Thứ ba, 20-10-26 07:59:29
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

វេជ្ជបណ្ឌិតខ្មែរអស់ពីចិត្តចំពោះអ្នកជំងឺ

Báo Cà Mau កើតនិងធំដឹងក្តីក្នុងតំបន់ក្រលំបាក គ្រួសារមានបងប្អូនច្រើន តែអ្នកកម្លោះ គីមឌឹក (ជនជាតិខ្មែរ សព្វថ្ងៃគឺជាអនុប្រធានតំណាក់សុខាភិបាលឃុំខាញ់ឡុក ស្រុកត្រឹងវុំាងថើយ) បានខិតខំព្យាយាមឈានឡើងក្នុងការសិក្សារៀនសូត្រដើម្បីក្លាយជាគ្រូពេទ្យល្អតេងអស់ពីចិត្តសំពោះអ្នកជំងឺទាំងឡាយ។

វេជ្ជបណ្ឌិត គីមឌឹក ឲ្យដឹង៖ “កាលសម័យសង្គ្រាម អ្នកម្តាយខ្ញុំគឺជាអ្នកនាំសារ និងសិក្សាកម្រិតបឋមផ្នែកខាងពេទ្យ រួចហើយក៏បម្រើការងារខាង “ឆ្មបភូមិ” ដើរជួយសម្រាលកូនជូនអ្នកស្រុក។ ឃើញទង្វើរបស់អ្នកម្តាយមានអត្ថន័យ ខ្ញុំមានទេពកោលសល្យរួចហើយក៏មានគំនិត្យចង់រៀនខាងពេទ្យដើម្បីជួយសង្គ្រោះមនុស្សគ្រប់គ្នាតាមដែលខ្លួនអាចធ្វើបាន”។

ឆន្ទៈកើតមានតាំងពីខ្លួននៅកុមារភាព ទើបបងកាន់តែខិតខំប្រឹងប្រែងខ្លាំងទៀត ព្រមទាំងប្តេជ្ញាចិត្តខិតខំរៀនសូត្រ។ គ្រួសារមានបងប្អូន៥នាក់ ប៉ុន្តែមានតែម្នាក់គត់ដែលបានរៀនសូត្រច្រើនជាងគេនិងក្លាយជាគ្រូពេទ្យទៀតផង។

រយៈពេល៣ឆ្នាំសិក្សាផ្នែកខាងវេជ្ជសាស្ត្រនៅមន្ទីរពេទ្យកងទ័ព១២១ ឆ្នាំ២០០៨ បងឌឹកក៏បានវិលត្រឡប់មកបំពេញការងារនៅតំណាក់សុខាភិបាលឃុំត្រឹងហឺយ ស្រុកត្រឹងវុំាងថើយ។ ដល់ឆ្នាំ២០១៧ បងបន្តសិក្សាខាងពេទ្យនៅមហាវិទ្យាល័យឱសថកឹងធើ រួចហើយត្រឡប់មកបំពេញការងារនៅតំណាក់សុខាភិបាលឃុំខាញ់ឡុក ព្រមទាំងបានតែងតាំងជាអនុប្រធានតំណាក់សុខាភិបាលឃុំខាញ់ឡុកតាំងពីខែកុម្ភៈ ឆ្នាំ២០២រហូតមកទល់សព្វថ្ងៃ។

វេជ្ជបណ្ឌិត គីមឌឹក គឺជាគមរូដ៏លេចធ្លោក្នុងជនរួមជាតិខ្មែរ តែងអស់ពីចិត្តចំពោះអ្នកជំងឺ។

វេជ្ជបណ្ឌិត គីមឌឹក គិតថា៖ “លើកលែងតែខ្លួនមិនបានជម្រើកាលពីដំបូង តែបើជម្រើសហើយគឺត្រូវតាមឲ្យដល់ទីបញ្ចប់។ បំពេញការងារខាងពេទ្យ ត្រឹមតែពិនិត្យនិងព្យាបាលជំងឺជូនបងប្អូនប្រជាជនបានធូរស្បើយគឺខ្ញុំមានក្តីសុខណាស់ហើយ”។

