Thứ ba, 20-10-26 07:59:23
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

លត់សីលធម៌ ដំបញ្ញាដើម្បីបម្រើមាតុភូមិ

Báo Cà Mau ឃុំខាញ់ប៊ិញដុង ស្រុកត្រឹងវុំាងថើយ ជាតំបន់រស់នៅដ៏យូរអង្វែងរបស់បងប្អូនជនរួមជាតិខ្មែរ។ប៉ុន្មានឆ្នាំកន្លង ទន្ទឹមជាមួយការយកចិត្តទុកដាក់ និងលើកកម្ពស់គ្រប់ជ្រុងជ្រោយខាងជីវភាពរស់នៅ ព្រមទាំងស្មារតីសម្ភារសម្រាប់បងប្អូនជនរួមជាតិ បណ្តាថ្នាក់ដឹកនាំនិងរដ្ឋអំណាចភូមិភាគឃុំថែមទាំងយកចិត្តទុកដាក់យ៉ាងពិសេសក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច បណ្តុះបណ្តាល និងបំប៉នប្រភពធនធានមនុស្សដែលធានាគុណភាពដើម្បីកូនក្មួយជនរួមជាតិខ្មែរគ្រប់រូបមានលក្ខណៈលុតសីលធម៌ និងដំបញ្ញា បញ្ចេញកម្លាំងដើម្បីបម្រើនិងលះបង់ជូនមាតុភូមិ។

លោកឡឹមថាញញ៉ា អនុលេខាប្រចាំការបក្ខភាគឃុំ ឲ្យដឹង៖ “ទូទាំងបក្ខភាគមានទាំងអស់២៧សាខាបក្ស និងមានបក្ខជនចំនួន៥០១រូប ក្នុងនោះមាន១៨បក្ខជនជាជនជាតិខ្មែរផងដែរ។ បណ្តាសមមិត្តជាបក្ខជនខ្មែរ គ្រប់រូបតែងខិតខំតស៊ូ ព្រមទាំងចូលរួមយ៉ាងសកម្មចំពោះកិច្ចការងាររួម ក្នុងនោះក៏មានសមមិត្តខ្លះបាន ក្លាយជាកម្មាភិបាលជាមេដឹកនាំរបស់ភូមិភាគទៀតផង។ ដែលឆ្នើមជាងគេនោះគឺ បក្ខជន ថាច់ធីនឿង សព្វថ្ងៃជាសមាជិកបក្ស អនុប្រធានក្រុមប្រឹក្សាប្រជា ជនឃុំ”។

ធ្លាប់ជាអ្នកបោះការសិក្សារៀនសូត្រ តែដោយសារការខិតខំតស៊ូរបស់ខ្លួន និងការលើកទឹក ចិត្តជំនួយឧបត្ថម្ភឈានឡើងបក្ខភាគ រដ្ឋអំណាចភូមិភាគឃុំខាញ់ប៊ិញដុង ទើបបងស្រី ថាច់ធីនឿង ក្លាយជាកម្មាភិបាលស្នូលរបស់ភូមិភាគ។

មិនលាក់បាំងអំពីខ្សែជីវិតរបស់ខ្លួនដែលធ្លាប់បោះបង់ការសិក្សារៀនសូត្រដើម្បីទៅធ្វើការនៅតាមខេត្ត បងស្រីថាច់ធីនឿង បានអះអាងដែរថា៖ “ប្រសិនបើ គ្មានការយកចិត្តទុកដាក់ ឃោសនាចលនាឧបត្ថម្ភដ៏ អស់ពីចិត្តរបស់បណ្តាសមមិត្តជាត្រូវជាអ្នកដឹកនាំឃុំ និងភូមិ ព្រមទាំងការរួមកម្លាំងរបស់សង្គមគ្រួសារនោះទេ ខ្ញុំក៏គ្មានថ្ងៃនេះដែរ”។

ត្រឡប់មកភូមិកំណើតវិញ (ភូមិលេខ៨ ឃុំខាញ់ ប៊ិញដុង) បងស្រីនឿង តែងសកម្មចូលរួមសកម្មភាព របស់សមាគមនារីភូមិ ជាមួយការខិតខំប្រឹងប្រែង របស់ខ្លួន រួមទាំងការបង្កលក្ខណៈងាយស្រួលរបស់ឃុំផងនោះ បងស្រីក៏បន្តការសិក្សាបានសម្រេចកម្រិត មហាវិទ្យាល័យ។ បងស្រីក៏បានទទួលតួនាទីការងា ផ្សេងៗជាបន្តបន្ទាប់ ដូចជាអនុប្រធានគណកម្មាធិការរណសិរ្សមាតុភូមិឃុំ ចូលរួមគ្រប់បណ្តាថ្នាក់បក្ខភាគឃុំ និងជាប្រធានសមាគមសហព័ន្ធនារីឃុំ បានសិក្សា កម្រិតខ្ពស់ខាងទ្រឹស្តីនយោបាយ និងក្នុងឆ្នាំ២០២០ បងស្រីថែមទាំងបានតែងតាំងធ្វើជាអនុប្រធានក្រុម ប្រឹក្សាប្រជាជនឃុំរហូតទល់សព្វថ្ងៃ។

