Chủ nhật, 11-10-26 02:48:27
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

បង្កគ្រប់លក្ខណៈដើម្បីជនរួមជាតិទទួលបុណ្យចូលឆ្នាំថ្មី

Báo Cà Mau ជារៀងរាល់ឆ្នាំឱ្យតែដល់ពាក់កណ្តាលខែមេសា បងប្អូនជនរួមជាតិ Khmer Nam Bộ និយាយរួម ខេត្ត Cà Mau និយាយដោយឡែកនាំគ្នារៀបចំទទួលបុណ្យចូលកឆ្នាំថ្មីប្រពៃណីជាតិ នេះគឺជាបុណ្យមួយដ៏ធំបំផុតក្នុងឆ្នាំរបស់ Khmer។

 

 អ្នកស្រី Nguyễn Hồng Thắm (ទី៤គិតពីស្តាំ) អនុប្រធានគណៈឃោសនាអប់រំនិងប្រជាចលនានៃគណៈកម្មាធិការបក្សខេត្តប្រសិទ្ធពរបុណ្យចូលឆ្នាំថ្មីដល់បុគ្គលិក​និយោជិតខ្មែរដែលកំពុងបម្រើការងារនៅស្ថាប័នកាសែត Cà Mau។

បងប្អូនជនរួមជាតិ Khmer នៅ Cà Mau រីករាយទទួលបុណ្យចូលឆ្នាំថ្មី។ រូបថតកាលពីឆ្នាំ២០២៤នៅវត្តសិរីមង្គលជ្រុងខ្មែរ (Rạch Giồng)។

Cà Mau ជាខេត្តមួយដែលមានជនរួមជាតិ Khmer រស់នៅច្រើនកុះករ ប្រមូលផ្តុំនៅតាមបណ្តាស្រុកមួយចំនួនដូចជា៖ Trần Văn Thời, U Minh, Thới Bình, Đầm Dơi និងក្រុង Cà Mau។ ដើម្បីគិតគូរឱ្យបងប្អូនជនរួមជាតិ Khmer ទទួលបុណ្យចូលឆ្នាំប្រកបដោយអត្ថន័យ គណៈកម្មាធិការប្រជាជនខេត្តទើបមានសារាចរណ៍ណែនាំដល់គ្រប់ក្រសួងស្ថាប័ន អង្គភាពថ្នាក់ខេត្ត និងក្រុង Cà Mau យោងតាមភ្នាក់ងារ និងភារកិច្ចរបស់ខ្លួនដែលបានប្រគល់ជូន បង្កើនការយកចិត្តទុកដាក់ និងបង្កលក្ខណៈងាយស្រួលសម្រាប់បងប្អូន Khmer បានទទួលបុណ្យចួលឆ្នាំប្រកបដោយភាពសប្បាយរីករាយ និងកក់ក្តៅជាទីបំផុត ព្រមទាំងចូលរួមអភិរក្ស និងពង្រីកនូវអត្តសញ្ញាណវប្បធម៌ប្រពៃណីដ៏ល្អផូរផង់។ យោងតាមនោះ ក៏យកចិត្តទុកដាក់ខាងជីវភាពស្មារតីនិងអនុវត្តល្អនូវបណ្តាគោលនយយោបាយចំពោះជនរួមជាតិ Khmer ចាត់តាំងក្រុមអញ្ជើញទៅសួរសុខទុក្ខនិងប្រសិទ្ធពរឆ្នាំថ្មីទៀតផង។

ទន្ទឹមនិងការគិតគូរបុណ្យចូលឆ្នាំ ប៉ុន្មានឆ្នាំកន្លងមកនេះ បក្សនិងរដ្ឋយើងតែងមានយ៉ាងច្រើនគោលនយោបាយឧបត្ថម្ភសាងសង់ផ្ទះស្នាក់នៅ ដីធារ ដីផលិត និងទឹកស្អាតសម្រាប់ប្រើប្រាស់។ល។ រួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមតំបន់ជនរួមជាតិ។

ឱកាសបុណ្យចូលឆ្នាំថ្មីរបស់ជនរួមជាតិ Khmer ជារៀងរាល់ឆ្នាំ បក្សនិងរដ្ឋតែងមានចាត់តាំងក្រុមដើម្បីអញ្ជើញទៅសួរសុខទុក្ខនិងជូនអំណោយឆ្នាំថ្មី ដើម្បីសម្តែងនូវការយកចិត្តទុកដាក់របស់បក្សនិងរដ្ឋមានចំពោះបងប្អូនជនរួមជាតិ។ រូបថតឆ្នាំ២០២៤។

