Chủ nhật, 11-10-26 02:48:27
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

យកចិត្តទុកដាក់ បង្កលក្ខណៈសម្រាប់អ្នកមានប្រជាប្រិយ

Báo Cà Mau បច្ចុប្បន្ន លើភូមិសាស្ត្រខេត្ត Cà Mau មានអ្នកមានប្រជាប្រិយក្នុងជនរួមជាតិភាគតិចទាំងអស់ចំនួន៨០រូប។ គិតដោយឡែកត្រឹមឆ្នាំ២០២៤ សរុបថវិកាសម្រាប់អនុវត្តគោលនយោបាយចំពោះអ្នកមានប្រជាប្រិយរួមមាន៨០៩លានដុង។

គោលនយោបាយសម្រាប់អ្នកមានប្រជាប្រិយ រួមមានដូចការ៖ ឧបត្ថម្ភសម្ភារៈ ស្មារតី ដូចជាទឹកប្រាក់សម្រាប់ការសិក្សារៀនសូត្រ និងឧបត្ថម្ភអនុវត្តរាល់បណ្តាទម្រង់សេដ្ឋកិច្ច ដោយប្រភពដើមទុនយ៉ាងធំ។ល។ រួមជាមួយនោះផងដែរ គឺរៀបចំពិធីជួបជុំ ហ្វឹកហ្វឺន បំប៉នចំណេះដឹងជូនអ្នកមានប្រជាប្រិយ ព្រមទាំងបញ្ជូនឱ្យទៅសិក្សាស្វែងយល់ និងដោះដូរបទពិសោធនៅតាមបណ្តាខេត្តមួយចំនួនទៀត ផង។

អ្នកស្រី Quách Kiều Mai នាយករងនៃមន្ទីរជនជាតិនិងសាសនា ជូនអំណោយលើកទឹកចិត្តអ្នកមានប្រជាប្រិយនៅឃុំ Nguyễn Việt Khái ស្រុក Phú Tân នាឱកាសបុណ្យភ្ជុំបិណ្ឌ សែនដូនតាឆ្នាំ២០២៤។

ក្រៅពីនោះ ខេត្តថែមទាំងបានអនុវត្តរាល់បណ្តារបរ គោលនយោបាយឧបត្ថម្ភបន្ថែមផ្សេងៗទៀតតាមការកំណត់ ដូចជា៖ សួរសុខទុក្ខ ជូនអំណោយឱកាសបុណ្យចូលឆ្នាំ Tết ព្រមទាំងបុណ្យទានប្រពៃណីរបស់បងប្អូនជនជាតិភាគតិច កម្រិតដែលត្រូវចំណាយច្រើនបំផុតត្រឹម៥០០ពាន់ លាន ដុងសម្រាប់មនុស្សម្នាក់និងមួយលើកគត់។ ចំណែកអ្នកមានប្រជាប្រិយដែលកើតមានជំងឺកំពុងព្យាបាលនៅតាមមន្ទីរពេទ្យ មានលិខិតបញ្ជាក់របស់មូលដ្ឋានពិនិត្យព្យាបាលជំងឺរបស់រដ្ឋ គឺសុទ្ធតែត្រូវបានយកចិត្តទុកដាក់ ជំនួយឧបត្ថម្ភចាប់ពី៥០០ពាន់ដុងដល់៣លានដុង។ សួរសុខទុក្ខ ជំនួយឧបត្ថម្ភគ្រួសារអ្នកមានប្រជាប្រិយជួបលំបាកជាបន្ទាន់ដោយសារជួបគ្រោះថ្នាក់មហន្តរាយមានភ្លើងឆេះជាដើម។ អ្នកមានប្រជាប្រិយដេលសម្រេចស្នាដៃឆ្នើមក្នុងការពលកម្មផលិត អភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម ធានាសន្តិសុខ និងសណ្តាប់ធ្នាប់របស់ប្រទេសជាតិ ព្រមទាំងអភិរក្សអត្តសញ្ញាណវប្បធម៌ និងពង្រឹងចំណងមហាសមាសាមគ្គីទូតាំងជនជាតិ ពោលគឺសុទ្ធតែត្រូវបានស្ងើចសរសើរតាមការកំណត់ដូចៗគ្នា។

