Thứ tư, 4-11-26 05:55:38
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

បង្កើតប្រភពកម្មាភិបាលជនជាតិភាគតិចឆ្លើយតបតម្រូវការអភិវឌ្ឍន៍

Báo Cà Mau កំណត់យកការអភិវឌ្ឍកងជួរកម្មាភិបាលជនជាតិភាគតិចដែលមានគុណសម្បត្តិ សមត្ថភាព និងកិត្យានុភាព ជាតម្រូវការដ៏សំខាន់ក្នុងការកសាងប្រព័ន្ធនយោបាយរឹងមាំនៅតំបន់ដែលមានបងប្អូនជនជាតិភាគតិចរស់នៅច្រើន គណៈកម្មាធិការប្រជាជនខេត្តកាម៉ាវ បានចេញផែនការលេខ ៣៨០ ស្តីពីការរៀបចំផែនការ បណ្តុះបណ្តាល បំប៉ន រៀបចំ និងការប្រើប្រាស់កម្មាភិបាលបុគ្គលិក នយោជិតជាជនជាតិភាគតិចនៅលើភូមិសាស្ត្រខេត្ត ក្នុងដំណាក់កាលឆ្នាំ ២០២៦-២០៣០ ក្នុងគោលបំណងឆ្លើយតបនឹងតម្រូវការភារកិច្ចក្នុងស្ថានភាពថ្មី។

 ខេត្តកាម៉ាវតែងយកចិត្តទុកដាក់លើការរៀបចំផែនការ បណ្តុះបណ្តាល និងបំប៉នកងជួកម្មាភិបាល បុគ្គលិក​ នយោជិតជាជនជាតិភាគតិច បង្កើតប្រភពធនធានមនុស្សបន្តវេនដើម្បីឆ្លើយតបនឹងតម្រូវការអភិវឌ្ឍន៍។

បច្ចុប្បន្ន ចំពោះផែននៃរដ្ឋអំណាចទូទាំងខេត្ត មានកម្មាភិបាល បុគ្គលិក នយោជិតជាជនជាតិភាគតិច ១.២៣៨/៣២.៩៥៩ នាក់ ស្មើនឹង ៣,៧៦%។ ក្នុងនោះ មានជនជាតិខ្មែរ ៨៣៣ នាក់ ជនជាតិចិន ៣២២ នាក់ និងជនជាតិផ្សេងៗទៀត ៨៣ នាក់។ ចំពោះកម្រិតវិជ្ជាជីវៈ មាន ១៥៥នាក់ មានកម្រិតក្រោយបរិញ្ញាបត្រ និង ៨៧៨ នាក់ មានកម្រិតបរិញ្ញាបត្រ។

ទោះជាយ៉ាងណាក៏ដោយ មានត្រឹមតែ ៨៥ នាក់ប៉ុណ្ណោះដែលកាន់តំណែងជាថ្នាក់ដឹកនាំ និងគ្រប់គ្រង ស្មើនឹង ៦,៨៧%។ ភាពជាក់ស្តែងនេះបានតម្រូវឱ្យពង្រឹងការរៀបចំផែនការ បណ្តុះបណ្តាល បំប៉ន និងបង្កើតប្រភពបន្តវេន ដោយផ្សារភ្ជាប់ជាមួយនឹងតម្រូវការជាក់ស្តែង និងសមត្ថភាពការងារផងដែរ។

