Thứ bảy, 14-3-26 18:10:54
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

លេងកម្សាន្តបណ្តើរ រៀនភាសាខ្មែរបណ្តើរ

Báo Cà Mau យោងតាមប្រភពព័ត៌មានពីគណៈជនជាតិខេត្ត រដូវវិស្សមកាលឆ្នាំនេះ ទូទាំងខេត្តមានទីតាំងបង្រៀនអក្សខ្មែរនិងអក្សរចិនទាំងអស់១៩កន្លែង ដោយមានគ្រូបង្រៀនចំនួន ២៧រូប និងមានសិស្សចុះឈ្មោះចូលរៀនចំនួន៥៤៧រូប ក្នុងនោះមាន២១ថ្នាក់ ទី១និងថ្នាក់ទី២ ១០ថ្នាក់។

លោកស្រី Quách Kiều Mai អនុប្រធានគណៈជនជាតិខេត្ត បានអញ្ជើញទៅពិនិត្យថ្នាក់បង្រៀនអក្សរខ្មែររដូវវិស្សមកាលនៅវត្តសិរីមង្គល ជ្រុងខ្មែរ  (Rạch Giồng) ឃុំ  Hồ Thị Kỷ ស្រុក Thới Bình។ 

 

នៅសាលាបឋមសិក្សា Tân Điền B ឃុំ Thanh Tùng ស្រុក Đầm Dơi ណែនាំសិស្សានុសិស្សចូលរួមលេងល្បែងប្រជាប្រិយ បង្កើតបរិយាកាស សប្បាយរីករាយ កម្សាន្តសប្បាយវណ្តើរ និងរៀនអក្សរខ្មែររដូវវិស្សមកាលបណ្តើរ។

 

សមាគមសហព័ន្ធនារីឃុំ Thanh Tùng បានសហការជាមួយសាលា បឋមសិក្សា Tân Điền B  ឃុំ Thanh Tùng ចាត់តាំងដោះដូរ និងណែនាំលេង លែងប្រជា ប្រិយជូនប្អូនៗ។

ទីតាំងបង្រៀនអក្សរខ្មែររដូវវិស្សមកាលនៅវត្តសិរីមង្គល ជ្រុងខ្មែរ  (Rạch Giồng) ឃុំ Hồ Thị Kỷ ឆ្នាំនេះមានសិស្ស ចូលរៀនចំនួន៦៥រូប ត្រូវបាន ចែកចេញជា៣ ថ្នាក់ ថ្នាក់ទី១ពីរថ្នាក់ និងថ្នាក់ទី២មួយថ្នាក់ 

 

ប៉ុន្មានឆ្នាំថ្មីៗនេះ សកម្មភាពបើកថ្នាក់បង្រៀនអក្សរខ្មែរ (Khmer) និងអក្សរចិន (Hoa) ជូន កូនក្មួយជនរួមជាតិខ្មែរតំបន់ជនជាតិក៏ត្រូវបានខេត្តយកចិត្តទុកដាក់យ៉ាងពិសេសផងដែរ។ ព្រមទាំងបានក្លាយជាទម្លាប់ទៅហើយ គឺឲ្យតែដល់រដូវវិស្ស មកាល តាមបណ្តាវត្ត Khmer និងសាលាទាន (Salatel) ព្រមទាំងតាមបណ្តាសាលារៀនក្នុងខេត្តតែងមានបើកថ្នាក់បង្រៀនអក្សរខ្មែរ (KHmer) និងអក្សរចិន (Hoa) ជាប្រចាំ។

សកម្មភាពនេះ មួយថ្ងៃកាន់តែត្រូវបានឪពុកម្តាយ និងប្អូនៗសិស្សានុសិស្សជាច្រើននៅតាមតំបន់ជនរួមជាតិយកចិត្តទុកដាក់ បង្កលក្ខណៈសម្រាប់កូនក្មួយជនរួម ជាតិបានចូលរៀន រួមចំណែកយ៉ាងធំក្នុងការអភិរក្សនូវអក្សរសាស្ត្រជាតិ និងពង្រីកលក្ខណៈវប្បធម៌ប្រពៃណីរបស់ជនជាតិ។ ផ្តើមពីនោះក៏ ជួយឲ្យប្អូនៗ  កូនក្មួយជនរួមជាតិមានទីតាំងរៀនសូត្រត្រឹមត្រូវ ព្រមទាំងដោះដូរចំណេះដឹងផ្សេងៗនារដូវវិស្សមកាលទៀតផង៕

