Chủ nhật, 11-10-26 02:48:14
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

ឧត្តានកម្មបំណិនខាងឌីជីថលជូនជនរួមជាតិ

Báo Cà Mau ប្រពៃណី “ប្រជារាស្ត្រនិយមខាងឌីជីថល” បានក្លាយជាដំណោះស្រាយដ៏ជំហរមុខក្នុងការឧត្តានកម្មបំណិនខាងឌីជីថលសម្រាប់ប្រជាជនជាទូទៅ។ រួមជាមួយគ្រប់បណ្តាអង្គភាព មន្ទីរជនជាតិនិងសាសនាក៏សកម្មចង្ហាញណែនាំ ផ្សព្បផ្សាយប្រពៃណី ជំរុញខ្លាំងខ្លាដំណើរការផ្លាស់ប្តូរឌីជីថលនៅអង្គភាព ផ្តើមពីនោះរួមបញ្ចូលការផ្សព្វផ្សាយទូលាយខាងចំណេះដឹងជាមូលដ្ឋានស្តីឌីជីថល និងបំណិនខាងឌីជីថលសម្រាប់បងប្អូនប្រជាជនដើម្បីបំព្រួញមកវិញចំពោះគម្លាតផ្នែកខាងឌីជីថលរវាងបណ្តាមុខសញ្ញាក្នុងតំបន់ជនជាតិភាគតិច។

កម្មាភិបាល មន្ត្រីរដ្ឋការ និងបុគ្គលិកនៃមន្ទីរជនជាតិនិងសាសនារុករកសារព័ត៌មាន ព្រមទាំងអាចប្រើបាននូវកម្មវិធីខឿន និងសេវាកម្មឌីជីថលសម្រាប់បម្រើការងារទៀតផង។

លោក Nguyễn Văn Đạm​ អនុប្រធានមន្ទីរជនជាតិនិងសាសនា ឱ្យដឹង៖ "ការអនុវត្តប្រពៃណីនៃប្រជារាស្ត្រនិយមខាងឌីជីថល អង្គភាពក៏បានបញ្ជាក់ច្បាស់នូវភាសកិច្ចទទួលខុសត្រូវរបស់រាល់គ្រប់ការិយាល័យជំនាញដែលស្ថិតក្រោមការគ្រប់គ្រងរបស់មន្ទីរ ធានាការផ្សព្វផ្សាយយ៉ាងព្រមគ្នា និងមានប្រសិទ្ធភាព ព្រមទាំងមានការសមស្របជាមួយបណ្តាអង្គភាពពាក់ព័ន្ធ”។

មន្ទីរជនជាតិនិងសាសនាបានបញ្ជាក់ច្បាស់ថា ការផ្សព្វផ្សាយនិងអនុវត្តប្រពៃណីប្រជារាស្ត្រនិយមខាងឌីជីថលគឺត្រូវធានាភាពជាក់ស្តែង ព្រមៗគ្នា ដើម្បីងាយស្រួលចូលជិត និងលើកកម្ពស់ការយល់ដឹង និងបំណិនខាងឌីជីថលសម្រាប់កម្មាភិបាល មន្ត្រីរដ្ឋការ និងបុគ្គលិក យល់ច្បាស់អំពីប្រជារាស្ត្រនិយមខាងឌីជីថល ដើម្បីជំនួយកងកម្លាំងទាំងនេះក្តាប់បានច្បាស់ខាងសារព័ត៌មាន និងប្រើប្រាស់ខឿនសេវាខាងឌីជីថលដ៏ចាំបាច់ និងយកចូលប្រើប្រាស់សម្រាប់បម្រើសេវាកម្មខាងការងារធ្វើ។ ស្របឱកាសនោះ មន្ទីរជនជាតិនិងសាសនាបានសហការជាមួយបណ្តាអង្គភាពពាក់ព័ន្ធ​ ធ្វើការពិនិត្យឡើងវិញ ព្រមទាំងចាត់តាំងកម្មាភិបាល មន្តី្ររដ្ឋការ និងបុគ្គលិកចូលរួមថ្នាក់ហ្វឹកហ្វឺន បំប៉នចំណេះដឹងក្នុងការផ្លាស់ប្តូរឌីជីថល  និងបំណិនខាងឌីជីថល។

