Thứ hai, 16-11-26 14:22:40
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

កសាងតំបន់ប្រជុំជនសុខក្សេមក្សាន្ត សុភមង្គលនិងមោទនភាពប្រើទំនិញវៀតណាម

Báo Cà Mau ក្នុងគោលដៅឆ្ពោះទៅរកការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន និងបង្កើតទម្លាប់ ១ ឱ្យមានអាទិភាពក្នុងការប្រើប្រាស់ទំនិញក្នុងប្រទេស គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមឃុំណាំកាំង បានដាក់ឱ្យដំណើរការនូវទម្រង់ «សហគមន៍សាមគ្គីភាព - សុខក្សេមក្សាន្ត - សុភមង្គល ផ្សារភ្ជាប់ជាមួយសហគមន៍មានមោទនភាពក្នុងការប្រើប្រាស់ទំនិញវៀតណាម»។ រហូតមកទល់ពេលនេះ ទម្រង់ក៏ត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយនៅតាម ១០ ភូមិទូទាំងឃុំ។

 

 

 អ្នកស្រី ផានធីត្រាងភឿង ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមឃុំណាំកាំង (ទីបីពីស្តាំ) ឃោសនាផ្សព្វផ្សាយដល់បណ្តាគ្រួសារទាំងឡាយឱ្យផ្តល់អាទិភាពធ្វើអាជីវកម្មទំនិញវៀតណាម។

អនុវត្តតាមទម្រង់នេះ បណ្តាគ្រួសារប្រជាជនបានលើកកម្ពស់យ៉ាងសកម្មនូវស្មារតីសាមគ្គី ជួយគ្នាទៅវិញទៅមកក្នុងជីវភាពរស់នៅ ចូលរួមប្រពៃណីស្នេហាជាតិ អនុវត្តតាមបទបញ្ញត្តិ និងការកំណត់របស់ភូមិ ឃុំ ព្រមទាំងលើកកម្ពស់លទ្ធិប្រជាធិបតេយ្យនៅភូមិភាគតាមទិសស្លោក៖ «ប្រជាជនដឹង ប្រជាជនពិភាក្សា ប្រជាជនធ្វើ ប្រជាជនត្រួតពិនិត្យ ប្រជាជនតាមដាន និងប្រជាជនទទួលផល»។

ទន្ទឹមនឹងនោះ រណសិរ្ស និងអង្គការនយោបាយ - សង្គមបានធ្វើការឃោសនាដល់ប្រជាជនឱ្យអភិវឌ្ឍផលិតកម្ម ចូលរួមក្រុមសហករណ៍ សហការ និងផ្សារភ្ជាប់ការលក់ដូរផលិតផល។  ផ្តើមពីនោះ យកចិត្តទុកដាក់គាំទ្រគ្រួសារក្រីក្រ គ្រួសារប្រកៀកក្រ និងគិតគូរដល់គោលនយោបាយឧបត្ថម្ភ ជនងាយរងគ្រោះ រួមចំណែកធានាសន្តិសុខសង្គម ពង្រឹងសាមគ្គីសហគមន៍។

ការកសាងភូមិ ឃុំស៊ីវិល័យ សុវត្ថិភាព បៃតង - ស្អាត - ស្រស់ស្អាត ក៏ត្រូវទទួលបានការយកចិត្តទុកដាក់ផងដែរ។ ប្រជាជនបានចូលរួមយ៉ាងសកម្មក្នុងការរក្សាអនាម័យបរិស្ថាន ដាំដើមឈើ កាត់បន្ថយការប្រើប្រាស់ផ្លាស្ទិកប្រើបានតែម្តង ចូលរួមការពារសន្តិសុខប្រទេសជាតិ  ទប់ស្កាត់បទល្មើស និងអំពើអបាយមុខក្នុងសង្គម។ ទម្រង់នេះ បានជំរុញទឹកចិត្តដល់ការអនុវត្តបច្ចេកវិទ្យាឌីជីថលក្នុងការទទួលបានសេវាសាធារណៈ ការផ្លាស់ប្តូរព័ត៌មាន និងផ្សព្វផ្សាយផលិតផលផងដែរ។

