Thứ sáu, 20-11-26 05:13:04
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

ជំនួយកម្លាំងដើម្បីយុវជនឈានឡើង

Báo Cà Mau ជាមួយវិធីសាស្រ្តដែលអាចបត់បែនបាន និងជាក់ស្តែង អង្គការគ្រប់លំដាប់ថ្នាក់នៅកាម៉ាវ បានបង្កើតទិសដៅអភិវឌ្ឍន៍ជីវភាពរស់នៅថ្មីៗជាច្រើនសម្រាប់យុវជនដែលមានជីវភាពជួបលំបាក។ ផ្តើមពីមូលនិធិឧបត្ថម្ភពីដំបូង យុវជនទទួលបានការលើកទឹកចិត្តកាន់តែច្រើនដើម្បីជម្នះលើភាពលំបាក ឈានឡើងជីវភាពធូរធាជាសន្សឹមៗ។

 ប្រភពនៃការឧបត្ថម្ភពីអង្គការសម្ព័ន្ធយុវជនបានជួយគ្រួសារបង យឿងទ្វឹនលីម មានលក្ខណៈទិញពូជ ​និងចំណីសម្រាប់ឱ្យការចិញ្ចឹមជ្ហរូកលើកដំបូងផងដែរ។

ឆ្នាំ ២០២៣ ក្នុងអាយុ ២២ ឆ្នាំ និងជាអ្នករកស៊ីចិញ្ចឹមគ្រួសារដ៏សំខាន់ផងនោះ ជំងឺដាច់សរសៃឈាមខួរក្បាលធ្ងន់ធ្ងរបានធ្វើឱ្យបង យឿងទ្វឹនលីម នៅភូមិកៃយៀន ឃុំតឹនហ៊ឹង ពិការមួយចំហៀងខ្លួន ហើយរាល់កិច្ចការងារទាំងឡាយពឹងលើតែម្តាយរបស់ខ្លួនគឺអ្នកមីង ទ្រឿងគីវយ៉ីម។

គ្រួសារជួបលំបាកខ្លាំង ប្រភពចំណូលពីហាងលក់គ្រឿងទេសតូចរបស់ខាងមុខផ្ទះក៏មិននឹងនរ ដូច្នេះហើយអ្នកមីង ​យ៉ីម ត្រូវរត់ម៉ូតូឌុបដើម្បីរកប្រាក់ទូទាត់ការចំណាយប្រចាំថ្ងៃ និងថ្លៃព្យាបាលជំងឺឱ្យកូនប្រុសរបស់ខ្លួបផងដែរ។

យល់អំពីស្ថានភាពនេះ សម្ព័ន្ធយុវជនឃុំតឹនហ៊ឹង ទើបតែបានចំណាយទឹកប្រាក់ ១០ លានដុងពីមូលនិធិផ្តើមអាជីពយុវជនដើម្បីជួយគ្រួសារបង លីម អនុវត្តទម្រង់ចិញ្ចឹមជ្រូក។ ជ្រូកចំនួន ៥ ក្បាល ដែលចិញ្ចឹមតាំងពីខែ ៩ ច័ន្ទគតិ បច្ចុប្បន្នកំពុងធំធាត់ល្អ ហើយសង្ឃឹមថានឹងផ្តល់ប្រាក់ចំណូលយ៉ាងច្រើននៅចុងឆ្នាំនេះ។

បង ផាមភុកយ្វី លេខាសម្ព័ន្ធយុវជនឃុំតឹនហ៊ឹង ឱ្យដឹង៖ “មូលនិធិបង្កើតអាជីពរបស់សម្ព័ន្ធយុវជន បច្ចុប្បន្នកំពុងបន្តដំណើរការដោយដើមទុនជាង ៦៨ លានដុង ដោយគណៈម្មាធិការរណសិរ្សមាតុភូមិវៀតណាមឃុំតឹនហ៊ឹងឧបត្ថម្ភពីមូលនិធិកាត់បន្ថយភាពក្រីក្រ។ ចំពោះករណីរបស់លោក លីម ក្រៅពីការឧបត្ថម្ភទឹកប្រាក់ ១០ លានដុង សម្រាប់ទិញពូជជ្រូក និងចំណី យើងខ្ញុំថែមទាំងបានក៏ទៅជួបគាត់ជាប្រចាំ សហការជាមួយនាយកដ្ឋានសេដ្ឋកិច្ច ដើម្បីផ្ទេរបច្ចេកវិទ្យា ជាពិសេសប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់សម្ព័ន្ធយុវជន ដើម្បីភ្ជាប់ទំនាក់ទំនងជាមួយអ្នកទិញ ជួយឱ្យទម្រង់នេះអភិវឌ្ឍប្រកបដោយចីរភាព”។

