ពេលទទួលបានការឧបត្ថម្ភដើមទុន មានឱកាសរកស៊ីសមស្រប គ្រួសារជាច្រើនក៏បានក្លាហានហ៊ានវិនិយោគផលិត អភិវឌ្ឍសេវាកម្ម ស្ថិរភាពជីវភាពជាសន្សឹមៗ និងឈានឡើងរួចចាកផុតពីភាពក្រីក្រ។
ជនរួមជាតិភាគតិចតែងបានរដ្ឋអំណាចភូមិភាគយកចិត្តទុកដាក់ ចលនាអភិវឌ្ឍន៍សេដ្ឋកិច្ច លំនឹងជីវភាព។
នៅឃុំហ៊ឹងហូយ សកម្មភាពថែទាំជីវភាពរស់នៅជូនបងប្អូនជនរួមជាតិភាគតិចត្រូវបានដាក់ឱ្យដំណើរការជាប់ទាក់ទងនឹងតម្រូវការជាក់ស្តែងរបស់គ្រួសារនីមួយៗផងដែរ។ ក្រៅពីការឧបត្ថម្ភសន្តិសុខសង្គម ភូមិភាគបានបង្កលក្ខណៈងាយស្រួលឱ្យប្រជាជនអាចស្វែងយល់និងប្រើប្រាស់ទុនឥណទានគោលនយោបាយ ប្តូរផ្លាស់ផលិត អភិវឌ្ឍសេវាកម្ម កសាងជីវភាពមានលក្ខណៈស្ថិរភាពជាបណ្តើរៗ។
លោក គីទ្រុងងៀ អនុប្រធានគណៈកម្មាធិការប្រជាជនឃុំហ៊ឹងហូយ បានឱ្យដឹង៖ គោលនយោបាយឧបត្ថម្ភសេដ្ឋកិច្ចត្រូវបានភូមិភាគអនុវត្តប្រកបដោយភាពប្រាកដនិយម ស្របតាមតម្រូវការ និងសមត្ថភាពរបស់ប្រជាជន។ ប្រភពទុនអនុគ្រោះបានជួយឱ្យគ្រួសារជាច្រើនមានលក្ខណៈវិនិយោគទិញឧបករ ពង្រីកផលិតកម្ម អភិវឌ្ឍសេវាកម្ម។ តាមរយៈនោះ បងប្អូនខ្មែរក៏ម្ចាស់ការរកស៊ីជាជំហានៗ បង្កើនប្រាក់ចំណូល កាត់បន្ថយនូវស្មារតីរង់ចាំការឧបត្ថម្ភ និងពឹងផ្អែកលើអ្នកដទៃ។
គ្រួសារលោក ថាច់អេត នៅភូមិនឿកមាំង ជាគ្រួសារមួយក្នុងចំណោមគ្រួសារដែលក្លាហាន ប្រើប្រាស់ទុនអនុគ្រោះរបស់ធនាគារគោលនយោបាយសង្គម គាត់បានទិញទូកម៉ាស៊ីន ដើម្បីដឹកភ្ញៀវទេសចរទស្សនា។ ការងារនេះផ្តល់នូវប្រភពចំណូលទៀងទាត់ ជួយគ្រួសារកែលម្អជីវភាពរស់នៅ សន្សំប្រាក់ដើម្បីពង្រីកអាជីវកម្ម។
លោក អេត បានរៀបរាប់ថា៖ “ប្រភពទុនបុលបានជួយឱ្យគ្រួសារមានលក្ខណៈវិនិយោគមធ្យោបាយ ម្ចាស់ការស្វែងរកវិធីរកស៊ី។ អាស្រ័យដូច្នេះហើយ បានជាប្រាក់ចំណូលមានភាពស្ថិលំនឹង និងមានលក្ខណៈដើម្បីកែជួសជុលផ្ទះសម្បែង និងសន្សំប្រាក់ទុកសម្រាប់គម្រោងការបន្តទៀត។ ពេលឃើញទម្រង់នេះមានប្រសិទ្ធភាព គ្រួសារជួបការលំបាកមួយចំនួនក៏បានមកស្វែងយល់ដើម្បីអភិវឌ្ឍជីវភាពផងដែរ”។