ជាពិសេស ទម្រង់នេះគឺផ្សារភ្ជាប់ជាមួយនឹងយុទ្ធនាការ «ជនជាតិវៀតណាមផ្តល់អាទិភាពប្រើប្រាស់ទំនិញវៀតណាម»។ តាមរយៈការប្រជុំជន សកម្មភាពផ្សេងៗរបស់សាខារណសិរ្ស និងសាខាយុវជន រណសិរ្សបានធ្វើការឃោសនា និងប្រជាជនឱ្យមានអាទិភាពក្នុងការជ្រើសរើសទំនិញវៀតណាមដែលមានប្រភពច្បាស់លាស់ ធានាគុណភាព សុវត្ថិភាព និងតម្លៃសមរម្យ ជំរុញទឹកចិត្តដល់បណ្តាគ្រួសារអាជីវកម្មចែកចាយ និងផ្សព្វផ្សាយផលិតផល OCOP ព្រមទាំងផលិតផលលក្ខណៈក្នុងភូមិស្រុក ដោយមិនបង្កើតអាជីវកម្មទំនិញក្លែងក្លាយ ទំនិញខូចគុណភាព និងគ្មានប្រភពច្បាស់លាស់។

អ្នកស្រី ហ្វិញគីមស្វៀន ម្ចាស់ហាងលក់គ្រឿងអគ្គិសនី គីមហុំាង ផ្តល់អាទិភាពធ្វើអាជីវកម្មទំនិញវៀតណាម។

នៅហាងលក់គ្រឿងអគ្គិសនី គីមហុំាង (ភូមិលេខ២) មានជាង ៧០% ផលិតផលអាជីវកម្ម ដូចជា៖ ទូរទស្សន៍ ឆ្នាំងបាយអគ្គិសនី ម៉ាស៊ីនចម្រោះទឹក កង្ហារ។ល។ ជាទំនិញផលិតក្នុងស្រុក។ អ្នកស្រី ហ្វិញគីមស្វៀន ជាម្ចាស់ហាង បានចែករំលែកថា៖ «ខ្ញុំផ្តល់អាទិភាពធ្វើអាជីវកម្មទំនិញវៀតណាម ដើម្បីជួយឱ្យអតិថិជនជ្រើសរើសផលិតផលធានាគុណភាព និងមានតម្លៃសមរម្យ»។

«នាពេលខាងមុខ គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមឃុំណាំកាំង នឹងបន្តសហការជាមួយអង្គការនយោបាយ - សង្គមដើម្បីបង្កើនគុណភាពផលិតផល ព្រមទាំងពង្រីកជាបណ្តើរៗទៅកាន់បណ្តាភូមិ និងតំបន់ប្រជុំជនដទៃទៀត។ ទន្ទឹមនឹងនោះ ធ្វើការវាយតម្លៃ និងស្ងើចសរសើរជាប្រចាំនូវវិធីសាស្ត្រធ្វើការដែលមានប្រសិទ្ធភាព និងជាក់ស្តែងផងដែរ» អ្នកស្រី ផានធីត្រាងភឿង ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមឃុំណាំកាំង បាន ឱ្យដឹងដូច្នេះ៕

អត្ថបទនិងរូប៖ ទូគ្វៀន - ទ្រឿងយ៉ាង

 

 

កសាងតំបន់ប្រជុំជនសុខក្សេមក្សាន្ត សុភមង្គលនិងមោទនភាពប្រើទំនិញវៀតណាម

ក្នុងគោលដៅឆ្ពោះទៅរកការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន និងបង្កើតទម្លាប់ ១ ឱ្យមានអាទិភាពក្នុងការប្រើប្រាស់ទំនិញក្នុងប្រទេស គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមឃុំណាំកាំង បានដាក់ឱ្យដំណើរការនូវទម្រង់ «សហគមន៍សាមគ្គីភាព - សុខក្សេមក្សាន្ត - សុភមង្គល ផ្សារភ្ជាប់ជាមួយសហគមន៍មានមោទនភាពក្នុងការប្រើប្រាស់ទំនិញវៀតណាម»។ រហូតមកទល់ពេលនេះ ទម្រង់ក៏ត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយនៅតាម ១០ ភូមិទូទាំងឃុំ។

បើកទិសដៅអភិវឌ្ឍន៍ស្ថិរភាពតំបន់ជនជាតិភាគតិច

កាលពីថ្ងៃទី ២៤ ខែសីហា ឆ្នាំ ២០២៦ រដ្ឋសភាបានចេញសេចក្ដីសម្រេចចិត្តលេខ ៤៦/២០២៦/QH១៦ អនុម័តលើគោលនយោបាយវិនិយោគកម្មវិធីគោលដៅជាតិអភិវឌ្ឍន៍វប្បធម៌ - សង្គម ជនបទ ជនជាតិ និងតំបន់ភ្នំដំណាក់កាល ២០២៦-២០៣៥។ កម្មវិធីនេះបានរួបរួមពីកម្មវិធីគោលដៅជាតិចំនួន ៤៖ អភិវឌ្ឍន៍វប្បធម៌ ទំនើបភាវូបនីយកម្ម បង្កើនគុណភាពអប់រំ និងបណ្ដុះបណ្ដាល កសាងជនបទថ្មី កាត់បន្ថយភាពក្រីក្រចីរភាព និងអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គមតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ ថែទាំសុខភាព ប្រជាសាស្ត្រ និងអភិវឌ្ឍន៍។

