Thứ ba, 20-10-26 07:59:29
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

ក្លាហានឆ្លងកាត់លំបាក ទ្វារអនាគតនឹងបើចាំ

Báo Cà Mau ការជម្រើងនិងព្យាយាមសិក្សារៀនសូត្រចំពោះមុខវិជ្ជាដែលខ្លួនស្រឡាញ់ពេញចិត្តក៏កាន់តែជំរុញទឹកចិត្តសម្រាប់ Lữu Huỳnh Anh ជាជនជាតិ Khmer ដែលសព្វថ្ងៃកំពុងជានិស្សិតឆ្នាំទី២ផ្នែកខាងឱសថនៃអនុមហាវិទ្យាល័យសុខាភិបាលកាម៉ាវ ដើម្បីបន្តសម្រេចក្តីសង្ឃឹមលើវិស័យសិក្សារបស់ខ្លួន បន្ទាប់ពីនោះគឺ សាភ្ជាប់ជាមួយការថែទាំសុខភាពជូនបងប្អូនប្រជាជនខណៈដែលខ្លួនបានបញ្ចប់ការសិក្សា។

កើតនិងធំដឹងក្តីក្នុងគ្រួសារដែលគ្មាននរណាម្នាក់ជំនាញផ្នែកខាងឱសថ តែចាប់តាំងពីខ្លួនកំពុងរៀន ថ្នាក់បឋមសិក្សា Huỳnh Anh ក៏ដាក់ក្តីសង្ឃឹមលើក មុខវិជ្ជាផ្នែកខាងពេទ្យឬក៏កើបឱសថវាលសម្រាប់សង្គ្រោះមនុស្សទៅហើយ។ ដោយសារតែក្តីសង្ឃឹមនេះហើយ ទើបជំរុញឲ្យប្អូនកាន់តែងខិតខំព្យាយាមក្នុងការសិក្សារៀនសូត្រ មិនថាគ្រួសារជួបលំបាកយ៉ាងណានោះទេ។

ឈានជើងចូលប្រលោកខាងមហាវិទ្យាល័យពេញដោយក្តីបំណងប្រាថ្នា ហ្វិញអាញ តែងជាគំរូដ៏ល្អក្នុងការសិក្សារៀនសូត្រ ពិន្ទុមធ្យមចាត់និទ្ទេសកម្រិតឆ្នើម សម្រេច៣,៩៥/៤ ព្រមទាំងទទួលបានអាហារូបករណ៍របស់សាលាជាប្រចាំទៀតផង។

ដោយមានស្នាដៃឆ្នើមក្នុងការសិក្សារៀនសូត្រ Huỳnh Anh (ខាងឆ្វេងបង្អស់) ទទួលបានច្រើនអាហាររូបករដ៏មានតម្លៃ ។

Huỳnh Anh ឲ្យដឹង៖ “ខណៈពេលដែលខ្លួនបានសិក្សាមុខវិជ្ជាជំនាញលើកដំបូង ប្អូនពិតជាមានភាពកក់ក្តៅខ្លាំងណាស់ ពីព្រោះការជម្រើសរបស់ខ្លួនជាការជម្រើសដ៏ត្រឹមត្រូវ។ សិក្សាស្របមុខវិជ្ជាដែលខ្លួនស្រឡាញពេញចិត្តនឹងអាចជួយឲ្យយើងកាន់តែយកចិត្តទុកដាក់ថែមទៀតសម្រាប់ការសិក្សារៀនសូត្រ ដោយ សារតែបែបនេះហើយ ទើបលទ្ធផលក្នុងការសិក្សាក៏ធានាល្អណាស់ដែរ”។

មិនត្រឹមមានស្នាដៃល្អក្ងការសិក្សាប៉ុណ្ណោះទេ ហ្វិញអាញ ថែមទាំងជាអ្នកឧស្សាហ៍ព្យាយាមក្នុង រាល់បណ្តាសកម្មភាព ប្រវេណីដែលសាលា និងសម្ព័ន្ធយុវជនសាលាបានផ្តើមចលនាទៀតផង។ “ប្អូនពិតជាមានចំណាប់អារម្មណ៍ចំពោះសកម្មភាពដែលសម្ព័ន្ធយុវជនសាលាបានចាត់តាំង ពិសេសដូចជាយុទ្ធនាការ SV69 អង្រួនកណ្តឹងមាស ពិធីតាំងជំរំប្រពៃណី ទីវាសៀវភៅ។ល។ ពីព្រោះយោងាតមាបណ្តាសកម្មភាពទាំងនេះ បានជួយឲ្យនិស្សិតគ្រប់រូបមានបំណិនដ៏ចាំបាច់ ជាពិសេស បណ្តាសកម្មភាពសម្រាប់ការកម្សាន្តសប្បាយផងនិងមានអត្ថន័យផង អាចតភ្ជាប់ការទំនាក់ទំនងរវាងមិត្តភក្តិផងដែរ” Huỳnh Anh រីករាយនិយាយដូច្នេះ។