ផ្រើមពីនោះ ពង្រីកតួនាទីជំហរមុខនៃកងកម្លាំងកម្មាភិបាល មន្ត្រីរដ្ឋការ និងបុគ្គលិក។ រាល់កម្មាភិបាល មន្ត្រីរដ្ឋការ​ និងបុគ្គលិកទាំងឡាយគ្រប់រូបត្រូវក្តាប់ឱ្យបានល្អិតល្អន់នូវចំណេះដឹងជាមូលដ្ឋាន ផ្តើមពីការប្រើសេវាកម្មតាមបណ្តាញ ឧបករសម្រាប់ខាងការិយាល័យឌីជីថល​រហូតដល់បញ្ហាសុវត្ថិភាពខាងសារព័ត៌មានផ្ទាល់ខ្លួន។

មន្ទីរជនជាតិនិងសាសនាថែមទាំងអនុវត្តផ្សព្វផ្សាយទូលំទូលាយប្រពៃណី “ប្រជារាស្ត្រនិយមខាងឌីជីថល” ដោយច្រើនទម្រង់ ដូចជាយោងតាមទំព័រសារព័ត៌មានអេឡិកត្រូនិក និងប្រព័ន្ធសារាចរណ៍ចង្អុលការណែនាំ និងចាត់វិធានការផ្នែកខាង iOffice។

ពួកគាត់រាល់គ្នាសុទ្ធសឹងជាអ្នករៀនបណ្តើរ និងជួយណែនាំបណ្តើរ ព្រមទាំងជំនួយឧបត្ថម្ភសហគមន៍ ជាពិសេសសម្រាប់បងប្អូនប្រជាជនរស់នៅតាមតំបន់ជនបទ និងចាស់ព្រឹទ្ធាចារ្យ​និងបងប្អូនជនរួមជាតិភាគតិច។ នេះជាមុខសញ្ញាដែលងាយស្រួលជួបឧបសគ្គខាងដំណើរការផ្លាស់ប្តូរឌីជីថល។ អាស្រ័យដូច្នេះហើយ ប្រពៃណីប្រជារាស្ត្រនិយមខាងឌីជីថលក៏បានគៀគរសម្រាប់ឱ្យការបង្ហាញណែនាំបងប្អូនប្រជាជនអំពីបណ្តាបំណិនជាមូលដ្ខាន ដូចជា៖ ការប្រើប្រាស់ទូរសព្ទឆ្លាតវៃ ទូទាត់ប្រាក់ដោយមិនចាំបាច់ប្រើប្រាក់មុខ ព្រមទាំងចូលដំណើរការនៃសេវាកម្ម ធានាការពារលេខកូដសម្ងាត់។

ទន្ទឹមនិងនោះ តាមរយៈវគ្គបណ្តុះបណ្តាលនិងការឃោសនាផ្សព្វផ្សាយ នឹងពង្រីកតួនាទីរបស់កងកម្លាំងប្រចាំការមូលដ្ឋាន ពិសេសអ្នកមានប្រជាប្រិយក្នុងជនរួមជាតិភាគតិច និងបណ្តាអង្គការចាត់តាំងនយោបាយ-សង្គមធ្វើជា “ស្នូល” សម្រាប់រីកសាយភាយនូវចំណេះដឹងខាងឌីជីថល ព្រមទាំងណែនាំអនុវត្តដំណើរការផ្លាស់ប្តូរឌីជីថលសម្រាប់គ្រួសារនីមួយៗ និងប្រជាជនទាំងឡាយគ្រប់រូបផងដែរ។

ក្រៅពីនោះ នាពេលបច្ចុប្បន្ននេះមន្ទីរជនជាតិនិងសាសនាថែមទាំងអនុវត្តការផ្សេព្វផ្សាយទូលាយចំពោះប្រពៃណីប្រជារាស្ត្រនិយមខាងឌីជីថលដោយច្រើនទម្រង់ផ្សេងៗ ដូចជា៖ ការរួមបញ្ចូលក្នុងកម្មវិធីផ្សព្វផ្សាយយ៉ាងទូលំទូលាយខាងការអប់រំច្បាស់ដែលពាក់ព័ន្ធដល់វិស័យខាងផ្នែកសិក្សា​ យោងតាមទំព័រអេឡិកត្រូនិករបស់ស្ថានប័ន ប្រព័ន្ធសាររាចរណ៍ណែនាំចង្អុលការនិងចាត់វិធានការខាង iOffice កិច្ចប្រជុំរបស់ស្ថាប័ន ប្រជុំសាខាបក្ស... យោងទៅតាមខ្លឹម សារនីមួយៗ និងមុខសញ្ញានៃការផ្សព្វផ្សាយ ដើម្បីទទួលបានប្រសិទ្ធភាពខ្ពស់។