“ទោះបីជាស្ថិតក្នុងតួនាទីណាក៏ដោយ ខ្ញុំតែងប្រឹង ប្រែងអស់ពីចិត្ត មិនត្រឹមដើម្បីការវិវឌ្ឍខ្លួនឯងប៉ុណ្ណោះទេ ថែមទាំងដើម្បីការអភិវឌ្ឍន៍រួមរបស់ឃុំទៀតផង ក្នុងនោះមានជនរួមជាតិខ្មែរ” បងស្រីនឿង មានប្រ សាសន៍បែបនេះ។

ខ្នះខ្នែងក្នុងការងារ រាក់ទាក់ ស្និទ្ធស្នាលជាមួយមាមីងបងប្អូនក្នុងការរស់នៅប្រចាំថ្ងៃ បក្ខជន ថាច់ធីនឿង ជាមោទនភាពសម្រាប់ បងប្អូននារីគ្រប់រូប រួមទាំងមាមីងបងប្អូនខ្មែរនៅឃុំខាញ់ប៊ិញដុងទៀតផង។

បងស្រីលេធីមី ប្រធានសាខាសមាគមនារីភូមិលេខ ៨ មានប្រសាសន៍៖ “ខណៈដែលនៅបំពេញការងារ ភូមិ បងស្រីនឿងក៏មានការរួមចំណែកយ៉ាងធំក្នុងការបង្កើតបណ្តាក្លឹបរួមដើមទុនក្នុងសមាគមនារី។ ដោយឡែកក្លឹបរួមដើមទុនលេខ២មាននារីខ្មែរចំនួន១៧រូប ចូលរួម ផ្តើមពីនោះក៏មានបងប្អូននារីរាប់សិបគ្រួសារមានលក្ខណៈអាចលោះបានដីស្រែយកមកវិញ ព្រម ទាំងជួយកាត់បន្ថយក្រ ឈានឡោះងលំនឹងជីវភាព ទៀតផង”។

ជាអ្នកជំនាន់ដើមដែលរស់នៅភូមិលេខ៨ អ្នកមីង ត្រឹងធីដូន បានវាយតម្លៃថា៖ “មិនត្រឹមការងារសមា គមរបស់ភូមិប៉ុណ្ណោះទេ បន្តទៅទៀតទោះបីជាស្ថិត ក្នុងតួនាទីជាអ្នកដឹកនាំឃុំយ៉ាងណាក្តី ក៏ក្មួយស្រី ថាច់ធីនឿង តែងជាមោទនភាពមួយសម្រាប់បងប្អូននារីខ្មែរជាទូទៅ ព្រមទាំងមាមីងបងប្អូនប្រជាជនគ្រប់ រូបនៅទីនេះផងដែរ ពីព្រោះស្មារតីនៃការខិតខំតស៊ូក្នុងកិច្ចការងារ ព្រមទាំងការរាក់ទាក់សប្បាយរីករាយនិងមនោសញ្ចេតនាបង្កើនភាពស្និទ្ធស្នាលក្នុងការរស់នៅ ប្រចាំថ្ងៃ”។

លោកត្រឹងហ្វាងយឺ លេខាសាខាបក្សភូមិលេខ៨ ឲ្យដឹង៖ “សាខាបក្សភូមិតែងយកចិត្តទុកដាក់ដល់ការបំប៉ននិងបង្កលក្ខណៈងាយស្រួលបំផុតសម្រាប់កូន ក្មួយជនរួមជាតិខ្មែរបានជឿនលឿន ចូលរួមបណ្តា សកម្មភាពនិងរួមចំណែកក្នុងការអភិវឌ្ឍន៍រួមរបស់ភូមិភាគ។ ដោយឡែកចំពោះសមមិត្ត ថាច់ធីនឿង វិញក៏ក្លាយជាកម្មាភិបាលស្នូលរបស់ឃុំ និងជាគំរូដ៏ឆ្នើម សម្រាប់មិត្តយុវវ័យទាំងឡាយដែលជាជនជាតិខ្មែរក្នុងភូមិ និងឃុំខិតខំរៀនសូត្រតាម”៕