មិនត្រឹមតែឃុំតឹនហ៊ឹងប៉ុណ្ណោះទេ ប្រពៃណីរួមដំណើរការជាមួយយុវជនកែតម្រូវខ្លួន និងបង្កើតអាជីពដោយខ្លួនឯងក៏កំពុងរីករាលដាលយ៉ាងសកម្មនៅឃុំតឹនឡុកផងដែរ។ ថ្មីៗនេះ សម្ព័ន្ធយុវជនឃុំតឹនឡុកបានសហការជាមួយសម្ព័ន្ធយុវជននៃនគរបាលខេត្ត អនុវត្តកម្មវិធី “ប្រគល់ជីវភាពដល់ដៃ - ថ្ងៃស្អែកភ្លឺស្វាង” ផ្តល់មាន់កូន ៤០០ ក្បាល រួមជាមួយចំណីដល់ ៤ គ្រួសារសមាជិកសម្ព័ន្ធយុវជនដែលជួបលំបាក។

​សម្ព័ន្ធយុវជនឃុំតឹនឡុករួមជាមួយអង្គភាពរួមដំណើរការជូនមាន់កូនដល់គ្រួសារបង ត្រឹនមិញដាំង។

បង ត្រឹនមិញដាំង នៅភូមិលេខ២ ជាយុវជនម្នាក់ក្នុងចំណោមយុវជនដែលទទួលបាន មាន់កូនចំនួន ១០០ ក្បាលក្នុងលើកនេះ។ ដោយខ្វះដីផលិត ទើបពេលដែលអង្គការចាត់តាំងសម្ព័ន្ធយុវជនបានជំនួយកម្លាំង បងក៏មិនអាចលាក់បាំងនូវក្តីសប្បាយរីករាយ និងអារម្មណ៍ដ៏រំភើបរបស់ខ្លួនបានដែ 

បងស្រីស្រី ឡេធីយ៉ីមមី លេខាសម្ប័ន្ធយុវជនឃុំតឹនឡុក បានចែករំលែកថា៖ «តាមរយៈសកម្មភាពនៃការឧបត្ថម្ភជីវភាពរស់នៅ សម្ព័ន្ធយុវជនឃុំសង្ឃឹមថានឹងបង្កើតការលើកទឹកចិត្ត និងលក្ខណៈបន្ថែមទៀតសម្រាប់សមាជិក និងយុវជនរបស់ខ្លួនក្នុងការអភិវឌ្ឍសេដ្ឋកិច្ច។ យើងមិនត្រឹមតែផ្តល់ការឧបត្ថម្ភជាលើកដំបូងប៉ុណ្ណោះទេ សម្ព័ន្ធយុវជននឹងបន្តផ្តល់ជំនួយបច្ចេកទេសដើម្បីបង្កើនប្រសិទ្ធភាពនៃទម្រង់ទាំងនេះ ដោយជួយយុវជនឱ្យកែលម្អជីវភាពរបស់ខ្លួនទៀតផង»៕

អត្ថបទនិងរូប៖ ទ្រិញហាយ

 

 

 

ជំនួយកម្លាំងដើម្បីយុវជនឈានឡើង

ជាមួយវិធីសាស្រ្តដែលអាចបត់បែនបាន និងជាក់ស្តែង អង្គការគ្រប់លំដាប់ថ្នាក់នៅកាម៉ាវ បានបង្កើតទិសដៅអភិវឌ្ឍន៍ជីវភាពរស់នៅថ្មីៗជាច្រើនសម្រាប់យុវជនដែលមានជីវភាពជួបលំបាក។ ផ្តើមពីមូលនិធិឧបត្ថម្ភពីដំបូង យុវជនទទួលបានការលើកទឹកចិត្តកាន់តែច្រើនដើម្បីជម្នះលើភាពលំបាក ឈានឡើងជីវភាពធូរធាជាសន្សឹមៗ។

កសាងតំបន់ប្រជុំជនសុខក្សេមក្សាន្ត សុភមង្គលនិងមោទនភាពប្រើទំនិញវៀតណាម

ក្នុងគោលដៅឆ្ពោះទៅរកការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន និងបង្កើតទម្លាប់ ១ ឱ្យមានអាទិភាពក្នុងការប្រើប្រាស់ទំនិញក្នុងប្រទេស គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមឃុំណាំកាំង បានដាក់ឱ្យដំណើរការនូវទម្រង់ «សហគមន៍សាមគ្គីភាព - សុខក្សេមក្សាន្ត - សុភមង្គល ផ្សារភ្ជាប់ជាមួយសហគមន៍មានមោទនភាពក្នុងការប្រើប្រាស់ទំនិញវៀតណាម»។ រហូតមកទល់ពេលនេះ ទម្រង់ក៏ត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយនៅតាម ១០ ភូមិទូទាំងឃុំ។