នៅតាមបណ្តាទីទាំងដែលមានបងប្អូនរួមជាតិភាគតិចរស់នៅច្រើនកុះករ ក្រៅពីកម្មាភិបាលជាអ្នកទទួលបន្ទុកការងារខាងជនជាតិ គឺសមាជិករាប់បណ្តាអង្គការចាត់តាំងនយោបាយ-សង្គមថែមទាំងរួមបញ្ចូលការណែនាំអំពីការអនុវត្តផ្លាស់ប្តូរឌីជីថលដល់គ្រួសារនីមួយៗ និងប្រជាជនគ្រប់រូបដែលយោងតាមពីធីផ្សព្វផ្សាយ ជួបសំណេះសំណាល កិច្ចប្រជុំជាដើម។ (ក្នុងរូបថត៖ បងប្អូននារីឃុំ Khánh Bình Đông ស្រុក Trần Văn Thời ណែនាំគ្រួសារ Khmer មួយគ្រួសារនៅភូមិលេខ៨អំពីការដំឡើងកម្មវិធីលើទូរសព្ទឆ្លាតវៃ)។

លោក Nguyễn Văn Đạm បានបញ្ជាក់ថា៖ "ប្រជារាស្ត្រនិយមខាងឌីជីថល នឹងបំពេញចំណេះដឹងនិងជំបំណិនខាងឌីជីថលជាមូលដ្ឋានសម្រាប់គ្រប់ស្រទាប់វណ្ណៈប្រជាជន ជាពិសេសប្រមូលផ្តុំចូលក្នុងបណ្តាមុខសញ្ញាដែលកំពុងនូវមានការកង្វះខាត ដូចជានៅតាមតំបន់ជនបទឆ្ងាយដាច់ស្រយាល និងតំបន់ជនជាតិភាគតិច។ ជាមួយការចូលរួមនៃប្រព័ន្ធនយោបាយ ប្រពៃណីនេះមួយថ្ងៃកាន់តែមានការស៊ីជម្រៅ បង្កើតការផ្លាស់ប្តូរយ៉ាងសកម្មដល់ចំណេះដឹងរបស់សហគម រួមចំណែកកសាងសង្គមឌីជីថលដើម្បីអភិវឌ្ឍន៍ចីរភាព និងគ្រប់ជ្រុងជ្រោយ”។

Cà Mau ជាខេត្តមួយដែលមានជនរួមជាតិភាគតិចរស់នៅច្រើន ហើយក៏មានការជួបលំបាកខ្លាំជាក់ស្តែង លក្ខណៈនៃការសិក្សារៀនសូត្ររបស់បងប្អូនប្រជាជនមួយចំនួន ជាពិសេសនៅតាមតំបន់ឆ្ងាយដាច់ស្រយាល និងតំបន់ជនរួមជាតិភាគតិចនៅមានកម្រិត។ អាស្រ័យដូច្នេះហើយ ការខិតខំប្រឹងប្រែង ម្ចាស់ការ និងឆ្លាតវៃរបស់ផ្នែកខាងជនជាតិ មិនត្រឹមរួមចំណែកឆ្លើយតបតម្រូវខាងការបំព្រួញគម្លាតប៉ុណ្ណោះទេ ថែមទាំងបានបញ្ជាក់ច្បាស់នូវតូនាទីខាងយុទ្ធនាសាស្ត្ររបស់ផ្នែកសម្រាប់ក្នុងដំណើរការអភិវឌ្ឍន៍ចីរភាពទៀតផង៕

 

Quỳnh Anh

ថ្នាក់ដឹកនាំខេត្តអញ្ជើញសួរសុខទុក្ខ និងប្រសិទ្ធពរជនរួមជាតិ Khmer ឱកាសបុណ្យសែនដូនតា

