Chủ nhật, 11-10-26 02:48:27
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

ផ្តល់ភាពសុខសាន្តជូនគ្រួសារក្រីក្រ

Báo Cà Mau អនុវត្តកម្មវិធីគោលដៅជាតិនៃការកាត់បន្ថយក្រចីរភាព ជារៀងរាល់ឆ្នាំ ឃុំ Hàm Rồng (ស្រុក Năm Căn) បន្ទាប់ពីបានផ្សព្វផ្សាយយ៉ាងច្រើនគម្រោងការឧបត្ថម្ភគ្រួសារក្រីក្រ ប្រកៀកបន្ទាត់ក្រ ដើម្បីទទួលបានការចិញ្ចឹមយ៉ាងសមស្រប រួមចំណែកលើកកម្ពស់ប្រភពប្រាក់ចំណូល លំនឹងជីវភាពរស់នៅ។

ក្នុងឆ្នាំ២០២៤ ឃុំ Hàm Rồng បានផ្សព្វផ្សាយគម្រោងការឧបត្ថម្ភគ្រួសារក្រ ប្រកៀកបន្ទាត់ក្រអំពីការចិញ្ចឹមមាន់ដោយទឹកប្រាក់ចំនួន១២០លានដុង។ ក្នុងនោះ មាន៩គ្រួសារក្រ និងប្រកៀកបន្ទាត់ក្រនៅភូមិភាគដែលទទួលបានការឧបត្ថម្ភពូជមាន់ចិញ្ចឹមចំនួន២០០ក្បាល រួមទាំងចំណីសម្រាប់មាន់​៦០០​គីឡូ​ក្រាម។

លោក Trần Văn Quảng (នៅភូមិ Kinh Tắc ឃុំ Hàm Rồng) កាលពីមុននេះជួបលំបាកខ្លាំងណាស់ ដោយសារមិនសូវមានដីផលិត គ្មានការងារធ្វើនឹងនរ ដូច្នេះហើយ ប្រាក់ចំណូលដែលរកបានក៏តិចតួចស្តួចស្តើង គ្រួសារស្ថិតក្នុងបញ្ជីគ្រួសារក្រ។

ទម្រង់ចិញ្ចឹមមាន់ គឺជាឱកាសដើម្បីបង្កើនប្រភពចំណូលសម្រាប់គ្រួសារលោក Trần Văn Quảng។

ឆ្នាំ២០២៤ គ្រួសារលោក Quảng ជាគ្រួសារមួយក្នុងចំណោម៩គ្រួសារដែលបានចូលរួមចិញ្ចឹមមាន់ លោកទទួលបានមាន់ពូជចំនួន២០០ក្បាល និងចំ​ណី៦០០គីឡូគ្រប់សម្រាប់រយៈពេល ចិញ្ចឹមរហូតដល់ប្រមូលផល។ លោក Quảng ឱ្យដឹង៖ ពូជមាន់នេះងាយស្រួលក្នុងការចិញ្ចឹមនិងថែទាំខ្លាំងណាស់។ ខណៈដែលទទួលបានមាន់យកមកចិញ្ចឹម ខ្ញុំក៏ត្រូវបានកម្មាភិបាលជំរុញកសិកម្មជួយបង្ហាញណែនាំអំពីរបៀបថែទាំមាន់ឱ្យឆាប់ធំធាត់ផងដែរ។

បន្ទាប់ពីចិញ្ចឹមនិងថែទាំយ៉ាងល្អត្រឹមត្រូវតាមការណែនាំ ត្រឹមរយៈពេល៣ខែ មាន់ក៏មានទម្ងន់ចាប់ពី១,៥រហូតដល់២គីឡូអាចនឹងលក់បានទៀតផង។

