Thứ ba, 20-10-26 07:58:48
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

អ្នកនាំយកវប្បធម៌ខ្មែរឲ្យកាន់តែខិតជិតជាមួយសិស្សសាលា

Báo Cà Mau លះបង់អស់រយៈកាល១០ឆ្នាំសម្រាប់ការពូនផ្តុំនៃក្តីស្រឡាញ់ភាសា Khmer អ្នកគ្រូ Danh Thị Chi ក៏បានជួយជួយសិស្ស Khmer ជាច្រើនជំនាន់ក្នុងការអភិរក្សាលក្ខណៈវប្បធម៌ដ៏ល្អផូរផង់របស់ជនជាតិខ្លួន។

អ្នកគ្រូ Danh Thị Chi ក៏ទទួលបន្ទុកខាងភាសា Khmer របស់សាលាវិទ្យាល័យជនជាតិអន្តេវាសិកខេត្តតាំងពីឆ្នាំ២០១៣ ។ អ្នកគ្រូមានប្រសាសន៍៖ "ខ្ញុំចេះនិយាយ Khmer តាំងពីតូច ហើយចេះសរសេរអក្សរកាលអាយុទើប៤ឆ្នាំមកម្ល៉េះ រហូតដល់វ័យ១៧ឆ្នាំ ទើបចេះភាសា Việt Nam។ កាលពីមុនខ្ញុំក៏ធ្លាប់ជាសិស្សរបស់សាលាអន្តេវាសិកនេះដែរ។ ដោយសង្ឃឹមចង់ក្លាយជាគ្រូបង្រៀន ទើបខ្ញុំខិតខំតស៊ូវិលត្រឡប់មកសាលាដែលខ្លួនធ្លាប់បានរៀននេះ រួចហើយសិក្សាបន្ថែមខាងភាសា Khmer ដើម្បីជួយបង្ហាត់បង្រៀនប្អូនៗវិញ ជួយឲ្យប្អូនកាន់តែមានចិត្តស្រឡាញ់នូវភាសារបស់ជាតិខ្លួនថែមទៀត"។

អ្នកគ្រូ  Danh Thị Chi តែងសង្ឃឹមថា សិស្សរបស់ខ្លួនត្រូវតែចេះនិយាយ និងសរសេរបានល្អភាសា Khmer។

ការបង្រៀនភាសា Khmer នៅសាលា អ្នកគ្រូ Chi ក៏យល់បានបញ្ហាមួយចំនួនដែលចាំបាច់ត្រូវគិតដល់ គឺប្អូនៗជាទូទៅរបស់សាលាសុទ្ធសឹងជាកូន Khmer ដែលរស់នៅលាយឡំជាមួយនិងបណ្តាជនជាតិ Kinh) និង Hoa ដូច្នេះហើយ ភាគច្រើនមិនសូវចេះនិយាយភាសា Khmer បានច្បាស់លាស់នោះទេ។ ម្យ៉ាងទៀត ប្អូនៗមានការខ្មាស់មាត់ ពេលដែលហៅឲ្យនិយាយភាសា Khmer តែងតែអេះអុញ។ អាស្រ័យដូច្នេះហើយ ក្នុងបណ្តាម៉ោងរៀនរបស់ខ្លួន អ្នកគ្រូតែងនិយាយភាសា Khmer ដែលជាពាក្យនិយមប្រើប្រចាំថ្ងៃដូចជា៖ "ហូបចុក ដើរលេងកម្សាន្ត មិត្តភ័ក្តិ ស្រឡាញ់ពេញចិត្តអ្នកណាម្នាក់។ល។ ដើម្បីប្អូនៗមានចំណូលចិត្តរៀន ព្រមទាំងពេលដែលមានអ្នកណានិយាយស្តីមកកាន់ខ្លួន ក៏អាចយល់បាន។ ផ្តើមពីនោះក៏ជួយឲ្យប្អូនៗបំបាត់ការអៀនខ្មាសមាត់។ពេលដែលត្រឡប់ទៅផ្ទះវិញមានយាយតាចាស់ៗនិយាយភាសា Khmer មកកាន់ខ្លួន ប្អូនៗក៏អាចតបទៅវិញបាន ព្រមទាំងប្រើប្រាស់អក្ខរាវិរុទ្ធបានយ៉ាងច្បាស់ទៀតផង។