 

អត្ថបទនិងរូបថត៖ ក្វុករីន

 

មនោសញ្ចេតនារវាងកងទ័ព និងប្រជាជនតំបន់ព្រំដែន

ផ្តើមពីបណ្ដាអំណោយទាំងឡាយ វាចារសួរសុខទុក្ខ រហូតដល់ការរួមដំណើរជាមួយសិស្សានុសិស្សមានស្ថានភាពលំបាក កម្មាភិបាល យុទ្ធជនកងទ័ពការពារព្រំដែនខេត្ត Cà Mau កំពុងរួមចំណែកបន្ថែមនូវរឿងរ៉ាវដ៏ល្អប្រសើរអំពីមនោសញ្ចេតនារវាងកងទ័ព និងប្រជាជននៅតំបន់ព្រំដែនសមុទ្រ។

បណ្តាទឹកចិត្តសប្បុរសធម៌ឆ្ពោះទៅកាន់កុមារក្រីក្រក្នុងរដូវបុណ្យសែនព្រះខែ

ដោយបំណងប្រាថ្នានាំមកនូវសេចក្តីរីករាយយ៉ាងពេញលេញក្នុងពិធីបុណ្យសែនព្រះខែដល់កុមារគ្រប់រូប បុគ្គល និងអង្គការជាច្រើនបានរៀបចំអំណោយដ៏មានអត្ថន័យ ដើម្បីជូនដល់ប្អូនៗកុមារដែលមានស្ថានភាពជួបការលំបាក។

ចិញ្ចឹមគោពូជ លំនឹងជីវភាព

លើដំណើរផ្លូវជម្នះការលំបាករបស់ប្រជាជនក្រីក្រឃុំ Phong Hiệp សមាគមអតីតយុទ្ធជនឃុំតែងរួមដំណើរ និងណែនាំបច្ចេកទេសជូនប្រជាពលរដ្ឋអនុវត្តប្រកបដោយប្រសិទ្ធភាពនូវគ្រប់ទម្រង់។ ការរួមដំណើរប្រកបដោយការទទួលខុសត្រូវនោះបានក្លាយជាកម្លាំងចលករ ជួយគ្រួសារក្រីក្រជាច្រើនមានទំនុកចិត្តអភិវឌ្ឍន៍សេដ្ឋកិច្ច និងចាកផុតពីភាពក្រីក្រប្រកបដោយចីរភាព។

បង្កលក្ខណៈដើម្បីរៀនអក្សរ

សម្រាប់សិស្សជាច្រើន ការចាប់ផ្តើមនៃឆ្នាំសិក្សាថ្មីគឺជាសេចក្តីរីករាយ និងជាឱកាសដើម្បីជួបជុំជាមួយគ្រូបង្រៀន និងមិត្តភក្តិ និព្រមទាំងចាប់ផ្តើមដំណើរថ្មីមួយផងដែរ។ ប៉ុន្តែសម្រាប់សិស្សដែលមានជីវភាពខ្វះខាត ក្មេងកំព្រា ឬកុមារ Khmer នៅពីក្រោយសេចក្តីរីករាយនោះគឺជាការព្រួយបារម្ភយ៉ាងធំណាស់ដែរអំពីសៀវភៅសិក្សា សម្លៀកបំពាក់ ថ្លៃសិក្សា និងសមត្ថភាពក្នុងការបន្តចូលរៀន។

កសិករឃុំ Vĩnh Phước វិញភឿក លំនឹងសេដ្ឋកិច្ចជាបន្តបន្ទាប់

ផ្តើមពីផ្ទៃដីដែលធ្លាប់បានបោះបង់ចោល រហូតដល់ចម្ការឈើហូផ្លែ និងបន្លែបង្ការដែលផ្តល់ប្រាក់ចំណូលស្ថិរភាព កសិករនៅក្នុងឃុំ Vĩnh Phước កំពុងផ្លាស់ប្តូរផ្នត់គំនិត និងវិធីសាស្រ្តរបស់ខ្លួនជាសន្សឹមៗ ដើម្បីបង្កើនប្រសិទ្ធភាពផលិតកម្ម។ ដោយធ្វើការជាមួយសមាជិករបស់ខ្លួន សមាគមកសិករឃុំ Vĩnh Phước បានផ្តល់ការឧបត្ថម្ភផ្នែកខាងដើមទុន វិទ្យាសាស្ត្រ បច្ចេកទេស កសាង ព្រមទាំងពង្រីកទម្រង់សេដ្ឋកិច្ចសមស្រប ដើម្បីង្កើតសន្ទុះសម្រាប់កសិករមានលក្ខណៈឈានឡើងធ្វើមានដោយស្របច្បាប់។

