Chủ nhật, 11-10-26 02:48:26
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

ពិធីជួបជុំអំបុណ្យចូលឆ្នាំថ្មី ឆ្នាំ២០២៥

Báo Cà Mau កាលពីព្រឹកថ្ងៃទី ១២មេសា គណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន និងគណៈកម្មាធិការរណសិរ្សមាតុភូមិ Việt Nam ខេត្តបានរៀបចំពិធីជួបជុំអំណរបុណ្យចូលឆ្នាំថ្មីប្រពៃណី Khmer ឆ្នាំម្យ៉ាញ់ សប្តស័ក ព.ស.២៥៦៨ គ.ស.២០២៥។

ពិធីជួបជុំបានប្រព្រឹត្តិឡើងក្នុងបរិយាកាសសប្បាយរីករាយ និងកក់ក្តៅនៅវត្តមុនីវង្សា បុប្ផារាម (សង្កាត់១ ក្រុង Cà Mau)។

អញ្ជើញចូលរួមមានលោក Nguyễn Minh Luân  សមាជិកគណៈអចិន្ត្រៃយ៍បក្សខេត្ត អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត និង  លោក Nguyễn Phương Đông សមាជិកអចិន្ត្រៃយ៍ក្រុមប្រឹក្សាប្រជាជនខេត្ត ប្រធានគណៈកម្មាធិការវប្បធម៌-សង្គមនៃក្រុមប្រឹក្សាប្រជាជនខេត្ត  លោក Huỳnh Ngọc Sang   អនុប្រ ធានគណៈកម្មាធិការរណសិរ្សមាតុភូមិ Việt Nam ខេត្ត ព្រមទាំងលោកស្រី Nguyễn Thu Tư  ប្រធានមន្ទីរជនជាតិនិងសាសនា រួមជាមួយនិងបណ្តាប្រតិភូតំ ណាងនៃថ្នាក់ដឹកនាំគ្រប់ស្ថាប័នគណៈផ្នែក កម្មាភិមន្តី្ររដ្ឋការទទួលបន្ទុកការងារជនជាតិ ព្រមតាំងបុគ្គលិកនិយោជិត យុទ្ធជនកងកម្លាំងប្រដាប់អាវុធ កម្មាភិបាលចូលនិវត្តន៍ គ្រួសារគោលនយោបាយជាដើម។

មុននឹងចាប់ផ្តើមពិធី អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត លោក Nguyễn Minh Luân រួមជាមួយព្រះតេជគុណ ព្រះឧបជ្ឈាយ៍ Thạch Hà ប្រធានគណៈសង្ឃាភិបាលសមាគមពុទ្ធសាសនា Việt Nam ខេត្ត Cà Mau។ ប្រធានសមាគមព្រះសង្ឃសាមគ្គីសស្នេហាជាតិខេត្ត ព្រមទាំងកម្មាភិបាលគ្រប់បណ្តាស្ថាប័ន គណៈផ្នែក និមន្តនិងអញ្ជើញអុជធូបនិងថ្វាយផ្កា គោរពបូជាព្រះ ។

ក្នុងបរិយាកាសសប្បាយរីករាយ រំភើប កក់ក្តៅ និងស្និទស្នាលបំផុតនោះ ព្រះឧបជ្ឈាយ៍ Thạch Hàប្រធានសង្ឃាភិបាលសមាគមពុទ្ធសាសនា Việt Nam ខេត្ត Cà Mau។ ប្រធានសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្តបានសម្តែងសុទ្ទរការំលឹកឡើងវិញអំពីប្រពៃណីថ្ងៃបុណ្យចូលឆ្នាំ Khmer។ ក៏ស្រដៀងនិងបុណ្យចូលឆ្នាំ Tết Nguyên đán របស់ជនជាតិ​ Kinh។ បុណ្យចូលឆ្នាំ Khmer ថែមទាំងមានអត្ថន័យនៃការផ្លាស់ប្តូរអំពីគ្រោះរាំងស្ងួតជាមួយរដូវវស្សា ដែលជាពេលវេលារៀបចំសម្រាប់ផលដំណាំនាពេលដើមឆ្នាំបន្តយទៀត។ បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ Khmer ជា​ថ្ងៃបុណ្យដ៏សំខាន់ដែលតែងត្រូវបានប្រព្រឹត្តិឡើងពាក់កណ្តាលខែចែត្រ រួមមានរយៈពេល៣ថ្ងៃ បុណ្យចូលឆ្នាំថ្មីឆ្នាំនេះត្រូវនឹងថ្ងៃទី១៤-១៥-១៦ ខែមេសា។ ពិធីជួបជុំបុនញយចូលឆ្នាំថ្មីក៏ជាឱកាសមស្រាប់យើងរាល់គ្នាបានសម្លឹងមក វិញអំពីឆ្នាំដែលកនម្លហើយ រួមទាំងការអភិវឌ្ឍខាងវិស័យសេដ្ឋ-សង្គមរបស់ខេត្តផងដែរ។

