Chủ nhật, 11-10-26 02:48:27
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

ដើម្បីជនរួមជាតិបានទទួលឆ្នាំថ្មីដោយក្តីសប្បាយរីករាយ

Báo Cà Mau បន្ទាប់ពីរួមក្តីសប្បាយបុណ្យចូលឆ្នាំ Tết ជាមួយបងប្អូនជនជាតិ Kinh ជនរួមជាតិ Khmer ក៏ឈូឆររៀបចំទទួលបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ខ្លួនដែលប្រព្រឹត្តិឡើងក្នុងពាក់កណ្តាលខែមេសាជារៀងរាល់ឆ្នាំ។ ឆ្នាំនេះបុណ្យចូលឆា្នំត្រូវនឹងថ្ងៃទី១៤, ១៥ និង១៦ខែមេសា។

សមណៈកុដិវត្តតាមហ៊ីប (Tam Hiệp) ឃុំ Trần Hợi ស្រុក Trần Văn Thời កំពុងជិតបានសម្រេចដើម្បីដាក់ឱ្យប្រើប្រាស់ជាផ្លូវការទាន់រដូវបុណ្យចូលឆ្នាំថ្មីប្រពៃណី Khmer ២០២៥។

បណ្តាថ្ងៃជិតឈានដល់ថ្ងៃចូលឆ្នាំ ប្រសិនបើយើងរាល់គ្នាបានទៅតំបន់ភូមិស្រុក Khmer រស់នៅ និងអាចងាយជួបប្រទះនៅបរិយាកាសសប្បាយអូរអររបស់បងប្អូន Khmer ត្រៀមទទួលឆ្នាំថ្មី ជាពិសេសនៅតាមវត្តអារាម និងបានឃើញមាមីងបងប្អូន Khmer នំគ្នាបោសសំអាតអនាម័យបរិវេណវត្តយ៉ាងរៀបរយសម្រាប់ទទួលទេវតាឆ្នាំថ្មី។

ប៉ុន្មានឆ្នាំកន្លងមកនេះ បក្សនិងរដ្ឋបានចេញនូវគោលនយោបាយអាទិភាពជាច្រើនសម្រាប់វិនិយោគឧបត្ថម្ភអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមតំបន់ជនរួមជាតិ Khmer។ ជាពិសេសកម្មវិធីលុបបំបាត់ផ្ទះបណ្តោះអាសន្ន និងផ្ទះទ្រុឌទ្រោម។ ដោយសារបែបនេះហើយ ទើបជីវភាពសេដ្ឋកិច្ចរបស់បងប្អូន Khmer កាន់តែមានការលើកកម្ពស់ពីមួយថ្ងៃទៅមួយថ្ងៃ ទិដ្ឋភាពតំបន់ជនរួមជាតិក៏កាន់តែមានសម្រស់ គ្រួសារក្រក៏ត្រូវបានបន្ថយចុះគួរឱ្យកត់សម្គាល់។

ឆ្នាំនេះ គ្រួសារលោក Hữu Thành Phúc បានទទួលបុណ្យចូលឆ្នាំថ្មីប្រកបដោយភាពកក់ក្តៅក្នុងគេហដ្ឋានថ្មីរបស់ខ្លួន។

មិនអាចលាក់នូវក្តីសប្បាយមុនថថ្ងៃជិតដល់បុណ្យចូលឆ្នាំបាន លោក Huỳnh Mác ប្រធានគណៈកម្មការវត្តតាមហ៊ីប (Tam Hiệp) ឃុំ Trần Hợi ស្រុក Trần Văn Thời មានប្រសាសន៍៖  “អាស្រ័យទទួលបានការយកចិត្តទុកដាក់ឧបត្ថម្ភរបស់បក្សនិងរដ្ឋ ទើបជីវភាពបងប្អូនជនរួមជាតិ Khmer ទាំងឡាយនិយាយរួម មាមីងពុទ្ធបរិស័ទ Khmer ចំណុះវត្តតាមហ៊ីប (Tam Hiệp) និយាយដោយឡែក មានការផ្លាស់ប្តូរយ៉ាងសកម្ម។ មាមីងប្អូនរស់នៅសាមគ្គី ជួយគ្នាទៅវិញទៅមកដើម្បីរួមគ្នាឈានឡើង។  ទន្ទឹមជាមួយការជំនួយឧបត្ថម្ភកែជួសជុលព្រះវិហារបេតិកភណ្ឌរបស់វត្តដោយសរុបទឹកប្រាក់ចំនួន៨០០លានដុង រដ្ឋថែមទាំងបានឧបត្ថម្ភទឹកប្រាក់បន្ថែមចំនួន៧០០ទៀតសម្រាប់កសាងកុដិ។ បច្ចុប្បន្នកំពុងជិតបានសម្រេចដែរហើយដើម្បីដាក់ឱ្យប្រើប្រាស់ទាន់ឱកាសបុណ្យចូលឆ្នាំថ្មី២០២៥នេះឯង។ នេះជាក្តីសប្បាយដ៏មហាធំធេងបំផុតសម្រាប់មាមីងពុទ្ធបរិស័ទចំណុះវត្តតាមហ៊ីប (Tam Hiệp) ទាំងមូលផងដែរ”។