រួមដំណើរជាមួយអ្នកក្រ

ការគិតគូរចំពោះអ្នកក្រីក្រ និងមុខសញ្ញាងាយរងគ្រោះ ជាគោលនយោបាយសង្គមដ៏សំខាន់មួយ ដែលឆ្លុះបញ្ចាំងពីស្មារតី "ជួយគ្នាទៅវិញទៅមក" និងជាប្រពៃណីវប្បធម៌ដ៏ស្រស់ស្អាតរបស់ជនជាតិផងដែរ។

បង្កើនប្រាក់ចំណូលអាស្រ័យដាំផ្សិតចំបើង

ដោយប្រើប្រាស់វត្ថុធាតុដើមកសិកម្មដែលធ្លាប់ស្គាល់ក្នុងការផលិត បង Lê Công Đoàn និងបង Phạm Chí Nguyện នៅភូមិ Nhà Máy ឃុំ Khánh Hưng បានក្លាហានបង្កើតទម្រង់ដាំផ្សិតចំបើង។ ទម្រេង់នេះមិនត្រឹមតែប្រើប្រាស់ធនធានដែលមានយ៉ាងងាយស្រួលប៉ុណ្ណោះទេ ថែមទាំងបង្កើតប្រាក់ចំណូលយ៉ាងសមគួរជាមួយនឹងផលចំណេញរហ័សពីការវិនិយោគផងដែរ។

លទ្ធផលនៃអក្សរសិល្ប៍ជនជាតិភាគតិច

សាខាសមាគមអក្សរសិល្ប៍បណ្តាជនជាតិភាគតិច Việt Nam ទីក្រុង Cần Thơ ទើបចាត់តាំងបូកសរុបនិងជូនរង្វាន់ប្រឡងវណ្ណកម្មអក្សរសិល្ប៍ប្រធានបទជនជាតិភាគតិចឆ្នាំ២០២៥-២០២៦ ពីប្រភពថវិកាសង្គមភាវូបនីយកម្ម។ នេះជាទីលានលេងកំសាន្តសង្ឃឹមថានឹងជួយបង្កើនភាពសម្បូរបែបបន្ថែមទៀតដល់វណ្ណកម្មអក្សរសិល្ប៍លើប្រធានបទស្តីពីជីវភាពរស់នៅ និងវប្បធម៌របស់ជនរួមជាតិជនជាតិភាគតិចតំបន់ដីសណ្តទន្លេគូវឡុង។

ជីវិតរស់នៅស្ថិរភាព - អនាគតនឹងពេញដោយភាពសុខសាន្ត

តាមរយៈចម្ការបន្លែ ការដាំដំណាំផ្សេងៗ និងការធ្វើផែនការដោយប្រុងប្រយ័ត្នផងនោះ កសិករជាច្រើនកំពុងកសាងជីវភាពរស់នៅប្រកបដោយស្ថិរភាពបន្តិចម្តងៗ បង្កើនប្រាក់ចំណូល និងកែលម្អជីវិតរស់នៅរបស់ពួកគេយ៉ាងសកម្ម។ ពួកគេមិនត្រឹមតែពឹងផ្អែកលើបទពិសោធន៍ប៉ុណ្ណោះទេ ថែមទាំងធ្វើពិពិធកម្មដំណាំរបស់ខ្លួនដោយក្លាហាន បង្កើនរដូវដាំនិងឆ្លៀតយកផ្ទៃដីប្រកបដោយប្រសិទ្ធភាព និងវិនិយោគឡើងវិញ ដើម្បីបើកផ្លូវឆ្ពោះទៅរកការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព។

យុទ្ធជនពិការ រួមកម្លាំងកសាងភូមិស្រុក

នៅភូមិ Lý Ấn ឃុំ Hưng Mỹ លោក Nguyễn Văn Chen ជាអតីតយុទ្ធជនពិការ ៤/៤ ហើយក៏ជាកសិករ Khmer មួយរូបដែលឧស្សាហ៍ព្យាយាម និងចូលរួមចំណែកយ៉ាងសកម្មក្នុងការកសាងភូមិស្រុកផងដែរ។ ចំពោះលោក កម្លាំងពលកម្មមិនត្រឹមតែផ្គត់ផ្គង់គ្រួសាររបស់ខ្លួនប៉ុណ្ណោះទេ ថែមទាំងធ្វើការរួមគ្នាដើម្បីធ្វើឱ្យភូមិស្រុកកាន់តែបៃតង ស្អាត និងស្រស់ស្អាតជាងមុនទៀតផង។