ក្នុងឱកាសបុណ្យសែនដូនតា ឆ្នាំ២០២៦ របស់ជនរួមជាតិ Khmer គណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិ Việt Nam ខេត្ត Cà Mau បានចាត់តាំងគណៈប្រតិភូជាច្រើនក្រុម អញ្ជើញទៅសួរសុខទុក្ខ និងប្រសិទ្ធពរដល់បណ្តាអ្នកមុខអ្នកការសាសនា ព្រះសង្ឃ អ្នកមានកិត្យានុភាព និងមាមីងប្អូនជនរួមជាតិ Khmer នៅតាមបណ្តាភូមិភាគនានាក្នុងខេត្ត។

មានយ៉ាងច្រើនកម្មភាពសម្រាប់ឱកាសបុណ្យសែនដូនតា

គណៈកម្មាធិការប្រជាជនខេត្ត Cà Mau ទើបបានផ្សព្វផ្សាយផែនការចាត់តាំងបណ្ដាសកម្មភាពក្នុងឱកាសបុណ្យសែនដូនតារបស់បងប្អូនជនរួមជាតិ Khmer ឆ្នាំ ២០២៦ ដែលនឹងប្រព្រឹត្តឡើងក្នុងរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី ១០ ដល់ ១២ ខែតុលា (ត្រូវនឹងថ្ងៃទី ១៤, ១៥ រោច ខែភទ្របទ និង ១ កើតខែអស្សុជ)។

មហាសន្និបាតតំណាងសមាគមមិត្តភាព Việt Nam - Campuchia ខេត្ត Cà Mau អាណត្តិ ២០២៦-២០៣១៖

សមាគមមិត្តភាព Việt Nam - Campuchia ខេត្ត Cà Mau ទើបតែបានរៀបចំយ៉ាងមហោឡារិកនូវមហាសន្និបាតតំណាង អាណត្តិ ២០២៦-២០៣១ ដើម្បីបូកសរុប វាយតម្លៃគ្រប់ជ្រុងជ្រោយការងារកិច្ចការបរទេសប្រជាជនដំណាក់កាលកន្លង និងដាក់ចេញទិសដៅ ភារកិច្ចគន្លឹះសម្រាប់ដំណាក់កាលអភិវឌ្ឍន៍ថ្មី។

លើកកម្ពស់សមត្ថភាពឆ្លើយតបលើផ្ទៃសមុទ្រ

ចំពោះស្ថានភាពរដូវភ្លៀងព្យុះឈានចូលដំណាក់កាលកើនឡើងខ្លាំង ហានិភ័យគ្រោះថ្នាក់ និងឧបទ្ទវហេតុលើផ្ទៃសមុទ្រក៏កើនកើនឡើងណាស់ដែរ ម៉្លោះហើយកងកម្លាំងយោធាការពារព្រំដែនខេត្ត Cà Mau បានម្ចាស់ការលើកកម្ពស់សមត្ថភាពបញ្ជាប្រតិបត្តិការនាវា ទូក កប៉ាល់ និងដោះស្រាយសភាពការណ៍លើផ្ទៃសមុទ្រ សំដៅធានាសុវត្ថិភាពជូនកម្មាភិបាល យុទ្ធជន និងប្រជានេសាទ។

បង្កលក្ខណៈដើម្បីជនរួមជាតិ Khmer ទទួលបុណ្យសែនដូនតាដោយរីករាយ

បុណ្យភ្ជុំបិណ្ឌ សែនដូនតារបស់ជនរួមជាតិ Khmer ឆ្នាំ២០២៦ នឹងប្រព្រឹត្តទៅក្នុងរយៈពេល ៣ ថ្ងៃ (ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១២ ខែតុលា ត្រូវនឹងថ្ងៃទី ១-៣ រោច ខែភទ្របទ)។ ដើម្បីបង្កលក្ខណៈងាយស្រួលដើម្បីបងប្អូនជនរួមជាតិ Khmer ទទួលបុណ្យសែនដូនតាដោយរីករាយ ស្និទ្ធស្នាល សុវត្ថិភាព និងសំចៃ ប្រធានគណៈកម្មាធិការប្រជាជនខេត្ត បានណែនាំដល់បណ្តាមន្ទីរ ស្ថាប័ន អង្គការនយោបាយ-សង្គមថ្នាក់ខេត្ត និងគណៈកម្មាធិការប្រជាជនគ្រប់បណ្តាឃុំ សង្កាត់ ម្ចាស់ការអនុវត្តបណ្តាសកម្មភាពស្របតាមលក្ខណៈជាក់ស្តែង។

