Thứ hai, 26-10-26 22:08:26
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

ជួយជាកម្លាំងជំរុញដើម្បីប្រជាជនឃុំ Vĩnh Hậu ឈានឡើង

Báo Cà Mau បញ្ជាក់ការកាត់បន្ថយក្រចីរភាពជាភារកិច្ចស្នូល សំដៅលើកកម្ពស់ជីវភាពប្រជាជន និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច - សង្គមនោភូមិភាគ រយៈពេលកន្លង ឃុំ Vĩnh Hậu បានផ្សព្វផ្សាយអនុវត្តព្រមៗគ្នានូវដំណោះស្រាយជាច្រើនដើម្បីជួយជាកម្លាំងដល់គ្រួសារក្រីក្រ គ្រួសារប្រកៀកបន្ទាត់ក្រ និងទើបបានរួចផុតពីភាពក្រីក្រ។ តាមនោះ បង្កលក្ខណៈឱ្យបងប្អូនប្រជាជនពង្រីកកម្លាំងផ្ទៃក្នុង ម្ចាស់ការអភិវឌ្ឍសេដ្ឋកិច្ច ស្ថិរភាពជីវភាព។

 ផ្តើពីសត្វពពែចំនួន ៤ ក្បាលដែលទទួលបានពីការឧបត្ថម្ភ គ្រួសារបងស្រី Phạm Thị Nga ក៏បានចិញ្ចឹមថែទាំ និងបង្កើនហ្វូងឡើងដល់ចំនួន ១០ ក្បាលផងដែរ។

គ្រួសារបងស្រី Phạm Thị Nga នៅភូមិលេខ ១២ ធ្លាប់ប្រឈមមុខនឹងការលំបាកជាច្រើន ដោយសារខ្វះដើមទុន និងវិធីសាស្ត្រផលិត បណ្តោយឱ្យចំណូលមិនមិនលំនឹង។ ប៉ុន្តែ តាំងពីបានរដ្ឋអំណាចភូមិភាគជំនួយឧបត្ថម្ភសត្វពពែ ៤ ក្បាល ព្រមទាំងបានបុលទុនដោយទឹកប្រាក់ជាង ៨០ លានដុងពីធនាគារគោលនយោបាយសង្គមដើម្បីវិនិយោគចិញ្ចឹមសត្វ ជីវភាពគ្រួសារបងស្រីក៏បានកែលម្អជាបណ្តើរៗ និងរួចផុតពីភាពក្រីក្រផងដែរ។

ស្រដៀងគ្នានេះដែរ គ្រួសារអ្នកមីង Vũ Thị Nội នៅភូមិជាមួយគ្នា ក៏មានលក្ខណៈឈានឡើងជាសន្សឹមៗឆ្លងកាត់ការលំបាក អាស្រ័យដោយការយកចិត្តទុកដាក់ ថែទាំពីរដ្ឋអំណាចភូមិភាគ។ មិនត្រឹមតែទទួលបានការឧបត្ថម្ភទឹកប្រាក់ ៤០ លានដុងដើម្បីសាងសង់ផ្ទះសម្បែងប៉ុណ្ណោះទេ ក្រោយពេលរួចចាកផុតពីភាពក្រីក្រ គ្រួសារអ្នកមីងនៅទាំងបានបង្កលក្ខណៈអភិវឌ្ឍផលិតកម្ម សំដៅពង្រឹងមុខរបរចិញ្ចឹមជីវិត កាត់បន្ថយការប្រឈមមុខនឹងការធ្លាក់ខ្លួនក្រីក្រឡើងវិញទៀតផង។