យោងតាមអ្នកស្រី Quách Kiều Mai នាយករងនៃមន្ទីរជនជាតិនិងសាសនាខេត្ត៖ ខេត្តតែងបញ្ជាក់ច្បាស់ការយកចិត្តទុកដាក់ទាំងស្មារតីនិងសម្ភារៈរបស់បងប្អូនជនរួមជាតិភាគតិចនិយាយរួមគឺជាភារកិច្ចដ៏ចម្បង។ ដូច្នេះហើយ ផ្តើមពីបណ្តាប្រភពនៃការជំនួយឧបត្ថម្ភ ស្ថានភាពសេដ្ឋកិច្ច-សង្គមតំ បន់ជនរួមជាតិមានការផ្លាស់ប្តូរយ៉ាងសកម្ម ទទួលបានលទ្ធផលសំខាន់ៗលើគ្រប់វិស័យ។ ឆ្លងតាមនោះក៏លេចធ្លោយឭាងច្រើនគំរូឆ្នើមក្នុងជនរួមជាតិ រួមចំណែកកសាងប្រទេសជាតិ មាតុភូមិមួយថ្ងៃកាន់តែសម្បូររុងរឿង។

សម្តែងពីការយកចិត្តទុកដាក់យ៉ាងជ្រាលជ្រៅរបស់បក្សនិងរដ្ឋចំពោះបងប្អូនជនរួមជាតិ ឱកាសបុណ្យចូលឆ្នាំថ្មី២០២៥នេះ ខេត្ត Cà Mau ក៏បានបង្កើតក្រុមតំណាងឱ្យថ្នាក់ដឹកនាំនៃគណៈកម្មាធិការបក្ស ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិ Việt Nam ខេត្ត ព្រមទាំងគ្រប់បណ្តាក្រសួងស្ថាប័នថ្នាក់ខេត្ត និងរដ្ឋអំណាចភូមិភាគ អញ្ជើញទៅសាកសួរសុខទុក្ខ ប្រសិទ្ធពរ ប្រគេននិងជូនអំណោយតាមបណ្តាវត្ត សាលាទាន និងសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្តរួមទាំងបណ្តាអង្គការចាត់តាំងសង្គមនិងឯកជន ព្រមទាំងគ្រួសារគោលនយោបាយឆ្នើមក្នុងជនរួមជាតិ Khmer លើភូមិសាស្ត្រខេត្ត ចាត់តាំង ពីធីជួបជុំអំណរឆ្នាំថ្មីជូនជិត២០០ប្រតិភូតំណាងក្នុងជនរួមជាតិភាគតិច។ ទន្ទឹមនិងនោះផងដែរ ក៏បញ្ជាណែនាំឱ្យក្រុមសិល្បៈ Khmer កសាងកម្មវិធីសិល្បៈសម្រាប់បម្រើក្នុងពិធីជួបជុំអំណរបុណ្យចូលឆ្នាំថ្មី២០២៥ និងចាត់តាំងតៅសម្តែងបម្រើមាមីងបងប្អូននៅតាមបណ្តាវត្តនិងសាលាទានទៀតផង។

បុណ្យចូលឆ្នាំថ្មីក៏ជាឱកាសសម្រាប់កូនចៅសម្តែងនូវការគោរពដឹងគុណចំុះពោះដូនតាផងដែរ។ (រូបថត៖ ពិធីបង្សុកូលឧទ្ទិសភាគផកជូនបុព្វការីជនក្នុងការឆ្នាំឆ្នាំថ្មី)។ រូបថតឆ្នាំ២០២៤។

បុណ្យចូលឆ្នាំថ្មីប្រពៃណី Khmer ក៏ជាឱកាសសម្រាប់បង្កើនចំណងសាមគ្គីភាពរបស់បណ្តាជនជាតិជាបងប្អូន អ្នកភូមិផងរបងជាមួយ និងស្មារតីសមាគ្គី សហគម។ ទន្ទឹមនិងនោះ បុណ្យចូលឆ្នាំថ្មី ថែមទាំងជាឱកាសសម្រាប់បងប្អូន Khmer ផ្ញើនូវក្តីសង្ឃឹមអំពីភាពសុខសាន្ត សុភមង្គល រួមទាំងស្មរតីឆ្ពោះទៅកាន់ប្រភពដើម កូនចៅតបស្នងគុណបុព្វការីជនក្នុងឱកាសឆ្នាំថ្មី៕

 

