Thứ ba, 20-10-26 07:59:23
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

បង្កើតសទ្ធាដើម្បីធ្វើទាន

Báo Cà Mau ក្នុង៨លើកដែលធ្វើសប្បុរសធម៌ដោយសរុបទឹកប្រាក់អស់ជិត៨០០លានដុង ជាចំនួនទឹកប្រាក់នៃអំណោយនិងគ្រឿងសម្ភារៈគិតរួមដែលវត្ត គីមសើង ស្ថិតនៅសង្កាត់៦ ក្រុងកាម៉ាវ បានឃោសនាចលនានិងទាក់ទង​ជាមួយបណ្តាអង្ការចាត់តាំង ឯកជន ដើម្បីជូនមាមីងបងប្អូនប្រជាជនដែលឥទ្ធពល់គ្រោះរាំងស្ងួតនៅតាមគ្រប់បណ្តាស្រុក៖ ត្រឹងវុំាងថើយ អ៊ូមិញ ធើយប៊ិញនិងដឹមយើយ។

ចំនួន៥០០គ្រឿងកានដាក់ទឹក និងមីកញ្ចប់១០០កេសសម្រាប់ជូនបងប្អូនប្រជាជនឃុំខាញ់ប៊ិញតីបាក់ ស្រុកត្រឹងវុំាងថើយ។

ជាក់ស្តែង វត្តក៏បានផ្តល់ម៉ាស៊ីនបន្សុតទឹកជូនកងកម្លាំងរក្សាការពារព្រៃអ៊ូមិញហា និងនៅឃុំត្រឹងផាង ស្រុកដឹមយើយ ព្រមទាំងកានចំនួន១.២០០គ្រឿងជូនបងប្អូនប្រជាជនឃុំត្រឹងហឺយ និងខាញ់ហាយ ស្រុកត្រឹងវុំាងថើយ ព្រមទាំង១.២០០គ្រឿងសម្រាបម៉ាស៊ីនបន្សុតទឹកនៅឃុំតឹងបាំងនិងបៀងបាច់ ស្រុកធើយប៊ិញ។ជូន៥០០ធុងដាក់ទឹក និងមីកញ្ចប់១០០កេសជូនបងប្អូនប្រជាជនឃុំខាញ់ប៊ិញតីបាក់ ព្រមទាំង១.៤០០ធុងទឹកនិងមីកញ្ចប់៦០០កេសជូនប្រជាជនឃុំខាញ់ប៊ិញតីបាក់ និងខាញ់ប៊ិញ ស្រុកត្រឹងវុំាងថើយ។ អំណោយ៦០០ចំណែកជូនបងប្អូនប្រជាជនឃុំខាញ់ហូយ ស្រុកអ៊ូមិញ និងឃុំតឹងយឹង ថាញទុង ស្រុកដឹមយើយ...។

ភិក្ខុនី ធិចយ៉ីវចាន់ ចៅអធិការវត្ត គីមសើង រំភើបចិត្ត៖ “ទទួលបានលទ្ធផលបែបេះក៏អាស្រ័យពុទ្ធបរិស័ទក្នុងនិងក្រៅប្រទេសមានសទ្ធាជ្រះថ្លា ជួយឧបត្ថម្ភគាំទ្រចែករំលែកទុក្ខជាមួយមាមីងបងប្អូន។ ទន្ទឹមនិងនោះ គឺគុណបំណាចរបស់បណ្តាចៅអធិការវត្តគ្រប់អង្គ គ្រប់ខេត្តដែលជាមិត្តបានដឹកនាំពុទ្ធបរិស័ទខ្លួន បង្កើតជាក្រុមដើម្បីជួយឧបត្ថម្ភគ្រប់បណ្តាតំបន់ដែលជួបគ្រោះរាំងស្អួត។ គណៈអភិភាលវត្តគីមសើង ក៏ដូចជាគណៈកម្មការតំណាងគណៈសប្បុរសធម៌សង្គមពុទ្ធសាសនាខេត្តពិតជាស្ងើចសរសើរចំពោះសទ្ធាទឹកចិត្តនេះក្រៃលែងណាស់”។

ភិក្ខុនី ធិចនឺយ៉ីវចាន់ ជូនអំណោយបងប្អូនប្រជាជនឃុំខាញ់ហូយ ស្រុកអ៊ូមិញ។

អ្នកស្រី ង្វៀងមីយ៉ីប អធិការក្លឹប ស្ត្រីអាជីកម្មខេត្ត ហើយក៏ជាឧបាសិកាមួយរូបផងដែរ មានប្រសាសន៍៖ “ដោយយល់ឃើញទង្វើដ៏ល្អប្រពៃរបស់គ្រូចៅអធិការវត្តគីមសើង ខ្ញុំដែលជាសមាជិកក្លឹបក៏មានលក្ខណៈស្តីពីការដឹកជញ្ជូនក៏បានជួយឧបត្ថម្ភនាំជញ្ជូនឧបករសម្រាប់ដាក់ទឹកជាច្រើនលើកពីទីក្រុងហូជីមិញមកកាម៉ាវដើម្បីជំនួយប្រភពទឹកផឹកជូនមាមីងបងប្អូន។ ទន្ទឹមនិងនោះ ក៏មានបងប្អូននារីជាច្រើនរូបក្នុងក្លឹបក៏បានជំនួយកម្លាំងផ្សព្វផ្សាយកម្មវិធីឧបត្ថម្ភផងដែរ”៕