ផ្តើមពីការយកចិត្តទុកដាក់របស់បក្សនិងរដ្ឋ តំបន់ជនរួមជាតិនាពេលបច្ចុប្បន្នក៏មានការផ្លាស់ប្តូរយ៉ាងសកម្ម ផ្លូវថ្នល់ក៏ធំទូលាយ បង្កលក្ខណៈងាយស្រួលសម្រាប់បងប្អូនប្ករជាជនធ្វើដមណោះរទៅមក ជាពិសេសក្នុងឱកាសបុណ្យចូលឆ្នាំតែម្តង។

ដោយឡែកចំពោះគ្រួសារលោក Hữu Thành Phúc នៅភូមិ Đường Đào ឃុំ Hồ Thị Kỷ ស្រុក Thới Bình វិញ ឆ្នាំនេះក្តីសប្បាយកាន់តែកើនទ្វេដងខណៈពេលបានបានទទួលបុណ្យចូលឆ្នាំថ្មីក្នុងគេហដ្ឋាថ្មីដែលរដ្ឋទើបជំនួយឧបត្ថម្ភសាងសង់តាមកម្មវិធីលុបបំបាត់ផ្ទះបណ្តោះអាសន្ន និងផ្ទះទ្រុឌទ្រោម។

បណ្តាវត្តអារាម Khmer ក្នុងខេត្តក៏ត្រូវបានធ្វើការបោសសំអាតអនាម័យ និងលាបថ្នាំព័ណ៌រាល់សំណង់នៃស្ថាបត្យកម្មទាំងឡាយដើម្បីទទួលអំណរបុណ្យចូលឆ្នាំថ្មី។

លោក Phúc ចែករំលែក៖ “ឆ្នាំនេះ ប្តីប្រពន្ធខ្ញុំពិតជាមានការសប្បាយនិងរំណភើបខ្លាំងណាស់ពេលដែលបានទទួលឆ្នាំថ្មីក្នុងផ្ទះថ្មី។ ខ្ញុំសូមផ្ញើការអរគុណយ៉ាងជ្រាលជ្រៅចំពោះបក្សនិងរដ្ឋ ព្រមទាំងរដ្ឋអំណាចភូមិភាគផងដែរដែលបានជំនួយឧបត្ថម្ភគ្រួសារខ្ញុំមានផ្ទះថ្មីដ៏ធំទូលាយបែបនេះ។ គ្រួសារខ្ញុំសូមសន្យាថានឹងបន្តខិតខំរកស៊ី ពលកម្មផលិតដើម្បីឆ្លងកាត់ការលំបាក ឈានឡើងលំនឹងជីវភាព”៕

 

Danh Điệp

ថ្នាក់ដឹកនាំខេត្តអញ្ជើញសួរសុខទុក្ខ និងប្រសិទ្ធពរជនរួមជាតិ Khmer ឱកាសបុណ្យសែនដូនតា

ក្នុងឱកាសបុណ្យសែនដូនតា ឆ្នាំ២០២៦ របស់ជនរួមជាតិ Khmer គណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិ Việt Nam ខេត្ត Cà Mau បានចាត់តាំងគណៈប្រតិភូជាច្រើនក្រុម អញ្ជើញទៅសួរសុខទុក្ខ និងប្រសិទ្ធពរដល់បណ្តាអ្នកមុខអ្នកការសាសនា ព្រះសង្ឃ អ្នកមានកិត្យានុភាព និងមាមីងប្អូនជនរួមជាតិ Khmer នៅតាមបណ្តាភូមិភាគនានាក្នុងខេត្ត។