លោកបានចែករំលែកថា៖ ខ្ញុំចិញ្ចឹមមាន់គឺសម្រាប់លក់។ ក្នុងដំណើរការចិញ្ចឹមក៏ទុកឱ្យមាន់ពងនិងបញ្ញាស់កូនដើម្បីទុកចិញ្ចឹមបន្ត ដូច្នេះហើយទើបមានពូជមាន់សម្រាប់ចិញ្ចឹមជាបន្តបន្ទាប់ ផ្តើមពីនោះក៏ងាចកាត់បន្ថយប្រាក់ចំណាយបានខ្លះ ព្រមទាំងបង្កើនប្រភពចំណូលទៀតផង។

ទម្រង់ចិញ្ចឹមមាន់ មិនត្រឹមជាឱកាសសម្រាប់បង្កើនប្រភពប្រាក់ចំណូលសម្រាប់គ្រួសារលោក Quảng ប៉ុណ្ណោះទេ ថែមទាំងបង្កើតការងារធ្វើនឹងនរសម្រាប់លោកនិងគ្រួសារទៀតផង។

ក្នុងចំណោមគ្រួសារដែលទទួលបានការឧបត្ថម្ភពូជមានចិញ្ចឹម គ្រួសារលោក Nguyễn Văn Hậu (នៅភូមិ Kinh Tắc ឃុំ Hàm Rồng) ឆ្លៀតយកដីធារដែលនៅទំនេរសាងសង់រោងមាន់។ លោក Hậu មានប្រសាសន៍៖ រដ្ឋអំណាចភូមិភាគពិតជាមានការបោះឡោ ខណៈពេលដែលមិនត្រឹមតែការជំនួយឧបត្ថម្ភពូជមាន់ចិញ្ចឹមនិងចំណីសម្រាប់មាន់ប៉ុណ្ណោះទេ ថែមទាំងហ្វឹកហ្វឺនអំពីបច្ចេកទេសក្នុងការចិញ្ចឹមទៀតផង មិនតែប៉ុណ្ណោះ កម្មាភិបាលជំរុញកសិកម្ម ថែមទាំងបានមកដល់ផ្ទះដើម្បីធើ្វការណែនាំអំពីរៀបថែទាំ អាស្រ័យដូច្នេះហើយ ទើបហ្វូងមាន់របស់ខ្ញុំមានការឆាប់ធំធាត់ល្អ។

ចែករំលែកអំពីរបៀបចិញ្ចឹមនិងថែទាំ លោក Hậu ឱ្យដឹង៖ មានកាត់ងាយស្រួលក្នុងការចិញ្ចឹម ពីព្រោះមិនសូវកើតមានជំងឺបក្សីសត្វផ្តេសផ្តាស់ និងមានថាមពលអាចទ្រាំជាមួយអាកាសធាតុទៀតផង។ ថ្វីត្បិតដូច្នេះ ប៉ុន្តែអ្នកចិញ្ជឹមត្រូវមមាញឹកក្នុងការអនាម័យកសិដ្ឋាន ទ្រុងចិញ្ចឹមរបស់ខ្លួនឱ្យបានជ្រះស្អាត មាន​ខ្យល់ជំនោរល្អ ជាពិសេស ការផ្តល់ចំនួនចំណីមាន់ឱ្យបានគ្រប់គ្រាន់ ពីព្រោះប្រភពចំណីមានការប៉ះពាល់ដោយផ្ទាល់សម្រាប់ការឆាប់ធំធាត់របស់មាន់។

ចិញ្ចឹមមាន់សម្រាប់លក់ពងនិងពូជបានជួយឱ្យគ្រួសារលោក Nguyễn Văn Hậu លំនឹងប្រភពប្រាក់ចំណូល។

ចិញ្ចឹមមាន់សម្រាប់លក់សាច់និងលក់ពូជបានជួយឱ្យលោក Hậu បានលំនឹងប្រភពប្រាក់ចំណូល ផ្តើមពីនោះលោកក៏បានពង្រីកទម្រង់ចិញ្ចឹម ដើម្បីមានលក្ខណៈឈានឡើងធ្វើមាន។