ការបង្កើតជីវភាព កាត់បន្ថយក្រប្រកបដោយស្ថិរភាព

ពេលទទួលបានការឧបត្ថម្ភដើមទុន មានឱកាសរកស៊ីសមស្រប គ្រួសារជាច្រើនក៏បានក្លាហានហ៊ានវិនិយោគផលិត អភិវឌ្ឍសេវាកម្ម ស្ថិរភាពជីវភាពជាសន្សឹមៗ និងឈានឡើងរួចចាកផុតពីភាពក្រីក្រ។

ស្តាប់ប្រជាជនបញ្ចេញមតិ

កម្មវិធី "ខែស្តាប់ប្រជាជនបញ្ចេញមតិ" ជួយរដ្ឋអំណាចឃុំខាញ់ឡឹម ឱ្យយល់ពីគំនិត និងសេចក្តីប្រាថ្នារបស់ប្រជាជន ជាពិសេសបងប្អូនជនជាតិភាគតិច ទន្ទឹមនិងនោះក៏ស្វែងរកវិធីដើម្បីដោះស្រាយរាល់ការលំបាក និងនាំយកគោលនយោបាយឱបានដល់ចំមុខសញ្ញា ធានាសន្តិសុខសង្គម និងបង្កើនការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមក្នុងស្រុក។

ផ្លូវថ្មីបើកឱកាសថ្មី

ពីការធ្វើដំណើរតាមកាណូតយ៉ាងលំបាកវេទនាដើម្បីដឹកជញ្ជូនកសិផលតាមព្រែកជីកកាលពីប៉ុន្មានឆ្នាំមុនៗ ឥឡូវនេះតំបន់ជនបទជាច្រើន ដូចជា៖ ភូមិលេ១៣ ឃុំខាញ់ឡឹម, ភូមិសាប៉ូ ឃុំដឹកមើយ។ល។ មាន និងកំពុងជិតមានផ្លូវបេតុងធំទូលាយ រាបស្មើដែរហើយ។ ដែលដងផ្លូវមានទំហំធំទូលាយ មិនត្រឹមតែធ្វើឱ្យមុខមាត់ជនបទផ្លាស់ប្តូរថ្មីប៉ុណ្ណោះទេ ថែមទាំងបើកឱកាសអភិវឌ្ឍន៍សេដ្ឋកិច្ច រួចចាកផុតពីភាពក្រីក្រប្រកបដោយចីរភាពសម្រាប់គ្រួសារជាច្រើនទៀតផង ពិសេសគ្រួសារជនរួមជាតិភាគតិច។

សាយភាយចំណេះដឹងខាងសមភាពភេទ

សមភាពភេទមិនត្រឹមតែចាប់ផ្តើមពីគោលការណ៍ និងគោលនយោបាយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបំពោរបំពូនដោយការយល់ដឹង និងសកម្មភាពក្នុងគ្រួសារ សហគមន៍នីមួយៗផងដែរ។ ពេលដែលទទួលបានការបំពាក់បំប៉នចំណេះដឹង នារីនឹងមានភាពជឿជាក់ក្នុងការលើកកម្ពស់សមត្ថភាព និងការពារសិទ្ធិរបស់ខ្លួន។ ហើយការរួមដំណើរ និងការចែករំលែកពីសំណាក់បុរស ក៏បានរួមចំណែកបង្កើតបរិយាកាសសមធម៌ ដើម្បីឱ្យនារីមានការអភិវឌ្ឍផងដែរ។ នេះជាគោលដៅដែលសហព័ន្ធនារីខេត្តកាម៉ាវ កំពុងឆ្ពោះទៅតាមរយៈសកម្មភាពឃោសនាជាច្រើនដើម្បីលើកកម្ពស់ការយល់ដឹងនៅថ្នាក់មូលដ្ឋាន។

