ច្បាប់ស្តីពីជំនឿ និងសាសនា លេខ ០៧ (រួមមាន ៩ ជំពូក និង ៦១ មាត្រា) ត្រូវបានរដ្ឋសភាអនុម័តកាលពីថ្ងៃទី ២៣ ខែមេសា ឆ្នាំ ២០២៦ ហើយនឹងចូលជាធរមានចាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៧។ ច្បាប់បន្តអះអាងពីសិទ្ធិសេរីភាពខាងជំនឿ និងសាសនារបស់មនុស្សគ្រប់រូប និងត្រូវបានការពាររួចផុតពីអំពើប្រកាន់រើសអើង បង្ខិតបង្ខំ ឬរារាំង។ ទាំងនេះជាបណ្តាបទប្បញ្ញត្តិដែលផ្សារភ្ជាប់ផ្ទាល់ទៅនឹងជីវភាពខាងស្មារតី និងជំនឿសាសនារបស់ប្រជាជនជាច្រើនរូប។ ចាប់ពីពេលនេះរហូតដល់ថ្ងៃច្បាប់ចូលជាធរមានជាផ្លូវការ ការងារឃោសនា ផ្សព្វផ្សាយខ្លឹមសារថ្មីៗ គប្បីត្រូវបានយកចិត្តទុកដាក់អនុវត្ត។
.jpg)
សកម្មភាពនៃកិច្ចប្រជុំក្លឹបនាសាសនិកនៅសង្កាត់ Hoà Thành ដោយបានបញ្ជ្រាបការឃោសនាច្បាប់ និងពង្រីកតួនាទីរបស់នារីជាសាសនិកក្នុងការកសាងជីវភាពសហគមន៍។
ខេត្ត Cà Mau មានគ្រឹះស្ថានជំនឿប្រជាប្រិយចំនួន ៩៧៣ កន្លែង, សាសនាចំនួន ៧ ត្រូវបានទទួលស្គាល់ឱ្យដំណើរការ ដោយមានគ្រឹះស្ថានបូជា ៣៤០ កន្លែង, អ្នកមុខអ្នកការសាសនា ២.១៩១ អង្គ/រូប, អ្នកទទួលខុសត្រូវកិច្ចការសាសនា ៣.០៨៥ រូប និងសាសនិកប្រមាណជិត ៧៥០ ពាន់នាក់។ ដោយមានគ្រឹះស្ថានបូជា ជំនឿប្រជាប្រិយ និងសាសនិកច្រើនបែបនេះ ការងារឃោសនា ផ្សព្វផ្សាយច្បាប់ស្តីពីជំនឿ និងសាសនា លេខ ០៧ គប្បីត្រូវបានជំរុញខ្លាំង ជាពិសេសនៅតាមតំបន់ជនជាតិភាគតិច។
“ដើម្បីឱ្យបងប្អូនយល់ និងអនុវត្តបានល្អនូវច្បាប់ស្តីពីជំនឿ និងសាសនា លេខ ០៧ ការងារឃោសនាត្រូវតែមានការជិតស្និទ្ធ ងាយចងចាំ។ នៅពេលមានការរួមសហការឃោសនាពីសាខាបក្ស អ្នកមានកិត្យានុភាព និងព្រះសង្ឃគ្រប់ព្រះអង្គ នោះបងប្អូនជនជាតិភាគតិចនឹងងាយស្រួលឈានទៅដល់ យល់ត្រូវពីសិទ្ធិ និងកាតព្វកិច្ចរបស់ខ្លួន អាស្រ័យហេតុនោះ លើកកម្ពស់ស្មារតីគោរពច្បាប់” - អ្នកមីង Thạch Thị Sanh ជាបក្ខជននៃសាខាបក្សភូមិ Sóc Đôn ឃុំ Hưng Hội បានចែករំលែកបែបនេះ។
ចំណែកនៅសង្កាត់ Hoà Thành លោកស្រី Trang Hồng Thẩm ប្រធានសមាគមសហព័ន្ធនារីសង្កាត់ បានឱ្យដឹង៖ សមាគមបានសកម្មចលនានារីជាសាសនិកចូលរួមក្នុងអង្គការសមាគម និងបញ្ជ្រាបការឃោសនាច្បាប់នៅក្នុងបណ្តាពេលប្រជុំជីវភាព។ ឆ្លងតាមនោះ ជួយបងប្អូននារីយល់ត្រូវពីសិទ្ធិសេរីភាពខាងជំនឿ និងសាសនា លើកកម្ពស់ការទទួលខុសត្រូវ និងសកម្មរួមដំណើរជាមួយរដ្ឋអំណាចភូមិភាគ កសាងជីវភាពសាសនាប្រកបដោយស្ថិរភាព និងល្អប្រសើរ។

មជ្ឈមណ្ឌលប្រយោជន៍សាធារណៈឃុំ Hưng Hội ពង្រីកបានល្អនូវតួនាទីនាំយកគោលនយោបាយ ច្បាប់ មកកាន់កៀកជិតនឹងបងប្អូនជនរួមជាតិលើភូមិសាស្ត្រ។
ទន្ទឹមនឹងការឃោសនាផ្ទាល់ ការផ្សព្វផ្សាយច្បាប់ស្តីពីជំនឿ និងសាសនា លេខ ០៧ គប្បីជំរុញខ្លាំងនៅលើបណ្តាវេទិកាឌីជីថល ដើម្បីជួយឱ្យបងប្អូនឈានទៅដល់ព័ត៌មានជាផ្លូវការ និងបង្ការ ទប់ស្កាត់ព័ត៌មានមិនត្រឹមត្រូវ។
យោងតាមមន្ទីរជនជាតិ និងសាសនា ការងារគ្រប់គ្រងរដ្ឋស្តីពីជំនឿ និងសាសនា ត្រូវបាននិងកំពុងដាក់ពង្រាយព្រមៗគ្នា និងទាន់ពេល; សេចក្តីត្រូវការស្របច្បាប់របស់បុគ្គល អង្គការសាសនា និងគ្រឹះស្ថានជំនឿ សុទ្ធតែត្រូវបានដោះស្រាយតាមកំណត់។ បងប្អូនជនជាតិភាគតិច បណ្តាអង្គការសាសនា និងសាសនិក បានសកម្មអនុវត្តតាមគោលមាគ៌ា គោលនយោបាយរបស់បក្ស និងច្បាប់របស់រដ្ឋ កសាងជីវភាពសាសនាប្រកបដោយស្ថិរភាព និងល្អប្រសើរ។
ផ្តោតលើមូលដ្ឋាននោះ រួមជាមួយការនាំយកច្បាប់ស្តីពីជំនឿ និងសាសនា លេខ ០៧ ជូនដល់បងប្អូន នឹងបន្តរួមចំណែកកសាងជីវភាពសាសនាប្រកបដោយស្ថិរភាពនៅលើភូមិសាស្ត្រខេត្ត Cà Mau និងពង្រឹងកម្លាំងមហាសាមគ្គីទូទាំងជនជាតិ៕
Kiều Nương

Truyền hình



Xem thêm bình luận