ដើម្បីអនុវត្តគោលដៅនៃការកាត់បន្ថយក្រចីរភាព ឃុំ Hàm Rồng តែងយកចិត្តទុកដាក់ដល់ការបណ្តុះបណ្តាមុខរបរវិជ្ជាជីវៈសម្រាប់ពលករជនបទ ព្រមទាំងចលនាបងប្អូនប្រជាជននាំយកនូវបណ្តាប្រភេទពូជឈើដាំ សត្វចិញ្ចឹមដែលមានប្រសិទ្ធភាពចូលក្នុងការផលិត។ ផ្តើមពីនោះ រយៈពេលកន្លង ទម្រង់ចិញ្ចឹមមាន់ក៏មានប្រសិទ្ធភាពខ្ពស់ណាស់ដែរខណៈដែលផ្តល់មកនូវប្រភពចំណូលនឹងនរសម្រាប់អ្នកចិញ្ចឹម។

ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការចិញ្ចឹម ជារៀងរាល់ឆ្នាំ ឃុំ Hàm Rồng តែងសហការបើកថ្នាក់ហ្វឹកហ្វឺនដើម្បីបំណិនខាងចិញ្ចឹមបសុបក្សីសត្វ តាមទិសដៅសុវត្ថិភាព ធានាគុណភាពអនាម័យបរិស្ថាន។

លោក Lê Bé អនុប្រធានគណៈកម្មាធិការប្រជាជនឃុំ Hàm Rồng ឱ្យដឹង៖ ឆ្នាំ២០២៤ ចំនួនគ្រួសារក្រ និងប្រកៀកបន្ទាត់ក្ររបស់ឃុំមានទាំងអស់៦០គ្រួសារ។ ថ្វីត្បិតបច្ចុប្បន្ន ឃុំ Hàm Rồng នូវមានត្រឹម១២គ្រួសារក្រីក្រ (ស្រូបអត្រា០,៨១%) គ្រួសារប្រកៀកបន្ទាត់ក្រ៣២គ្រួសារ (ស្រូបអត្រា២,៣០%) ចំណូលមធ្យមសម្រាប់មនុស្សម្នាក់ៗទទួលបាន៦៤លានដុងក្នុងមួយឆ្នាំ។ គុណភាពនៃការរស់នៅរបស់បងប្អូនប្រជាជនមួយថ្ងៃកាន់តែមានការលើកកម្ពស់គ្រប់វិស័យ៕

 

Phương Thảo

ថ្នាក់ដឹកនាំខេត្តអញ្ជើញសួរសុខទុក្ខ និងប្រសិទ្ធពរជនរួមជាតិ Khmer ឱកាសបុណ្យសែនដូនតា

ក្នុងឱកាសបុណ្យសែនដូនតា ឆ្នាំ២០២៦ របស់ជនរួមជាតិ Khmer គណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិ Việt Nam ខេត្ត Cà Mau បានចាត់តាំងគណៈប្រតិភូជាច្រើនក្រុម អញ្ជើញទៅសួរសុខទុក្ខ និងប្រសិទ្ធពរដល់បណ្តាអ្នកមុខអ្នកការសាសនា ព្រះសង្ឃ អ្នកមានកិត្យានុភាព និងមាមីងប្អូនជនរួមជាតិ Khmer នៅតាមបណ្តាភូមិភាគនានាក្នុងខេត្ត។

មានយ៉ាងច្រើនកម្មភាពសម្រាប់ឱកាសបុណ្យសែនដូនតា

គណៈកម្មាធិការប្រជាជនខេត្ត Cà Mau ទើបបានផ្សព្វផ្សាយផែនការចាត់តាំងបណ្ដាសកម្មភាពក្នុងឱកាសបុណ្យសែនដូនតារបស់បងប្អូនជនរួមជាតិ Khmer ឆ្នាំ ២០២៦ ដែលនឹងប្រព្រឹត្តឡើងក្នុងរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី ១០ ដល់ ១២ ខែតុលា (ត្រូវនឹងថ្ងៃទី ១៤, ១៥ រោច ខែភទ្របទ និង ១ កើតខែអស្សុជ)។