យោងតាមផែនការលេខ ៣៨០ ខេត្តកាម៉ាវខិតខំប្រឹងប្រែងដើម្បីឱ្យរាល់មុខតំណែងដឹកនាំ និងគ្រប់គ្រងស្នូលនៅតំបន់ដែលមានបងប្អូនជនជាតិភាគតិចរស់នៅច្រើន មានប្រភពកម្មាភិបាលបន្តវេនយ៉ាងតិច ១ រូប; យកចិត្តទុកដាក់ចំពោះកម្មាភិបាលវ័យក្មេង និងកម្មាភិបាលជាស្ត្រីភេទ។ ដល់ឆ្នាំ ២០៣០ ខេត្តបានកំណត់គោលដៅថា ១០០% នៃកម្មាភិបាលស្ថិតក្នុងបញ្ជីរៀបចំផែនការត្រូវបានបណ្តុះបណ្តាលស្របតាមស្តង់ដារមុខតំណែង; ជារៀងរាល់ឆ្នាំ យ៉ាងតិច ១៥% ត្រូវបានបំប៉នដើម្បីលើកកម្ពស់សមត្ថភាព; ១០០% នៃកម្មាភិបាលថ្នាក់ដឹកនាំ និងគ្រប់គ្រងត្រូវបានបំប៉នចំណេះដឹងស្តីពីការបម្លែងឌីជីថល និងការកែទម្រង់រដ្ឋបាល។ ទន្ទឹមនឹងនោះ ខិតខំឱ្យ ១០០% នៃកម្មាភិបាល និងកម្មាភិបាលនិយោជិតជាជនជាតិភាគតិចមានកម្រិតបរិញ្ញាបត្រឡើងទៅ ក្នុងនោះមានយ៉ាងតិច ១០% សម្រេចបានកម្រិតអនុបណ្ឌិត។

ព្រមជាមួយនឹងការបណ្តុះបណ្តាល រៀបចំ និងការប្រើប្រាស់កម្មាភិបាលត្រូវតែស្របទៅនឹងកម្រិត សមត្ថភាព ជំនាញ និងតួនាទីការងារ។ សកម្មភាពបញ្ជូនទៅបំពេញការងារ ប្តូរវេន និងបញ្ជូនកម្មាភិបាលឱ្យទៅជួយការងារបណ្តោះអាសន្នក្នុងបញ្ជីរៀបចំផែនការត្រូវបានយកចិត្តទុកដាក់ ដើម្បីប្រមូលផ្តុំបទពិសោធន៍ជាក់ស្តែង។

 ឃុំខាញ់ហឹង ពង្រីកតួនាទីរបស់កម្មាភិបាល នយោជិតជាជនជាតិភាគតិចក្នុងកិច្ចការចលនាមហាជន នាំយកគោលនយោបាយ មាគ៌ារបស់បក្ស និងក្រឹត្យច្បាប់របស់រដ្ឋទៅកាន់បងប្អូនជនរួមជាតិ។

ជាពិសេស ខេត្តបានដំណើរការពិនិត្យឡើងវិញ និងវាយតម្លៃកងជួរកម្មាភិបាលនិយោជិតភ្លាមៗក្នុងឆ្នាំ ២០២៦; កសាងមូលដ្ឋានទិន្នន័យគ្រប់គ្រង និងធ្វើបច្ចុប្បន្នភាពជារៀងរាល់ឆ្នាំ; យកលទ្ធផលនៃការអនុវត្តគោលដៅអភិវឌ្ឍន៍កម្មាភិបាលជាជនជាតិភាគតិចជាមូលដ្ឋានសម្រាប់វាយតម្លៃស្ថាប័ន អង្គភាព និងអ្នកទទួលខុសត្រូវនាំមុខ។

អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តកាម៉ាវ លោក ងោវូថាំង បានស្នើឱ្យវិស័យជនជាតិ និងសាសនាបន្តយកចិត្តទុកដាក់លើការបណ្តុះបណ្តាល និងអភិវឌ្ឍប្រភពធនធានមនុស្ស ជាពិសេសកម្មាភិបាល បុគ្គលិក នយោកជិតជាជនជាតិភាគតិច; កសាងកងជួឬកម្មាភិបាល បុគ្គលិក នយោជិតជាទទួលបន្ទុការងារជនជាតិដែលមានជំហរនយោបាយរឹងមាំ មានស្មារតីលះបង់ និងមានសមត្ថភាពជាក់ស្តែង ដើម្បីឆ្លើយតបនឹងតម្រូវការភារកិច្ចក្នុងដំណាក់កាលអភិវឌ្ឍន៍ថ្មី។