ព្រះឧបជ្ឈាយ៍ Thạch Hà ថ្លែងសន្ទរកថារំលឹកឡើងវិញនូវប្រពៃណីបុណញយចូលឆ្នាំថ្មីរបស់បងប្អូនជនរួមជាតិ Khmer។

ក្នុងភាពសប្បាយរីករាយនៃថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ លោក Huỳnh Ngọc Sang អនុប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិ Việt Nam ខេត្ត បានជូន ពរចំពោះពិធីជួបជុំនេះប្រកបដោយភាពរីករាយ និងរំភើបរីករាយ ព្រមទាំងប្រគេននិងជូនពរមាមីងបងប្អូនជនរួមជាតិទទួលបុណ្យចូលឆ្នាំថ្មី ២០២៥ ប្រ កបដោយក្តីសុខ សុភមង្គល វិបុលភាពគ្រប់ប្រការ ព្រមទាំចូលរួមកម្លាំងក្នុងការអភិរក្សនិងពង្រីកនូវតម្លៃវប្បធម៌ដ៏ល្អផូរផង់របស់ជនជាតិ។



អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត លោក Nguyễn Minh Luân ប្រគេនកម្រងផ្កាព្រះឧបជ្ឈាយ៍ Thạch Hà ចំណុះឱ្យវាចារអរដល់ព្រះឧបជ្ឈាយ៍។

លោក Huỳnh Ngọc Sang បានអះអាងថា រយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ អាស័យទទួលបានការយកចិត្តទុកដាក់ពីគណៈកម្មាធិការបក្ស និងរដ្ឋអំណាចភូមិភាគ ការងារជនជាតិរបស់ខេត្តក៏មានប្រសិទ្ធភាព ហើយជីវភាពរស់នៅរបស់បងប្អូនប្រជាជនមួយថ្ងៃកាន់តែមានភាពប្រសើរឡើង។ អត្តសញ្ញាណវប្ប ធម៌ជាតិត្រូវបានអភិរក្ស និងពង្រីក តំបន់ដែលមានជនជាតិ Khmer រស់នៅច្រើនកុះករក៏ទទួលបានការវិនិយោគអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ។ គ្រួសារ ជនរួមជាតិ Khmer មានលក្ខណៈឈានឡើងរួចចាកក្រ និងធ្វើមានទៀតផង ជីវភាពស្មារតីនិងសម្ភារៈជាទូទៅក៏មានការផ្លាស់ប្តូរគ្រប់វិស័យ ​ អ្នករាល់គ្នាតែង​ផ្តោត​លើ​ការ​កសាង​ជនបទ​ថ្មី។ បណ្តាលស្នាដៃទាំងនោះ បានរួមចំណែកយ៉ាងសំខាន់សម្រាប់លទ្ធផលរួមរបស់ខេត្ត។

លោក Huỳnh Ngọc Sang អនុប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិ Việt Nam ខេត្តបានប្រសិទ្ធពរក្នុងពីធីជួបដោយក្តីសប្បាយរីករាយ ព្រមទាំងប្រគេននពរនិងជូនពរព្រះសង្ឃ មាមីងបងប្អូនជនរួមជាតិ Khmer ទទួលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ២០២៥ប្រកបដោយក្តីសុខ និងសុភមង្គល។

“គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការរណសិរ្សមាតុភូមិ Việt Nam ខេត្ត រួមទាំងថ្នាក់ដឹកនាំខេត្ត ជឿជាក់ថា ព្រះសង្ឃ និងបងប្អូនជនរួមជាតិ Khmer ទាំង ឡាយទូទាំងខេត្ត នឹងបន្តពង្រីកប្រពៃណីសាមគ្គី ចូលរួមអនុវត្តបណ្តាគោលការណែនាំ និងគោលនយោបាយបក្ស ក្រឹត្យច្បាប់របស់រដ្ឋ ខិតខំខ្នះខ្នែងចូលរួមគ្រប់បណ្តាប្រពៃណីប្រឡងប្រណាំងស្នហាជាតិ រួមចំណែកដើម្បីបុព្វហេតុនៃការសាមគ្គីទូទាំងជនជាតិ” លោក Huỳnh Ngọc Sang បានដាក់ក្តីសង្ឃឹមបែបនេះ។

នាយកមន្ទីរសិក្សាអប់រំនិងបណ្តុះបណ្តាល លោក Nguyễn Minh Luận ផ្តល់អាហារូបករណ៍ដល់សិស្ស Khmer ចំនួន ២០ នាក់ ដែលមានជីវភាពជួបលំបាក ខិតខំរៀនសូត្របានពូកែ។

ទូទាំងខេត្ត Cà Mau មាន២១ជនជាតិភាគតិច ដោយមានជាង១២ពាន់គ្រួសារ និងចំនួនប្រជាជនជិត៤៨ពាន់នាក់ ជនជាតិភាគតិចដែលមានចំនួនច្រើនជាងគេគឺជនរួមជាតិ Khmer មានជិត១០ពានើនាក់។ បងប្អូនជនរួមជាតិ Khmer រស់នៅលាយឡំជាមួយជនជាតិជាបងប្អូនតាមបណ្តាឃុំនិងទីរួមស្រុក ដែលមានច្រើនបំផុតនៅតាមតំបន់ជនបទ។ យោងតាមបណ្តាគម្រោងកម្មវិធីគោលដៅជាតិអាទិភាពសម្រាប់តំបន់ជនរួមជាតិភាគតិច មាមីងបងប្អូនក៏មានលក្ខណៈឈានឡើងរួចចាកក្រ សព្វថ្ងៃទូទាំងខេត្តនូវមានត្រឹម៤៦៣គ្រួសារ Khmer ក្រប៉ុណ្ណោះ។ ដោយឡែកក្នុងឆ្នាំ២០២៤ មាន៣២៩គ្រួសារបានរួចចាក ក្រស្មើនឹងអត្រាគ្រួសារក្រក្នុងជនរួមជាតិដែលបានបន្ថយចុះ២,៥%៕

Quỳnh Anh

ថ្នាក់ដឹកនាំខេត្តអញ្ជើញសួរសុខទុក្ខ និងប្រសិទ្ធពរជនរួមជាតិ Khmer ឱកាសបុណ្យសែនដូនតា

ក្នុងឱកាសបុណ្យសែនដូនតា ឆ្នាំ២០២៦ របស់ជនរួមជាតិ Khmer គណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិ Việt Nam ខេត្ត Cà Mau បានចាត់តាំងគណៈប្រតិភូជាច្រើនក្រុម អញ្ជើញទៅសួរសុខទុក្ខ និងប្រសិទ្ធពរដល់បណ្តាអ្នកមុខអ្នកការសាសនា ព្រះសង្ឃ អ្នកមានកិត្យានុភាព និងមាមីងប្អូនជនរួមជាតិ Khmer នៅតាមបណ្តាភូមិភាគនានាក្នុងខេត្ត។

