កាលពីថ្ងៃទី ២៤ ខែសីហា ឆ្នាំ ២០២៦ រដ្ឋសភាបានចេញសេចក្ដីសម្រេចចិត្តលេខ ៤៦/២០២៦/QH១៦ អនុម័តលើគោលនយោបាយវិនិយោគកម្មវិធីគោលដៅជាតិអភិវឌ្ឍន៍វប្បធម៌ - សង្គម ជនបទ ជនជាតិ និងតំបន់ភ្នំដំណាក់កាល ២០២៦-២០៣៥។ កម្មវិធីនេះបានរួបរួមពីកម្មវិធីគោលដៅជាតិចំនួន ៤៖ អភិវឌ្ឍន៍វប្បធម៌ ទំនើបភាវូបនីយកម្ម បង្កើនគុណភាពអប់រំ និងបណ្ដុះបណ្ដាល កសាងជនបទថ្មី កាត់បន្ថយភាពក្រីក្រចីរភាព និងអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គមតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ ថែទាំសុខភាព ប្រជាសាស្ត្រ និងអភិវឌ្ឍន៍។

ស្ដាប់ការបញ្ចេញមតិយោបល់ និងបំណងប្រាថ្នារបស់បងប្អូនជនជាតិភាគតិចគឺជាមូលដ្ឋានគ្រឹះដើម្បីគណៈកម្មាធិការបក្ស និងរដ្ឋអំណាចឃុំខាញ់ឡឹមនាំយកគោលនយោបាយឧបត្ថម្ភ ចំមុខសញ្ញា។
កម្មវិធីបានកំណត់គោលដៅដល់ឆ្នាំ ២០៣០ ប្រាក់ចំណូលមធ្យមរបស់ប្រជាជនជនបទនឹងកើនឡើងចាប់ពី ២,៥-៣ ដងបើធៀបនឹងឆ្នាំ ២០២០ ប្រាក់ចំណូលរបស់បងប្អូនជនជាតិភាគតិចសម្រេចបានស្មើនឹងពាក់កណ្ដាលនៃកម្រិតមធ្យមរួមទូទាំងប្រទេស។ អត្រាគ្រួសារក្រពហុវិមាត្រនៅតំបន់ជនជាតិភាគតិច និងតំបន់ភ្នំថយចុះក្រោម ១០% ពោលគឺលែងមានឃុំ និងភូមិដែលជួបលំបាកខ្លាំងទៀតហើយ។
ដល់ឆ្នាំ ២០៣៥ ប្រាក់ចំណូលមធ្យមសម្រាប់មនុស្សម្នាក់ៗនៅតំបន់ជនបទកើនឡើងយ៉ាងតិច ១,៦ ដងបើធៀបនឹងឆ្នាំ ២០៣០ កាត់បន្ថយយ៉ាងតិច ៥០% ចំនួនឃុំ ភូមិដែលមានការលំបាកនៅតាមតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ។ ទូទាំងប្រទេសខិតខំមានប្រមាណ ៨៥% ចំនួនឃុំសម្រេចបានស្ដង់ដារជនបទថ្មី ក្នុងនោះ ៣០% សម្រេចបានស្ដង់ដារជនបទថ្មីតាមបែបទំនើប។
គោលដៅទាំងនេះបានបើកឱកាសប្រមូលផ្ដុំ បញ្ចូលគ្នានូវប្រភពធនធាន បង្កើតការផ្លាស់ប្ដូរព្រមៗគ្នាស្ដីពីសេដ្ឋកិច្ច អប់រំ សុខាភិបាល និងវប្បធម៌ ឆ្ពោះទៅលើកកម្ពស់គុណភាពរស់នៅសម្រាប់បងប្អូនជនរួមជាតិភាគតិចផងដែរ។
ផ្តើមពីគោលនយោបាយធំរបស់មជ្ឈិម ក្រឡេកមើលមកស្ថានភាពជាក់ស្ដែងរបស់ភូមិភាគទាំងឡាយ បច្ចុប្បន្នខេត្តកាម៉ាវមានជនជាតិភាគតិច ២៩ សាសន៍ ដោយមានជិត ៣៥.៧០០ គ្រួសារ និងចំនួនប្រជាជនប្រមាណជាង ១៥៧ ពាន់នាក់ ស្មើនឹង ៦,៥៦% នៃចំនួនប្រជាជនទូទាំងខេត្ត ក្នុងនោះច្រើនជាងគេគឺជនជាតិខ្មែរ។ ខេត្តបច្ចុប្បន្នមាន ១០៥ ភូមិ ឃុំ/សង្កាត់តំបន់ជនជាតិភាគតិច ក្នុងនោះមាន ៦១ ភូមិ ឃុំ/សង្កាត់ស្ថិតក្នុងស្ថានភាពលំបាកខ្លាំង។ ទាំងនេះ សុទ្ធសឹងជាភូមិភាគដែលត្រូវការផ្ដល់អាទិភាពដល់ប្រភពធនធានពីកម្មវិធីគោលដៅជាតិអភិវឌ្ឍន៍វប្បធម៌ - សង្គម ជនបទ ជនជាតិ និងតំបន់ភ្នំដំណាក់កាល ២០២៦-២០៣៥។