ផ្តើមពីការយកចិត្តទុកដាក់ បង្កលក្ខណៈនេះហើយ បណ្តាអ្នកមានប្រជាប្រិយទាំងឡាយក្នុងខេត្តក៏បានពង្រីកល្អនូវតួនាទីនិងភារកិច្ចរបស់ខ្លួនក្នុងការចលនាបងប្អូនប្រជាជនអនុវត្តគោលការណ៍ណែនាំ និងគោលនយោបាយរបស់បក្សា ក្រឹត្យច្បាប់របស់រដ្ឋ ស្របឱកាសនោះក៏ធ្វើជាទីបង្អែកដ៏រឹងមាំសម្រាប់ឱការជំនួយឧបត្ថម្ភបងប្អូនជនរួមជាតិខាងវិស័យសេដ្ឋកិច្ច លើកកម្ពស់ជីវភាពរស់ នៅ។

លោក Lý Minh Trí អ្នកមានប្រជាប្រិយក្នុងជនរួមជាតិ Khmer នៅភូមិ Gò Công ឃុំ Nguyễn Việt Khái ស្រុក Phú Tân បណ្តាថ្នាក់ដឹកនាំទាំងឡាយគ្រប់លំដាប់ថ្នាក់តែងយកចិត្តទុកដាក់ ចង្អុលការណែនាំយ៉ាងលម្អិតចំពោះកិច្ចការងារជនជាតិ ជាពិសេសចាត់តាំងបណ្តាសកម្មភាពមាឱកាសបុណ្យទានប្រពៃណីរបស់បងប្អូនជនរួមជាតិ ក៏ដូចជាការអនុវត្តកម្មវិធីគោលដៅជាតិសម្រាប់ការអភិ វឌ្ឍសេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ។ បណ្តាអ្នកមានប្រជាប្រិយទទួលបានការយកចិត្តទុកដាក់ ជំនួយឧបត្ថម្ភយ៉ាងសកម្មទាំងការរស់នៅនិងខាងវិស័យសេដ្ឋកិច្ចទៀតផង។

“យើងខ្ញុំមានជីវភាពលំនឹង ក៏សូមសន្យាថានឹងខិតខំប្តេជ្ញាចិត្តពង្រីកស្មារតីទទួលខុសត្រូវ ផ្សព្វ ផ្សាយចលនាបងប្អូនជនរួមជាតិភាគតិចនៅភូមិភាគឱ្យខិតខំបង្កើនការផលិត និងចូលរួមគ្រប់បណ្តាថ្នាក់ហ្វឹកហ្វឺនទាំងឡាយខាងមុខរបរការងារធ្វើ ដើម្បីលុបបំបាត់ក្រ។ អ្នកមានប្រជាប្រិយត្រូវធ្វើជាគំរូ មានតែដូច្នេះទេទើបមាមីងបងប្អូនមានទំនុកចិត្តមកលើខ្លួន ព្រមទាំងខិតខំប្រឹងប្រែងព្យាយាមពលកម្មផលិត។ ខ្ញុំក៏បានផ្សព្វផ្សាយ ចលនាមាមីងបងប្អូនរស់នៅប្រកបការងាររកស៊ី និងអនុវត្តតាមច្បាប់ រួមដៃគ្នារក្សាការពារសន្តិសុខនិងសណ្តាប់ធ្នាប់តាមភូមិស្រុក” លោក Trí  មានប្រសាសន៍បែបនេះ។

ថ្នាក់ដឹកនាំឃុំ Nguyễn Phích តែងចាត់តាំងពីធីជួបជុំជារឿយៗដើម្បីក្តាប់គោលបំណងប្រាថ្នារបស់អ្នកមានប្រជាប្រិយក្នុងជនរួមជាតិ Khmer ដើម្បិរួមដៃគ្នាជំនួយឧបត្ថម្ភ និងបង្កលក្ខណៈសម្រាប់ពួកគាត់អភិវឌ្ឍន៍ល្អថែមទៀតនូវតួនាទីរបស់ខ្លួន។

