ការគោរពសិទ្ធិសេរីភាពខាងជំនឿសាសនា និងពង្រីកវប្បធម៌ជនជាតិ តែងជាគោលការណ៍ដ៏សំខាន់ និងមុតមាំរបស់បក្ស និងរដ្ឋ។ អាស្រ័យហេតុនោះ នៅខេត្តកាម៉ាវ បងប្អូនជនរួមជាតិខ្មែរតែងមានជំនឿទុកចិត្តចំពោះគោលមាគ៌ារបស់បក្ស ពង្រីកប្រពៃណីសាមគ្គីភាព រួមដៃគ្នាយ៉ាងសកម្មជាមួយគណៈកម្មាធិការបក្ស និងរដ្ឋអំណាច កសាងស្រុកកំណើតឱ្យកាន់តែសម្បូររុងរឿង និងស្រស់បំព្រងឡើងជាលំដាប់។
-3571.jpg)
បងប្អូនជនរួមជាតិខ្មែរខេត្តកាម៉ាវ ស្រុះចិត្តគំនិត រួមកម្លាំងដើម្បីការអភិវឌ្ឍរបស់ខេត្ត។ (រូបថតនៅឃុំខាញ់ហ៊ឹង)។
ក្នុងរយៈពេល ១០ ខែ នៃឆ្នាំ ២០២៦ គណៈកម្មាធិការបក្ស រដ្ឋអំណាច និងប្រជាជនក្នុងខេត្ត បានខិតខំប្រឹងប្រែងអនុវត្តភារកិច្ចអភិវឌ្ឍសេដ្ឋកិច្ច-សង្គម សម្រេចបានលទ្ធផលសំខាន់ៗជាច្រើន៖ សេដ្ឋកិច្ចមានកំណើនប្រកបដោយស្ថិរភាព ជីវភាពរស់នៅរបស់ប្រជាជនត្រូវបានលើកកម្ពស់ ការពារជាតិ-សន្តិសុខត្រូវបានធានា។
សមមិត្ត ហ្វិញក្វុកវៀត អនុលេខាគណៈកម្មាធិការបក្សខេត្ត បានសង្កត់ធ្ងន់ថា៖ «សមូហភាពគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត តែងកត់ត្រា និងវាយតម្លៃខ្ពស់ចំពោះការរួមចំណែកយ៉ាងសកម្មរបស់បណ្ដាព្រះសង្ឃគ្រប់ព្រះអង្គ អ្នកមុខអ្នកការសាសនា កម្មាភិបាល អ្នកមានកិត្យានុភាព ព្រមទាំងបងប្អូនជនរួមជាតិខ្មែរ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ថែរក្សាសន្តិសុខនយោបាយ សណ្តាប់ធ្នាប់សុវត្ថិភាពសង្គម កសាងជីវភាពវប្បធម៌ និងពង្រឹងប្លុកមហាសាមគ្គីទូទាំងជនជាតិ»។