អ្នកមីង Vũ Thị Nội រីករាយឱ្យដឹងថា៖ «ដោយទទួលបានការឧបត្ថម្ភបង្គាពូជ ៣០ ពាន់ក្បាល និងក្តាមពូជ ៨ ពាន់ក្បាល ក្រោយពីចិញ្ចឹមជិត ៣ ខែ បង្គាក៏លូតលាស់ល្អ បើកចេញក្តីសង្ឃឹមអំពីរដូវចិញ្ចឹមសម្រេចបានប្រសិទ្ធភាព។ ក្រៅពីនោះ ខ្ញុំថែមទាំងបានឆ្លៀតយកផ្ទៃដីទំនេរជុំវិញផ្ទះដើម្បីដាំពោតធ្វើជាចំណីបម្រើឱ្យការចិញ្ចឹមមាន់ សំដៅបង្កើនចំណូល រួចផុតពីភាពក្រីក្រចីរភាព មិនធ្វើឱ្យខកបំណងសម្រាប់ការយកចិត្តទុកដាក់ ថែទាំរបស់រដ្ឋអំណាចភូមិភាគឡើយ»។

បច្ចុប្បន្ន ឃុំ Vĩnh Hậu មាន ១០៩ គ្រួសារក្រីក្រ និងគ្រួសារប្រកផកបន្ទាត់ក្រ។ ដើម្បីអនុវត្តប្រកបដោយប្រសិទ្ធភាពនូវគោលដៅកាត់បន្ថយភាពក្រីក្រចីរភាព រដ្ឋអំណាចភូមិភាគក៏បានដំណើរការត្រួតពិនិត្យ វាយតម្លៃជាក់ស្តែងអំពីស្ថានភាពជីវភាព ចំណូល និងកម្រិតកង្វះខាតបណ្តាសេវាកម្មសង្គមមូលដ្ឋានរបស់គ្រួសារនីមួយៗ ផ្តើមពីនោះក៏កសាងវិធីសាស្ត្រឧបត្ថម្ភយ៉ាងសមស្របផងដែរ។

 អ្នកមីង Vũ Thị Nội ឆ្លៀតយកផ្ទៃដីទំនេរជុំវិញផ្ទះដើម្បីដាំពោតធ្វើជាចំណីបម្រើឱ្យការចិញ្ចឹមមាន់ សំដៅបង្កើនចំណូល និងរួចផុតពីភាពក្រីក្រចីរភាព។

ទន្ទឹមនឹងនោះ បណ្តាគោលនយោបាយនៃការកាត់បន្ថយភាពក្រីក្រជាប្រចាំ និងឥណទានគោលនយោបាយ ត្រូវបានផ្សព្វផ្សាយអនុវត្តយ៉ាងពេញលេញ ទាន់ពេល ជួយប្រជាជនមានប្រភពធនធានវិនិយោគផលិតកម្ម។ ពិសេស ឃុំក៏បានយកចិត្តទុកដាក់ផ្សារភ្ជាប់ការឧបត្ថម្ភរបរចិញ្ចឹមជីវិត ជាមួយនឹងការលើកកម្ពស់ស្មារតីម្ចាស់ការ ខ្លួនទីពឹងខ្លួនរបស់ប្រជាជន លើកទឹកចិត្តបណ្តាគ្រួសារម្ចាស់ការជ្រើសរើសទម្រង់ផលិតសមស្របនឹងលក្ខណៈគ្រួសារ ប្រើប្រាស់ប្រកបដោយប្រសិទ្ធភាពនូវប្រភពទុន ក៏ដូចជាបណ្តាប្រភពកម្លាំងឧបត្ថម្ភជាដើម។

សមមិត្ត Trương Thanh Nhã លេខាគណៈកម្មាធិការបក្សឃុំ Vĩnh Hậu បានឱ្យដឹង៖ «ដោយស្មារតី “មិនទុកឱ្យនរណាម្នាក់ត្រូវនៅពីក្រោយឡើយ” ឃុំបានចង្អុលការ និងចាត់តាំងអនុវត្តយ៉ាងប្តូរផ្តាច់នូវការងារកាត់បន្ថយភាពក្រីក្រ។ ក្រៅពីប្រភពទុននៃកម្មវិធីគោលដៅជាតិសម្រាប់ការកាត់បន្ថយភាពក្រីក្រចីរភាព យើងខ្ញុំថែមបានទាំងចលនាសង្គម ប្រភពទុនពីមន្ទីរជនជាតិ និងសាសនា ដើម្បីជួយគ្រួសារក្រីក្រអភិវឌ្ឍសេដ្ឋកិច្ច ឈានឡើងក្នុងជីវភាពរស់នៅ»។