បង្កើតប្រភពកម្មាភិបាល បុគ្គលិក ​នយោជិតជាជនជាតិភាគតិចមិនត្រឹមតែសំដៅធានារចនាសម្ព័ន្ធសម្រាប់កម្មាភិបាលប៉ុណ្ណោះទេ ប៉ុន្តែស្នូលរបស់វាគឺការកសាងកងជួរកម្មាភិបាលដែលមានចិត្តគំនិតគ្រប់គ្រាន់ មានសមត្ថភាពទូលំទូលាយ យល់ច្បាស់ពីភូមិសាស្ត្រ និងជិតស្និទ្ធជាមួយប្រជាជន។ នេះជាមូលដ្ឋានគ្រឹះដើម្បីនាំយកនូវគោលនយោបាយ និងមាគ៌ារបស់បក្សឱ្យស៊ីជម្រៅក្នុងជីវភាពរស់នៅរបស់បងប្អូនជនរួមជាតិ ព្រមទាំងពង្រឹងផែនមហាសាមគ្គីជនជាតិទូទាំងប្រទេស និងរួមចំណែកកសាងខេត្តកាម៉ាវឱ្យអភិវឌ្ឍឆាប់រហ័ស និងចីរភាព៕

អត្ថបទនិងរូប៖ គីវនឿង

 

 

ឈានឡើងពីកម្លាំងផ្ទៃក្នុង និងគោលនយោបាយឧបត្ថម្ភ

រួមជាមួយការយកចិត្តទុកដាក់របស់បក្ស រដ្ឋ និងអាជ្ញាធរមូលដ្ឋាន បងប្អូនជនជាតិខ្មែរខេត្តកាម៉ាវ កំពុងពង្រីកស្មារតីឧស្សាហ៍ព្យាយាម ម្ចាស់ការក្នុងពលកម្ម ផលិតកម្ម កែលម្អជីវភាពរស់នៅជាជំហានៗ។ បណ្ដាគោលនយោបាយឧបត្ថម្ភលំនៅឋាន មុខរបរចិញ្ចឹមជីវិត និងការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ បានបង្កលក្ខខណ្ឌបន្ថែមដើម្បីឱ្យប្រជាជនឈានឡើងរួចផុតពីភាពក្រីក្រប្រកបដោយចីរភាព រួមកម្លាំងអនុវត្តសម្រេចបណ្ដាគោលដៅអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ឆ្នាំ ២០២៦។

បង្កើតប្រភពកម្មាភិបាលជនជាតិភាគតិចឆ្លើយតបតម្រូវការអភិវឌ្ឍន៍

កំណត់យកការអភិវឌ្ឍកងជួរកម្មាភិបាលជនជាតិភាគតិចដែលមានគុណសម្បត្តិ សមត្ថភាព និងកិត្យានុភាព ជាតម្រូវការដ៏សំខាន់ក្នុងការកសាងប្រព័ន្ធនយោបាយរឹងមាំនៅតំបន់ដែលមានបងប្អូនជនជាតិភាគតិចរស់នៅច្រើន គណៈកម្មាធិការប្រជាជនខេត្តកាម៉ាវ បានចេញផែនការលេខ ៣៨០ ស្តីពីការរៀបចំផែនការ បណ្តុះបណ្តាល បំប៉ន រៀបចំ និងការប្រើប្រាស់កម្មាភិបាលបុគ្គលិក នយោជិតជាជនជាតិភាគតិចនៅលើភូមិសាស្ត្រខេត្ត ក្នុងដំណាក់កាលឆ្នាំ ២០២៦-២០៣០ ក្នុងគោលបំណងឆ្លើយតបនឹងតម្រូវការភារកិច្ចក្នុងស្ថានភាពថ្មី។

ឃុំវិញឡើយ៖ ប្ដេជ្ញាចិត្តអនុវត្តបង្កើនកំណើន “ពីរខ្ទង់”

កំណត់កំណើនការសេដ្ឋកិច្ចជា “ស្នូល” ជំរុញការអភិវឌ្ឍលើគ្រប់វិស័យ ឃុំវិញឡើយកំពុងផ្សព្វផ្សាយអនុវត្តព្រមៗគ្នានូវវិធានការជាច្រើន ដើម្បីអនុវត្តប្រកបដោយប្រសិទ្ធភាពនូវការចលនាប្រឡងប្រណាំង ប្ដេជ្ញាអនុវត្តសម្រេចជោគជ័យគោលដៅកំណើនប្រកបដោយចីរភាព “ពីរខ្ទង់” ដំណាក់កាល ២០២៦-២០៣០។ ការប្តេជ្ញាចិត្តរបស់ប្រព័ន្ធនយោបាយទាំងមូល រួមជាមួយការស្រុះចិត្តគំនិតរបស់សហគមន៍អាជីវកម្ម និងប្រជាជន កំពុងបង្កើតការផ្លាស់ប្តូរជាវិជ្ជមានក្នុងការអភិវឌ្ឍសេដ្ឋកិច្ចរបស់ឃុំផងដែរ។