Chanh Đa

ថ្នាក់ដឹកនាំខេត្តអញ្ជើញសួរសុខទុក្ខ និងប្រសិទ្ធពរជនរួមជាតិ Khmer ឱកាសបុណ្យសែនដូនតា

ក្នុងឱកាសបុណ្យសែនដូនតា ឆ្នាំ២០២៦ របស់ជនរួមជាតិ Khmer គណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិ Việt Nam ខេត្ត Cà Mau បានចាត់តាំងគណៈប្រតិភូជាច្រើនក្រុម អញ្ជើញទៅសួរសុខទុក្ខ និងប្រសិទ្ធពរដល់បណ្តាអ្នកមុខអ្នកការសាសនា ព្រះសង្ឃ អ្នកមានកិត្យានុភាព និងមាមីងប្អូនជនរួមជាតិ Khmer នៅតាមបណ្តាភូមិភាគនានាក្នុងខេត្ត។

មានយ៉ាងច្រើនកម្មភាពសម្រាប់ឱកាសបុណ្យសែនដូនតា

គណៈកម្មាធិការប្រជាជនខេត្ត Cà Mau ទើបបានផ្សព្វផ្សាយផែនការចាត់តាំងបណ្ដាសកម្មភាពក្នុងឱកាសបុណ្យសែនដូនតារបស់បងប្អូនជនរួមជាតិ Khmer ឆ្នាំ ២០២៦ ដែលនឹងប្រព្រឹត្តឡើងក្នុងរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី ១០ ដល់ ១២ ខែតុលា (ត្រូវនឹងថ្ងៃទី ១៤, ១៥ រោច ខែភទ្របទ និង ១ កើតខែអស្សុជ)។

មហាសន្និបាតតំណាងសមាគមមិត្តភាព Việt Nam - Campuchia ខេត្ត Cà Mau អាណត្តិ ២០២៦-២០៣១៖

សមាគមមិត្តភាព Việt Nam - Campuchia ខេត្ត Cà Mau ទើបតែបានរៀបចំយ៉ាងមហោឡារិកនូវមហាសន្និបាតតំណាង អាណត្តិ ២០២៦-២០៣១ ដើម្បីបូកសរុប វាយតម្លៃគ្រប់ជ្រុងជ្រោយការងារកិច្ចការបរទេសប្រជាជនដំណាក់កាលកន្លង និងដាក់ចេញទិសដៅ ភារកិច្ចគន្លឹះសម្រាប់ដំណាក់កាលអភិវឌ្ឍន៍ថ្មី។

លើកកម្ពស់សមត្ថភាពឆ្លើយតបលើផ្ទៃសមុទ្រ

ចំពោះស្ថានភាពរដូវភ្លៀងព្យុះឈានចូលដំណាក់កាលកើនឡើងខ្លាំង ហានិភ័យគ្រោះថ្នាក់ និងឧបទ្ទវហេតុលើផ្ទៃសមុទ្រក៏កើនកើនឡើងណាស់ដែរ ម៉្លោះហើយកងកម្លាំងយោធាការពារព្រំដែនខេត្ត Cà Mau បានម្ចាស់ការលើកកម្ពស់សមត្ថភាពបញ្ជាប្រតិបត្តិការនាវា ទូក កប៉ាល់ និងដោះស្រាយសភាពការណ៍លើផ្ទៃសមុទ្រ សំដៅធានាសុវត្ថិភាពជូនកម្មាភិបាល យុទ្ធជន និងប្រជានេសាទ។

បង្កលក្ខណៈដើម្បីជនរួមជាតិ Khmer ទទួលបុណ្យសែនដូនតាដោយរីករាយ

បុណ្យភ្ជុំបិណ្ឌ សែនដូនតារបស់ជនរួមជាតិ Khmer ឆ្នាំ២០២៦ នឹងប្រព្រឹត្តទៅក្នុងរយៈពេល ៣ ថ្ងៃ (ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១២ ខែតុលា ត្រូវនឹងថ្ងៃទី ១-៣ រោច ខែភទ្របទ)។ ដើម្បីបង្កលក្ខណៈងាយស្រួលដើម្បីបងប្អូនជនរួមជាតិ Khmer ទទួលបុណ្យសែនដូនតាដោយរីករាយ ស្និទ្ធស្នាល សុវត្ថិភាព និងសំចៃ ប្រធានគណៈកម្មាធិការប្រជាជនខេត្ត បានណែនាំដល់បណ្តាមន្ទីរ ស្ថាប័ន អង្គការនយោបាយ-សង្គមថ្នាក់ខេត្ត និងគណៈកម្មាធិការប្រជាជនគ្រប់បណ្តាឃុំ សង្កាត់ ម្ចាស់ការអនុវត្តបណ្តាសកម្មភាពស្របតាមលក្ខណៈជាក់ស្តែង។

