សេចក្តីសម្រេចចិត្តលេខ ១៧-NQ/TU ចុះថ្ងៃទី ២៦ ខែសីហា ឆ្នាំ ២០២៦ របស់គណៈកម្មាធិការបក្សខេត្ត Cà Mau បានបើកចេញទិសដៅថ្មីក្នុងដំណើរការធ្វើទំនើបកម្មប្រព័ន្ធសុខាភិបាលមូលដ្ឋាន សំដៅដល់គោលដៅលើកកម្ពស់គុណភាពថែទាំសុខភាព ជួយបងប្អូនប្រជាជនទទួលបានសេវាសុខាភិបាលនៅនឹងមូលដ្ឋានផ្ទាល់។
-8776-7727.jpg)
Cà Mau ផ្តល់អាទិភាពទិញឧបករបរិក្ខារពេទ្យចាំបាច់ ប្រើប្រាស់ជាប្រចាំ និងមានលទ្ធភាពទាញយកផលប្រើប្រាស់ប្រកបដោយចីរភាព ដើម្បីបំពាក់ជូនបណ្តាដំណាក់សុខាភិបាល។
ការពិតជាក់ស្តែងនៅដំណាក់សុខាភិបាលឃុំ Ninh Thạnh Lợi បង្ហាញឱ្យឃើញពីការលំបាកផ្សេងៗរបស់សុខាភិបាលមូលដ្ឋាន។ ត្រូវបានកសាងឡើងតាំងពីឆ្នាំ ២០១៥ ក្រោយពេលបញ្ចូលអង្គភាពរដ្ឋបាល បច្ចុប្បន្នដំណាក់សុខាភិបាលមានកម្មាភិបាលចំនួន ២៩ រូប ក្នុងនោះមានវេជ្ជបណ្ឌិត ៣ រូប ព្រមទាំងជួរកម្មាភិបាលគិលានុបដ្ឋាក បច្ចេកទេសករ។ ទោះជាយ៉ាងណាក៏ដោយ បច្ចុប្បន្នមូលដ្ឋានសម្ភារចង្អៀត ចាស់ទ្រុឌទ្រោម ខ្វះបន្ទប់មុខងារ រីឯបរិក្ខារពេទ្យក្រោយពេលប្រើប្រាស់រយៈពេលជាង ១០ ឆ្នាំមកនេះ ក៏ចាស់ និងហួសសម័យផងដែរ។
វេជ្ជបណ្ឌិត Tăng Văn Lợi ប្រធានដំណាក់សុខាភិបាលឃុំ Ninh Thạnh Lợi បានចែករំលែកថា៖ «ឆ្លងកាត់រយៈពេលប្រើប្រាស់យ៉ាងយូរ ម្យ៉ាងទៀតរងឥទ្ធិពលពីគ្រោះធម្មជាតិ មូលដ្ឋានសម្ភារនៃដំណាក់សុខាភិបាលក៏ទ្រុឌទ្រោមយ៉ាងច្បាស់ក្រឡែត ដាក់ចេញនូវតម្រូវការយ៉ាងធំធេងអំពីការកែលម្អ លើកកម្ពស់ និងពង្រីកផងដែរ»។
មិនត្រឹមតែកងជួរបុគ្គលិកពេទ្យប៉ុណ្ណោះទេ ប្រជាជនក៏ទន្ទឹងរង់ចាំការកែលម្អលក្ខណៈពិនិត្យ ព្យាបាលជំងឺនៅថ្នាក់មូលដ្ឋានផងដែរ។ អ្នកមីង Trần Thị La នៅភូមិកោះធំ ឃុំ Ninh Thạnh Lợi បានសម្តែងថា៖ «បងប្អូនប្រជាពលរដ្ឋគ្រប់រូបសង្ឃឹមថា ដំណាក់សុខាភិបាលនឹងត្រូវបានបំពាក់បន្ថែមម៉ាស៊ីនអេកូ បរិក្ខារវិភាគទំនើប ពង្រីកបន្ទប់សមរម្យដើម្បីធ្វើរោគវិនិច្ឆ័យបានសុក្រឹត និងមានកន្លែងគ្រប់គ្រាន់សម្រាប់ព្យាបាលសម្រាកពេទ្យ ជួយកាត់បន្ថយការបញ្ជូនអ្នកជំងឺទៅថ្នាក់លើ»។
ដូចគ្នានៅតំបន់ទីប្រជុំជននេះដែរ អ្នកស្រី Võ Thị Lê នៅអនុសង្កាត់លេខ ១១ សង្កាត់ Tân Thành ក៏មានបំណងចង់ឱ្យដំណាក់សុខាភិបាលឆាប់បានលើកកម្ពស់ ដើម្បីការតាមដាន ព្យាបាលជំងឺរ៉ាំរ៉ៃជូនប្រជាជនកាន់តែងាយស្រួលជាងមុន។
