Thứ ba, 20-10-26 07:59:23
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

បណ្តាស្ពាននៃទឹកចិត្តមនុស្សធម៌

Báo Cà Mau ប៉ុន្មានឆ្នាំកន្លង អារាមភឿកដឿង ដែលមានទីតាំងស្ថិតនៅឃុំផុងដៀង ស្រុកត្រឹវុំាងថើយ មានយ៉ាងច្រើនសក ម្មភាពដ៏ជាក់ស្តែងក្នុងការរួមចំណែកសម្រាប់សហគម ក្នុងនោះមានការកសាងបណ្តាស្ពានដែលមានឈ្មោះ “ភឿកដៀង”។ នេះគឺជាបណ្តាស្ពាននៃការអាសូរនិងប្រ កបដោយទឹកចិត្តមនុស្សធម៌យ៉ាងជ្រាលជ្រៅទៀតផង។

ដំបូងបង្អស់ អារាមភឿកដៀង បានចូលរួមកម្មវិធីសប្បុរសធម៌។ ដោយមានបំណងបង្កើនសកម្មភាពដ៏យូរអង្វែង និងមានប្រសិទ្ធភាព ដើម្បីអភិវឌ្ឍន៍សហគមចីរភាព អារាមក៏ផ្តើមសកម្មភាពថ្មី៖ សាងសង់ស្ពានតភ្ជាប់សម្រាប់ ឆ្លងព្រែក។

ព្រះតេជគុណ ធិចញឹនជី ចៅអាធិការនៃអារាម ភឿង ដៀង មានសង្ឃដីការ៖ “ដោយបំណងចង់ផ្លាស់ស្ពានឈើក្លាយជាស្ពានថ្មដ៏រឹងមាំ និងធំទូលាយ ធានាសុវត្ថីភាព អាត្មាភាពបានបវារណាប្រជាពុទ្ធបរិស័ទ និងសប្បុ រសជនជិតឆ្ងាយទាំងឡាយ ព្រមទាំងសហការជាមួយរដ្ឋអំណាចភូមិភាគដើម្បីកសាងស្ពានដែលដាក់នាម ភឿង ដៀង ដើម្បីឆ្លើយតបតម្រូវការធ្វើដំណើរទៅមករបស់ប្រ ជាជនជាទូទៅ រួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចភូមិដែលនាធារយៈកាលយូរអង្វែង និងឆ្ពោះទៅនៃការផ្តល់តម្លៃជាក់ស្តែងសម្រាប់សហគម”។

ព្រះតេជគុណ ធិចញឹនជី (ទី៤គីតពីស្តាំ) រួមជាមួយម្ចាស់ឧបត្ថម្ភ​ និងរដ្ឋអំណាចភូមិភាគឃុំឡើយអាង ស្រុកត្រឹងវុំាងថើយ បើកសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្ពាន ភឿកដៀង លេខ១០៨ស្ថិតនៅភូមិដឿងកួក ដោយសរុបទឹកប្រាក់៣៤០លានដុង។

ភូមិសាស្ត្រដែលបានជម្រើសសម្រាប់សាងស្ពានគឺជាបណ្តាស្ពានទាំងឡាយដែលស្ថិតតាមតំបន់ឆ្ងាយដាច់ស្រ យាល បងប្អូនប្រជាជនជួបពិបាកក្នុងការធ្វើដំណើរទៅ មក។ ពិសេសប្អូនៗសិស្សសាលា ពីព្រោះរៀនមួយថ្ងៃដល់ទៅ២ពេល ដូច្នេះហើយត្រូវធ្វើដំណើរជា២លើករៀងរាល់ថ្ងៃ។

ព្រះតេជគុណ ធិចញឹនជី មានសង្ឃដីការបន្ត៖ “អាត្មាបានជម្រើសសាងស្ពាននៅតាមបណ្តាទីតាំងដែលចំបាច់ ព្រមទាំងកំណត់ទិសដៅនៃរយៈកាលយូរអង្វែង ទំហំនៃស្ពាននៃមួយៗត្រូវសមស្របតាមលក្ខណៈជាក់ស្តែង និងធានាការសាងសង់បន្តទៀតផងដែរ។ ពីព្រោះបើសាង ស្ពានមានទំហំតូចពេក អនាគតភូមិភាគមានការអភិវឌ្ឍ ផ្លូវថ្នល់ធំទូលាយ ស្ពានយើងនឹងចង្អៀតបណ្តោយឲ្យរាំងស្កាត់ដល់ការអភិវឌ្ឍន៍សេដ្ឋកិ្ចរបស់ភូមិភាគ។ ពិសេស រាល់ស្ពាននិមួយសុទ្ធតែមានការរួមដំណើរគ្នានិងជំនួយរបស់រដ្ឋអំណាចភូមិភាគក្នុងការផ្គត់ផ្គង់ថវិកាសម្រាប់សាងសង់ ក៏ដូចជាភារកិច្ចនៃការទទួលខុសត្រូវចំពោះស្ពានផងដែរ”។