បើកទិសដៅអភិវឌ្ឍន៍ស្ថិរភាពតំបន់ជនជាតិភាគតិច

កាលពីថ្ងៃទី ២៤ ខែសីហា ឆ្នាំ ២០២៦ រដ្ឋសភាបានចេញសេចក្ដីសម្រេចចិត្តលេខ ៤៦/២០២៦/QH១៦ អនុម័តលើគោលនយោបាយវិនិយោគកម្មវិធីគោលដៅជាតិអភិវឌ្ឍន៍វប្បធម៌ - សង្គម ជនបទ ជនជាតិ និងតំបន់ភ្នំដំណាក់កាល ២០២៦-២០៣៥។ កម្មវិធីនេះបានរួបរួមពីកម្មវិធីគោលដៅជាតិចំនួន ៤៖ អភិវឌ្ឍន៍វប្បធម៌ ទំនើបភាវូបនីយកម្ម បង្កើនគុណភាពអប់រំ និងបណ្ដុះបណ្ដាល កសាងជនបទថ្មី កាត់បន្ថយភាពក្រីក្រចីរភាព និងអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គមតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ ថែទាំសុខភាព ប្រជាសាស្ត្រ និងអភិវឌ្ឍន៍។

ការបង្កើតជីវភាព កាត់បន្ថយក្រប្រកបដោយស្ថិរភាព

ពេលទទួលបានការឧបត្ថម្ភដើមទុន មានឱកាសរកស៊ីសមស្រប គ្រួសារជាច្រើនក៏បានក្លាហានហ៊ានវិនិយោគផលិត អភិវឌ្ឍសេវាកម្ម ស្ថិរភាពជីវភាពជាសន្សឹមៗ និងឈានឡើងរួចចាកផុតពីភាពក្រីក្រ។

ស្តាប់ប្រជាជនបញ្ចេញមតិ

កម្មវិធី "ខែស្តាប់ប្រជាជនបញ្ចេញមតិ" ជួយរដ្ឋអំណាចឃុំខាញ់ឡឹម ឱ្យយល់ពីគំនិត និងសេចក្តីប្រាថ្នារបស់ប្រជាជន ជាពិសេសបងប្អូនជនជាតិភាគតិច ទន្ទឹមនិងនោះក៏ស្វែងរកវិធីដើម្បីដោះស្រាយរាល់ការលំបាក និងនាំយកគោលនយោបាយឱបានដល់ចំមុខសញ្ញា ធានាសន្តិសុខសង្គម និងបង្កើនការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមក្នុងស្រុក។

ផ្លូវថ្មីបើកឱកាសថ្មី

ពីការធ្វើដំណើរតាមកាណូតយ៉ាងលំបាកវេទនាដើម្បីដឹកជញ្ជូនកសិផលតាមព្រែកជីកកាលពីប៉ុន្មានឆ្នាំមុនៗ ឥឡូវនេះតំបន់ជនបទជាច្រើន ដូចជា៖ ភូមិលេ១៣ ឃុំខាញ់ឡឹម, ភូមិសាប៉ូ ឃុំដឹកមើយ។ល។ មាន និងកំពុងជិតមានផ្លូវបេតុងធំទូលាយ រាបស្មើដែរហើយ។ ដែលដងផ្លូវមានទំហំធំទូលាយ មិនត្រឹមតែធ្វើឱ្យមុខមាត់ជនបទផ្លាស់ប្តូរថ្មីប៉ុណ្ណោះទេ ថែមទាំងបើកឱកាសអភិវឌ្ឍន៍សេដ្ឋកិច្ច រួចចាកផុតពីភាពក្រីក្រប្រកបដោយចីរភាពសម្រាប់គ្រួសារជាច្រើនទៀតផង ពិសេសគ្រួសារជនរួមជាតិភាគតិច។