វិនិយោគព្រមគ្នា ដើម្បីបង្កើនគុណភាពសុខាភិបាលនៅមូលដ្ឋាន

សេចក្តីសម្រេចចិត្តលេខ ១៧-NQ/TU ចុះថ្ងៃទី ២៦ ខែសីហា ឆ្នាំ ២០២៦ របស់គណៈកម្មាធិការបក្សខេត្ត Cà Mau បានបើកចេញទិសដៅថ្មីក្នុងដំណើរការធ្វើទំនើបកម្មប្រព័ន្ធសុខាភិបាលមូលដ្ឋាន សំដៅដល់គោលដៅលើកកម្ពស់គុណភាពថែទាំសុខភាព ជួយបងប្អូនប្រជាជនទទួលបានសេវាសុខាភិបាលនៅនឹងមូលដ្ឋានផ្ទាល់។

ពង្រីកបណ្តាទម្រង់ផ្គត់ផ្គង់ព័ត៌មាន

ចាប់ពីថ្ងៃទី ១ ខែកញ្ញា ឆ្នាំ ២០២៦ អនុក្រឹត្យលេខ ៣៣៧/២០២៦/NĐ-CP កំណត់លម្អិតមាត្រាមួយចំនួន និងវិធានការអនុវត្តច្បាប់ស្តីពីការទទួលបានព័ត៌មាន បានចូលជាធរមាន។ អនុក្រឹត្យបានកំណត់ទម្រង់ផ្គត់ផ្គង់ព័ត៌មានជាច្រើនយ៉ាងសមស្របជាមួយបណ្តាក្រុមប្រជាជននីមួយៗ ជំនួយបងប្អូនប្រជាជន ជាពិសេសគឺជនរួមជាតិភាគតិច ងាយស្រួលក្តាប់បានបណ្តាគោលការណ៍ និងគោលនយោបាយផ្សេងៗ។

រក្សាលំនឹងទំនុកចិត្ត ​រួមកម្លាំងកសាងមាតុភូមិ

ការគោរពសិទ្ធិសេរីភាពខាងជំនឿសាសនា និងពង្រីកវប្បធម៌ជនជាតិ តែងជាគោលការណ៍ដ៏សំខាន់ និងមុតមាំរបស់បក្ស និងរដ្ឋ។ អាស្រ័យហេតុនោះ នៅខេត្តកាម៉ាវ បងប្អូនជនរួមជាតិខ្មែរតែងមានជំនឿទុកចិត្តចំពោះគោលមាគ៌ារបស់បក្ស ពង្រីកប្រពៃណីសាមគ្គីភាព រួមដៃគ្នាយ៉ាងសកម្មជាមួយគណៈកម្មាធិការបក្ស និងរដ្ឋអំណាច កសាងស្រុកកំណើតឱ្យកាន់តែសម្បូររុងរឿង និងស្រស់បំព្រងឡើងជាលំដាប់។

ជួយជាកម្លាំងជំរុញដើម្បីប្រជាជនឃុំ Vĩnh Hậu ឈានឡើង

បញ្ជាក់ការកាត់បន្ថយក្រចីរភាពជាភារកិច្ចស្នូល សំដៅលើកកម្ពស់ជីវភាពប្រជាជន និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច - សង្គមនោភូមិភាគ រយៈពេលកន្លង ឃុំ Vĩnh Hậu បានផ្សព្វផ្សាយអនុវត្តព្រមៗគ្នានូវដំណោះស្រាយជាច្រើនដើម្បីជួយជាកម្លាំងដល់គ្រួសារក្រីក្រ គ្រួសារប្រកៀកបន្ទាត់ក្រ និងទើបបានរួចផុតពីភាពក្រីក្រ។ តាមនោះ បង្កលក្ខណៈឱ្យបងប្អូនប្រជាជនពង្រីកកម្លាំងផ្ទៃក្នុង ម្ចាស់ការអភិវឌ្ឍសេដ្ឋកិច្ច ស្ថិរភាពជីវភាព។