មុនពេលផ្តើមសាងសង់ រាល់ស្ពានមួយខ្សែៗក៏ត្រូវបានចេញប្លង់យ៉ាងច្បាស់លាស់។ នេះក៏សុទ្ធសឹងជាបំ ណងប្រាថ្នាផ្តើមពីភាពជាក់ស្តែងទាំងស្រុង និងទទួល ឧបត្ថម្ភ អនុវត្តរហូតដល់សម្រេចជោគជ័យ។ រាល់ការទទួលយកនិងចំណាយថវិកាទាំងឡាយសម្រាប់ដំណើរការសុទ្ធតែត្រូវបានអនុវត្តជាសាធារណៈនិងច្បាស់លាស់ បណ្តាសមាជិកទាំងឡាយតែងក្តាប់រូបភាពនិងសេចក្តីលម្អិតក្នុងការសាងសង់។ ដើម្បីប្រឹតសំចៃជាអតិបរិមាចំ ពោះចំណាយក្នុងការសាងសង់ ប្រឹតសំចៃសម្រាប់ជួលអ្នកទទួលការសំណង់សាងសង់ ផ្តើមពីស្ពាន ភឿកដៀងលេខ៣០ អារាមភឿកដៀង​ក៏បានបង្កើតក្រុមដំណើរការសាងសង់ ភឿកដៀង ដោយផ្ទាល់ ដែលសុទ្ធសឹងជាកូនក្មួយប្រជាពុទ្ធបរិស័ទដើម្បីកសាងស្ពាន ព្រមទាំងជំនួយបណ្តាសមាជិកគ្រប់រូបទទួលបានប្រាក់ចំណូលបន្ថែម។

ចាប់តាំងពីខែមិថុនា ឆ្នាំ២០០៩រហូតមកទល់សព្វថ្ងៃ អារាម ភឿកដៀង ក៏បានចលនាសាងស្ពានចំនួន១១៣ខ្សែដែលមានទីតាំងនៅលើភូមិសាស្ត្រនៃស្រុកទាំង៤ ​រួមមាន ៖ ស្រុកត្រឹងវុំាងថើយ កៃនឿក អ៊ូមិញ ធើយប៊ិញ។ រាល់ស្ពាននិមួយៗសរុបតម្លៃរាប់សិបលានដុងឡើងដល់៦០០លានដុង យោងតាមទំហំរបស់ស្ពាន។

ព្រះតេជគុណ ធិចញឹនជី និមន្តចូលរួមពីធីបើកការដ្ឋានសាងស្ពាន ភឿកដៀង លេខ១១២ ស្ថិតនៅភូមិលេខ៧​ ឃុំង្វៀងភិត ស្រុកអ៊ូមិញ។

ព្រះតេជគុណ ធិចញឹនជី រំភើពព្រះទ័យនិយាយថា៖ “កាម៉ាវជាខេត្តដែលមានប្រព័ន្ធព្រែកទន្លេខ្វាត់ខ្វាយ។ ចាប់តាំងពីស្ពាន ភឿកដៀង បានសាងសង់ ក៏រួមចំណែកជួយបងប្អូនប្រជាជនក្នុងការធ្វើដំណើរទៅមកបានយ៉ាងងាយស្រួល ប្អូនៗសិស្សសាលាក៏ធានាសុវត្ថិភាពណាស់ដែរ កាត់បន្ថយគម្លាតរវាងជនបទនិងក្រុង។  ទន្ទឹមនិងនោះផងដែរ ថែមទាំងបានរួមចំណែកជាមួយរដ្ឋអំណាចភូមិភាគចំពោះការអនុវត្តបទដ្ឋានខាងចរាចរណ៍ក្នុងការកសាងជនបទថ្មី”។

រយៈពេលខាងមុខ យោងតាមប្រភពនិងតម្រូវការជាក់ស្តែង យើងខ្ញុំនឹងបន្តឃោសនាចលនា រួមដំណើរការជាមួយប្រជាពុទ្ធបរិស័ទ និងរដ្ឋអំណាចភូមិភាគ កសាងស្ពាន ភឿកដៀង បន្ថែមទៀត ព្រួតដៃកសាងមាតុភូមិកាម៉ាវមួយថ្ងៃកាន់តែមានការអភិវឌ្ឍន៍ និងឆ្ពោះទៅឆ្ងាយ” ព្រះតេជគុណ ធិចញឹនជី បានអះអាងបែបនេះ៕