សព្វថ្ងៃ គ្រួសារបងមានកូនពីរនាក់ កូនច្បងរៀនថ្នាក់ទី៧ និងកូនពៅអាយុទើប៤ឆ្នាំ។ ចំណែកប្រពន្ធបងក៏ធ្លាប់ជាគ្រូពេទ្យឱសថមួយរូបផងដែរ តែបានសូមឈប់ធ្វើការមើលថែកូននិងផ្តល់កម្លាំងចិត្តសម្រាប់បងបន្តមុខរបរការងាររបស់ខ្លួន។

វេជ្ជបណ្ឌិត គីមឌឹក មានប្រសាសន៍៖ “ទោះបីជីវភាពជួបលំបាកយ៉ាងណាក្តី តែសំខាន់គឺឆន្ទៈនិងការប្តេជ្ញាចិត្តរបស់យើង។ បច្ចុប្បន្ន គ្រួសារខ្ញុំក៏មិនជាធូរធាណាស់ណាដែរ តែតែងប្តេជ្ញាចិត្តនិងខិតខំតស៊ូដើម្បីកូនសិក្សារៀនសូត្រដល់ទីបញ្ចប់ ផ្តើមពីនោះក៏លើកទឹកចិត្តគ្រួសារ វង្សត្រកូល កូនក្មួយជនជាតិភាគតិចទាំងឡាយ ខិតខំប្រឹងប្រែកសិក្សារៀនសូត្រដើម្បីរួមចំណេកកសាងប្រទេសជាតិ”។

តំណាក់សុខាភិបាលឃុំខាញ់ឡុក ស្រុកត្រឹងវុំាង   ថើយ ជាកន្លែងដែលវេជ្ជបណ្ឌិត គីមឌឹក ធ្វើការសព្វថ្ងៃ។

ទូទាំងស្រុកត្រឹងវុំាងថើយមានវេជ្ជបណ្ឌិតជាជនជាតិខ្មែរត្រឹមតែ២រូបប៉ុណ្ណោះ។ នេះមិនត្រឹមជាមោទនភាពសម្រាប់គ្រួសារបងផ្ទាល់នោះទេ គឺជាគំរូដ៏ល្អសម្រាប់    ប្អូនៗកូនក្មួយជនរួមជាតិខ្មែរជំនាន់ក្រោយយកតម្រាប់តាម ខិតខំសិក្សារៀនសូត្រឲ្យបានល្អដើម្បីមានជីវភាពរស់នៅគ្រប់គ្រាន់និងរួមកម្លាំងបម្រើសហគម។

វេជ្ជបណ្ឌិត តូវុំាងឡាញ់ នាយកមណ្ឌលសុខាភិបាលស្រុកត្រឹងវុំាងថើយ កត់សម្គាល់៖ “វេជ្ជបណ្ឌិត គីមឌឹក គឺជាមនុស្សឈ្លាសវៃ ឧស្សាហ៍ព្យាយាមនិងអស់ពីចិត្តជាមួយការងារ។ រយៈពេលកន្លង បងតែងធ្វើសេនាធិការយ៉ាងច្រើនមតិដែលពាក់ព័ន្ធដល់ការច្នៃប្រតិដ្ឋក្នុងការពិនត្យព្យាបាលជូនអ្នកជំងឺ ឆ្លើយតបតម្រូវការខាងថែ   ទាំសុខភាពលើកដំបូងនៅភូមិភាគ”។

 

អត្ថបទនិងរូបថត៖ ហុងញុង

 

មនោសញ្ចេតនារវាងកងទ័ព និងប្រជាជនតំបន់ព្រំដែន

ផ្តើមពីបណ្ដាអំណោយទាំងឡាយ វាចារសួរសុខទុក្ខ រហូតដល់ការរួមដំណើរជាមួយសិស្សានុសិស្សមានស្ថានភាពលំបាក កម្មាភិបាល យុទ្ធជនកងទ័ពការពារព្រំដែនខេត្ត Cà Mau កំពុងរួមចំណែកបន្ថែមនូវរឿងរ៉ាវដ៏ល្អប្រសើរអំពីមនោសញ្ចេតនារវាងកងទ័ព និងប្រជាជននៅតំបន់ព្រំដែនសមុទ្រ។

