Chủ nhật, 11-10-26 02:48:15
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

បុណ្យចូលឆ្នាំថ្មីប្រកបដោយក្តីរីករាយ និងសុវត្ថិភាព

Báo Cà Mau ចាប់ណីថ្ងៃទី១៤រហូតដល់ថ្ងៃទី១៦មេសា បងប្អូនជនរួមជាតិ Khmer នៅ Cà Mau ការទទួលបុណ្យចូលឆ្នាំថ្មី ឆ្នាំ២០២៥ ជាមួយស្មារតីសប្បាយរីករាយ កក់ក្តៅ សាមគ្គីភាព សុវត្ថិភាព និងប្រឹតសំចៃ។

លេខាគណៈកម្មាធិការបក្សខេត្ត Nguyễn Hồ Hải រួមជាមួយក្រុមការងារបានអញ្ជើញទៅសួរសុខទុក្ខនិងប្រសិទ្ធពរបុណ្យចូលឆ្នាំថ្មីដល់គ្រួសារ អ្នកមីង Hữu Thị Lan នៅភូមិលេខ១១ ឃុំ Thới Bình ស្រុក Thới Bình។ គ្រួសារអ្នកមីងឡាងទទួលបានការឧបត្ថម្ភទឹកប្រាក់៦០លានដុងអំពីកម្មវិធីលុបបំបាត់ផ្ទះបណ្តោះអាសន្ន ព្រមទាំងត្រូវបានសាច់ញាតិឱ្យខ្ចីបន្ថែមចំនួនទឹកប្រាក់២០លានដុងទៀតដើម្បីមានលក្ខណៈសង់ផ្ទះថ្មីយ៉ាងធំទូលាយស្អាតផងដែរ។ (រូបថត៖ Mộng Thường)។

លោក Nguyễn Đức Hiển អនុលេខាប្រចាំការអចិន្ត្រៃបក្សខេត្ត ប្រគេនអំណោយវត្ត Tam Hiệp ឃុំ Trần Hợi។

យោងតាមទំនៀមទម្លាប់ប្រពៃណី Khmer បុណ្យចូលឆ្នាំថ្មី មាមីងបងប្អូនតែងប្រមូលផ្តុំនៅតាមវត្តអារាមនៃភូមិស្រុករបស់ខ្លួន។ ពីព្រោះនៅតាមវត្តមានរៀបចំពិធីកិច្ចផ្សេងៗយ៉ាងច្រើន ដូចជា៖ សមាទាននិច្ចសីល និមន្តព្រះសង្ឃសម្តែងព្រះបរឹត្ត ដាក់បាត្រព្រះសង្ឃ ពូនភ្នំខ្សាច់ ស្រង់ទឹកព្រះ និងបង្សុកូលជូនដួងវិញ្ញាណក្ខនៈបុព្វការីជនទាំងឡាយ។ (រូបថត៖ Quỳnh Anh)។

លោក Nguyễn Minh Luân សមាជិកអចិន្ត្រៃយ៍ បក្សខេត្ត អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ប្រគេនអំណោយរបស់គណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិ Việt Nam ខេត្តដល់វត្តមុនីវង្សា បុប្ផារាម សង្កាត់១ ក្រុង Cà Mau។ (រូបថត៖ Quỳnh Anh)។

លោកស្រី Nguyễn thu Tư នាយកមន្ទីរជនជាតិនិងសាសនា ជូនអំណោយគណៈកម្មការវត្ត Tam Hiệp។ (រូបថត៖ Quỳnh Anh)។

តំណាងឱ្យគណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិ Việt Nam អ្នកស្រី Quách Kiều Mai នាយករងនៃមន្ទីរជនជាតិនិងសាសនា ជូនអំណោយគណៈកម្មការនិងអ្នកមានប្រជាប្រិយនៅវត្តសិរីមង្គល ជ្រុងខ្មែរ (Rạch Giồng) ឃុុំ Hồ Thị Kỷ ស្រុក Thới Bình។ (រូបថត៖ Huỳnh Lâm។