 

អត្ថបទនិងរូបថត៖ ភូហ៊ឺវ

 

មនោសញ្ចេតនារវាងកងទ័ព និងប្រជាជនតំបន់ព្រំដែន

ផ្តើមពីបណ្ដាអំណោយទាំងឡាយ វាចារសួរសុខទុក្ខ រហូតដល់ការរួមដំណើរជាមួយសិស្សានុសិស្សមានស្ថានភាពលំបាក កម្មាភិបាល យុទ្ធជនកងទ័ពការពារព្រំដែនខេត្ត Cà Mau កំពុងរួមចំណែកបន្ថែមនូវរឿងរ៉ាវដ៏ល្អប្រសើរអំពីមនោសញ្ចេតនារវាងកងទ័ព និងប្រជាជននៅតំបន់ព្រំដែនសមុទ្រ។

បណ្តាទឹកចិត្តសប្បុរសធម៌ឆ្ពោះទៅកាន់កុមារក្រីក្រក្នុងរដូវបុណ្យសែនព្រះខែ

ដោយបំណងប្រាថ្នានាំមកនូវសេចក្តីរីករាយយ៉ាងពេញលេញក្នុងពិធីបុណ្យសែនព្រះខែដល់កុមារគ្រប់រូប បុគ្គល និងអង្គការជាច្រើនបានរៀបចំអំណោយដ៏មានអត្ថន័យ ដើម្បីជូនដល់ប្អូនៗកុមារដែលមានស្ថានភាពជួបការលំបាក។

ចិញ្ចឹមគោពូជ លំនឹងជីវភាព

លើដំណើរផ្លូវជម្នះការលំបាករបស់ប្រជាជនក្រីក្រឃុំ Phong Hiệp សមាគមអតីតយុទ្ធជនឃុំតែងរួមដំណើរ និងណែនាំបច្ចេកទេសជូនប្រជាពលរដ្ឋអនុវត្តប្រកបដោយប្រសិទ្ធភាពនូវគ្រប់ទម្រង់។ ការរួមដំណើរប្រកបដោយការទទួលខុសត្រូវនោះបានក្លាយជាកម្លាំងចលករ ជួយគ្រួសារក្រីក្រជាច្រើនមានទំនុកចិត្តអភិវឌ្ឍន៍សេដ្ឋកិច្ច និងចាកផុតពីភាពក្រីក្រប្រកបដោយចីរភាព។

បង្កលក្ខណៈដើម្បីរៀនអក្សរ

សម្រាប់សិស្សជាច្រើន ការចាប់ផ្តើមនៃឆ្នាំសិក្សាថ្មីគឺជាសេចក្តីរីករាយ និងជាឱកាសដើម្បីជួបជុំជាមួយគ្រូបង្រៀន និងមិត្តភក្តិ និព្រមទាំងចាប់ផ្តើមដំណើរថ្មីមួយផងដែរ។ ប៉ុន្តែសម្រាប់សិស្សដែលមានជីវភាពខ្វះខាត ក្មេងកំព្រា ឬកុមារ Khmer នៅពីក្រោយសេចក្តីរីករាយនោះគឺជាការព្រួយបារម្ភយ៉ាងធំណាស់ដែរអំពីសៀវភៅសិក្សា សម្លៀកបំពាក់ ថ្លៃសិក្សា និងសមត្ថភាពក្នុងការបន្តចូលរៀន។

កសិករឃុំ Vĩnh Phước វិញភឿក លំនឹងសេដ្ឋកិច្ចជាបន្តបន្ទាប់

ផ្តើមពីផ្ទៃដីដែលធ្លាប់បានបោះបង់ចោល រហូតដល់ចម្ការឈើហូផ្លែ និងបន្លែបង្ការដែលផ្តល់ប្រាក់ចំណូលស្ថិរភាព កសិករនៅក្នុងឃុំ Vĩnh Phước កំពុងផ្លាស់ប្តូរផ្នត់គំនិត និងវិធីសាស្រ្តរបស់ខ្លួនជាសន្សឹមៗ ដើម្បីបង្កើនប្រសិទ្ធភាពផលិតកម្ម។ ដោយធ្វើការជាមួយសមាជិករបស់ខ្លួន សមាគមកសិករឃុំ Vĩnh Phước បានផ្តល់ការឧបត្ថម្ភផ្នែកខាងដើមទុន វិទ្យាសាស្ត្រ បច្ចេកទេស កសាង ព្រមទាំងពង្រីកទម្រង់សេដ្ឋកិច្ចសមស្រប ដើម្បីង្កើតសន្ទុះសម្រាប់កសិករមានលក្ខណៈឈានឡើងធ្វើមានដោយស្របច្បាប់។