មហាសន្និបាតតំណាងសមាគមមិត្តភាព Việt Nam - Campuchia ខេត្ត Cà Mau អាណត្តិ ២០២៦-២០៣១៖

សមាគមមិត្តភាព Việt Nam - Campuchia ខេត្ត Cà Mau ទើបតែបានរៀបចំយ៉ាងមហោឡារិកនូវមហាសន្និបាតតំណាង អាណត្តិ ២០២៦-២០៣១ ដើម្បីបូកសរុប វាយតម្លៃគ្រប់ជ្រុងជ្រោយការងារកិច្ចការបរទេសប្រជាជនដំណាក់កាលកន្លង និងដាក់ចេញទិសដៅ ភារកិច្ចគន្លឹះសម្រាប់ដំណាក់កាលអភិវឌ្ឍន៍ថ្មី។

លើកកម្ពស់សមត្ថភាពឆ្លើយតបលើផ្ទៃសមុទ្រ

ចំពោះស្ថានភាពរដូវភ្លៀងព្យុះឈានចូលដំណាក់កាលកើនឡើងខ្លាំង ហានិភ័យគ្រោះថ្នាក់ និងឧបទ្ទវហេតុលើផ្ទៃសមុទ្រក៏កើនកើនឡើងណាស់ដែរ ម៉្លោះហើយកងកម្លាំងយោធាការពារព្រំដែនខេត្ត Cà Mau បានម្ចាស់ការលើកកម្ពស់សមត្ថភាពបញ្ជាប្រតិបត្តិការនាវា ទូក កប៉ាល់ និងដោះស្រាយសភាពការណ៍លើផ្ទៃសមុទ្រ សំដៅធានាសុវត្ថិភាពជូនកម្មាភិបាល យុទ្ធជន និងប្រជានេសាទ។

បង្កលក្ខណៈដើម្បីជនរួមជាតិ Khmer ទទួលបុណ្យសែនដូនតាដោយរីករាយ

បុណ្យភ្ជុំបិណ្ឌ សែនដូនតារបស់ជនរួមជាតិ Khmer ឆ្នាំ២០២៦ នឹងប្រព្រឹត្តទៅក្នុងរយៈពេល ៣ ថ្ងៃ (ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១២ ខែតុលា ត្រូវនឹងថ្ងៃទី ១-៣ រោច ខែភទ្របទ)។ ដើម្បីបង្កលក្ខណៈងាយស្រួលដើម្បីបងប្អូនជនរួមជាតិ Khmer ទទួលបុណ្យសែនដូនតាដោយរីករាយ ស្និទ្ធស្នាល សុវត្ថិភាព និងសំចៃ ប្រធានគណៈកម្មាធិការប្រជាជនខេត្ត បានណែនាំដល់បណ្តាមន្ទីរ ស្ថាប័ន អង្គការនយោបាយ-សង្គមថ្នាក់ខេត្ត និងគណៈកម្មាធិការប្រជាជនគ្រប់បណ្តាឃុំ សង្កាត់ ម្ចាស់ការអនុវត្តបណ្តាសកម្មភាពស្របតាមលក្ខណៈជាក់ស្តែង។