មានយ៉ាងច្រើនកម្មភាពសម្រាប់ឱកាសបុណ្យសែនដូនតា

គណៈកម្មាធិការប្រជាជនខេត្ត Cà Mau ទើបបានផ្សព្វផ្សាយផែនការចាត់តាំងបណ្ដាសកម្មភាពក្នុងឱកាសបុណ្យសែនដូនតារបស់បងប្អូនជនរួមជាតិ Khmer ឆ្នាំ ២០២៦ ដែលនឹងប្រព្រឹត្តឡើងក្នុងរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី ១០ ដល់ ១២ ខែតុលា (ត្រូវនឹងថ្ងៃទី ១៤, ១៥ រោច ខែភទ្របទ និង ១ កើតខែអស្សុជ)។

មហាសន្និបាតតំណាងសមាគមមិត្តភាព Việt Nam - Campuchia ខេត្ត Cà Mau អាណត្តិ ២០២៦-២០៣១៖

សមាគមមិត្តភាព Việt Nam - Campuchia ខេត្ត Cà Mau ទើបតែបានរៀបចំយ៉ាងមហោឡារិកនូវមហាសន្និបាតតំណាង អាណត្តិ ២០២៦-២០៣១ ដើម្បីបូកសរុប វាយតម្លៃគ្រប់ជ្រុងជ្រោយការងារកិច្ចការបរទេសប្រជាជនដំណាក់កាលកន្លង និងដាក់ចេញទិសដៅ ភារកិច្ចគន្លឹះសម្រាប់ដំណាក់កាលអភិវឌ្ឍន៍ថ្មី។

លើកកម្ពស់សមត្ថភាពឆ្លើយតបលើផ្ទៃសមុទ្រ

ចំពោះស្ថានភាពរដូវភ្លៀងព្យុះឈានចូលដំណាក់កាលកើនឡើងខ្លាំង ហានិភ័យគ្រោះថ្នាក់ និងឧបទ្ទវហេតុលើផ្ទៃសមុទ្រក៏កើនកើនឡើងណាស់ដែរ ម៉្លោះហើយកងកម្លាំងយោធាការពារព្រំដែនខេត្ត Cà Mau បានម្ចាស់ការលើកកម្ពស់សមត្ថភាពបញ្ជាប្រតិបត្តិការនាវា ទូក កប៉ាល់ និងដោះស្រាយសភាពការណ៍លើផ្ទៃសមុទ្រ សំដៅធានាសុវត្ថិភាពជូនកម្មាភិបាល យុទ្ធជន និងប្រជានេសាទ។

បង្កលក្ខណៈដើម្បីជនរួមជាតិ Khmer ទទួលបុណ្យសែនដូនតាដោយរីករាយ

បុណ្យភ្ជុំបិណ្ឌ សែនដូនតារបស់ជនរួមជាតិ Khmer ឆ្នាំ២០២៦ នឹងប្រព្រឹត្តទៅក្នុងរយៈពេល ៣ ថ្ងៃ (ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១២ ខែតុលា ត្រូវនឹងថ្ងៃទី ១-៣ រោច ខែភទ្របទ)។ ដើម្បីបង្កលក្ខណៈងាយស្រួលដើម្បីបងប្អូនជនរួមជាតិ Khmer ទទួលបុណ្យសែនដូនតាដោយរីករាយ ស្និទ្ធស្នាល សុវត្ថិភាព និងសំចៃ ប្រធានគណៈកម្មាធិការប្រជាជនខេត្ត បានណែនាំដល់បណ្តាមន្ទីរ ស្ថាប័ន អង្គការនយោបាយ-សង្គមថ្នាក់ខេត្ត និងគណៈកម្មាធិការប្រជាជនគ្រប់បណ្តាឃុំ សង្កាត់ ម្ចាស់ការអនុវត្តបណ្តាសកម្មភាពស្របតាមលក្ខណៈជាក់ស្តែង។

