កម្មវិធី "ខែស្តាប់ប្រជាជនបញ្ចេញមតិ" ជួយរដ្ឋអំណាចឃុំខាញ់ឡឹម ឱ្យយល់ពីគំនិត និងសេចក្តីប្រាថ្នារបស់ប្រជាជន ជាពិសេសបងប្អូនជនជាតិភាគតិច ទន្ទឹមនិងនោះក៏ស្វែងរកវិធីដើម្បីដោះស្រាយរាល់ការលំបាក និងនាំយកគោលនយោបាយឱបានដល់ចំមុខសញ្ញា ធានាសន្តិសុខសង្គម និងបង្កើនការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមក្នុងស្រុក។

ទិដ្ឋភាពនៃកម្មវិធី "ខែស្តាប់ប្រជាជនបញ្ចេញមតិ" នៅភូមិលេខ ១០ ឃុំខាញ់ឡឹម។
ភូមិលេខ១០ ឃុំខាញ់ឡឹម ជាតំបន់ដែលមានជនរួមជាតិភាគតិចរស់នៅច្រើន។ បញ្ហាដែលលើកឡើងដោយប្រជាជននៃកម្មវិធី "ខែស្តាប់ប្រជាជនបញ្ចេញមតិ" ដែលរៀបចំដោយគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមនៃឃុំខាញ់ឡឹមបានចាត់តាំងផ្សារភ្ជាប់ដោយផ្ទាល់នឹងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន។ ជាក់ស្តែង ប្រជាជនបានបញ្ចេញ ១២ មតិ ដោយផ្តោតលើវិស័យដូចជា៖ ការកសាងជនបទថ្មី រក្សាអនាម័យបរិស្ថាន កសាងតំបន់លំនៅដ្ឋានប្រកបដោយសាមគ្គីភាព សុវត្ថិភាព វិបុលភាព និងសប្បាយរីករាយ និសុភមង្គល។ ការពង្រីកផ្លូវថ្នល់ធំទូលាយ បៃតង ស្អាត និងស្រស់ស្អាត។ល។ និយាយរួមរាល់ការបញ្ចេញមតិយោបល់ទាំងអស់សុទ្ធតែមានគោលបំណងធ្វើឱ្យប្រសើរឡើងនូវលក្ខណៈរស់នៅបានល្អប្រសើរ ធានាការរស់នៅប្រកបដោយភាពងាយស្រួល និងបង្កើតឱកាសកាន់តែច្រើនសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច។ យោងតាមនោះ ការស្តាប់មតិយោបល់ក៏ជួយឱ្យភូមិភាគកំណត់ពីបញ្ហាអាទិភាពដែលត្រូវដោះស្រាយនៅកម្រិតមូលដ្ឋានផងដែរ។
សម្រាប់កម្មវិធីនេះ លោក ត្រឹនកុងមឺយ អនុប្រធានគណៈកម្មាធិការប្រជាជនឃុំខាញ់ឡឹម បានឆ្លើយតបនឹងសំណួររបស់បងប្អូនប្រជាជន ព្រមទាំងផ្តល់ព័ត៌មានអំពីគោលនយោបាយដែលបានអនុវត្ត និងកំពុងអនុវត្ត គូសបញ្ជាក់ពីទិសដៅវិនិយោគក្នុងតំបន់ និងកត់ត្រាការផ្តល់យោបល់ ដោយដឹកនាំភ្នាក់ងារ និងអង្គភាពពាក់ព័ន្ធឱ្យពិចារណា និងដោះស្រាយ។
មតិប្រតិកម្មដោយផ្ទាល់ពីថ្នាក់ដឹកនាំមូលដ្ឋានជួយប្រជាជនឱ្យយល់កាន់តែច្បាស់អំពីគោលនយោបាយ និងផែនការរបស់ឃុំ។ លើសពីនេះ ប្រជាពលរដ្ឋក៏បានស្នើសុំការត្រួតពិនិត្យជាបន្តបន្ទាប់ ដើម្បីធានាការផ្តល់យោបល់ស្របច្បាប់ត្រូវបានដោះស្រាយឱ្យបានត្រឹមត្រូវ។

លោក ដាំងក្វុកវៀត នៅភូមិលេខ១០ ឃុំខាញ់ឡឹម ស្នើសូមឱ្យមានដំណោះ ស្រាយកសាងផ្លូវបៃតង-ស្អាត-ស្រស់ស្អាតនិងរក្សាសន្តិសុខសណ្តាប់ធ្នាប់ ។
សារៈសំខាន់នៃ "ខែស្តាប់ប្រជាជនបញ្ចេញមតិ" មិនបញ្ចប់ត្រឹមការទទួលបានកាេពញ្ចេញមតិដែលត្រូវបានភ្ជាប់ដោយភាពទទួលខុសត្រូវក្នុងការដោះស្រាយបញ្ហា។ ការចាត់ថ្នាក់អំពីការផ្តល់យោបល់ កំណត់អត្តសញ្ញាណភ្នាក់ងារទទួលខុសត្រូវយ៉ាងច្បាស់លាស់ និងការជូនដំណឹងដល់ប្រជាជនអំពីវឌ្ឍនភាព និងលទ្ធផល ជួយធ្វើឱ្យការសន្ទនាកាន់តែមានខ្លឹមសារ។ នៅពេលមតិយោបល់របស់ប្រជាជនត្រូវបានបញ្ចេញ និងបង្វែទៅជាសកម្មភាពជាក់ស្តែង គោលនយោបាយនឹងមានប្រសិទ្ធភាព រួមចំណែកបង្កើនជីវភាពរស់នៅ និងពង្រឹងទំនុកចិត្តរបស់ប្រជាជនចំពោះគណៈកម្មាធិការបក្ស និងរដ្ឋអមណាចភូមិភាគផងដែរ៕
អត្ថបទនិងរូប៖ ឡេធឹក

Truyền hình



Xem thêm bình luận