ទន្ទឹមនិងនោះ ផ្នែកសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ថែមទាំងមានចាត់តាំងជួបជុំជារឿយៗដើម្បីក្តាប់គោលបំណងប្រាថ្នានិងមតិយោបល់ចូលរួមរបស់អ្នកមានប្រជាប្រិយទាំងឡាយចំពោះការអនុវត្តភារកិច្ចនយោបាយនៅភូមិភាគ។ ផ្តើមពីនោះ នឹងមានការជំនួយឧបត្ថម្ភទាន់ពេលវេលា និងដោះស្រាយរាល់ឧបស័គ្គចំពោះមុខ បង្កលក្ខណៈងាយស្រួលសម្រាប់អ្នកមានប្រជាប្រិយទាំងឡាយកាន់តែមានការពង្រីកថែមទៀតនូវតួនាទីជាអ្នកផ្សព្វផ្សាយ ចលនាបងប្អូនជនរួមជាតិ ដើម្បីរួមដៃគ្នាក សាងផែនមហាសាមគ្គីទូទាំងជនជាតិ រួមចំណែករក្សាការពារលំនឹងសន្តិសុខនយោបាយ និងសណ្តាប់ធ្នាប់សង្គម។

អ្នកស្រី Quách Kiều Mai នាយករងនៃមន្តីរជនជាតិនិងសាសនា បានឱ្យដឹង៖ “មន្ទីរបានធ្វើការផ្សព្វផ្សាយយ៉ាងច្រើនគម្រោងការចលនាបងប្អូនជនជាតិភាគតិច ដើម្បីអនុវត្តមានប្រសិទ្ធភាពរាល់បណ្តាប្រពៃណីស្នេហាជាតិ ជាពិសេសប្រពៃណីកសាងជនបទថ្មី និងកាត់បន្ថយក្រចីរភាព ព្រមទាំងពង្រីកសេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិចនៅភូមិភាគ។ មន្ទីរក៏បានយកចិត្តទុកដាក់ដល់ជីវភាពរស់នៅ និងបំណងប្រាថ្នារបស់អ្នកមានប្រជាប្រិយទាំងឡាយក្នុងជនរួមជាតិភាគតិច ពីព្រោះពួកគាត់សុទ្ធសឹងជា ប្រភពធនធានដ៏ចម្បងរបស់បក្សនិងរដ្ឋសម្រាប់ ការអនុវត្តផែនមហា សាមគ្គីទូទាំងជនជាតិ បង្កើតប្រភពកម្លាំងសម្រាប់បងប្អូនជនរួមជាតិកាត់បន្ថយក្រ ព្រមទាំងផ្សព្វផ្សាយគោលការណ៌នយោបាយរបស់បក្សនិងរដ្ឋឱ្យបានជ្រៅទូលាយបំផុត”៕

Lam Khánh

ថ្នាក់ដឹកនាំខេត្តអញ្ជើញសួរសុខទុក្ខ និងប្រសិទ្ធពរជនរួមជាតិ Khmer ឱកាសបុណ្យសែនដូនតា

ក្នុងឱកាសបុណ្យសែនដូនតា ឆ្នាំ២០២៦ របស់ជនរួមជាតិ Khmer គណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិ Việt Nam ខេត្ត Cà Mau បានចាត់តាំងគណៈប្រតិភូជាច្រើនក្រុម អញ្ជើញទៅសួរសុខទុក្ខ និងប្រសិទ្ធពរដល់បណ្តាអ្នកមុខអ្នកការសាសនា ព្រះសង្ឃ អ្នកមានកិត្យានុភាព និងមាមីងប្អូនជនរួមជាតិ Khmer នៅតាមបណ្តាភូមិភាគនានាក្នុងខេត្ត។