ដងផ្លូវនៅតាមតំបន់ជនជាតិភាគតិចឃុំខាញ់ឡឹមទទួលបានការយកចិត្តទុកដាក់វិនិយោគ និងបង្កើនភាពព្រមៗគ្នាពីកម្មវិធីគោលដៅជាតិ។
ដើម្បីឱ្យប្រភពធនធានវិនិយោគពង្រីកប្រសិទ្ធភាពពិតប្រាកដ បញ្ហាដែលដាក់ចេញសម្រាប់ខេត្តកាម៉ាវគឺត្រូវកែទម្រង់ ផ្នាត់គំនិត និងវិធីសាស្ត្ររៀបចំផែនការអនុវត្ត។ ការស្ដាប់ការគិតគូរ បំណងប្រាថ្នា និងការយកចិត្តទុកដាក់ចំពោះតម្រូវការជាក់ស្ដែងរបស់បងប្អូនជនជាតិភាគតិចនឹងជួយឱ្យគោលនយោបាយឧបត្ថម្ភបានដាក់ឱ្យអនុវត្តក្នុងជីវភាពរស់នៅ ឆ្លើយតបត្រូវការនឹងបំណងប្រាថ្នារបស់បងប្អូន។
កម្មវិធីគោលដៅជាតិថ្មីមិនត្រឹមតែបន្ថែមប្រភពធនធានប៉ុណ្ណោះទេ ថែមទាំងដាក់ចេញនូវតម្រូវការកែទម្រង់វិធីធ្វើក្នុងការអភិវឌ្ឍតំបន់ជនជាតិភាគតិចទៀតផង។ រង្វាស់ប្រសិទ្ធភាពនៃកម្មវិធីត្រូវតែជាជីវភាពរស់នៅប្រកបដោយចីរភាព ប្រាក់ចំណូលត្រូវបានលើកកម្ពស់ គ្រួសារក្របានកាត់បន្ថយយ៉ាងពិតប្រាកដ កុមារបានសិក្សារៀនសូត្រ ប្រជាជនទទួលបានការថែទាំសុខភាព និងអត្តសញ្ញាណវប្បធម៌បានថែរក្សា។ តាមរយៈនោះ បង្កលក្ខណៈឱ្យបងប្អូនជនជាតិភាគតិចចូលរួមយ៉ាងសកម្ម អាស្រ័យផលពីសមិទ្ធផលនៃការអភិវឌ្ឍ និងរួមដៃគ្នាកសាងខេត្តកាម៉ាវឱ្យកាន់តែអភិវឌ្ឍន៍ឆ្ពោះទៅមុខ៕
អត្ថបទនិងរូប៖ គីវនឿង

Truyền hình



Xem thêm bình luận