ដោយមានការចូលរួមពីប្រព័ន្ធនយោបាយទាំងមូល រួមជាមួយការខិតខំឈានឡើងរបស់គ្រួសារនីមួយៗ ការងារកាត់បន្ថយភាពក្រីក្ររបស់ឃុំ Vĩnh Hậu កាន់តែមានការផ្លាស់ប្តូរវិជ្ជមាន សំដៅដល់គោលដៅសម្រេចបានប្រសិទ្ធភាពជាក់ស្តែង និងចីរភាព។

Trung Kiên

 

 

 

ជួយជាកម្លាំងជំរុញដើម្បីប្រជាជនឃុំ Vĩnh Hậu ឈានឡើង

បញ្ជាក់ការកាត់បន្ថយក្រចីរភាពជាភារកិច្ចស្នូល សំដៅលើកកម្ពស់ជីវភាពប្រជាជន និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច - សង្គមនោភូមិភាគ រយៈពេលកន្លង ឃុំ Vĩnh Hậu បានផ្សព្វផ្សាយអនុវត្តព្រមៗគ្នានូវដំណោះស្រាយជាច្រើនដើម្បីជួយជាកម្លាំងដល់គ្រួសារក្រីក្រ គ្រួសារប្រកៀកបន្ទាត់ក្រ និងទើបបានរួចផុតពីភាពក្រីក្រ។ តាមនោះ បង្កលក្ខណៈឱ្យបងប្អូនប្រជាជនពង្រីកកម្លាំងផ្ទៃក្នុង ម្ចាស់ការអភិវឌ្ឍសេដ្ឋកិច្ច ស្ថិរភាពជីវភាព។

នាំយកច្បាប់ស្តីពីជំនឿ និងសាសនាដល់ជនរួមជាតិ 

ច្បាប់ស្តីពីជំនឿ និងសាសនា លេខ ០៧ (រួមមាន ៩ ជំពូក និង ៦១ មាត្រា) ត្រូវបានរដ្ឋសភាអនុម័តកាលពីថ្ងៃទី ២៣ ខែមេសា ឆ្នាំ ២០២៦ ហើយនឹងចូលជាធរមានចាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៧។ ច្បាប់បន្តអះអាងពីសិទ្ធិសេរីភាពខាងជំនឿ និងសាសនារបស់មនុស្សគ្រប់រូប និងត្រូវបានការពាររួចផុតពីអំពើប្រកាន់រើសអើង បង្ខិតបង្ខំ ឬរារាំង។ ទាំងនេះជាបណ្តាបទប្បញ្ញត្តិដែលផ្សារភ្ជាប់ផ្ទាល់ទៅនឹងជីវភាពខាងស្មារតី និងជំនឿសាសនារបស់ប្រជាជនជាច្រើនរូប។ ចាប់ពីពេលនេះរហូតដល់ថ្ងៃច្បាប់ចូលជាធរមានជាផ្លូវការ ការងារឃោសនា ផ្សព្វផ្សាយខ្លឹមសារថ្មីៗ គប្បីត្រូវបានយកចិត្តទុកដាក់អនុវត្ត។