មានយ៉ាងច្រើនកម្មភាពសម្រាប់ឱកាសបុណ្យសែនដូនតា

គណៈកម្មាធិការប្រជាជនខេត្ត Cà Mau ទើបបានផ្សព្វផ្សាយផែនការចាត់តាំងបណ្ដាសកម្មភាពក្នុងឱកាសបុណ្យសែនដូនតារបស់បងប្អូនជនរួមជាតិ Khmer ឆ្នាំ ២០២៦ ដែលនឹងប្រព្រឹត្តឡើងក្នុងរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី ១០ ដល់ ១២ ខែតុលា (ត្រូវនឹងថ្ងៃទី ១៤, ១៥ រោច ខែភទ្របទ និង ១ កើតខែអស្សុជ)។

មហាសន្និបាតតំណាងសមាគមមិត្តភាព Việt Nam - Campuchia ខេត្ត Cà Mau អាណត្តិ ២០២៦-២០៣១៖

សមាគមមិត្តភាព Việt Nam - Campuchia ខេត្ត Cà Mau ទើបតែបានរៀបចំយ៉ាងមហោឡារិកនូវមហាសន្និបាតតំណាង អាណត្តិ ២០២៦-២០៣១ ដើម្បីបូកសរុប វាយតម្លៃគ្រប់ជ្រុងជ្រោយការងារកិច្ចការបរទេសប្រជាជនដំណាក់កាលកន្លង និងដាក់ចេញទិសដៅ ភារកិច្ចគន្លឹះសម្រាប់ដំណាក់កាលអភិវឌ្ឍន៍ថ្មី។

លើកកម្ពស់សមត្ថភាពឆ្លើយតបលើផ្ទៃសមុទ្រ

ចំពោះស្ថានភាពរដូវភ្លៀងព្យុះឈានចូលដំណាក់កាលកើនឡើងខ្លាំង ហានិភ័យគ្រោះថ្នាក់ និងឧបទ្ទវហេតុលើផ្ទៃសមុទ្រក៏កើនកើនឡើងណាស់ដែរ ម៉្លោះហើយកងកម្លាំងយោធាការពារព្រំដែនខេត្ត Cà Mau បានម្ចាស់ការលើកកម្ពស់សមត្ថភាពបញ្ជាប្រតិបត្តិការនាវា ទូក កប៉ាល់ និងដោះស្រាយសភាពការណ៍លើផ្ទៃសមុទ្រ សំដៅធានាសុវត្ថិភាពជូនកម្មាភិបាល យុទ្ធជន និងប្រជានេសាទ។

បង្កលក្ខណៈដើម្បីជនរួមជាតិ Khmer ទទួលបុណ្យសែនដូនតាដោយរីករាយ

បុណ្យភ្ជុំបិណ្ឌ សែនដូនតារបស់ជនរួមជាតិ Khmer ឆ្នាំ២០២៦ នឹងប្រព្រឹត្តទៅក្នុងរយៈពេល ៣ ថ្ងៃ (ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១២ ខែតុលា ត្រូវនឹងថ្ងៃទី ១-៣ រោច ខែភទ្របទ)។ ដើម្បីបង្កលក្ខណៈងាយស្រួលដើម្បីបងប្អូនជនរួមជាតិ Khmer ទទួលបុណ្យសែនដូនតាដោយរីករាយ ស្និទ្ធស្នាល សុវត្ថិភាព និងសំចៃ ប្រធានគណៈកម្មាធិការប្រជាជនខេត្ត បានណែនាំដល់បណ្តាមន្ទីរ ស្ថាប័ន អង្គការនយោបាយ-សង្គមថ្នាក់ខេត្ត និងគណៈកម្មាធិការប្រជាជនគ្រប់បណ្តាឃុំ សង្កាត់ ម្ចាស់ការអនុវត្តបណ្តាសកម្មភាពស្របតាមលក្ខណៈជាក់ស្តែង។