ក្រៅពីកាលវិភាគ និងចូលរួមសកម្មភាពក្រៅម៉ោងសិក្សា ដើម្បីជំនួយគ្រួសារចំពោះថ្លៃប្រាក់បង់សាលា ហ្វិញអាញ ថែមទាំងធ្វើការងារបន្ថែមដើម្បីរកប្រាក់ចាប់តាំងពីឆ្នាំដំបូងម្ល៉េះ (ជំនួយការតាមភោជ នីយដ្ឋាន ពិធីជប់លៀងផ្សេងៗជាដើម)។ ការតស៊ូព្យាយាមរបស់ខ្លួនក៏ជួយឲ្យ Huỳnh Anh លត់ដំខ្លួនឯង ចេះប្រឹតសំចៃប្រាក់ដែលរកបានដោយកម្លាំងញើសឈាមរបស់ខ្លួន។

សព្វថ្ងៃ ហ្វិញអាញ កំពុងធ្វើកម្មសិក្សាចុងបញ្ចប់នៅអាគារឱសថ Quỳnh Lam (សង្កាត់៧ ក្រុងកាម៉ាវ) លត់ដំបំណិនក្នុងការលក់ឱសថ សម្គាល់ឱសថ ទំនាក់ទំនងជាមួយភ្ញៀវអតិថិជន។ សម្រាប់ប្អូនផ្ទាល់ នេះគឺជាការល្បងដើម្បីវិវឌ្ឍខ្លួនតាបបែបថ្មី និងមានបទពិសោធក្នុងការរស់នៅ ក៏ដូចជាឱកាសសម្រាប់ ប្អូនអាចរកបានការងារធ្វើបន្ទាប់ពីបញ្ចប់ការសិក្សាទៀតផង។

សព្វថ្ងៃ Huỳnh Anh កំពុងធ្វើកម្មសិក្សាចុងបញ្ចប់ឆ្នាំសិក្សា នេះក៏ជារយៈកាលដែលខ្លួនបានដកពិសោធមិនអាចបំភ្លេចបាន ជួយប្អូនយល់ដឹងបន្ថែមផ្នែកខាងមុខវិជ្ជាជំនាញនាពេលអនាគត។

Huỳnh Anh ឲ្យដឹងបន្ថែមទៀតថា៖ “គោលដៅរបស់ប្អូននាបច្ចុប្បន្នគឺខិតខំតស៊ូរៀនសូត្រដើម្បីយកបានសញ្ញាប័ត្រពូកែ បន្ទាប់ពីនោះ នឹងរកការងារធ្វើសម្រាប់សិក្សាបទបីសោធបន្ថែមទៀត ក្រោយមកក៏បន្តសិក្សាកម្រិតមហាវិទ្យាល័យជាសន្សឹមៗ សន្សំប្រាក់កាសសម្រាប់ធ្វើជាដើមទុនរួចហើយបើកអាគារលក់ឱសថតូចមួយដែលខ្លួនធ្វើជាម្ចាស់គ្រប់គ្រងដោយផ្ទាល់”។

បងហ្វិញតាយណាំង លេខាសម្ព័ន្ធយុវជននៃអនុមហាវិទ្យាល័យសុខាភិបាល Cà Mau ឲ្យដឹង៖ “សមាជិកសម្ព័ន្ធយុវជន និងនិស្សិត Lữu Huỳnh Anh សក្តិសមជាគំរូឆ្នើមឆ្លងកាត់លំបាកក្នុងការរស់នៅ ព្រមទាំងសកម្មក្នុងការសិក្សារៀនសូត្រ ឈ្លាសវៃ ប៉ិនប្រសព្វក្នុងរាល់បណ្តាសកម្មភាពនៃសម្ព័ន្ធយុវ ជនរបស់សាលា។ ឆ្នាំកន្លង Huỳnh Anh បានជម្រើសកិត្តិនាមជានិស្សិត “ល្អ៥ប្រការ” លំដាប់សាលា និងសម្ព័ន្ធសាលាស្ងើចសរសើរដែលសម្រេចស្នាដៃឆ្នើមចំពោះភារកិច្ចនៃឆ្នាំសិក្សា២០២២-២០២៣។ ពិសេស Huỳnh Anh ថែមទាំងបានលោកគ្រូ អ្នកគ្រូជឿជាក់និងស្រឡាញ់រាប់អានទៀតផង”៕