ជីវភាពប្រសើរឡើងអាស្រ័យផលដំណាំបន្លែបង្ការ

មិនត្រឹមតែបង្កើតប្រភពចំណូលបន្ថែមប៉ុណ្ណោះទេ បណ្ដាទម្រង់ផលិតដ៏សមស្របកំពុងជួយគ្រួសារបងប្អូនជនជាតិភាគតិចជាច្រើនមានស្ថិរភាពជីវភាព និងមានលក្ខណៈចិញ្ចឹមកូនចៅ ព្រមទាំងឈានទៅកសាងអនាគតជាបណ្ដើរៗទៀតផង។ ផ្តើមពីបណ្ដាចម្ការដំណាំបន្លែបង្ការដែលបានវិនិយោគត្រូវទិសដៅ មុខរបរចិញ្ចឹមជីវិតកំពុងក្លាយជាទីបង្អែករឹងមាំសម្រាប់គ្រួសារនីមួយៗៀតផង។

ស្ម័គ្រចិត្តចេញទៅការពារមាតុភូមិ

ថ្ងៃដែលបានរួមជាមួយកូនប្រុស Nguyễn Quốc Quỳnh មកទទួលការលើកសរសើរនៅអាគារវប្បធម៌ភូមិ បងស្រី Nguyễn Thị Lánh មិនអាចលាក់បាំងនូវអារម្មណ៍រំភើប លាយឡំនឹងមោទនភាពនោះឡើយ។ ទោះបីជា Quỳnh គឺជាកូនប្រុសតែម្នាក់គត់ក្នុងគ្រួសារ ហើយក្រុមគ្រួសារត្រៀមខ្លួនរួចជាស្រេចដើម្បីសន្សំសំចៃផ្គត់ផ្គង់ឱ្យប្អូនរៀនបន្តយ៉ាងណាក៏ដោយ ប៉ុន្តែចំពោះការប្ដេជ្ញាចិត្តចេញទៅចូលបម្រើជួរកងទ័ពរបស់កូន បងស្រីគាំទ្រយ៉ាងអស់ពីចិត្ត៖ «ឱ្យតែកូនមានការប្ដេជ្ញាចិត្ត ឪពុកម្ដាយតែងតែជាជួរក្រោយដ៏រឹងមាំ ដើម្បីឱ្យកូនបានកក់ក្តៅក្នុងចិត្ត»។

ជំនួយកម្លាំងបន្ថែមដើម្បីរួចាចកក្រ

ទោះបីជាឧស្សាហ៍ព្យាយាមធ្វើពលកម្មក៏ដោយ ក៏គ្រួសារបងស្រី Trần Thị Ly នៅភូមិ Cái Cùng ឃុំ Đông Hải នូវតែជួបការលំបាកច្រើន ដោយសារខ្វះដើមទុនសម្រាប់ការវិនិយោគផលិត មធ្យោបាយចិញ្ចឹមជីវិតក៏ត្រូវធ្លាក់ចុះ និងចំណូលមិនស្ថិតស្ថេរ។ អាស្រ័យទទួលបានការឧបត្ថម្ភផ្ទះស្នាក់នៅ ឧបករណ៍នេសាទ និងដើមទុនកម្ចីអនុគ្រោះ គ្រួសារបងស្រីក៏មានលក្ខណៈធ្វើឱ្យជីវភាពមានស្ថិរភាព បន្តប្រកបរបរនេសាទសមុទ្រ និងឈានឡើងរួចផុតពីភាពក្រីក្រផងដែរ។

មហាសន្និបាតសមាគមអក្សរសិល្ប៍ និងសិល្បៈបណ្តាជនជាតិភាគតិច Việt Nam លើកទី VII

កាលពីព្រឹកថ្ងៃទី ៦ តុលា នៅរដ្ឋធានី Hà Nội មហាសន្និបាតតំណាងទូទាំងប្រទេសនៃសមាគមអក្សរសិល្ប៍ និងសិល្បៈបណ្តាជនជាតិភាគតិច Việt Nam លើកទី VII អាណត្តិកាល ២០២៦ - ២០៣១ បានប្រព្រឹត្តទៅជាផ្លូវការ ដោយមានការចូលរួមរបស់ប្រតិភូចំនួន ៤៧៥ រូប។