ក្តីរីករាយរបស់ប្រជាជន Khmer ដែលទទួលបានប័ណ្ណបើកបរ

អស់រយៈពេលជាច្រើនឆ្នាំកន្លង ដោយសារតែជំនាញខាងអាន និងសរសេរភាសា Việt Nam មានកម្រិត លោក Danh Hồng Cư (អាយុ ៤៦ ឆ្នាំ នៅភូមិ Thanh Sơn ឃុំ Vĩnh Mỹ) មិនហ៊ានចុះឈ្មោះប្រឡងយកប័ណ្ណបើកបរនោះទេ។ ហើយតម្រូវការដឹកជញ្ជូនរបស់គ្រួសារគាត់សម្រាប់ការងារ និងទំនិញគឺមានសារៈសំខាន់ខ្លាំងណាស់ ប៉ុន្តែឧបសគ្គភាសាបានបង្ខំឱ្យគាត់ពឹងផ្អែកលើតែម៉ូតូ ៥០ccតែមួយគ្រឿងជាប្រចាំ។ ថ្មីៗនេះ ក្តីរីករាយយ៉ាងខ្លាំងបានកើតឡើងនៅពេលដែលលោក Cư ជាមនុស្សម្នាក់ក្នុងចំណោមជនជាតិភាគតិចទាំង ៣០ នាក់ដែលបានប្រឡងជាប់ និងទទួលបានប័ណ្ណបើកបរម៉ូតូប្រភេទ A1។

ត្រៀមរួចរាល់សម្រាប់ឆ្នាំសិក្សាថ្មី

ថ្ងៃនេះ ទី៥ ខែកញ្ញា គ្រប់សាលាសាកលទូតាំងខេត្ត Cà Mau បានផ្តើមបើកបវេសនកាលព្រមគ្នាជាផ្លូវការ ចាប់ផ្តើមឱ្យឆ្នាំសិក្សាថ្មី ២០២៦-២០២៧។

ពណ៌សម្បុរវប្បធម៌បង្កើនភាពទាក់ទាញទេសចរណ៍

ចាប់ពីថ្ងៃទី ២៨ ខែសីហា ដល់ថ្ងៃទី ១ ខែកញ្ញា ខេត្ត Cà Mau នឹងធ្វើជាម្ចាស់ផ្ទះនៃទិវាបុណ្យបេតិកភណ្ឌវប្បធម៌ និងពិធីបុណ្យបាល់ឡុងហោះលើកដំបូង ក្រោមប្រធានបទ " ប្រមូលផ្តុំអត្តសញ្ញាណវប្បធម៌នៃចំណុចខាងត្បូងបំផុតរបស់ប្រទេសជាតិ"។

សកម្មអភិរក្សអក្សរខ្មែរនៅខេត្ត Cà Mau

អនុវត្តតាមគោលការណ៍របស់បក្ស និងរដ្ឋស្តីពីការអភិរក្ស និងលើកកម្ពស់អត្តសញ្ញាណវប្បធម៌ជាតិ ការងារបង្រៀន និងរៀនអក្សរ Khmer នៅខេត្ត Cà Mau តែងទទួលបានការយកចិត្តទុកដាក់ និងចង្អុលការយ៉ាងជិតស្និទ្ធពីសំណាក់គណបក្ស និងរដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ផងដែរ។

ជីវពលថ្មីនៃសិល្បៈប្រជាប្រិយ Khmer

ថ្មីៗនេះ សមាគមសិល្បៈប្រជាប្រិយខេត្ត Cà Mau បានចាត់តាំងជោគជ័យមហាសន្និបាតលើកទី១ អាណត្តិ ២០២៦-២០៣១ បើកចេញនូវក្តីសង្ឃឹមថ្មីក្នុង ការអភិរក្ស និងពង្រីកផ្សាយតម្លៃបេតិកភណ្ឌវប្បធម៌ប្រពៃណីរបស់ភូមិភាគ។ ក្នុងទិដ្ឋភាពវប្បធម៌ដ៏សម្បូរបែបនោះ សិល្បៈប្រជាប្រិយ Khmer តែងបញ្ជាក់ពីឋានៈជាផ្នែកដ៏សំខាន់ រួមចំណែកធ្វើឱ្យជីវភាពវប្បធម៌ស្មារតីរបស់ជនរួមជាតិ ក្នុងខេត្តកាន់តែសម្បូរបែប។