លោក Hồ Trung Việt សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត ប្រធានគណៈឃោសនាអប់រំសាសនានិងជនជាតិបក្សខេត្ត ប្រគេនអំណោយវត្តសិរីមង្គល ជ្រុងខ្មែរ (Rạch Giồng) ឃុំ Thị Kỷ ស្រុក Thới Bình។ (រូបថត៖ Quỳnh Anh)។

ទន្ទឹមនិងនោះ បណ្កាវត្ត Khmer ព្រមទាំងសាលាទានទាំងឡាយក្នុងខេត្ត ក៏ឱឡារឹកចាត់តាំងលេងល្បែងកម្សាន្តប្រជាប្រិយ ជាពិសេសកម្មវិធីសិល្បៈអំណរថ្ងៃបុណ្យចូលឆ្នាំថ្មីរបស់ក្រុមសិល្បៈ Khmer ខេត្ត ទាក់ទាញទស្សនិកជនយ៉ាងច្រើនកុះករចូលរួមលើកទឹកចិត្ត បង្កើតបានបរិយាកាសសប្បាយរីករាយក្នុងរយៈពេល៣ថ្ងៃបុណ្យចូលឆ្នាំទៀតផង។

ព្រះឧបជ្ឈាយ៍ Thạch Hà ប្រធានគណៈសង្ឃាភិបាលសមគមពុទ្ធសាសនា Việt Nam ខេត្ត ប្រធានសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្ត ចៅអធិការវត្តមុនីវង្សា បុប្ផារាម សង្កាត់១ ក្រុង Cà Mau ប្រារព្ធពិធីស្រង់ទឹកព្រះ។ (រូបថត៖ Huỳnh Lâm)។

ពិធីដាក់បាត្រផ្សងសំណាងនៅវត្តសិរីមង្គល ជ្រុងខ្មែរ (Rạch Giồng) ឃុំ Hồ Thị Kỷ ស្រុក Thới Bình។  (រូបថត៖ Huỳnh Lâm)។

ជាច្រើនសកម្មភាពកីឡាដ៏ឱឡារឹកអំណរថ្ងៃបុណ្យចូលឆ្នាំថ្មី។  (រូបថត៖ Huỳnh Lâm)។

នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី Khmer បណ្តាថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ក៏បានចាត់តាំងក្រុមដើម្បីអញ្ជើញទៅសួរសុខទុក្ខ ប្រសិទ្ធភាព និងជូនអំណោយតាមគ្រប់បណ្តាវត្ត និងសាលាទាន ព្រមទាំងបណ្តាអង្គភាពទាំងឡាយដើម្បីជាការលើកទឹកចិត្តសម្រាប់ការរួមចំណែកយ៉ាងសកម្មរបស់បងប្អូនជនរួមជាតិ Khmer និងអ្នកភារសាសនា ព្រះសង្ឃក្នុងបុព្វហេតុនៃការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់ខេត្តទៀតផង៕

 

Huỳnh Lâm

ថ្នាក់ដឹកនាំខេត្តអញ្ជើញសួរសុខទុក្ខ និងប្រសិទ្ធពរជនរួមជាតិ Khmer ឱកាសបុណ្យសែនដូនតា

ក្នុងឱកាសបុណ្យសែនដូនតា ឆ្នាំ២០២៦ របស់ជនរួមជាតិ Khmer គណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិ Việt Nam ខេត្ត Cà Mau បានចាត់តាំងគណៈប្រតិភូជាច្រើនក្រុម អញ្ជើញទៅសួរសុខទុក្ខ និងប្រសិទ្ធពរដល់បណ្តាអ្នកមុខអ្នកការសាសនា ព្រះសង្ឃ អ្នកមានកិត្យានុភាព និងមាមីងប្អូនជនរួមជាតិ Khmer នៅតាមបណ្តាភូមិភាគនានាក្នុងខេត្ត។