នាំយកច្បាប់ទៅកាន់តំបន់ជនរួមជាតិភាគតិច

អាស្រ័យអនុវត្តល្អបណ្តាគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គម និងថែទាំជីវភាពរស់នៅរបស់បក្ស និងរដ្ឋ ជីវភាពខាងសម្ភារ និងស្មារតីរបស់បណ្តាជនជាតិភាគតិចទូទាំងខេត្តកាន់តែបានលើកកម្ពស់។ ទោះជាយ៉ាងណាក៏ដោយ ដោយសារចំណេះដឹងនៅមានកម្រិត និងរបាំងខាងភាសា ការទាក់ទង ស្វែងយល់ និងអនុវត្តបណ្តាបទប្បញ្ញត្តិច្បាប់របស់ប្រជាពលរដ្ឋមួយចំនួននៅមានកម្រិតច្រើនផងនោះ ជាពិសេសគឺពេលទាក់ទងនឹងបែបបទនីតិវិធីខាងច្បាប់។

រួមកម្លាំងកសាងស្រុកកំណើត

មុខមាត់នៃតំបន់មានជនរួមជាតិ Khmer រស់នៅកុះករកាន់តែរីកស្រស់បំព្រង ភូមិស្រុកតភ្ជាប់គ្នាដោយខ្សែផ្លូវគមនាគមន៍ត្រង់ជួរ ស្ពានបេតុងដ៏រឹងមាំ។ល។ គឺជាសក្ខីភាពបញ្ជាក់ពីគោលមាគ៌ាដ៏ត្រឹមត្រូវ វិធីធ្វើសមស្រប និងប្រកបដោយប្រសិទ្ធភាពរបស់គណៈកម្មាធិការបក្ស រដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ ព្រមទាំងការរួមកម្លាំង ស្រុះចិត្តគ្នារបស់បងប្អូនជនរួមជាតិ Khmer នៅលើទឹកដីស្រុកកំណើតនៃខេត្ត Cà Mau ទាំងមូលផងដែរ។

យកចិត្តទុកដាក់ ជួយរំលែកទុក្ខជាមួយជនរងគ្រោះជាតិពុលពណ៌លឿង

សង្គ្រាមបានកន្លងផុតទៅជាងកន្លះសតវត្សរ៍ហើយ ប៉ុន្តែផលវិបាកនៃជាតិពុលពណ៌លឿង dioxin នៅតែបន្តអូសបន្លាយក្នុងជីវភាពរស់នៅរបស់ជនរងគ្រោះ និងក្រុមគ្រួសារជាច្រើនជំនាន់។ នៅឃុំ Biển Bạch ការយកចិត្តទុកដាក់ និងជួយរំលែកទុក្ខលំបាកពីរដ្ឋ និងសហគមន៍ កំពុងជួយឱ្យបណ្តាគ្រួសារមានបង្អែកបន្ថែមដើម្បីជម្នះការលំបាក។

តភ្ជាប់ច្រាំងប្រកបដោយក្តីរីករាយ

នៅបណ្ដាតំបន់ជនបទដែលនៅមានការឃ្លាតឆ្ងាយនិងលំបាកក្នុងការធ្វើដំណើរ ស្ពានថ្មីនីមួយៗបានជួយឱ្យប្រជាជនធ្វើដំណើរ ដឹកជញ្ជូនទំនិញប្រកបដោយភាពងាយស្រួល សិស្សានុសិស្សទៅសាលារៀនកាន់តែមានសុវត្ថិភាព។ នៅភូមិ Cái Giảng ឃុំ Ninh Thạnh Lợi ស្ពានជា «អំណោយទ្វេតឹមលេខ ៤១» កំពុងត្រូវបានកសាងឡើងពីការរួមដៃគ្នារបស់សប្បុរសជន និងរដ្ឋអំណាចភូមិភាគ នាំមកនូវសេចក្តីរីករាយសម្រាប់ប្រជាជននៅទីនេះ។