មានយ៉ាងច្រើនកម្មភាពសម្រាប់ឱកាសបុណ្យសែនដូនតា

គណៈកម្មាធិការប្រជាជនខេត្ត Cà Mau ទើបបានផ្សព្វផ្សាយផែនការចាត់តាំងបណ្ដាសកម្មភាពក្នុងឱកាសបុណ្យសែនដូនតារបស់បងប្អូនជនរួមជាតិ Khmer ឆ្នាំ ២០២៦ ដែលនឹងប្រព្រឹត្តឡើងក្នុងរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី ១០ ដល់ ១២ ខែតុលា (ត្រូវនឹងថ្ងៃទី ១៤, ១៥ រោច ខែភទ្របទ និង ១ កើតខែអស្សុជ)។

មហាសន្និបាតតំណាងសមាគមមិត្តភាព Việt Nam - Campuchia ខេត្ត Cà Mau អាណត្តិ ២០២៦-២០៣១៖

សមាគមមិត្តភាព Việt Nam - Campuchia ខេត្ត Cà Mau ទើបតែបានរៀបចំយ៉ាងមហោឡារិកនូវមហាសន្និបាតតំណាង អាណត្តិ ២០២៦-២០៣១ ដើម្បីបូកសរុប វាយតម្លៃគ្រប់ជ្រុងជ្រោយការងារកិច្ចការបរទេសប្រជាជនដំណាក់កាលកន្លង និងដាក់ចេញទិសដៅ ភារកិច្ចគន្លឹះសម្រាប់ដំណាក់កាលអភិវឌ្ឍន៍ថ្មី។

លើកកម្ពស់សមត្ថភាពឆ្លើយតបលើផ្ទៃសមុទ្រ

ចំពោះស្ថានភាពរដូវភ្លៀងព្យុះឈានចូលដំណាក់កាលកើនឡើងខ្លាំង ហានិភ័យគ្រោះថ្នាក់ និងឧបទ្ទវហេតុលើផ្ទៃសមុទ្រក៏កើនកើនឡើងណាស់ដែរ ម៉្លោះហើយកងកម្លាំងយោធាការពារព្រំដែនខេត្ត Cà Mau បានម្ចាស់ការលើកកម្ពស់សមត្ថភាពបញ្ជាប្រតិបត្តិការនាវា ទូក កប៉ាល់ និងដោះស្រាយសភាពការណ៍លើផ្ទៃសមុទ្រ សំដៅធានាសុវត្ថិភាពជូនកម្មាភិបាល យុទ្ធជន និងប្រជានេសាទ។

បង្កលក្ខណៈដើម្បីជនរួមជាតិ Khmer ទទួលបុណ្យសែនដូនតាដោយរីករាយ

បុណ្យភ្ជុំបិណ្ឌ សែនដូនតារបស់ជនរួមជាតិ Khmer ឆ្នាំ២០២៦ នឹងប្រព្រឹត្តទៅក្នុងរយៈពេល ៣ ថ្ងៃ (ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១២ ខែតុលា ត្រូវនឹងថ្ងៃទី ១-៣ រោច ខែភទ្របទ)។ ដើម្បីបង្កលក្ខណៈងាយស្រួលដើម្បីបងប្អូនជនរួមជាតិ Khmer ទទួលបុណ្យសែនដូនតាដោយរីករាយ ស្និទ្ធស្នាល សុវត្ថិភាព និងសំចៃ ប្រធានគណៈកម្មាធិការប្រជាជនខេត្ត បានណែនាំដល់បណ្តាមន្ទីរ ស្ថាប័ន អង្គការនយោបាយ-សង្គមថ្នាក់ខេត្ត និងគណៈកម្មាធិការប្រជាជនគ្រប់បណ្តាឃុំ សង្កាត់ ម្ចាស់ការអនុវត្តបណ្តាសកម្មភាពស្របតាមលក្ខណៈជាក់ស្តែង។