ក្តីរីករាយរបស់ប្រជាជន Khmer ដែលទទួលបានប័ណ្ណបើកបរ

អស់រយៈពេលជាច្រើនឆ្នាំកន្លង ដោយសារតែជំនាញខាងអាន និងសរសេរភាសា Việt Nam មានកម្រិត លោក Danh Hồng Cư (អាយុ ៤៦ ឆ្នាំ នៅភូមិ Thanh Sơn ឃុំ Vĩnh Mỹ) មិនហ៊ានចុះឈ្មោះប្រឡងយកប័ណ្ណបើកបរនោះទេ។ ហើយតម្រូវការដឹកជញ្ជូនរបស់គ្រួសារគាត់សម្រាប់ការងារ និងទំនិញគឺមានសារៈសំខាន់ខ្លាំងណាស់ ប៉ុន្តែឧបសគ្គភាសាបានបង្ខំឱ្យគាត់ពឹងផ្អែកលើតែម៉ូតូ ៥០ccតែមួយគ្រឿងជាប្រចាំ។ ថ្មីៗនេះ ក្តីរីករាយយ៉ាងខ្លាំងបានកើតឡើងនៅពេលដែលលោក Cư ជាមនុស្សម្នាក់ក្នុងចំណោមជនជាតិភាគតិចទាំង ៣០ នាក់ដែលបានប្រឡងជាប់ និងទទួលបានប័ណ្ណបើកបរម៉ូតូប្រភេទ A1។

ត្រៀមរួចរាល់សម្រាប់ឆ្នាំសិក្សាថ្មី

ថ្ងៃនេះ ទី៥ ខែកញ្ញា គ្រប់សាលាសាកលទូតាំងខេត្ត Cà Mau បានផ្តើមបើកបវេសនកាលព្រមគ្នាជាផ្លូវការ ចាប់ផ្តើមឱ្យឆ្នាំសិក្សាថ្មី ២០២៦-២០២៧។

ពណ៌សម្បុរវប្បធម៌បង្កើនភាពទាក់ទាញទេសចរណ៍

ចាប់ពីថ្ងៃទី ២៨ ខែសីហា ដល់ថ្ងៃទី ១ ខែកញ្ញា ខេត្ត Cà Mau នឹងធ្វើជាម្ចាស់ផ្ទះនៃទិវាបុណ្យបេតិកភណ្ឌវប្បធម៌ និងពិធីបុណ្យបាល់ឡុងហោះលើកដំបូង ក្រោមប្រធានបទ " ប្រមូលផ្តុំអត្តសញ្ញាណវប្បធម៌នៃចំណុចខាងត្បូងបំផុតរបស់ប្រទេសជាតិ"។

សកម្មអភិរក្សអក្សរខ្មែរនៅខេត្ត Cà Mau

អនុវត្តតាមគោលការណ៍របស់បក្ស និងរដ្ឋស្តីពីការអភិរក្ស និងលើកកម្ពស់អត្តសញ្ញាណវប្បធម៌ជាតិ ការងារបង្រៀន និងរៀនអក្សរ Khmer នៅខេត្ត Cà Mau តែងទទួលបានការយកចិត្តទុកដាក់ និងចង្អុលការយ៉ាងជិតស្និទ្ធពីសំណាក់គណបក្ស និងរដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ផងដែរ។

ជីវពលថ្មីនៃសិល្បៈប្រជាប្រិយ Khmer

ថ្មីៗនេះ សមាគមសិល្បៈប្រជាប្រិយខេត្ត Cà Mau បានចាត់តាំងជោគជ័យមហាសន្និបាតលើកទី១ អាណត្តិ ២០២៦-២០៣១ បើកចេញនូវក្តីសង្ឃឹមថ្មីក្នុង ការអភិរក្ស និងពង្រីកផ្សាយតម្លៃបេតិកភណ្ឌវប្បធម៌ប្រពៃណីរបស់ភូមិភាគ។ ក្នុងទិដ្ឋភាពវប្បធម៌ដ៏សម្បូរបែបនោះ សិល្បៈប្រជាប្រិយ Khmer តែងបញ្ជាក់ពីឋានៈជាផ្នែកដ៏សំខាន់ រួមចំណែកធ្វើឱ្យជីវភាពវប្បធម៌ស្មារតីរបស់ជនរួមជាតិ ក្នុងខេត្តកាន់តែសម្បូរបែប។