របតាមការជាក់ស្តែង

ចាប់ពីថ្ងៃទី ១៥ កញ្ញា ឆ្នាំ២០២៦ សារាចរលេខ ០៤ របស់ក្រសួងជនជាតិ និងសាសនា ណែនាំការគ្រប់គ្រង តាមដានកម្រិតអភិវឌ្ឍន៍តំបន់ជនជាតិភាគតិច និងតំបន់ភ្នំ ដំណាក់កាល ២០២៦-២០៣០ មានប្រសិទ្ធភាពជាផ្លូវការ។ សារាចរបង្កើតមូលដ្ឋានឯកភាពដើម្បីធ្វើបច្ចុប្បន្នភាពស្របតាមស្ថានភាពជាក់ស្តែង យោងតាមនោះនាំយកគោលនយោបាយទៅដល់ត្រឹមត្រូវតាមភូមិសាស្ត្រ ត្រូវមុខសញ្ញា និងស្របតាមតម្រូវការជាក់ស្តែង។