សាយភាយចំណេះដឹងខាងសមភាពភេទ

សមភាពភេទមិនត្រឹមតែចាប់ផ្តើមពីគោលការណ៍ និងគោលនយោបាយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបំពោរបំពូនដោយការយល់ដឹង និងសកម្មភាពក្នុងគ្រួសារ សហគមន៍នីមួយៗផងដែរ។ ពេលដែលទទួលបានការបំពាក់បំប៉នចំណេះដឹង នារីនឹងមានភាពជឿជាក់ក្នុងការលើកកម្ពស់សមត្ថភាព និងការពារសិទ្ធិរបស់ខ្លួន។ ហើយការរួមដំណើរ និងការចែករំលែកពីសំណាក់បុរស ក៏បានរួមចំណែកបង្កើតបរិយាកាសសមធម៌ ដើម្បីឱ្យនារីមានការអភិវឌ្ឍផងដែរ។ នេះជាគោលដៅដែលសហព័ន្ធនារីខេត្តកាម៉ាវ កំពុងឆ្ពោះទៅតាមរយៈសកម្មភាពឃោសនាជាច្រើនដើម្បីលើកកម្ពស់ការយល់ដឹងនៅថ្នាក់មូលដ្ឋាន។

ឈានឡើងពីកម្លាំងផ្ទៃក្នុង និងគោលនយោបាយឧបត្ថម្ភ

រួមជាមួយការយកចិត្តទុកដាក់របស់បក្ស រដ្ឋ និងអាជ្ញាធរមូលដ្ឋាន បងប្អូនជនជាតិខ្មែរខេត្តកាម៉ាវ កំពុងពង្រីកស្មារតីឧស្សាហ៍ព្យាយាម ម្ចាស់ការក្នុងពលកម្ម ផលិតកម្ម កែលម្អជីវភាពរស់នៅជាជំហានៗ។ បណ្ដាគោលនយោបាយឧបត្ថម្ភលំនៅឋាន មុខរបរចិញ្ចឹមជីវិត និងការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ បានបង្កលក្ខខណ្ឌបន្ថែមដើម្បីឱ្យប្រជាជនឈានឡើងរួចផុតពីភាពក្រីក្រប្រកបដោយចីរភាព រួមកម្លាំងអនុវត្តសម្រេចបណ្ដាគោលដៅអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ឆ្នាំ ២០២៦។

បង្កើតប្រភពកម្មាភិបាលជនជាតិភាគតិចឆ្លើយតបតម្រូវការអភិវឌ្ឍន៍

កំណត់យកការអភិវឌ្ឍកងជួរកម្មាភិបាលជនជាតិភាគតិចដែលមានគុណសម្បត្តិ សមត្ថភាព និងកិត្យានុភាព ជាតម្រូវការដ៏សំខាន់ក្នុងការកសាងប្រព័ន្ធនយោបាយរឹងមាំនៅតំបន់ដែលមានបងប្អូនជនជាតិភាគតិចរស់នៅច្រើន គណៈកម្មាធិការប្រជាជនខេត្តកាម៉ាវ បានចេញផែនការលេខ ៣៨០ ស្តីពីការរៀបចំផែនការ បណ្តុះបណ្តាល បំប៉ន រៀបចំ និងការប្រើប្រាស់កម្មាភិបាលបុគ្គលិក នយោជិតជាជនជាតិភាគតិចនៅលើភូមិសាស្ត្រខេត្ត ក្នុងដំណាក់កាលឆ្នាំ ២០២៦-២០៣០ ក្នុងគោលបំណងឆ្លើយតបនឹងតម្រូវការភារកិច្ចក្នុងស្ថានភាពថ្មី។

ឃុំវិញឡើយ៖ ប្ដេជ្ញាចិត្តអនុវត្តបង្កើនកំណើន “ពីរខ្ទង់”

កំណត់កំណើនការសេដ្ឋកិច្ចជា “ស្នូល” ជំរុញការអភិវឌ្ឍលើគ្រប់វិស័យ ឃុំវិញឡើយកំពុងផ្សព្វផ្សាយអនុវត្តព្រមៗគ្នានូវវិធានការជាច្រើន ដើម្បីអនុវត្តប្រកបដោយប្រសិទ្ធភាពនូវការចលនាប្រឡងប្រណាំង ប្ដេជ្ញាអនុវត្តសម្រេចជោគជ័យគោលដៅកំណើនប្រកបដោយចីរភាព “ពីរខ្ទង់” ដំណាក់កាល ២០២៦-២០៣០។ ការប្តេជ្ញាចិត្តរបស់ប្រព័ន្ធនយោបាយទាំងមូល រួមជាមួយការស្រុះចិត្តគំនិតរបស់សហគមន៍អាជីវកម្ម និងប្រជាជន កំពុងបង្កើតការផ្លាស់ប្តូរជាវិជ្ជមានក្នុងការអភិវឌ្ឍសេដ្ឋកិច្ចរបស់ឃុំផងដែរ។