ឈានឡើងពីកម្លាំងផ្ទៃក្នុង និងគោលនយោបាយឧបត្ថម្ភ

រួមជាមួយការយកចិត្តទុកដាក់របស់បក្ស រដ្ឋ និងអាជ្ញាធរមូលដ្ឋាន បងប្អូនជនជាតិខ្មែរខេត្តកាម៉ាវ កំពុងពង្រីកស្មារតីឧស្សាហ៍ព្យាយាម ម្ចាស់ការក្នុងពលកម្ម ផលិតកម្ម កែលម្អជីវភាពរស់នៅជាជំហានៗ។ បណ្ដាគោលនយោបាយឧបត្ថម្ភលំនៅឋាន មុខរបរចិញ្ចឹមជីវិត និងការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ បានបង្កលក្ខខណ្ឌបន្ថែមដើម្បីឱ្យប្រជាជនឈានឡើងរួចផុតពីភាពក្រីក្រប្រកបដោយចីរភាព រួមកម្លាំងអនុវត្តសម្រេចបណ្ដាគោលដៅអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ឆ្នាំ ២០២៦។

បង្កើតប្រភពកម្មាភិបាលជនជាតិភាគតិចឆ្លើយតបតម្រូវការអភិវឌ្ឍន៍

កំណត់យកការអភិវឌ្ឍកងជួរកម្មាភិបាលជនជាតិភាគតិចដែលមានគុណសម្បត្តិ សមត្ថភាព និងកិត្យានុភាព ជាតម្រូវការដ៏សំខាន់ក្នុងការកសាងប្រព័ន្ធនយោបាយរឹងមាំនៅតំបន់ដែលមានបងប្អូនជនជាតិភាគតិចរស់នៅច្រើន គណៈកម្មាធិការប្រជាជនខេត្តកាម៉ាវ បានចេញផែនការលេខ ៣៨០ ស្តីពីការរៀបចំផែនការ បណ្តុះបណ្តាល បំប៉ន រៀបចំ និងការប្រើប្រាស់កម្មាភិបាលបុគ្គលិក នយោជិតជាជនជាតិភាគតិចនៅលើភូមិសាស្ត្រខេត្ត ក្នុងដំណាក់កាលឆ្នាំ ២០២៦-២០៣០ ក្នុងគោលបំណងឆ្លើយតបនឹងតម្រូវការភារកិច្ចក្នុងស្ថានភាពថ្មី។

ឃុំវិញឡើយ៖ ប្ដេជ្ញាចិត្តអនុវត្តបង្កើនកំណើន “ពីរខ្ទង់”

កំណត់កំណើនការសេដ្ឋកិច្ចជា “ស្នូល” ជំរុញការអភិវឌ្ឍលើគ្រប់វិស័យ ឃុំវិញឡើយកំពុងផ្សព្វផ្សាយអនុវត្តព្រមៗគ្នានូវវិធានការជាច្រើន ដើម្បីអនុវត្តប្រកបដោយប្រសិទ្ធភាពនូវការចលនាប្រឡងប្រណាំង ប្ដេជ្ញាអនុវត្តសម្រេចជោគជ័យគោលដៅកំណើនប្រកបដោយចីរភាព “ពីរខ្ទង់” ដំណាក់កាល ២០២៦-២០៣០។ ការប្តេជ្ញាចិត្តរបស់ប្រព័ន្ធនយោបាយទាំងមូល រួមជាមួយការស្រុះចិត្តគំនិតរបស់សហគមន៍អាជីវកម្ម និងប្រជាជន កំពុងបង្កើតការផ្លាស់ប្តូរជាវិជ្ជមានក្នុងការអភិវឌ្ឍសេដ្ឋកិច្ចរបស់ឃុំផងដែរ។

វិនិយោគព្រមគ្នា ដើម្បីបង្កើនគុណភាពសុខាភិបាលនៅមូលដ្ឋាន

សេចក្តីសម្រេចចិត្តលេខ ១៧-NQ/TU ចុះថ្ងៃទី ២៦ ខែសីហា ឆ្នាំ ២០២៦ របស់គណៈកម្មាធិការបក្សខេត្ត Cà Mau បានបើកចេញទិសដៅថ្មីក្នុងដំណើរការធ្វើទំនើបកម្មប្រព័ន្ធសុខាភិបាលមូលដ្ឋាន សំដៅដល់គោលដៅលើកកម្ពស់គុណភាពថែទាំសុខភាព ជួយបងប្អូនប្រជាជនទទួលបានសេវាសុខាភិបាលនៅនឹងមូលដ្ឋានផ្ទាល់។