អ្នកគ្រូបានរៀបរាប់៖ "ខ្ញុំតែងវាយសំដៅទៅលើចិត្តសាស្ត្ររបស់ប្អូនៗសិស្សានុសិស្ស ប្អូនៗសុទ្ធសឹងជាកូន Khmer ដូច្នេះហើយខណៈពលដែលចេញប្រលោកក្នុងសង្គម ប្អូនៗមានមោទនភាពដែលខ្លួនជាកូន Khmer។ ប៉ុន្តែពេលមានគេសួរយើងអាចនិយាយ និងសរសេរអក្សរខ្មែរបានឬទេ យើងឆ្លើយថា "ទេ" នោះគឺមិនអាចជាដាច់ខាត ដូច្នេះប្រសិនបើខ្លួនមានមោទនភាពជា Khmer ហើយ ចាំបាច់យើងត្រូវតែចេះសរសេរនិងចេះនិយាយភាសា Khmer។ និយាយត្រូវចំណុច ប្អូនៗក៏ខិតខំរៀននិយាយនិងសរសេរភាសា និងអក្សរសាស្ត្រ Khmer រៀងៗខ្លួន។ បណ្តាប្អូនៗរូបណាដែលមិនទាន់ស្ទាត់ភាសា Khmer ខ្ញុំនិងជួយបង្ហាញណែនាំដើម្បីឲ្យប្អូនៗរៀនភាសា Khmer បន្ថែមទៀត។

អ្នកគ្រូ  Chi បង្រៀនប្អូនៗសិស្សសាលាអំពីចង្វាក់រាំវង់ខ្មែរ (Khmer)។​

ទន្ទឹមជាមួយការបង្រៀនអក្សរ Khmer អ្នកគ្រូ​ Danh Thị Chi ថែមទាំងប្តេជ្ញាចិត្តចំពោះការអភិរក្សលក្ខណៈវប្បធម៌ជនជាតិទៀតផង ដូច្នេះហើយអ្នកគ្រូក៏បានស្នើឲ្យបង្កើតក្លឹបវប្បធម៌តាំងពីឆ្នាំ២០២២បានមួយក្លឹបទៀតផង។ បណ្តាព់ពីក្លឹបនេះបានបង្កើតក៏ជំនួយឲ្យសាលាអាចរកឃើញអ្នកដែលមានទេព្យកោសលជាច្រើនទៀតផង។ ប្រការដែលគួរឲ្យចាប់អារម្មណ៍មួយទៀតនោះគឺអ្នកគ្រូតែងយកចិត្តទុកដាក់ជាប្រចាំ ទោះបីជាសិស្សរបស់ខ្លួនមានការអៀនខ្មាស់មាត់ មិនហាននិយាយស្តីជាភាសាខ្មែរយ៉ាងណាក៏ដោយតែបែរជាមានទេពកោសល្យផ្នែកខាងសិល្បៈប្រពៃ Khmer ទៅវិញ។ ខណៈពេលដែលបានសិក្សាផ្នែកខាងវប្បធម៌ បណ្តាកាយវិការនិងចង្វាក់រាំប្រពៃណី Khmer ប្អូនៗពិតជាមានចំនូលចិត្តខ្លាំងណាស់។ យោងតាមប្រការនេះក្លឹបមួយផ្នែកបានជំរុញទឹកចិត្តសិស្សាទាំងឡាយ និងបានរកឃើញសិស្សដែលមានទេពកោសល្យមួយចំនួនដែលមានទេពកោសល្យល្អខាងវិស័យសិល្បៈទៀតផង។ បច្ចុប្បន្ន ប្អូនៗអាចចូលរួមប្រគំវង់ភ្លេងពិណពាទ្យបានយ៉ាងល្អផងដែរ។