 

អត្ថបទនិងរូបថត៖ គ្វីញអាញ

 

មនោសញ្ចេតនារវាងកងទ័ព និងប្រជាជនតំបន់ព្រំដែន

ផ្តើមពីបណ្ដាអំណោយទាំងឡាយ វាចារសួរសុខទុក្ខ រហូតដល់ការរួមដំណើរជាមួយសិស្សានុសិស្សមានស្ថានភាពលំបាក កម្មាភិបាល យុទ្ធជនកងទ័ពការពារព្រំដែនខេត្ត Cà Mau កំពុងរួមចំណែកបន្ថែមនូវរឿងរ៉ាវដ៏ល្អប្រសើរអំពីមនោសញ្ចេតនារវាងកងទ័ព និងប្រជាជននៅតំបន់ព្រំដែនសមុទ្រ។

បណ្តាទឹកចិត្តសប្បុរសធម៌ឆ្ពោះទៅកាន់កុមារក្រីក្រក្នុងរដូវបុណ្យសែនព្រះខែ

ដោយបំណងប្រាថ្នានាំមកនូវសេចក្តីរីករាយយ៉ាងពេញលេញក្នុងពិធីបុណ្យសែនព្រះខែដល់កុមារគ្រប់រូប បុគ្គល និងអង្គការជាច្រើនបានរៀបចំអំណោយដ៏មានអត្ថន័យ ដើម្បីជូនដល់ប្អូនៗកុមារដែលមានស្ថានភាពជួបការលំបាក។

ចិញ្ចឹមគោពូជ លំនឹងជីវភាព

លើដំណើរផ្លូវជម្នះការលំបាករបស់ប្រជាជនក្រីក្រឃុំ Phong Hiệp សមាគមអតីតយុទ្ធជនឃុំតែងរួមដំណើរ និងណែនាំបច្ចេកទេសជូនប្រជាពលរដ្ឋអនុវត្តប្រកបដោយប្រសិទ្ធភាពនូវគ្រប់ទម្រង់។ ការរួមដំណើរប្រកបដោយការទទួលខុសត្រូវនោះបានក្លាយជាកម្លាំងចលករ ជួយគ្រួសារក្រីក្រជាច្រើនមានទំនុកចិត្តអភិវឌ្ឍន៍សេដ្ឋកិច្ច និងចាកផុតពីភាពក្រីក្រប្រកបដោយចីរភាព។

បង្កលក្ខណៈដើម្បីរៀនអក្សរ

សម្រាប់សិស្សជាច្រើន ការចាប់ផ្តើមនៃឆ្នាំសិក្សាថ្មីគឺជាសេចក្តីរីករាយ និងជាឱកាសដើម្បីជួបជុំជាមួយគ្រូបង្រៀន និងមិត្តភក្តិ និព្រមទាំងចាប់ផ្តើមដំណើរថ្មីមួយផងដែរ។ ប៉ុន្តែសម្រាប់សិស្សដែលមានជីវភាពខ្វះខាត ក្មេងកំព្រា ឬកុមារ Khmer នៅពីក្រោយសេចក្តីរីករាយនោះគឺជាការព្រួយបារម្ភយ៉ាងធំណាស់ដែរអំពីសៀវភៅសិក្សា សម្លៀកបំពាក់ ថ្លៃសិក្សា និងសមត្ថភាពក្នុងការបន្តចូលរៀន។

កសិករឃុំ Vĩnh Phước វិញភឿក លំនឹងសេដ្ឋកិច្ចជាបន្តបន្ទាប់

ផ្តើមពីផ្ទៃដីដែលធ្លាប់បានបោះបង់ចោល រហូតដល់ចម្ការឈើហូផ្លែ និងបន្លែបង្ការដែលផ្តល់ប្រាក់ចំណូលស្ថិរភាព កសិករនៅក្នុងឃុំ Vĩnh Phước កំពុងផ្លាស់ប្តូរផ្នត់គំនិត និងវិធីសាស្រ្តរបស់ខ្លួនជាសន្សឹមៗ ដើម្បីបង្កើនប្រសិទ្ធភាពផលិតកម្ម។ ដោយធ្វើការជាមួយសមាជិករបស់ខ្លួន សមាគមកសិករឃុំ Vĩnh Phước បានផ្តល់ការឧបត្ថម្ភផ្នែកខាងដើមទុន វិទ្យាសាស្ត្រ បច្ចេកទេស កសាង ព្រមទាំងពង្រីកទម្រង់សេដ្ឋកិច្ចសមស្រប ដើម្បីង្កើតសន្ទុះសម្រាប់កសិករមានលក្ខណៈឈានឡើងធ្វើមានដោយស្របច្បាប់។