 

Ngô Nhi

 

មនោសញ្ចេតនារវាងកងទ័ព និងប្រជាជនតំបន់ព្រំដែន

ផ្តើមពីបណ្ដាអំណោយទាំងឡាយ វាចារសួរសុខទុក្ខ រហូតដល់ការរួមដំណើរជាមួយសិស្សានុសិស្សមានស្ថានភាពលំបាក កម្មាភិបាល យុទ្ធជនកងទ័ពការពារព្រំដែនខេត្ត Cà Mau កំពុងរួមចំណែកបន្ថែមនូវរឿងរ៉ាវដ៏ល្អប្រសើរអំពីមនោសញ្ចេតនារវាងកងទ័ព និងប្រជាជននៅតំបន់ព្រំដែនសមុទ្រ។

បណ្តាទឹកចិត្តសប្បុរសធម៌ឆ្ពោះទៅកាន់កុមារក្រីក្រក្នុងរដូវបុណ្យសែនព្រះខែ

ដោយបំណងប្រាថ្នានាំមកនូវសេចក្តីរីករាយយ៉ាងពេញលេញក្នុងពិធីបុណ្យសែនព្រះខែដល់កុមារគ្រប់រូប បុគ្គល និងអង្គការជាច្រើនបានរៀបចំអំណោយដ៏មានអត្ថន័យ ដើម្បីជូនដល់ប្អូនៗកុមារដែលមានស្ថានភាពជួបការលំបាក។

ចិញ្ចឹមគោពូជ លំនឹងជីវភាព

លើដំណើរផ្លូវជម្នះការលំបាករបស់ប្រជាជនក្រីក្រឃុំ Phong Hiệp សមាគមអតីតយុទ្ធជនឃុំតែងរួមដំណើរ និងណែនាំបច្ចេកទេសជូនប្រជាពលរដ្ឋអនុវត្តប្រកបដោយប្រសិទ្ធភាពនូវគ្រប់ទម្រង់។ ការរួមដំណើរប្រកបដោយការទទួលខុសត្រូវនោះបានក្លាយជាកម្លាំងចលករ ជួយគ្រួសារក្រីក្រជាច្រើនមានទំនុកចិត្តអភិវឌ្ឍន៍សេដ្ឋកិច្ច និងចាកផុតពីភាពក្រីក្រប្រកបដោយចីរភាព។

បង្កលក្ខណៈដើម្បីរៀនអក្សរ

សម្រាប់សិស្សជាច្រើន ការចាប់ផ្តើមនៃឆ្នាំសិក្សាថ្មីគឺជាសេចក្តីរីករាយ និងជាឱកាសដើម្បីជួបជុំជាមួយគ្រូបង្រៀន និងមិត្តភក្តិ និព្រមទាំងចាប់ផ្តើមដំណើរថ្មីមួយផងដែរ។ ប៉ុន្តែសម្រាប់សិស្សដែលមានជីវភាពខ្វះខាត ក្មេងកំព្រា ឬកុមារ Khmer នៅពីក្រោយសេចក្តីរីករាយនោះគឺជាការព្រួយបារម្ភយ៉ាងធំណាស់ដែរអំពីសៀវភៅសិក្សា សម្លៀកបំពាក់ ថ្លៃសិក្សា និងសមត្ថភាពក្នុងការបន្តចូលរៀន។

កសិករឃុំ Vĩnh Phước វិញភឿក លំនឹងសេដ្ឋកិច្ចជាបន្តបន្ទាប់

ផ្តើមពីផ្ទៃដីដែលធ្លាប់បានបោះបង់ចោល រហូតដល់ចម្ការឈើហូផ្លែ និងបន្លែបង្ការដែលផ្តល់ប្រាក់ចំណូលស្ថិរភាព កសិករនៅក្នុងឃុំ Vĩnh Phước កំពុងផ្លាស់ប្តូរផ្នត់គំនិត និងវិធីសាស្រ្តរបស់ខ្លួនជាសន្សឹមៗ ដើម្បីបង្កើនប្រសិទ្ធភាពផលិតកម្ម។ ដោយធ្វើការជាមួយសមាជិករបស់ខ្លួន សមាគមកសិករឃុំ Vĩnh Phước បានផ្តល់ការឧបត្ថម្ភផ្នែកខាងដើមទុន វិទ្យាសាស្ត្រ បច្ចេកទេស កសាង ព្រមទាំងពង្រីកទម្រង់សេដ្ឋកិច្ចសមស្រប ដើម្បីង្កើតសន្ទុះសម្រាប់កសិករមានលក្ខណៈឈានឡើងធ្វើមានដោយស្របច្បាប់។