អ្នកគ្រូ Chi និយាយដោយក្តីរីករាយថា៖ "រាល់ចង្វាក់ក្បាច់រាំនិមួយៗអាចប្រើជាង២០កាយវិការ ប៉ុន្តែត្រូវការត្រឹម២ពេលហាត់ប៉ុណ្ណោះ គឺប្អូនៗអាចក្តាប់បានជាងពាក់កណ្តាលទៅហើយ។ នៅពេលដែលប្អូនៗស្ទាត់ជំនាញ ភារកិច្ចរបស់ខ្ញុំគឺគ្រាន់តែណែនាំឱ្យប្អូនៗផ្តោតអារម្មណ៍លើតន្ត្រី និងរួមកាយវិការឱ្យស៊ីចង្វាក់ភ្លេងតែប៉ុណ្ណោះ"។

ជាង១០ឆ្នាំដែលខ្លួនបានសាភ្ជាប់ជាមួយសាលា និងជាមួយប្អូនៗសិស្សានុសិស្ស អ្នកគ្រូ Danh Thị Chi តែងសង្ឃឹមថាបន្ទាប់ ៣ឆ្នាំដែលបញ្ចប់កម្រិតវិទ្យាល័យចេញសាលា យ៉ាងហោចណាស់ប្អូនៗក៏អាចមានចំណោះដឹងខាងអក្សរសាស្ត្រ Khmer ពោលគឺមិនចម្លែកអ្វីទៀតជាមួយបណ្តាតួអក្ខរានោះទេ។

អ្នកគ្រូតែងមានមោទនភាពថា៖ "ឆ្នាំនេះគឺជាឆ្នាំដែលប្អូនៗទទួលបានភាពជោគជ័យ គឺប្អូនៗបានក្លាហានក្នុងការបង្កើតកាសែតនិទាឃរដូវពីរភាសាដែល ពោរពេញដោយភាពជឿជាក់។ ខ្ញុំគិតថា ប្អូនៗមានចំណង់ចំណូលចិត្តលើភាសា Khmer របស់ជាតិខ្លួនខ្លាំងណាស់៕

 

|Lam Khánh

មនោសញ្ចេតនារវាងកងទ័ព និងប្រជាជនតំបន់ព្រំដែន

ផ្តើមពីបណ្ដាអំណោយទាំងឡាយ វាចារសួរសុខទុក្ខ រហូតដល់ការរួមដំណើរជាមួយសិស្សានុសិស្សមានស្ថានភាពលំបាក កម្មាភិបាល យុទ្ធជនកងទ័ពការពារព្រំដែនខេត្ត Cà Mau កំពុងរួមចំណែកបន្ថែមនូវរឿងរ៉ាវដ៏ល្អប្រសើរអំពីមនោសញ្ចេតនារវាងកងទ័ព និងប្រជាជននៅតំបន់ព្រំដែនសមុទ្រ។

បណ្តាទឹកចិត្តសប្បុរសធម៌ឆ្ពោះទៅកាន់កុមារក្រីក្រក្នុងរដូវបុណ្យសែនព្រះខែ

ដោយបំណងប្រាថ្នានាំមកនូវសេចក្តីរីករាយយ៉ាងពេញលេញក្នុងពិធីបុណ្យសែនព្រះខែដល់កុមារគ្រប់រូប បុគ្គល និងអង្គការជាច្រើនបានរៀបចំអំណោយដ៏មានអត្ថន័យ ដើម្បីជូនដល់ប្អូនៗកុមារដែលមានស្ថានភាពជួបការលំបាក។

