កំណត់កំណើនការសេដ្ឋកិច្ចជា “ស្នូល” ជំរុញការអភិវឌ្ឍលើគ្រប់វិស័យ ឃុំវិញឡើយកំពុងផ្សព្វផ្សាយអនុវត្តព្រមៗគ្នានូវវិធានការជាច្រើន ដើម្បីអនុវត្តប្រកបដោយប្រសិទ្ធភាពនូវការចលនាប្រឡងប្រណាំង ប្ដេជ្ញាអនុវត្តសម្រេចជោគជ័យគោលដៅកំណើនប្រកបដោយចីរភាព “ពីរខ្ទង់” ដំណាក់កាល ២០២៦-២០៣០។ ការប្តេជ្ញាចិត្តរបស់ប្រព័ន្ធនយោបាយទាំងមូល រួមជាមួយការស្រុះចិត្តគំនិតរបស់សហគមន៍អាជីវកម្ម និងប្រជាជន កំពុងបង្កើតការផ្លាស់ប្តូរជាវិជ្ជមានក្នុងការអភិវឌ្ឍសេដ្ឋកិច្ចរបស់ឃុំផងដែរ។

ពលករកំពុងធ្វើការនៅក្រុមហ៊ុនទទួលខុសត្រូវមានកម្រិត PINETREE លើភូមិសាស្ត្រឃុំវិញឡើយ។
ក្នុងប៉ុន្មានខែដើមឆ្នាំ បណ្ដាវិស័យសេដ្ឋកិច្ចរបស់ឃុំវិញឡើយ សុទ្ធតែកត់ត្រាបានកម្រិតកំណើនគួរឱ្យកត់សម្គាល់។ ក្នុងវិស័យកសិកម្ម ទិន្នផលស្រូវសរុបប៉ាន់ស្មានសម្រេចបានជាង ៥៩.៥០០ តោន លើសពីគោលដៅដែលបានកំណត់ទុក។ ការម្ចាស់ការពង្រីកផ្ទៃដីផលិតពូជស្រូវគុណភាពខ្ពស់ ដូចជា ST24, ST25 មិនត្រឹមតែលើកកម្ពស់តម្លៃកសិផលក្នុងតំបន់ប៉ុណ្ណោះទេ ថែមទាំងបង្កើនប្រាក់ចំណូលជូនប្រជាជនទៀតផង។ ទន្ទឹមនឹងនោះ ទម្រង់ចិញ្ចឹមជលផល ចិញ្ចឹមសត្វពាហនៈ បក្សី និងដាំដំណាំរួមផ្សំ នៅតែបន្តរក្សាបានស្ថិរភាព។
វិស័យឧស្សាហកម្ម-សិប្បកម្ម ក៏កត់ត្រាសន្ទុះឈានឡើងយ៉ាងខ្លាំងក្លាផងដែរ។ តម្លៃផលិតកម្មសិប្បកម្មសម្រេចបានជាង ៧១% នៃផែនការ ហើយខិតខំសម្រេចឱ្យបាន ១០០% នៅចុងឆ្នាំ។ ពាណិជ្ជកម្ម-សេវាកម្ម បន្តមានភាពរីកចម្រើន ដោយមាន ៥៨៧ គ្រួសារប្រកបអាជីវកម្ម និងសហគ្រាសជាង ១៨០ កំពុងដំណើរការប្រកបដោយប្រសិទ្ធភាព។ កម្រិតលក់រាយទំនិញសរុប និងប្រាក់ចំណូលសេវាកម្មមានកំណើនជាលំដាប់ ឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីភាពកក់ក្ដៅក្នុងជីវភាពរស់នៅរបស់ប្រជាជនក្នុងភូមិភាគ។
ក្រៅពីនោះ ការយកចិត្តទុកដាក់ និងរួមដំណើររបស់រដ្ឋអំនាចភូមិភាគឃុំ បានក្លាយជាបង្អែកដ៏រឹងមាំ ដើម្បីឱ្យសហគមន៍សហគ្រាសមានទំនុកចិត្តក្នុងការវិនិយោគ ពង្រីកផលិតកម្ម។ លោក ត្រឹងវ៉ាំងធ្វី ក្រុមហ៊ុនទទួលខុសត្រូវមានកម្រិតសំណង់ បាវទីនបាលី ( ឃុំវិញឡើយ) បានចែករំលែកថា៖ «រដ្ឋអំណាចភូមិភាគបានបង្កលក្ខណៈងាយស្រួលជាច្រើនសម្រាប់សហគ្រាសអភិវឌ្ឍន៍។ ក្នុងតួនាទីរបស់ខ្លួន យើងខ្ញុំនឹងខិតខំរួមដំណើរជាមួយភូមិភាគក្នុងការឈានឡើងយ៉ាងលេចធ្លោ ប្ដេជ្ញាសម្រេចឱ្យបានគោលដៅកំណើន ២ ខ្ទង់»។

ក្នុងប៉ុន្មានខែដើមឆ្នាំ ទិន្នផលស្រូវសរុបរបស់ឃុំវិញឡើយ ប៉ាន់ស្មានសម្រេចបានជាង ៥៩.៥០០ តោន លើសពីគោលដៅដែលបានកំណត់ទុកផងដែរ។
ដើម្បីសម្រេចបាននូវគោលដៅរួម ឃុំបានកសាងផែនការអភិវឌ្ឍន៍ជាក់ស្ដែងសម្រាប់វិស័យសេដ្ឋកិច្ចនីមួយៗ។ អាស្រ័យហេតុនេះ ល្បឿនកំណើនជាក់ស្ដែងកំពុងកើនលើសពីការរំពឹងទុកដំបូងផងដែរ។ វាយតម្លៃលើលទ្ធផលសម្រេចបាន សមមិត្ត ត្រឹងអាញ់ធី លេខាគណៈកម្មាធិការបក្សឃុំវិញឡើយ បានឱ្យដឹង៖ «គិតមកទល់ពេលនេះ តម្លៃបន្ថែមនៅទាំង ៣ វិស័យសេដ្ឋកិច្ច (កសិកម្ម រុក្ខាប្រមាញ់ និងជលផល ឧស្សាហកម្ម និងសំណង់ សេវាកម្មជាដើម) សុទ្ធតែសម្រេចបានលទ្ធផលតាមគោលបំណង។ នៅដើមអាណត្តិ យើងខ្ញុំបានដាក់ចេញផែនការកំណើន ១០%/ឆ្នាំ ប៉ុន្តែតាមរយៈការគិតគូរបឋមនាពេលបច្ចុប្បន្ន ល្បឿនកំណើនតម្លៃជាក់ស្ដែងបានកើនលើសពី ៤-៥% បើធៀបនឹងផែនការដែលបានកំណត់»។
បណ្ដាលទ្ធផលវិជ្ជមានក្នុងការអភិវឌ្ឍសេដ្ឋកិច្ច គឺជាភស្តុតាងជាក់ស្ដែងសបញ្ជាក់ឱ្យឃើញពីការប្ដេជ្ញាចិត្តខ្ពស់របស់ប្រព័ន្ធនយោបាយទាំងមូល និងការស្រុះចិត្តគំនិតរបស់ប្រជាជនឃុំវិញឡើយផងដែរ។ នេះជាមូលដ្ឋានគ្រឹះដើម្បីឱ្យភូមិភាគសម្រេចបាននូវគោលដៅកំណើនប្រកបដោយចីរភាព “ពីរខ្ទង់” ក្នុងដំណាក់កាលថ្មី៕
អត្ថបទនិងរូប៖ ទ្រុងគៀង

Truyền hình



Xem thêm bình luận