 

អត្ថបទនិងរូបថត៖ ឡងភឿង
 

លក្ខណៈដ៏ល្អនៃសាក្រាម៉ង់អាពាហ៍ពិពាហ៍

សាក្រាម៉ង់អាពាហ៍ពិពាហ៍ គឺជាពិធីមង្គលការរបស់គ្រីស្តបរិស័ទ ដែលជាទូទៅបានប្រារព្ធឡើងនៅក្នុងព្រះវិហារ។ ពិធីមង្គលការតាមបែបកាតូលិក មិនត្រឹមតែរក្សានូវទំនៀមទម្លាប់ប្រពៃណីរបស់ជនជាតិវៀតណាមប៉ុណ្ណោះទេ ថែមទាំងបង្កប់នូវពិធីមង្គលការដាច់ដោយឡែក ដែលបង្ហាញពីជំនឿសាសនា និងភាពជាទីសក្ការៈនៃជីវិតអាពាហ៍ពិពាហ៍ទៀតផង។

ពិធីបណ្តែតប្រទីបជ្វាលានៅវត្ត Kim Sơn

ថ្ងៃពេញបូរមីដើមឆ្នាំ គឺជាថ្ងៃសីលដ៏ធំប្រចាំឆ្នាំផងដែរ នេះគឺជាឱកាសសម្រាប់ប្រជាជន និងពុទ្ធបរិស័ទតាំងចិត្តឆ្ពោះទៅរកធម៌ ប្រព្រឹត្តិអំពើល្អ។ កាលរាត្រីយប់មិញ នៅវត្ត Kim Sơn សង្កាត់ Hoà Thành ពិធីបួងសួងសុំសុខសន្តិភាព និងបណ្តែតប្រទីពជ្វាលាបានប្រព្រឹត្តិឡើងក្នុងបរិយាកាសដ៏ឱឡារិក និងការគោរព ដោយមានភាពទាក់ទាញប្រជាពុទ្ធសាសស័ទចូលរួមយ៉ាងច្រើនផងដែរ។

ទំនៀមបួសរៀនរបស់ជនជាតិ Khmer

ចំពោះបងប្អូនជនជាតិ Khmer Nam Bộ វត្តអារាមមិនត្រឹមតែជាទីកន្លែងសក្ការបូជាខាងសាសនាប៉ុណ្ណោះទេ ថែមទាំងជា "សាលារៀន" ដ៏ធំបំផុតនៃជីវិតមនុស្សទៀតផង។ តាមទំនៀមទម្លាប់ កូនប្រុសដល់ពេលពេញវ័យ និងមានសមត្ថភាពគ្រប់គ្រាន់ខាងផ្លូវច្បាប់ នឹងផ្អាកការងារផ្លូវលោកជាបណ្តោះអាសន្ន ដើម្បីចូលវត្តបួសរៀន។ នេះត្រូវបានចាត់ទុកថាជាខ្នាតសម្រាប់វាស់ស្តង់ដារនៃបុរសម្នាក់ដែល "ពេញលក្ខណៈ"។

"ប្រាសាទបៃតង" ក្នុងជំនឿ Khmer

មិនត្រឹមតែជាគ្រឿងរណ្តាប់បូជាធម្មតាប៉ុណ្ណោះទេ បាយសី គឺជាកំពូលស្នាដៃផ្នែកខាងសិល្បៈនៃការរៀបចំពីស្លឹកចេក និងផ្កាស្រស់ ដែលផ្ទុកនូវទស្សនៈចក្រវាល និងទស្សនវិជ្ជាជីវិតប្រកបដោយភាពសុខដុមរមនាជាមួយធម្មជាតិនៃបងប្អូនជនជាតិ Khmer Nam Bộ ទៀតផង។

បណ្តុះបណ្តាលប្រភពធនធាននៃការអភិរក្សវប្បធម៌ Khmer

ជាប្រភពធនធានដ៏មានភាពទាក់ទាញសម្រាប់ការអភិវឌ្ឍទេសចរណ៍នៅ Cà Mau អត្តសញ្ញាណវប្បធម៌ដ៏សម្បូរបែប និងពិសេសរបស់ជនរួមជាតិ Khmer កំពុងបាន "ត្រួសត្រាយ" ជាបណ្តើរៗ តាមរយៈការជួយឧបត្ថម្ភរបស់រដ្ឋ រួមនឹងការប្តេជ្ញាចិត្តរួមកម្លាំងរបស់សហគមន៍ជនជាតិខ្មែរ។ ទន្ទឹមនឹងគោលដៅអភិរក្ស និងពង្រីកតម្លៃវប្បធម៌ប្រពៃណីដ៏ល្អប្រសើរ ខេត្តកំពុងបោះជំហានអភិវឌ្ឍន៍កម្មវិធីទេសចរណ៍ផ្តោតលើការសម្តែងសិល្បៈ Khmer ដើម្បីទាក់ទាញភ្ញៀវទេសចរមកទស្សនា និងស្វែងយល់ជាក់ស្តែង។