មានយ៉ាងច្រើនកម្មភាពសម្រាប់ឱកាសបុណ្យសែនដូនតា

គណៈកម្មាធិការប្រជាជនខេត្ត Cà Mau ទើបបានផ្សព្វផ្សាយផែនការចាត់តាំងបណ្ដាសកម្មភាពក្នុងឱកាសបុណ្យសែនដូនតារបស់បងប្អូនជនរួមជាតិ Khmer ឆ្នាំ ២០២៦ ដែលនឹងប្រព្រឹត្តឡើងក្នុងរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី ១០ ដល់ ១២ ខែតុលា (ត្រូវនឹងថ្ងៃទី ១៤, ១៥ រោច ខែភទ្របទ និង ១ កើតខែអស្សុជ)។

មហាសន្និបាតតំណាងសមាគមមិត្តភាព Việt Nam - Campuchia ខេត្ត Cà Mau អាណត្តិ ២០២៦-២០៣១៖

សមាគមមិត្តភាព Việt Nam - Campuchia ខេត្ត Cà Mau ទើបតែបានរៀបចំយ៉ាងមហោឡារិកនូវមហាសន្និបាតតំណាង អាណត្តិ ២០២៦-២០៣១ ដើម្បីបូកសរុប វាយតម្លៃគ្រប់ជ្រុងជ្រោយការងារកិច្ចការបរទេសប្រជាជនដំណាក់កាលកន្លង និងដាក់ចេញទិសដៅ ភារកិច្ចគន្លឹះសម្រាប់ដំណាក់កាលអភិវឌ្ឍន៍ថ្មី។

លើកកម្ពស់សមត្ថភាពឆ្លើយតបលើផ្ទៃសមុទ្រ

ចំពោះស្ថានភាពរដូវភ្លៀងព្យុះឈានចូលដំណាក់កាលកើនឡើងខ្លាំង ហានិភ័យគ្រោះថ្នាក់ និងឧបទ្ទវហេតុលើផ្ទៃសមុទ្រក៏កើនកើនឡើងណាស់ដែរ ម៉្លោះហើយកងកម្លាំងយោធាការពារព្រំដែនខេត្ត Cà Mau បានម្ចាស់ការលើកកម្ពស់សមត្ថភាពបញ្ជាប្រតិបត្តិការនាវា ទូក កប៉ាល់ និងដោះស្រាយសភាពការណ៍លើផ្ទៃសមុទ្រ សំដៅធានាសុវត្ថិភាពជូនកម្មាភិបាល យុទ្ធជន និងប្រជានេសាទ។

បង្កលក្ខណៈដើម្បីជនរួមជាតិ Khmer ទទួលបុណ្យសែនដូនតាដោយរីករាយ

បុណ្យភ្ជុំបិណ្ឌ សែនដូនតារបស់ជនរួមជាតិ Khmer ឆ្នាំ២០២៦ នឹងប្រព្រឹត្តទៅក្នុងរយៈពេល ៣ ថ្ងៃ (ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១២ ខែតុលា ត្រូវនឹងថ្ងៃទី ១-៣ រោច ខែភទ្របទ)។ ដើម្បីបង្កលក្ខណៈងាយស្រួលដើម្បីបងប្អូនជនរួមជាតិ Khmer ទទួលបុណ្យសែនដូនតាដោយរីករាយ ស្និទ្ធស្នាល សុវត្ថិភាព និងសំចៃ ប្រធានគណៈកម្មាធិការប្រជាជនខេត្ត បានណែនាំដល់បណ្តាមន្ទីរ ស្ថាប័ន អង្គការនយោបាយ-សង្គមថ្នាក់ខេត្ត និងគណៈកម្មាធិការប្រជាជនគ្រប់បណ្តាឃុំ សង្កាត់ ម្ចាស់ការអនុវត្តបណ្តាសកម្មភាពស្របតាមលក្ខណៈជាក់ស្តែង។