បណ្តាទឹកចិត្តសប្បុរសធម៌ឆ្ពោះទៅកាន់កុមារក្រីក្រក្នុងរដូវបុណ្យសែនព្រះខែ

ដោយបំណងប្រាថ្នានាំមកនូវសេចក្តីរីករាយយ៉ាងពេញលេញក្នុងពិធីបុណ្យសែនព្រះខែដល់កុមារគ្រប់រូប បុគ្គល និងអង្គការជាច្រើនបានរៀបចំអំណោយដ៏មានអត្ថន័យ ដើម្បីជូនដល់ប្អូនៗកុមារដែលមានស្ថានភាពជួបការលំបាក។

ចិញ្ចឹមគោពូជ លំនឹងជីវភាព

លើដំណើរផ្លូវជម្នះការលំបាករបស់ប្រជាជនក្រីក្រឃុំ Phong Hiệp សមាគមអតីតយុទ្ធជនឃុំតែងរួមដំណើរ និងណែនាំបច្ចេកទេសជូនប្រជាពលរដ្ឋអនុវត្តប្រកបដោយប្រសិទ្ធភាពនូវគ្រប់ទម្រង់។ ការរួមដំណើរប្រកបដោយការទទួលខុសត្រូវនោះបានក្លាយជាកម្លាំងចលករ ជួយគ្រួសារក្រីក្រជាច្រើនមានទំនុកចិត្តអភិវឌ្ឍន៍សេដ្ឋកិច្ច និងចាកផុតពីភាពក្រីក្រប្រកបដោយចីរភាព។

បង្កលក្ខណៈដើម្បីរៀនអក្សរ

សម្រាប់សិស្សជាច្រើន ការចាប់ផ្តើមនៃឆ្នាំសិក្សាថ្មីគឺជាសេចក្តីរីករាយ និងជាឱកាសដើម្បីជួបជុំជាមួយគ្រូបង្រៀន និងមិត្តភក្តិ និព្រមទាំងចាប់ផ្តើមដំណើរថ្មីមួយផងដែរ។ ប៉ុន្តែសម្រាប់សិស្សដែលមានជីវភាពខ្វះខាត ក្មេងកំព្រា ឬកុមារ Khmer នៅពីក្រោយសេចក្តីរីករាយនោះគឺជាការព្រួយបារម្ភយ៉ាងធំណាស់ដែរអំពីសៀវភៅសិក្សា សម្លៀកបំពាក់ ថ្លៃសិក្សា និងសមត្ថភាពក្នុងការបន្តចូលរៀន។

កសិករឃុំ Vĩnh Phước វិញភឿក លំនឹងសេដ្ឋកិច្ចជាបន្តបន្ទាប់

ផ្តើមពីផ្ទៃដីដែលធ្លាប់បានបោះបង់ចោល រហូតដល់ចម្ការឈើហូផ្លែ និងបន្លែបង្ការដែលផ្តល់ប្រាក់ចំណូលស្ថិរភាព កសិករនៅក្នុងឃុំ Vĩnh Phước កំពុងផ្លាស់ប្តូរផ្នត់គំនិត និងវិធីសាស្រ្តរបស់ខ្លួនជាសន្សឹមៗ ដើម្បីបង្កើនប្រសិទ្ធភាពផលិតកម្ម។ ដោយធ្វើការជាមួយសមាជិករបស់ខ្លួន សមាគមកសិករឃុំ Vĩnh Phước បានផ្តល់ការឧបត្ថម្ភផ្នែកខាងដើមទុន វិទ្យាសាស្ត្រ បច្ចេកទេស កសាង ព្រមទាំងពង្រីកទម្រង់សេដ្ឋកិច្ចសមស្រប ដើម្បីង្កើតសន្ទុះសម្រាប់កសិករមានលក្ខណៈឈានឡើងធ្វើមានដោយស្របច្បាប់។

រួមដំណើរជាមួយអ្នកក្រ

ការគិតគូរចំពោះអ្នកក្រីក្រ និងមុខសញ្ញាងាយរងគ្រោះ ជាគោលនយោបាយសង្គមដ៏សំខាន់មួយ ដែលឆ្លុះបញ្ចាំងពីស្មារតី "ជួយគ្នាទៅវិញទៅមក" និងជាប្រពៃណីវប្បធម៌ដ៏ស្រស់ស្អាតរបស់ជនជាតិផងដែរ។