យោងតាមលោក លឿងវាុំងផ អនុប្រធានមន្ទីរជនជាតិ និងសាសនាខេត្តកាម៉ាវ បានឱ្យដឹង៖ ការងារសន្តិសុខសង្គមត្រូវតែអនុវត្តជាប្រចាំ ដើម្បីឆ្ពោះទៅរកតម្រូវការជាក់ស្តែងរបស់គ្រួសារនីមួយៗ ជៀសវាងការផ្តោតលើការឧបត្ថម្ភតែម្យ៉ាងក្នុងឱកាសបុណ្យទាន។ ចំពោះករណីខ្វះខាតដើមទុន មិនទាន់មានជីវភាពនឹងនរល្អ ឬជួបការលំបាកខាងលំនៅឋានជាដើម ត្រូវតែសហការពិនិត្យឡើងវិញ ដើម្បីមានវិធានការឧបត្ថម្ភសមស្រប។
ផ្តើមពីប្រភពទុនអាទិភាពរបស់ធនាគារគោលនយោបាយសង្គម លោក ថាច់អេត វិនិតោគទិញទូកម៉ាស៊ីនដើម្បីដឹកភ្ញៀវទេសចរណ៍។
ដំណាក់កាលឆ្នាំ ២០២៦-២០៣០ ខេត្តបានយកចិត្តទុកដាក់ការតភ្ជាប់ប្រភពធនធានពីកម្មវិធីគោលដៅជាតិ ឧបត្ថម្ភព្រមៗគ្នា ជៀសវាងការតម្រួតគ្នា។ ក្រៅពីការដោះស្រាយតម្រូវការចាំបាច់អំពីការងារធ្វើ ប្រាក់ចំណូល ផ្ទះសំបែង សុខាភិបាល និងអប់រំ ខេត្តយកចិត្តទុកដាក់ពង្រីកឱកាសរៀនវិជ្ជាជីវៈ បំពាក់បំប៉នជំនាញឌីជីថលជូនយុវជននៅតំបន់ជនរួមជាតិជនជាតិភាគតិច ជួយអ្នកជំនាន់ក្រោយស្វែងយល់ការងារធ្វើ និងទិសដៅអភិវឌ្ឍន៍សេដ្ឋកិច្ចថ្មីៗ។
គ្រួសារនីមួយៗមានលក្ខណៈ និងសក្តានុពលខុសៗគ្នា ដូច្នេះវិធានការកាត់បន្ថយភាពក្រីក្រត្រូវតែចេញពីតម្រូវការជាក់លាក់។ ពេលប្រជាជនទទួលបានប្រភពធនធានត្រឹមត្រូវ និងម្ចាស់ការប្រើប្រាស់មានប្រសិទ្ធភាព ទើបលទ្ធផលនៃការកាត់បន្ថយភាពក្រីក្រអាចរក្សាបានយូរអង្វែង។
ឆ្លងកាត់តំបន់ជនរួមជាតិជនជាតិភាគតិច ជីវភាពរស់នៅរបស់ប្រជាជនមានការផ្លាស់ប្តូរគ្រប់វិស័យ។ លំនៅឋានធំទូលាយស្អាត ផ្លូវគមនាគមន៍ងាយស្រួល វត្តអារាមជាច្រើនត្រូវបានកសាងឡើងយ៉ាងស្កឹមស្កៃ។ ការផ្លាស់ថ្មីទាំងនោះបានឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែងឈានឡើងរបស់បងប្អូនប្រជាជន រួមជាមួយការយកចិត្តទុកដាក់របស់រដ្ឋអំណាចភូមិភាគផងដែរ។ ការបង្កើតជីវភាពរស់នៅប្រកបដោយភាពសុខក្សេមក្សាន្ត ពង្រីកឱកាសនៃការសិក្សារៀនសូត្រ និងការងារធ្វើជូនយុវជនជំនាន់ក្រោយ នឹងក្លាយជាគ្រឹះស្ថានដើម្បីបងប្អូនជនរួមជាតិបន្តលើកកម្ពស់ជីវភាពរស់នៅ កសាងភូមិស្រុកឱ្យកាន់តែអភិវឌ្ឍន៍រីកចម្រើនឆ្ពោះទៅមុខ៕
អត្ថបទនិងរូប៖ ឡាមខាញ់ - ទៀនល្វឹន

Truyền hình



Xem thêm bình luận