ចាប់ពីថ្ងៃទី ១ ខែកញ្ញា ឆ្នាំ ២០២៦ អនុក្រឹត្យលេខ ៣៣៧/២០២៦/NĐ-CP កំណត់លម្អិតមាត្រាមួយចំនួន និងវិធានការអនុវត្តច្បាប់ស្តីពីការទទួលបានព័ត៌មាន បានចូលជាធរមាន។ អនុក្រឹត្យបានកំណត់ទម្រង់ផ្គត់ផ្គង់ព័ត៌មានជាច្រើនយ៉ាងសមស្របជាមួយបណ្តាក្រុមប្រជាជននីមួយៗ ជំនួយបងប្អូនប្រជាជន ជាពិសេសគឺជនរួមជាតិភាគតិច ងាយស្រួលក្តាប់បានបណ្តាគោលការណ៍ និងគោលនយោបាយផ្សេងៗ។

ទទួលបានការឧបត្ថម្ភគោ ២ ក្បាលដើម្បីអភិវឌ្ឍមុខរបរចិញ្ចឹមជីវិត លោក Mai Thạch Uôl ក៏ម្ចាស់ការស្វែងយល់ព័ត៌មាន ចំណេះដឹងចិញ្ចឹមសត្វតាមរយៈបណ្តាញសារព័ត៌មាននានា ដើម្បីចិញ្ចឹមមានប្រសិទ្ធភាព។
យោងតាមអនុក្រឹត្យលេខ ៣៣៧/២០២៦/NĐ-CP នៅតំបន់ជនរួមជាតិភាគតិច និងភូមិសាស្ត្រដែលមានស្ថានភាពសេដ្ឋកិច្ច - សង្គមលំបាក ព័ត៌មានអាចត្រូវបានផ្គត់ផ្គង់តាមរយៈគេហទំព័រព័ត៌មានអេឡិចត្រូនិក បណ្តាញព័ត៌មានជាផ្លូវការ ប្រព័ន្ធផ្សព្វផ្សាយសំឡេង ទូរទស្សន៍ និងព័ត៌មានតាមមូលដ្ឋាន។
ទន្ទឹមនឹងនោះ បណ្តាស្ថាប័ន អង្គភាពអាចប្រើប្រាស់ខិត្តប័ណ្ណ ខិត្តប័ណ្ណបត់ ឯកសារតាមប្រធានបទ វីដេអូជាភាសាជនជាតិ ឬរូបភាពជាក់ស្តែងផ្ទាល់ភ្នែក ងាយយល់ រៀបចំការប្រជុំជីវភាពសហគមន៍ ផ្សព្វផ្សាយច្បាប់ ជំនួយគតិយុត្ត និងបញ្ជ្រាបការផ្គត់ផ្គង់ព័ត៌មានក្នុងបណ្តាសកម្មភាពវប្បធម៌ សង្គមនៅភូមិភាគ។
អនុក្រឹត្យក៏បានសង្កត់ធ្ងន់លើតួនាទីរបស់ព្រឹទ្ធាចារ្យក្នុងភូមិ មេភូមិ ប្រធានក្រុមប្រជាជន និងអ្នកមានកិត្យានុភាពក្នុងតំបន់ជនរួមជាតិភាគតិច។ ទាំងនេះគឺជាអ្នកជិតដិតជាមួយប្រជាជន យល់ច្បាស់ពីភូមិសាស្ត្រ មានលក្ខណៈពន្យល់ និងផ្ទេរបញ្ជូនគោលនយោបាយតាមរបៀបងាយយល់ សមស្របជាមួយសហគមន៍។
ពិសេស បណ្តាព័ត៌មានដែលពាក់ព័ន្ធផ្ទាល់ដល់ជីវភាពរស់នៅ ការផលិត ការធ្វើអាជីវកម្មរបស់បងប្អូនប្រជាជន ត្រូវតែបានផ្សព្វផ្សាយជាសាធារណៈទាន់ពេលវេលា តាមទម្រង់ងាយស្រួលដើម្បីប្រជាជនអាចទទួលបាន។ ផ្អែកតាមប្រភេទព័ត៌មាន និងមុខសញ្ញានីមួយៗ ស្ថាប័នផ្គត់ផ្គង់ព័ត៌មានជ្រើសរើសវិធីសាស្ត្រសមស្រប ព្រមទាំងចាត់តាំងមនុស្សណែនាំ ពន្យល់នៅពេលប្រជាជនមានសំណូមពរ។
ដើម្បីនាំយកអនុក្រឹត្យចូលក្នុងជីវភាពជាក់ស្តែង នៅឃុំ Hoà Bình បណ្តាគោលការណ៍ គោលនយោបាយក៏ត្រូវបានផ្សព្វផ្សាយ ឃោសនាដល់ប្រជាជនតាមទម្រង់ជាច្រើន។ ក្នុងនោះ គួរឱ្យកត់សម្គាល់គឺក្តារអេឡិចត្រូនិកដែលបានដំឡើងនៅតាមតំបន់នៃមជ្ឈមណ្ឌលឃុំ និងសួនឧទ្យាន តែងតែធ្វើបច្ចុប្បន្នភាពនូវទិសដៅ និងភារកិច្ចជាស្នូលរបស់មូលដ្ឋានជាប្រចាំ។
សមមិត្ត Hồ Văn Linh លេខាគណៈកម្មាធិការបក្ស ប្រធានក្រុមប្រឹក្សាប្រជាជនឃុំ Hoà Bình បានឱ្យដឹង៖ បច្ចុប្បន្នឃុំមាន ៥ ភូមិស្ថិតក្នុងតំបន់ជនរួមជាតិភាគតិច ក្នុងនោះមាន ២ ភូមិស្ថិតក្នុងស្ថានភាពលំបាកខ្លាំង។ ការដំឡើងក្តារអេឡិចត្រូនិកនៅតំបន់នៃមជ្ឈមណ្ឌលឃុំ និងសួនឧទ្យាន គឺសំដៅបង្កើតបន្ថែមបណ្តាញព័ត៌មានជាក់ស្តែង ងាយស្រួលដើម្បីប្រជាជន ពិសេសគឺជនរួមជាតិ Khmer តាមដានជាប្រចាំ ក្តាប់បានព័ត៌មាន និងបញ្ហាពាក់ព័ន្ធផ្ទាល់ដល់ជីវភាពរស់នៅរបស់ខ្លួន។