ចិញ្ចឹមគោពូជ លំនឹងជីវភាព

លើដំណើរផ្លូវជម្នះការលំបាករបស់ប្រជាជនក្រីក្រឃុំ Phong Hiệp សមាគមអតីតយុទ្ធជនឃុំតែងរួមដំណើរ និងណែនាំបច្ចេកទេសជូនប្រជាពលរដ្ឋអនុវត្តប្រកបដោយប្រសិទ្ធភាពនូវគ្រប់ទម្រង់។ ការរួមដំណើរប្រកបដោយការទទួលខុសត្រូវនោះបានក្លាយជាកម្លាំងចលករ ជួយគ្រួសារក្រីក្រជាច្រើនមានទំនុកចិត្តអភិវឌ្ឍន៍សេដ្ឋកិច្ច និងចាកផុតពីភាពក្រីក្រប្រកបដោយចីរភាព។

បង្កលក្ខណៈដើម្បីរៀនអក្សរ

សម្រាប់សិស្សជាច្រើន ការចាប់ផ្តើមនៃឆ្នាំសិក្សាថ្មីគឺជាសេចក្តីរីករាយ និងជាឱកាសដើម្បីជួបជុំជាមួយគ្រូបង្រៀន និងមិត្តភក្តិ និព្រមទាំងចាប់ផ្តើមដំណើរថ្មីមួយផងដែរ។ ប៉ុន្តែសម្រាប់សិស្សដែលមានជីវភាពខ្វះខាត ក្មេងកំព្រា ឬកុមារ Khmer នៅពីក្រោយសេចក្តីរីករាយនោះគឺជាការព្រួយបារម្ភយ៉ាងធំណាស់ដែរអំពីសៀវភៅសិក្សា សម្លៀកបំពាក់ ថ្លៃសិក្សា និងសមត្ថភាពក្នុងការបន្តចូលរៀន។

កសិករឃុំ Vĩnh Phước វិញភឿក លំនឹងសេដ្ឋកិច្ចជាបន្តបន្ទាប់

ផ្តើមពីផ្ទៃដីដែលធ្លាប់បានបោះបង់ចោល រហូតដល់ចម្ការឈើហូផ្លែ និងបន្លែបង្ការដែលផ្តល់ប្រាក់ចំណូលស្ថិរភាព កសិករនៅក្នុងឃុំ Vĩnh Phước កំពុងផ្លាស់ប្តូរផ្នត់គំនិត និងវិធីសាស្រ្តរបស់ខ្លួនជាសន្សឹមៗ ដើម្បីបង្កើនប្រសិទ្ធភាពផលិតកម្ម។ ដោយធ្វើការជាមួយសមាជិករបស់ខ្លួន សមាគមកសិករឃុំ Vĩnh Phước បានផ្តល់ការឧបត្ថម្ភផ្នែកខាងដើមទុន វិទ្យាសាស្ត្រ បច្ចេកទេស កសាង ព្រមទាំងពង្រីកទម្រង់សេដ្ឋកិច្ចសមស្រប ដើម្បីង្កើតសន្ទុះសម្រាប់កសិករមានលក្ខណៈឈានឡើងធ្វើមានដោយស្របច្បាប់។

រួមដំណើរជាមួយអ្នកក្រ

ការគិតគូរចំពោះអ្នកក្រីក្រ និងមុខសញ្ញាងាយរងគ្រោះ ជាគោលនយោបាយសង្គមដ៏សំខាន់មួយ ដែលឆ្លុះបញ្ចាំងពីស្មារតី "ជួយគ្នាទៅវិញទៅមក" និងជាប្រពៃណីវប្បធម៌ដ៏ស្រស់ស្អាតរបស់ជនជាតិផងដែរ។