រួមដំណើរជាមួយអ្នកក្រ

ការគិតគូរចំពោះអ្នកក្រីក្រ និងមុខសញ្ញាងាយរងគ្រោះ ជាគោលនយោបាយសង្គមដ៏សំខាន់មួយ ដែលឆ្លុះបញ្ចាំងពីស្មារតី "ជួយគ្នាទៅវិញទៅមក" និងជាប្រពៃណីវប្បធម៌ដ៏ស្រស់ស្អាតរបស់ជនជាតិផងដែរ។

បង្កើនប្រាក់ចំណូលអាស្រ័យដាំផ្សិតចំបើង

ដោយប្រើប្រាស់វត្ថុធាតុដើមកសិកម្មដែលធ្លាប់ស្គាល់ក្នុងការផលិត បង Lê Công Đoàn និងបង Phạm Chí Nguyện នៅភូមិ Nhà Máy ឃុំ Khánh Hưng បានក្លាហានបង្កើតទម្រង់ដាំផ្សិតចំបើង។ ទម្រេង់នេះមិនត្រឹមតែប្រើប្រាស់ធនធានដែលមានយ៉ាងងាយស្រួលប៉ុណ្ណោះទេ ថែមទាំងបង្កើតប្រាក់ចំណូលយ៉ាងសមគួរជាមួយនឹងផលចំណេញរហ័សពីការវិនិយោគផងដែរ។

លទ្ធផលនៃអក្សរសិល្ប៍ជនជាតិភាគតិច

សាខាសមាគមអក្សរសិល្ប៍បណ្តាជនជាតិភាគតិច Việt Nam ទីក្រុង Cần Thơ ទើបចាត់តាំងបូកសរុបនិងជូនរង្វាន់ប្រឡងវណ្ណកម្មអក្សរសិល្ប៍ប្រធានបទជនជាតិភាគតិចឆ្នាំ២០២៥-២០២៦ ពីប្រភពថវិកាសង្គមភាវូបនីយកម្ម។ នេះជាទីលានលេងកំសាន្តសង្ឃឹមថានឹងជួយបង្កើនភាពសម្បូរបែបបន្ថែមទៀតដល់វណ្ណកម្មអក្សរសិល្ប៍លើប្រធានបទស្តីពីជីវភាពរស់នៅ និងវប្បធម៌របស់ជនរួមជាតិជនជាតិភាគតិចតំបន់ដីសណ្តទន្លេគូវឡុង។

ជីវិតរស់នៅស្ថិរភាព - អនាគតនឹងពេញដោយភាពសុខសាន្ត

តាមរយៈចម្ការបន្លែ ការដាំដំណាំផ្សេងៗ និងការធ្វើផែនការដោយប្រុងប្រយ័ត្នផងនោះ កសិករជាច្រើនកំពុងកសាងជីវភាពរស់នៅប្រកបដោយស្ថិរភាពបន្តិចម្តងៗ បង្កើនប្រាក់ចំណូល និងកែលម្អជីវិតរស់នៅរបស់ពួកគេយ៉ាងសកម្ម។ ពួកគេមិនត្រឹមតែពឹងផ្អែកលើបទពិសោធន៍ប៉ុណ្ណោះទេ ថែមទាំងធ្វើពិពិធកម្មដំណាំរបស់ខ្លួនដោយក្លាហាន បង្កើនរដូវដាំនិងឆ្លៀតយកផ្ទៃដីប្រកបដោយប្រសិទ្ធភាព និងវិនិយោគឡើងវិញ ដើម្បីបើកផ្លូវឆ្ពោះទៅរកការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព។

យុទ្ធជនពិការ រួមកម្លាំងកសាងភូមិស្រុក

នៅភូមិ Lý Ấn ឃុំ Hưng Mỹ លោក Nguyễn Văn Chen ជាអតីតយុទ្ធជនពិការ ៤/៤ ហើយក៏ជាកសិករ Khmer មួយរូបដែលឧស្សាហ៍ព្យាយាម និងចូលរួមចំណែកយ៉ាងសកម្មក្នុងការកសាងភូមិស្រុកផងដែរ។ ចំពោះលោក កម្លាំងពលកម្មមិនត្រឹមតែផ្គត់ផ្គង់គ្រួសាររបស់ខ្លួនប៉ុណ្ណោះទេ ថែមទាំងធ្វើការរួមគ្នាដើម្បីធ្វើឱ្យភូមិស្រុកកាន់តែបៃតង ស្អាត និងស្រស់ស្អាតជាងមុនទៀតផង។