ក្តីរីករាយរបស់ប្រជាជន Khmer ដែលទទួលបានប័ណ្ណបើកបរ

អស់រយៈពេលជាច្រើនឆ្នាំកន្លង ដោយសារតែជំនាញខាងអាន និងសរសេរភាសា Việt Nam មានកម្រិត លោក Danh Hồng Cư (អាយុ ៤៦ ឆ្នាំ នៅភូមិ Thanh Sơn ឃុំ Vĩnh Mỹ) មិនហ៊ានចុះឈ្មោះប្រឡងយកប័ណ្ណបើកបរនោះទេ។ ហើយតម្រូវការដឹកជញ្ជូនរបស់គ្រួសារគាត់សម្រាប់ការងារ និងទំនិញគឺមានសារៈសំខាន់ខ្លាំងណាស់ ប៉ុន្តែឧបសគ្គភាសាបានបង្ខំឱ្យគាត់ពឹងផ្អែកលើតែម៉ូតូ ៥០ccតែមួយគ្រឿងជាប្រចាំ។ ថ្មីៗនេះ ក្តីរីករាយយ៉ាងខ្លាំងបានកើតឡើងនៅពេលដែលលោក Cư ជាមនុស្សម្នាក់ក្នុងចំណោមជនជាតិភាគតិចទាំង ៣០ នាក់ដែលបានប្រឡងជាប់ និងទទួលបានប័ណ្ណបើកបរម៉ូតូប្រភេទ A1។

ត្រៀមរួចរាល់សម្រាប់ឆ្នាំសិក្សាថ្មី

ថ្ងៃនេះ ទី៥ ខែកញ្ញា គ្រប់សាលាសាកលទូតាំងខេត្ត Cà Mau បានផ្តើមបើកបវេសនកាលព្រមគ្នាជាផ្លូវការ ចាប់ផ្តើមឱ្យឆ្នាំសិក្សាថ្មី ២០២៦-២០២៧។

ពណ៌សម្បុរវប្បធម៌បង្កើនភាពទាក់ទាញទេសចរណ៍

ចាប់ពីថ្ងៃទី ២៨ ខែសីហា ដល់ថ្ងៃទី ១ ខែកញ្ញា ខេត្ត Cà Mau នឹងធ្វើជាម្ចាស់ផ្ទះនៃទិវាបុណ្យបេតិកភណ្ឌវប្បធម៌ និងពិធីបុណ្យបាល់ឡុងហោះលើកដំបូង ក្រោមប្រធានបទ " ប្រមូលផ្តុំអត្តសញ្ញាណវប្បធម៌នៃចំណុចខាងត្បូងបំផុតរបស់ប្រទេសជាតិ"។

សកម្មអភិរក្សអក្សរខ្មែរនៅខេត្ត Cà Mau

អនុវត្តតាមគោលការណ៍របស់បក្ស និងរដ្ឋស្តីពីការអភិរក្ស និងលើកកម្ពស់អត្តសញ្ញាណវប្បធម៌ជាតិ ការងារបង្រៀន និងរៀនអក្សរ Khmer នៅខេត្ត Cà Mau តែងទទួលបានការយកចិត្តទុកដាក់ និងចង្អុលការយ៉ាងជិតស្និទ្ធពីសំណាក់គណបក្ស និងរដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ផងដែរ។

ជីវពលថ្មីនៃសិល្បៈប្រជាប្រិយ Khmer

ថ្មីៗនេះ សមាគមសិល្បៈប្រជាប្រិយខេត្ត Cà Mau បានចាត់តាំងជោគជ័យមហាសន្និបាតលើកទី១ អាណត្តិ ២០២៦-២០៣១ បើកចេញនូវក្តីសង្ឃឹមថ្មីក្នុង ការអភិរក្ស និងពង្រីកផ្សាយតម្លៃបេតិកភណ្ឌវប្បធម៌ប្រពៃណីរបស់ភូមិភាគ។ ក្នុងទិដ្ឋភាពវប្បធម៌ដ៏សម្បូរបែបនោះ សិល្បៈប្រជាប្រិយ Khmer តែងបញ្ជាក់ពីឋានៈជាផ្នែកដ៏សំខាន់ រួមចំណែកធ្វើឱ្យជីវភាពវប្បធម៌ស្មារតីរបស់ជនរួមជាតិ ក្នុងខេត្តកាន់តែសម្បូរបែប។