បង្កើនប្រាក់ចំណូលអាស្រ័យដាំផ្សិតចំបើង

ដោយប្រើប្រាស់វត្ថុធាតុដើមកសិកម្មដែលធ្លាប់ស្គាល់ក្នុងការផលិត បង Lê Công Đoàn និងបង Phạm Chí Nguyện នៅភូមិ Nhà Máy ឃុំ Khánh Hưng បានក្លាហានបង្កើតទម្រង់ដាំផ្សិតចំបើង។ ទម្រេង់នេះមិនត្រឹមតែប្រើប្រាស់ធនធានដែលមានយ៉ាងងាយស្រួលប៉ុណ្ណោះទេ ថែមទាំងបង្កើតប្រាក់ចំណូលយ៉ាងសមគួរជាមួយនឹងផលចំណេញរហ័សពីការវិនិយោគផងដែរ។

លទ្ធផលនៃអក្សរសិល្ប៍ជនជាតិភាគតិច

សាខាសមាគមអក្សរសិល្ប៍បណ្តាជនជាតិភាគតិច Việt Nam ទីក្រុង Cần Thơ ទើបចាត់តាំងបូកសរុបនិងជូនរង្វាន់ប្រឡងវណ្ណកម្មអក្សរសិល្ប៍ប្រធានបទជនជាតិភាគតិចឆ្នាំ២០២៥-២០២៦ ពីប្រភពថវិកាសង្គមភាវូបនីយកម្ម។ នេះជាទីលានលេងកំសាន្តសង្ឃឹមថានឹងជួយបង្កើនភាពសម្បូរបែបបន្ថែមទៀតដល់វណ្ណកម្មអក្សរសិល្ប៍លើប្រធានបទស្តីពីជីវភាពរស់នៅ និងវប្បធម៌របស់ជនរួមជាតិជនជាតិភាគតិចតំបន់ដីសណ្តទន្លេគូវឡុង។

ជីវិតរស់នៅស្ថិរភាព - អនាគតនឹងពេញដោយភាពសុខសាន្ត

តាមរយៈចម្ការបន្លែ ការដាំដំណាំផ្សេងៗ និងការធ្វើផែនការដោយប្រុងប្រយ័ត្នផងនោះ កសិករជាច្រើនកំពុងកសាងជីវភាពរស់នៅប្រកបដោយស្ថិរភាពបន្តិចម្តងៗ បង្កើនប្រាក់ចំណូល និងកែលម្អជីវិតរស់នៅរបស់ពួកគេយ៉ាងសកម្ម។ ពួកគេមិនត្រឹមតែពឹងផ្អែកលើបទពិសោធន៍ប៉ុណ្ណោះទេ ថែមទាំងធ្វើពិពិធកម្មដំណាំរបស់ខ្លួនដោយក្លាហាន បង្កើនរដូវដាំនិងឆ្លៀតយកផ្ទៃដីប្រកបដោយប្រសិទ្ធភាព និងវិនិយោគឡើងវិញ ដើម្បីបើកផ្លូវឆ្ពោះទៅរកការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព។

យុទ្ធជនពិការ រួមកម្លាំងកសាងភូមិស្រុក

នៅភូមិ Lý Ấn ឃុំ Hưng Mỹ លោក Nguyễn Văn Chen ជាអតីតយុទ្ធជនពិការ ៤/៤ ហើយក៏ជាកសិករ Khmer មួយរូបដែលឧស្សាហ៍ព្យាយាម និងចូលរួមចំណែកយ៉ាងសកម្មក្នុងការកសាងភូមិស្រុកផងដែរ។ ចំពោះលោក កម្លាំងពលកម្មមិនត្រឹមតែផ្គត់ផ្គង់គ្រួសាររបស់ខ្លួនប៉ុណ្ណោះទេ ថែមទាំងធ្វើការរួមគ្នាដើម្បីធ្វើឱ្យភូមិស្រុកកាន់តែបៃតង ស្អាត និងស្រស់ស្អាតជាងមុនទៀតផង។