បង្កើនប្រាក់ចំណូលអាស្រ័យដាំផ្សិតចំបើង

ដោយប្រើប្រាស់វត្ថុធាតុដើមកសិកម្មដែលធ្លាប់ស្គាល់ក្នុងការផលិត បង Lê Công Đoàn និងបង Phạm Chí Nguyện នៅភូមិ Nhà Máy ឃុំ Khánh Hưng បានក្លាហានបង្កើតទម្រង់ដាំផ្សិតចំបើង។ ទម្រេង់នេះមិនត្រឹមតែប្រើប្រាស់ធនធានដែលមានយ៉ាងងាយស្រួលប៉ុណ្ណោះទេ ថែមទាំងបង្កើតប្រាក់ចំណូលយ៉ាងសមគួរជាមួយនឹងផលចំណេញរហ័សពីការវិនិយោគផងដែរ។

លទ្ធផលនៃអក្សរសិល្ប៍ជនជាតិភាគតិច

សាខាសមាគមអក្សរសិល្ប៍បណ្តាជនជាតិភាគតិច Việt Nam ទីក្រុង Cần Thơ ទើបចាត់តាំងបូកសរុបនិងជូនរង្វាន់ប្រឡងវណ្ណកម្មអក្សរសិល្ប៍ប្រធានបទជនជាតិភាគតិចឆ្នាំ២០២៥-២០២៦ ពីប្រភពថវិកាសង្គមភាវូបនីយកម្ម។ នេះជាទីលានលេងកំសាន្តសង្ឃឹមថានឹងជួយបង្កើនភាពសម្បូរបែបបន្ថែមទៀតដល់វណ្ណកម្មអក្សរសិល្ប៍លើប្រធានបទស្តីពីជីវភាពរស់នៅ និងវប្បធម៌របស់ជនរួមជាតិជនជាតិភាគតិចតំបន់ដីសណ្តទន្លេគូវឡុង។

ជីវិតរស់នៅស្ថិរភាព - អនាគតនឹងពេញដោយភាពសុខសាន្ត

តាមរយៈចម្ការបន្លែ ការដាំដំណាំផ្សេងៗ និងការធ្វើផែនការដោយប្រុងប្រយ័ត្នផងនោះ កសិករជាច្រើនកំពុងកសាងជីវភាពរស់នៅប្រកបដោយស្ថិរភាពបន្តិចម្តងៗ បង្កើនប្រាក់ចំណូល និងកែលម្អជីវិតរស់នៅរបស់ពួកគេយ៉ាងសកម្ម។ ពួកគេមិនត្រឹមតែពឹងផ្អែកលើបទពិសោធន៍ប៉ុណ្ណោះទេ ថែមទាំងធ្វើពិពិធកម្មដំណាំរបស់ខ្លួនដោយក្លាហាន បង្កើនរដូវដាំនិងឆ្លៀតយកផ្ទៃដីប្រកបដោយប្រសិទ្ធភាព និងវិនិយោគឡើងវិញ ដើម្បីបើកផ្លូវឆ្ពោះទៅរកការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព។

យុទ្ធជនពិការ រួមកម្លាំងកសាងភូមិស្រុក

នៅភូមិ Lý Ấn ឃុំ Hưng Mỹ លោក Nguyễn Văn Chen ជាអតីតយុទ្ធជនពិការ ៤/៤ ហើយក៏ជាកសិករ Khmer មួយរូបដែលឧស្សាហ៍ព្យាយាម និងចូលរួមចំណែកយ៉ាងសកម្មក្នុងការកសាងភូមិស្រុកផងដែរ។ ចំពោះលោក កម្លាំងពលកម្មមិនត្រឹមតែផ្គត់ផ្គង់គ្រួសាររបស់ខ្លួនប៉ុណ្ណោះទេ ថែមទាំងធ្វើការរួមគ្នាដើម្បីធ្វើឱ្យភូមិស្រុកកាន់តែបៃតង ស្អាត និងស្រស់ស្អាតជាងមុនទៀតផង។