និមិត្តរូបព្រហ្មមុខបួន

ក្នុងជីវភាពជំនឿរបស់ប្រជាជន Khmer Nam Bộ ក្រៅពីការគោរពបូជាព្រះពុទ្ធ និម្មិតរូបនៃព្រហ្មមុខបួន ឬហៅថាមហាព្រហ្ម គឺជានិមិត្តសញ្ញាខាងវិញ្ញាណដ៏សំខាន់មួយ ដែលជាប់ទាក់ទងនឹងប្រវត្តិនៃបុណ្យចូលឆ្នាំថ្មីប្រពៃណី Khmer ផងដែរ។

ទស្សនវិជ្ជាក្នុងការសំពះប្រណមរបស់ជនរួមជាតិ Khmer

ក្នុងវប្បធម៌ Khmer Nam Bộ ការសំពះប្រណមមិនមែនគ្រាន់តែជាកាយវិការសម្រាប់ស្វាគមន៍ប៉ុណ្ណោះទេ ថែមទាំងបង្កប់នូវទស្សនវិជ្ជាខាងព្រះពុទ្ធសាសនាដ៏ជ្រាលជ្រៅអំពីសមភាព និងស្មារតីនៃការគោរពចំពោះភាពមិនទៀងទាត់។ គេតែងតែប្រៀបធៀបការប្រណមដៃនោះ ដូចជាការជូនផ្កាឈូកក្រពុំដល់អ្នកនៅចំពោះមុខ ប៉ុន្តែនៅពីក្រោយរូបភាពនិមិត្តសញ្ញានេះ គឺជាសារដែលស្តីពីជីវភាពរស់នៅយ៉ាងមានអត្ថន័យជ្រាលជ្រៅ។

ជា "ព្រលឹង" នៃម្ហូប Khmer Nam Bộ

ប្រសិនបើមានឱកាសបានធ្វើដំណើរទៅកាន់តំបន់ដីសណ្តរមេគង្គ អ្នកត្រូវតែសាកល្បងញាំប្រហុក ដែលជាគ្រឿងទេសដ៏ល្បីឈ្មោះដែលត្រូវបានចាត់ទុកថាជា "ព្រលឹង" នៃម្ហូប Khmer ផងដែរ។

យក្ស - អាទិទេពការពារក្នុងព្រះពុទ្ធសាសនាថេរវាទ

ក្នុងលំហស្ថាបត្យកម្មនៃប្រាសាទ Khmer Nam Bộ រូបភាពនៃរូបសំណាកយក្សដ៏ធំមហិមា និងមានទឹកមុខដ៏កាចសាហាវ ដៃកាន់លំពែងឈរយាមខ្លោងទ្វារវត្ត បានក្លាយជាលក្ខណៈពិសេសសម្រាប់ខាងវប្បធម៌ដ៏លេចធ្លោផងដែរ។

អភិវឌ្ឍក្រុម និងក្លឹបសិល្បៈ Khmer

ក្នុងលក្ខណៈនៅជួបការលំបាកជាច្រើនខាងថវិកា និងការប្រមូលផ្តុំកម្លាំង ប៉ុន្តែសកម្មភាពសិល្បៈនៅតាមវត្តអារាម Khmer ក្នុងខេត្ត នៅតែរក្សាបានភាពផុសផុល។ ដោយកម្លាំងស្នូលគឺយុវវ័យ ការបង្កើតនិងអភិវឌ្ឍក្រុមសិល្បៈ មិនត្រឹមតែកសាងបានកម្លាំងសម្រាប់ស្នងបន្តវេន ថែរក្សាតម្លៃវប្បធម៌ប្រពៃណីប៉ុណ្ណោះទេ ថែមទាំងបង្កើតលិតផល ដ៏ពិសេសដើម្បីបម្រើដល់ការអភិវឌ្ឍទេសចរណ៍ទៀតផង។