ក្តីរីករាយរបស់ប្រជាជន Khmer ដែលទទួលបានប័ណ្ណបើកបរ

អស់រយៈពេលជាច្រើនឆ្នាំកន្លង ដោយសារតែជំនាញខាងអាន និងសរសេរភាសា Việt Nam មានកម្រិត លោក Danh Hồng Cư (អាយុ ៤៦ ឆ្នាំ នៅភូមិ Thanh Sơn ឃុំ Vĩnh Mỹ) មិនហ៊ានចុះឈ្មោះប្រឡងយកប័ណ្ណបើកបរនោះទេ។ ហើយតម្រូវការដឹកជញ្ជូនរបស់គ្រួសារគាត់សម្រាប់ការងារ និងទំនិញគឺមានសារៈសំខាន់ខ្លាំងណាស់ ប៉ុន្តែឧបសគ្គភាសាបានបង្ខំឱ្យគាត់ពឹងផ្អែកលើតែម៉ូតូ ៥០ccតែមួយគ្រឿងជាប្រចាំ។ ថ្មីៗនេះ ក្តីរីករាយយ៉ាងខ្លាំងបានកើតឡើងនៅពេលដែលលោក Cư ជាមនុស្សម្នាក់ក្នុងចំណោមជនជាតិភាគតិចទាំង ៣០ នាក់ដែលបានប្រឡងជាប់ និងទទួលបានប័ណ្ណបើកបរម៉ូតូប្រភេទ A1។

ត្រៀមរួចរាល់សម្រាប់ឆ្នាំសិក្សាថ្មី

ថ្ងៃនេះ ទី៥ ខែកញ្ញា គ្រប់សាលាសាកលទូតាំងខេត្ត Cà Mau បានផ្តើមបើកបវេសនកាលព្រមគ្នាជាផ្លូវការ ចាប់ផ្តើមឱ្យឆ្នាំសិក្សាថ្មី ២០២៦-២០២៧។

ពណ៌សម្បុរវប្បធម៌បង្កើនភាពទាក់ទាញទេសចរណ៍

ចាប់ពីថ្ងៃទី ២៨ ខែសីហា ដល់ថ្ងៃទី ១ ខែកញ្ញា ខេត្ត Cà Mau នឹងធ្វើជាម្ចាស់ផ្ទះនៃទិវាបុណ្យបេតិកភណ្ឌវប្បធម៌ និងពិធីបុណ្យបាល់ឡុងហោះលើកដំបូង ក្រោមប្រធានបទ " ប្រមូលផ្តុំអត្តសញ្ញាណវប្បធម៌នៃចំណុចខាងត្បូងបំផុតរបស់ប្រទេសជាតិ"។

សកម្មអភិរក្សអក្សរខ្មែរនៅខេត្ត Cà Mau

អនុវត្តតាមគោលការណ៍របស់បក្ស និងរដ្ឋស្តីពីការអភិរក្ស និងលើកកម្ពស់អត្តសញ្ញាណវប្បធម៌ជាតិ ការងារបង្រៀន និងរៀនអក្សរ Khmer នៅខេត្ត Cà Mau តែងទទួលបានការយកចិត្តទុកដាក់ និងចង្អុលការយ៉ាងជិតស្និទ្ធពីសំណាក់គណបក្ស និងរដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ផងដែរ។

ជីវពលថ្មីនៃសិល្បៈប្រជាប្រិយ Khmer

ថ្មីៗនេះ សមាគមសិល្បៈប្រជាប្រិយខេត្ត Cà Mau បានចាត់តាំងជោគជ័យមហាសន្និបាតលើកទី១ អាណត្តិ ២០២៦-២០៣១ បើកចេញនូវក្តីសង្ឃឹមថ្មីក្នុង ការអភិរក្ស និងពង្រីកផ្សាយតម្លៃបេតិកភណ្ឌវប្បធម៌ប្រពៃណីរបស់ភូមិភាគ។ ក្នុងទិដ្ឋភាពវប្បធម៌ដ៏សម្បូរបែបនោះ សិល្បៈប្រជាប្រិយ Khmer តែងបញ្ជាក់ពីឋានៈជាផ្នែកដ៏សំខាន់ រួមចំណែកធ្វើឱ្យជីវភាពវប្បធម៌ស្មារតីរបស់ជនរួមជាតិ ក្នុងខេត្តកាន់តែសម្បូរបែប។