រួមដំណើរជាមួយអ្នកក្រ

ការគិតគូរចំពោះអ្នកក្រីក្រ និងមុខសញ្ញាងាយរងគ្រោះ ជាគោលនយោបាយសង្គមដ៏សំខាន់មួយ ដែលឆ្លុះបញ្ចាំងពីស្មារតី "ជួយគ្នាទៅវិញទៅមក" និងជាប្រពៃណីវប្បធម៌ដ៏ស្រស់ស្អាតរបស់ជនជាតិផងដែរ។

បង្កើនប្រាក់ចំណូលអាស្រ័យដាំផ្សិតចំបើង

ដោយប្រើប្រាស់វត្ថុធាតុដើមកសិកម្មដែលធ្លាប់ស្គាល់ក្នុងការផលិត បង Lê Công Đoàn និងបង Phạm Chí Nguyện នៅភូមិ Nhà Máy ឃុំ Khánh Hưng បានក្លាហានបង្កើតទម្រង់ដាំផ្សិតចំបើង។ ទម្រេង់នេះមិនត្រឹមតែប្រើប្រាស់ធនធានដែលមានយ៉ាងងាយស្រួលប៉ុណ្ណោះទេ ថែមទាំងបង្កើតប្រាក់ចំណូលយ៉ាងសមគួរជាមួយនឹងផលចំណេញរហ័សពីការវិនិយោគផងដែរ។

លទ្ធផលនៃអក្សរសិល្ប៍ជនជាតិភាគតិច

សាខាសមាគមអក្សរសិល្ប៍បណ្តាជនជាតិភាគតិច Việt Nam ទីក្រុង Cần Thơ ទើបចាត់តាំងបូកសរុបនិងជូនរង្វាន់ប្រឡងវណ្ណកម្មអក្សរសិល្ប៍ប្រធានបទជនជាតិភាគតិចឆ្នាំ២០២៥-២០២៦ ពីប្រភពថវិកាសង្គមភាវូបនីយកម្ម។ នេះជាទីលានលេងកំសាន្តសង្ឃឹមថានឹងជួយបង្កើនភាពសម្បូរបែបបន្ថែមទៀតដល់វណ្ណកម្មអក្សរសិល្ប៍លើប្រធានបទស្តីពីជីវភាពរស់នៅ និងវប្បធម៌របស់ជនរួមជាតិជនជាតិភាគតិចតំបន់ដីសណ្តទន្លេគូវឡុង។

ជីវិតរស់នៅស្ថិរភាព - អនាគតនឹងពេញដោយភាពសុខសាន្ត

តាមរយៈចម្ការបន្លែ ការដាំដំណាំផ្សេងៗ និងការធ្វើផែនការដោយប្រុងប្រយ័ត្នផងនោះ កសិករជាច្រើនកំពុងកសាងជីវភាពរស់នៅប្រកបដោយស្ថិរភាពបន្តិចម្តងៗ បង្កើនប្រាក់ចំណូល និងកែលម្អជីវិតរស់នៅរបស់ពួកគេយ៉ាងសកម្ម។ ពួកគេមិនត្រឹមតែពឹងផ្អែកលើបទពិសោធន៍ប៉ុណ្ណោះទេ ថែមទាំងធ្វើពិពិធកម្មដំណាំរបស់ខ្លួនដោយក្លាហាន បង្កើនរដូវដាំនិងឆ្លៀតយកផ្ទៃដីប្រកបដោយប្រសិទ្ធភាព និងវិនិយោគឡើងវិញ ដើម្បីបើកផ្លូវឆ្ពោះទៅរកការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព។

យុទ្ធជនពិការ រួមកម្លាំងកសាងភូមិស្រុក

នៅភូមិ Lý Ấn ឃុំ Hưng Mỹ លោក Nguyễn Văn Chen ជាអតីតយុទ្ធជនពិការ ៤/៤ ហើយក៏ជាកសិករ Khmer មួយរូបដែលឧស្សាហ៍ព្យាយាម និងចូលរួមចំណែកយ៉ាងសកម្មក្នុងការកសាងភូមិស្រុកផងដែរ។ ចំពោះលោក កម្លាំងពលកម្មមិនត្រឹមតែផ្គត់ផ្គង់គ្រួសាររបស់ខ្លួនប៉ុណ្ណោះទេ ថែមទាំងធ្វើការរួមគ្នាដើម្បីធ្វើឱ្យភូមិស្រុកកាន់តែបៃតង ស្អាត និងស្រស់ស្អាតជាងមុនទៀតផង។