លោកស្រី ង្វៀនធូទឺ ប្រធានមន្ទីរជនជាតិ និងសាសនា រួមជាមួយសមមិត្ត ង្វៀនក្វុកទៀន លេខាគណៈកម្មាធិការបក្ស ប្រធានក្រុមប្រឹក្សាប្រជាជនឃុំខាញ់ប៊ិញ ជូនអំណោយដល់គ្រួសារខ្មែរដែលមានស្ថានភាពលំបាក។
ក្នុងបណ្ដាខែចុងឆ្នាំ និងដំណាក់កាលបន្តបន្ទាប់ ខេត្តកាម៉ាវបានផ្តោតការយកចិត្តទុកដាក់លើការបំពេញសម្រេចហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច-សង្គម។ ថ្នាក់ដឹកនាំគណៈកម្មាធិការបក្សខេត្ត មានជំនឿជាក់ថា បណ្ដាព្រះតេជគុណព្រះថេរានុថេរ គ្រប់ព្រះអង្គ ព្រមទាំងអ្នកមានកិត្យានុភាព នឹងបន្តធ្វើជាស្ពានតភ្ជាប់ដ៏សំខាន់ ដើម្បីចលនាប្រជាជនអនុវត្តល្អនូវគោលមាគ៌ារបស់បក្ស ក្រឹត្យច្បាប់របស់រដ្ឋ យ៉ាងសកម្មក្នុងការអភិវឌ្ឍសេដ្ឋកិច្ច លើកកម្ពស់ជីវភាព យកចិត្តទុកដាក់អប់រំកូនចៅ និងថែរក្សាអត្តសញ្ញាណវប្បធម៌ជនជាតិ។
ឆ្លើយតបនឹងការយកចិត្តទុកដាក់ និងការរួមដំណើររបស់គណៈកម្មាធិការបក្ស រដ្ឋអំណាចភូមិភាគ ព្រះតេជគុណ ថាច់ចិន្តា ព្រះចៅអធិការវត្តរ៉ាច់គូយ ឃុំខាញ់ប៊ិញ) បានចែករំលែកថា៖ «ព្រះសង្ឃ គណៈកម្មការវត្ត និងពុទ្ធបរិស័ទខ្មែរនៅទីនេះ តែងពង្រីក និងរក្សាប្រពៃណីសាមគ្គីភាព អនុវត្តបានល្អនូវគោលនយោបាយ និងច្បាប់របស់រដ្ឋ»។

សមមិត្ត ហ្វិញក្វុកវៀត អនុលេខាគណៈកម្មាធិការបក្សខេត្ត ជូនអំណោយដល់គ្រួសារទទួលរបបគោលនយោបាយឃុំខាញ់ប៊ិញ ក្នុងឱកាសបុណ្យសែនដូនតា ឆ្នាំ ២០២៦។
រួមជាមួយស្មារតីនោះដែរ ព្រះតេជគុណ ផាមមិញថាំង ព្រះចៅអធិការវត្តតាមហ៊ីប ឃុំត្រឹងវ៉ាំងថើយ) បានអះអាងពីស្មារតីផ្សារភ្ជាប់រវាងសាសនា និងជាតិថា៖ «យើងខ្ញុំរួមគ្នាអនុវត្តតាមទិសស្លោក “គន្លងធម៌ - ប្រជាជាតិ - សង្គមនិយម” ថែរក្សា និងពង្រីកតម្លៃវប្បធម៌ដ៏វិសេសវិសាលរបស់បងប្អូនជនរួមជាតិខ្មែរ ធ្វើឱ្យកាន់តែសម្បូរបែបថែមទៀតនូវខឿនវប្បធម៌ជឿនលឿន ដិតដាមដោយអត្តសញ្ញាណរបស់ជនជាតិយើង រួមចំណែកកសាងខេត្តកាម៉ាវឱ្យមានសាមគ្គីភាព ស្ថិរភាព និងអភិវឌ្ឍយ៉ាងឆាប់រហ័ស ព្រមទាំងប្រកបដោយចីរភាព»។
ការស្រុះស្រួលគ្នារវាងឆន្ទៈបក្ស និងទឹកចិត្តប្រជាជន រួមជាមួយការផ្សារភ្ជាប់យ៉ាងជិតស្និទ្ធរវាងរដ្ឋអំនាចភូមិភាគ និងបណ្ដាអ្នកមុខអ្នកការសាសនា ព្រមទាំងប្រជាពុទ្ធបរិស័ទខ្មែរ គឺជាប្រភពកម្លាំងដ៏ធំធេងក្នុងការពង្រឹងប្លុកមហាសាមគ្គីទូទាំងជនជាតិ ព្រមទាំងបង្កើតមូលដ្ឋានគ្រឹះដ៏រឹងមាំដើម្បីឱ្យខេត្តកាម៉ាវ អនុវត្តសម្រេចជោគជ័យនូវបណ្ដាគោលដៅអភិវឌ្ឍសេដ្ឋកិច្ច-សង្គមក្នុងដំណាក់កាលថ្មី៕
អត្ថបទនិងរូប៖ ង្វៀនក្វុក

Truyền hình



Xem thêm bình luận