ក្តីរីករាយរបស់ប្រជាជន Khmer ដែលទទួលបានប័ណ្ណបើកបរ

អស់រយៈពេលជាច្រើនឆ្នាំកន្លង ដោយសារតែជំនាញខាងអាន និងសរសេរភាសា Việt Nam មានកម្រិត លោក Danh Hồng Cư (អាយុ ៤៦ ឆ្នាំ នៅភូមិ Thanh Sơn ឃុំ Vĩnh Mỹ) មិនហ៊ានចុះឈ្មោះប្រឡងយកប័ណ្ណបើកបរនោះទេ។ ហើយតម្រូវការដឹកជញ្ជូនរបស់គ្រួសារគាត់សម្រាប់ការងារ និងទំនិញគឺមានសារៈសំខាន់ខ្លាំងណាស់ ប៉ុន្តែឧបសគ្គភាសាបានបង្ខំឱ្យគាត់ពឹងផ្អែកលើតែម៉ូតូ ៥០ccតែមួយគ្រឿងជាប្រចាំ។ ថ្មីៗនេះ ក្តីរីករាយយ៉ាងខ្លាំងបានកើតឡើងនៅពេលដែលលោក Cư ជាមនុស្សម្នាក់ក្នុងចំណោមជនជាតិភាគតិចទាំង ៣០ នាក់ដែលបានប្រឡងជាប់ និងទទួលបានប័ណ្ណបើកបរម៉ូតូប្រភេទ A1។

ត្រៀមរួចរាល់សម្រាប់ឆ្នាំសិក្សាថ្មី

ថ្ងៃនេះ ទី៥ ខែកញ្ញា គ្រប់សាលាសាកលទូតាំងខេត្ត Cà Mau បានផ្តើមបើកបវេសនកាលព្រមគ្នាជាផ្លូវការ ចាប់ផ្តើមឱ្យឆ្នាំសិក្សាថ្មី ២០២៦-២០២៧។

ពណ៌សម្បុរវប្បធម៌បង្កើនភាពទាក់ទាញទេសចរណ៍

ចាប់ពីថ្ងៃទី ២៨ ខែសីហា ដល់ថ្ងៃទី ១ ខែកញ្ញា ខេត្ត Cà Mau នឹងធ្វើជាម្ចាស់ផ្ទះនៃទិវាបុណ្យបេតិកភណ្ឌវប្បធម៌ និងពិធីបុណ្យបាល់ឡុងហោះលើកដំបូង ក្រោមប្រធានបទ " ប្រមូលផ្តុំអត្តសញ្ញាណវប្បធម៌នៃចំណុចខាងត្បូងបំផុតរបស់ប្រទេសជាតិ"។

សកម្មអភិរក្សអក្សរខ្មែរនៅខេត្ត Cà Mau

អនុវត្តតាមគោលការណ៍របស់បក្ស និងរដ្ឋស្តីពីការអភិរក្ស និងលើកកម្ពស់អត្តសញ្ញាណវប្បធម៌ជាតិ ការងារបង្រៀន និងរៀនអក្សរ Khmer នៅខេត្ត Cà Mau តែងទទួលបានការយកចិត្តទុកដាក់ និងចង្អុលការយ៉ាងជិតស្និទ្ធពីសំណាក់គណបក្ស និងរដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ផងដែរ។

ជីវពលថ្មីនៃសិល្បៈប្រជាប្រិយ Khmer

ថ្មីៗនេះ សមាគមសិល្បៈប្រជាប្រិយខេត្ត Cà Mau បានចាត់តាំងជោគជ័យមហាសន្និបាតលើកទី១ អាណត្តិ ២០២៦-២០៣១ បើកចេញនូវក្តីសង្ឃឹមថ្មីក្នុង ការអភិរក្ស និងពង្រីកផ្សាយតម្លៃបេតិកភណ្ឌវប្បធម៌ប្រពៃណីរបស់ភូមិភាគ។ ក្នុងទិដ្ឋភាពវប្បធម៌ដ៏សម្បូរបែបនោះ សិល្បៈប្រជាប្រិយ Khmer តែងបញ្ជាក់ពីឋានៈជាផ្នែកដ៏សំខាន់ រួមចំណែកធ្វើឱ្យជីវភាពវប្បធម៌ស្មារតីរបស់ជនរួមជាតិ ក្នុងខេត្តកាន់តែសម្បូរបែប។