នាំយកច្បាប់ស្តីពីជំនឿ និងសាសនាដល់ជនរួមជាតិ 

ច្បាប់ស្តីពីជំនឿ និងសាសនា លេខ ០៧ (រួមមាន ៩ ជំពូក និង ៦១ មាត្រា) ត្រូវបានរដ្ឋសភាអនុម័តកាលពីថ្ងៃទី ២៣ ខែមេសា ឆ្នាំ ២០២៦ ហើយនឹងចូលជាធរមានចាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៧។ ច្បាប់បន្តអះអាងពីសិទ្ធិសេរីភាពខាងជំនឿ និងសាសនារបស់មនុស្សគ្រប់រូប និងត្រូវបានការពាររួចផុតពីអំពើប្រកាន់រើសអើង បង្ខិតបង្ខំ ឬរារាំង។ ទាំងនេះជាបណ្តាបទប្បញ្ញត្តិដែលផ្សារភ្ជាប់ផ្ទាល់ទៅនឹងជីវភាពខាងស្មារតី និងជំនឿសាសនារបស់ប្រជាជនជាច្រើនរូប។ ចាប់ពីពេលនេះរហូតដល់ថ្ងៃច្បាប់ចូលជាធរមានជាផ្លូវការ ការងារឃោសនា ផ្សព្វផ្សាយខ្លឹមសារថ្មីៗ គប្បីត្រូវបានយកចិត្តទុកដាក់អនុវត្ត។

ជីវភាពប្រសើរឡើងអាស្រ័យផលដំណាំបន្លែបង្ការ

មិនត្រឹមតែបង្កើតប្រភពចំណូលបន្ថែមប៉ុណ្ណោះទេ បណ្ដាទម្រង់ផលិតដ៏សមស្របកំពុងជួយគ្រួសារបងប្អូនជនជាតិភាគតិចជាច្រើនមានស្ថិរភាពជីវភាព និងមានលក្ខណៈចិញ្ចឹមកូនចៅ ព្រមទាំងឈានទៅកសាងអនាគតជាបណ្ដើរៗទៀតផង។ ផ្តើមពីបណ្ដាចម្ការដំណាំបន្លែបង្ការដែលបានវិនិយោគត្រូវទិសដៅ មុខរបរចិញ្ចឹមជីវិតកំពុងក្លាយជាទីបង្អែករឹងមាំសម្រាប់គ្រួសារនីមួយៗៀតផង។

ស្ម័គ្រចិត្តចេញទៅការពារមាតុភូមិ

ថ្ងៃដែលបានរួមជាមួយកូនប្រុស Nguyễn Quốc Quỳnh មកទទួលការលើកសរសើរនៅអាគារវប្បធម៌ភូមិ បងស្រី Nguyễn Thị Lánh មិនអាចលាក់បាំងនូវអារម្មណ៍រំភើប លាយឡំនឹងមោទនភាពនោះឡើយ។ ទោះបីជា Quỳnh គឺជាកូនប្រុសតែម្នាក់គត់ក្នុងគ្រួសារ ហើយក្រុមគ្រួសារត្រៀមខ្លួនរួចជាស្រេចដើម្បីសន្សំសំចៃផ្គត់ផ្គង់ឱ្យប្អូនរៀនបន្តយ៉ាងណាក៏ដោយ ប៉ុន្តែចំពោះការប្ដេជ្ញាចិត្តចេញទៅចូលបម្រើជួរកងទ័ពរបស់កូន បងស្រីគាំទ្រយ៉ាងអស់ពីចិត្ត៖ «ឱ្យតែកូនមានការប្ដេជ្ញាចិត្ត ឪពុកម្ដាយតែងតែជាជួរក្រោយដ៏រឹងមាំ ដើម្បីឱ្យកូនបានកក់ក្តៅក្នុងចិត្ត»។