រួមដំណើរជាមួយអ្នកក្រ

ការគិតគូរចំពោះអ្នកក្រីក្រ និងមុខសញ្ញាងាយរងគ្រោះ ជាគោលនយោបាយសង្គមដ៏សំខាន់មួយ ដែលឆ្លុះបញ្ចាំងពីស្មារតី "ជួយគ្នាទៅវិញទៅមក" និងជាប្រពៃណីវប្បធម៌ដ៏ស្រស់ស្អាតរបស់ជនជាតិផងដែរ។

បង្កើនប្រាក់ចំណូលអាស្រ័យដាំផ្សិតចំបើង

ដោយប្រើប្រាស់វត្ថុធាតុដើមកសិកម្មដែលធ្លាប់ស្គាល់ក្នុងការផលិត បង Lê Công Đoàn និងបង Phạm Chí Nguyện នៅភូមិ Nhà Máy ឃុំ Khánh Hưng បានក្លាហានបង្កើតទម្រង់ដាំផ្សិតចំបើង។ ទម្រេង់នេះមិនត្រឹមតែប្រើប្រាស់ធនធានដែលមានយ៉ាងងាយស្រួលប៉ុណ្ណោះទេ ថែមទាំងបង្កើតប្រាក់ចំណូលយ៉ាងសមគួរជាមួយនឹងផលចំណេញរហ័សពីការវិនិយោគផងដែរ។

លទ្ធផលនៃអក្សរសិល្ប៍ជនជាតិភាគតិច

សាខាសមាគមអក្សរសិល្ប៍បណ្តាជនជាតិភាគតិច Việt Nam ទីក្រុង Cần Thơ ទើបចាត់តាំងបូកសរុបនិងជូនរង្វាន់ប្រឡងវណ្ណកម្មអក្សរសិល្ប៍ប្រធានបទជនជាតិភាគតិចឆ្នាំ២០២៥-២០២៦ ពីប្រភពថវិកាសង្គមភាវូបនីយកម្ម។ នេះជាទីលានលេងកំសាន្តសង្ឃឹមថានឹងជួយបង្កើនភាពសម្បូរបែបបន្ថែមទៀតដល់វណ្ណកម្មអក្សរសិល្ប៍លើប្រធានបទស្តីពីជីវភាពរស់នៅ និងវប្បធម៌របស់ជនរួមជាតិជនជាតិភាគតិចតំបន់ដីសណ្តទន្លេគូវឡុង។

ជីវិតរស់នៅស្ថិរភាព - អនាគតនឹងពេញដោយភាពសុខសាន្ត

តាមរយៈចម្ការបន្លែ ការដាំដំណាំផ្សេងៗ និងការធ្វើផែនការដោយប្រុងប្រយ័ត្នផងនោះ កសិករជាច្រើនកំពុងកសាងជីវភាពរស់នៅប្រកបដោយស្ថិរភាពបន្តិចម្តងៗ បង្កើនប្រាក់ចំណូល និងកែលម្អជីវិតរស់នៅរបស់ពួកគេយ៉ាងសកម្ម។ ពួកគេមិនត្រឹមតែពឹងផ្អែកលើបទពិសោធន៍ប៉ុណ្ណោះទេ ថែមទាំងធ្វើពិពិធកម្មដំណាំរបស់ខ្លួនដោយក្លាហាន បង្កើនរដូវដាំនិងឆ្លៀតយកផ្ទៃដីប្រកបដោយប្រសិទ្ធភាព និងវិនិយោគឡើងវិញ ដើម្បីបើកផ្លូវឆ្ពោះទៅរកការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព។

យុទ្ធជនពិការ រួមកម្លាំងកសាងភូមិស្រុក

នៅភូមិ Lý Ấn ឃុំ Hưng Mỹ លោក Nguyễn Văn Chen ជាអតីតយុទ្ធជនពិការ ៤/៤ ហើយក៏ជាកសិករ Khmer មួយរូបដែលឧស្សាហ៍ព្យាយាម និងចូលរួមចំណែកយ៉ាងសកម្មក្នុងការកសាងភូមិស្រុកផងដែរ។ ចំពោះលោក កម្លាំងពលកម្មមិនត្រឹមតែផ្គត់ផ្គង់គ្រួសាររបស់ខ្លួនប៉ុណ្ណោះទេ ថែមទាំងធ្វើការរួមគ្នាដើម្បីធ្វើឱ្យភូមិស្រុកកាន់តែបៃតង ស្អាត និងស្រស់ស្អាតជាងមុនទៀតផង។