ក្តីរីករាយរបស់ប្រជាជន Khmer ដែលទទួលបានប័ណ្ណបើកបរ

អស់រយៈពេលជាច្រើនឆ្នាំកន្លង ដោយសារតែជំនាញខាងអាន និងសរសេរភាសា Việt Nam មានកម្រិត លោក Danh Hồng Cư (អាយុ ៤៦ ឆ្នាំ នៅភូមិ Thanh Sơn ឃុំ Vĩnh Mỹ) មិនហ៊ានចុះឈ្មោះប្រឡងយកប័ណ្ណបើកបរនោះទេ។ ហើយតម្រូវការដឹកជញ្ជូនរបស់គ្រួសារគាត់សម្រាប់ការងារ និងទំនិញគឺមានសារៈសំខាន់ខ្លាំងណាស់ ប៉ុន្តែឧបសគ្គភាសាបានបង្ខំឱ្យគាត់ពឹងផ្អែកលើតែម៉ូតូ ៥០ccតែមួយគ្រឿងជាប្រចាំ។ ថ្មីៗនេះ ក្តីរីករាយយ៉ាងខ្លាំងបានកើតឡើងនៅពេលដែលលោក Cư ជាមនុស្សម្នាក់ក្នុងចំណោមជនជាតិភាគតិចទាំង ៣០ នាក់ដែលបានប្រឡងជាប់ និងទទួលបានប័ណ្ណបើកបរម៉ូតូប្រភេទ A1។

ត្រៀមរួចរាល់សម្រាប់ឆ្នាំសិក្សាថ្មី

ថ្ងៃនេះ ទី៥ ខែកញ្ញា គ្រប់សាលាសាកលទូតាំងខេត្ត Cà Mau បានផ្តើមបើកបវេសនកាលព្រមគ្នាជាផ្លូវការ ចាប់ផ្តើមឱ្យឆ្នាំសិក្សាថ្មី ២០២៦-២០២៧។

ពណ៌សម្បុរវប្បធម៌បង្កើនភាពទាក់ទាញទេសចរណ៍

ចាប់ពីថ្ងៃទី ២៨ ខែសីហា ដល់ថ្ងៃទី ១ ខែកញ្ញា ខេត្ត Cà Mau នឹងធ្វើជាម្ចាស់ផ្ទះនៃទិវាបុណ្យបេតិកភណ្ឌវប្បធម៌ និងពិធីបុណ្យបាល់ឡុងហោះលើកដំបូង ក្រោមប្រធានបទ " ប្រមូលផ្តុំអត្តសញ្ញាណវប្បធម៌នៃចំណុចខាងត្បូងបំផុតរបស់ប្រទេសជាតិ"។

សកម្មអភិរក្សអក្សរខ្មែរនៅខេត្ត Cà Mau

អនុវត្តតាមគោលការណ៍របស់បក្ស និងរដ្ឋស្តីពីការអភិរក្ស និងលើកកម្ពស់អត្តសញ្ញាណវប្បធម៌ជាតិ ការងារបង្រៀន និងរៀនអក្សរ Khmer នៅខេត្ត Cà Mau តែងទទួលបានការយកចិត្តទុកដាក់ និងចង្អុលការយ៉ាងជិតស្និទ្ធពីសំណាក់គណបក្ស និងរដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ផងដែរ។

ជីវពលថ្មីនៃសិល្បៈប្រជាប្រិយ Khmer

ថ្មីៗនេះ សមាគមសិល្បៈប្រជាប្រិយខេត្ត Cà Mau បានចាត់តាំងជោគជ័យមហាសន្និបាតលើកទី១ អាណត្តិ ២០២៦-២០៣១ បើកចេញនូវក្តីសង្ឃឹមថ្មីក្នុង ការអភិរក្ស និងពង្រីកផ្សាយតម្លៃបេតិកភណ្ឌវប្បធម៌ប្រពៃណីរបស់ភូមិភាគ។ ក្នុងទិដ្ឋភាពវប្បធម៌ដ៏សម្បូរបែបនោះ សិល្បៈប្រជាប្រិយ Khmer តែងបញ្ជាក់ពីឋានៈជាផ្នែកដ៏សំខាន់ រួមចំណែកធ្វើឱ្យជីវភាពវប្បធម៌ស្មារតីរបស់ជនរួមជាតិ ក្នុងខេត្តកាន់តែសម្បូរបែប។