លោក Sơn Sà Ri អ្នកមានកិត្យានុភាពក្នុងជនរួមជាតិភាគតិចឃុំ Vĩnh Phước ម្ចាស់ការស្វែងយល់ព័ត៌មានគោលនយោបាយតាមរយៈសៀវភៅ កាសែត និងឯកសារផ្សេងៗ ដើម្បីឃោសនាទាន់ពេលវេលាដល់បងប្អូនជនរួមជាតិ។
ក្រៅពីក្តារអេឡិចត្រូនិក ព័ត៌មានគោលនយោបាយនៅទាំងបានផ្ទេរជូនដល់ប្រជាជនតាមរយៈប្រព័ន្ធឧឃោសនសព្ទ អ្នកមានកិត្យានុភាពក្នុងសហគមន៍។ល។ វិធីធ្វើទាំងនេះបានជួយឱ្យព័ត៌មានកាន់តែខិតជិតនឹងជីវភាពរស់នៅ ជាពិសេសគឺគោលនយោបាយផ្សេងៗដែលពាក់ព័ន្ធដល់ផលិតកម្ម ការរៀនសូត្រ កាត់បន្ថយភាពក្រីក្រ និងសន្តិសុខសង្គមជាដើម។
គោលការណ៍ គោលនយោបាយរបស់បក្ស និងរដ្ឋ ពិតជាបានជ្រួតជ្រាបចូលក្នុងជីវភាពជាក់ស្តែង លុះត្រាតែប្រជាជនគ្រប់រូបអាចទទួលបានយ៉ាងងាយស្រួល។ ហេតុដូច្នេះហើយ ការនាំយកព័ត៌មានគោលនយោបាយតាមបណ្តាទម្រង់សមស្រប ទាន់ពេលវេលា មិនត្រឹមតែជួយឱ្យប្រជាជនក្តាប់បាន យល់ច្បាស់ពីគោលនយោបាយប៉ុណ្ណោះទេ ថែមទាំងជួយឱ្យបងប្អូនម្ចាស់ការអនុវត្តត្រឹមត្រូវតាមបទប្បញ្ញត្តិ និងពង្រីកឱកាសសម្រាប់ការអភិវឌ្ឍន៍ទៀតផង៕
អត្ថបទនិងរូប៖ Kiều Nương

Truyền hình



Xem thêm bình luận