ក្តីរីករាយរបស់ប្រជាជន Khmer ដែលទទួលបានប័ណ្ណបើកបរ

អស់រយៈពេលជាច្រើនឆ្នាំកន្លង ដោយសារតែជំនាញខាងអាន និងសរសេរភាសា Việt Nam មានកម្រិត លោក Danh Hồng Cư (អាយុ ៤៦ ឆ្នាំ នៅភូមិ Thanh Sơn ឃុំ Vĩnh Mỹ) មិនហ៊ានចុះឈ្មោះប្រឡងយកប័ណ្ណបើកបរនោះទេ។ ហើយតម្រូវការដឹកជញ្ជូនរបស់គ្រួសារគាត់សម្រាប់ការងារ និងទំនិញគឺមានសារៈសំខាន់ខ្លាំងណាស់ ប៉ុន្តែឧបសគ្គភាសាបានបង្ខំឱ្យគាត់ពឹងផ្អែកលើតែម៉ូតូ ៥០ccតែមួយគ្រឿងជាប្រចាំ។ ថ្មីៗនេះ ក្តីរីករាយយ៉ាងខ្លាំងបានកើតឡើងនៅពេលដែលលោក Cư ជាមនុស្សម្នាក់ក្នុងចំណោមជនជាតិភាគតិចទាំង ៣០ នាក់ដែលបានប្រឡងជាប់ និងទទួលបានប័ណ្ណបើកបរម៉ូតូប្រភេទ A1។

ត្រៀមរួចរាល់សម្រាប់ឆ្នាំសិក្សាថ្មី

ថ្ងៃនេះ ទី៥ ខែកញ្ញា គ្រប់សាលាសាកលទូតាំងខេត្ត Cà Mau បានផ្តើមបើកបវេសនកាលព្រមគ្នាជាផ្លូវការ ចាប់ផ្តើមឱ្យឆ្នាំសិក្សាថ្មី ២០២៦-២០២៧។

ពណ៌សម្បុរវប្បធម៌បង្កើនភាពទាក់ទាញទេសចរណ៍

ចាប់ពីថ្ងៃទី ២៨ ខែសីហា ដល់ថ្ងៃទី ១ ខែកញ្ញា ខេត្ត Cà Mau នឹងធ្វើជាម្ចាស់ផ្ទះនៃទិវាបុណ្យបេតិកភណ្ឌវប្បធម៌ និងពិធីបុណ្យបាល់ឡុងហោះលើកដំបូង ក្រោមប្រធានបទ " ប្រមូលផ្តុំអត្តសញ្ញាណវប្បធម៌នៃចំណុចខាងត្បូងបំផុតរបស់ប្រទេសជាតិ"។

សកម្មអភិរក្សអក្សរខ្មែរនៅខេត្ត Cà Mau

អនុវត្តតាមគោលការណ៍របស់បក្ស និងរដ្ឋស្តីពីការអភិរក្ស និងលើកកម្ពស់អត្តសញ្ញាណវប្បធម៌ជាតិ ការងារបង្រៀន និងរៀនអក្សរ Khmer នៅខេត្ត Cà Mau តែងទទួលបានការយកចិត្តទុកដាក់ និងចង្អុលការយ៉ាងជិតស្និទ្ធពីសំណាក់គណបក្ស និងរដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ផងដែរ។

ជីវពលថ្មីនៃសិល្បៈប្រជាប្រិយ Khmer

ថ្មីៗនេះ សមាគមសិល្បៈប្រជាប្រិយខេត្ត Cà Mau បានចាត់តាំងជោគជ័យមហាសន្និបាតលើកទី១ អាណត្តិ ២០២៦-២០៣១ បើកចេញនូវក្តីសង្ឃឹមថ្មីក្នុង ការអភិរក្ស និងពង្រីកផ្សាយតម្លៃបេតិកភណ្ឌវប្បធម៌ប្រពៃណីរបស់ភូមិភាគ។ ក្នុងទិដ្ឋភាពវប្បធម៌ដ៏សម្បូរបែបនោះ សិល្បៈប្រជាប្រិយ Khmer តែងបញ្ជាក់ពីឋានៈជាផ្នែកដ៏សំខាន់ រួមចំណែកធ្វើឱ្យជីវភាពវប្បធម៌ស្មារតីរបស់ជនរួមជាតិ ក្នុងខេត្តកាន់តែសម្បូរបែប។