ចំពោះមុខតម្រូវការជាក់ស្តែង សេចក្តីសម្រេចចិត្តលេខ ១៧-NQ/TU បានដាក់ចេញគោលដៅដល់ឆ្នាំ ២០៣០ បញ្ចប់ការវិនិយោគ លើកកម្ពស់ដំណាក់សុខាភិបាលឃុំ សង្កាត់ទាំង ៦៤ កន្លែងតាមទម្រង់ថ្មី។ ការវិនិយោគប្រមូលផ្តុំលើសសរស្តម្ភ ៤ គឺ៖ មូលដ្ឋានសម្ភារសម្រេចបទដ្ឋាន បរិក្ខារទំនើប ការផ្លាស់ប្តូរឌីជីថល និងលើកកម្ពស់គុណភាពនៃប្រភពធនធានមនុស្ស ដោយយកប្រជាជនជាស្នូល។
-1419-5921.jpg)
ដំណាក់សុខាភិបាលសង្កាត់ Tân Thành ថែទាំសុខភាពជូនប្រជាជនក្នុងទិវាសុខភាពទូទាំងប្រជាជន (ថ្ងៃទី ៧ ខែមេសា ឆ្នាំ ២០២៦)។
ជាមួយថវិកាសរុបប៉ាន់ស្មានដោយ ១.៧៧៦ ពាន់លានដុង ខេត្តបានផ្សព្វផ្សាយអនុវត្តផែនការជា ២ ដំណាក់កាល។ ចាប់ពីនេះរហូតដល់ឆ្នាំ ២០២៧ Cà Mau នឹងប្រមូលផ្តុំវិនិយោគដំណាក់សុខាភិបាលប្រមាណ ៤០ កន្លែង ក្នុងនោះកសាងថ្មីដំណាក់សុខាភិបាលចំនួន ៣ ទៀតដែលមានទីតាំងនៅ Hưng Mỹ, Thanh Tùng និង Ninh Thạnh Lợi ដែលផ្តោតលើប្រភពនៃការជំនួយឧបត្ថម្ភ។ ខេត្តបានផ្តល់អាទិភាពដល់បណ្តាតំបន់ដាច់ស្រយាល តំបន់ជនរួមជាតិភាគតិច និងតំបន់មាត់សមុទ្រ ព្រមទាំងទាញយកផលប្រយោជន៍ពីស្នាក់ការសាធារណៈដែលនៅសេសសល់ក្រោយពេលបញ្ចូល ដើម្បីសន្សំសំចៃប្រភពកម្លាំង។
ដំណាក់កាល ២០២៨ - ២០៣០ សម្រេចបានចំនួន ២៤ ដំណាក់សុខាភិបាល ចំណែកដែលនៅសល់ ធានាគ្របដណ្តប់ ១០០% លើភូមិសាស្ត្រទូទាំងខេត្ត។
លោក Vương Hữu Tiến អនុប្រធានមន្ទីរសុខាភិបាលខេត្ត បានឱ្យដឹង៖ «ផ្នែកសុខាភិបាលបានសហការយ៉ាងជិតស្និទ្ធជាមួយគណៈកម្មាធិការបក្ស រដ្ឋអំណាចភូមិភាគគ្រប់លំដាប់ថ្នាក់ ដំណើរការពិនិត្យឡើងវិញយ៉ាងហ្មត់ចត់នូវបញ្ជីកសាង ដើម្បីផ្សព្វផ្សាយអនុវត្តប្រកបដោយប្រសិទ្ធភាព»។
ដើម្បីឆ្លើយតបនឹងតម្រូវការខាងដើមទុន ខេត្តតម្រង់ទិសធ្វើពិពិធកម្មប្រភពកម្លាំង ក្នុងនោះគ្រោងនឹងកៀរគរដោយទឹកប្រាក់ប្រមាណ ១ ពាន់ពាន់លានដុងពីបណ្តាកម្មវិធីគោលដៅជាតិ ៥០០ ពាន់លានដុងពីបណ្តាភូមិភាគចងសម្ព័ន្ធមេត្រីភាព និងជាង ២០០ ពាន់លានដុងពីថវិការភូមិភាគ ព្រមជាមួយបណ្តាប្រភពសង្គមភាវូបនីយកម្មដែលស្របច្បាប់។
សេចក្តីសម្រេចលេខ ១៧-NQ/TU សំដៅដល់ការកែលម្អមូលដ្ឋានសម្ភារ បរិក្ខារ បង្កើតគ្រឹះស្ថាននៃការលើកកម្ពស់សមត្ថភាពពិនិត្យ ព្យាបាលជំងឺនៅជួរមុខ។ នៅពេលទទួលបានការវិនិយោគព្រមគ្នា សុខាភិបាលមូលដ្ឋាននឹងមានលក្ខណៈឆ្លើយតបកាន់តែល្អប្រសើរនូវតម្រូវការថែទាំសុខភាពបឋម កាត់បន្ថយសម្ពាធបញ្ជូនទៅមន្ទីរពេទ្យបង្អែក ការពារសុខភាពប្រជាជន និងជំរុញការអភិវឌ្ឍប្រកបដោយចីរភាព៕
Nguyễn Quốc

Truyền hình



Xem thêm bình luận