Thứ ba, 20-10-26 07:26:07
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

កងទ័ពរបស់ Bác Hồ ឆ្លាតវៃក្នុងការធ្វើសេដ្ឋកិច្ច

Báo Cà Mau ក្រោយពីបានបំពេញកាតព្វកិច្ចអន្តរជាតិនៅសមរភូមិកម្ពុជាអស់រយៈពេលជាច្រើនឆ្នាំ ហើយ វិលត្រឡប់មកជីវិតធម្មតាវិញ អតីតយុទ្ធជន Đinh Tấn Công នៅភូមិ Phước Tân ឃុំ Vĩnh Phước បានបន្តរក្សាគុណសម្បត្តិរបស់ទាហានក្នុងការផលិត និងកម្លាំងពលកម្ម។ ដោយមានស្មារតីស្វាហាប់ ហ៊ានគិត ហ៊ានធ្វើ គាត់បានបង្កើតទម្រង់សេដ្ឋកិច្ចយ៉ាងសមស្របជាច្រើនដោយក្លាហាន និងនាំមកនូវប្រាក់ចំណូលស្ថិរភាពដល់គ្រួសារទៀតផង ផ្តើមពីនោះក៏សកម្មក្នុងការចែករំលែកបទពិសោធន៍ ជំនួយឧបត្ថម្ភមិត្តរួមកងទ័ពដើម្បីរួមគ្នាអភិវឌ្ឍ។

អតីតយុទ្ធជន Đinh Tấn Công (ឆ្វេង) ចែករំលែកបទពិសោធន៍ក្នុងការចិញ្ចឹមបង្គា-ក្តាមរួមផ្សំ មានប្រសិទ្ធភាពជាមួយសមាជិកអតីតយុទ្ធជន និងបងប្អូនប្រជាជនក្នុងភូមិ។

នៅឆ្នាំ ១៩៨៤ លោក Đinh Tấn Công បានទៅបំពេញកាតព្វកិច្ចអន្តរជាតិនៅ Campuchia។ ឆ្នាំ ១៩៨៧ គាត់បានត្រឡប់មកស្រុកកំណើតរបស់ខ្លួនវិញ ហើយបន្តធ្វើការនៅភូមិភាគ។ បន្ទាប់ពីបានលះបង់អស់រយៈកាលជាច្រើនឆ្នាំជាមួយកិច្ចការងារ និងសកម្មភាពរបស់សមាគមអតីតយុទ្ធជន គាត់ក៏បានចូលនិវត្តន៍នៅឆ្នាំ ២០២៤។

ថ្វីត្បិតតែចូលនិវត្តន៍ ប៉ុន្តែមិនព្រមនៅទំនេរនោះទេ លោក Công បានប្រើប្រាស់ផ្ទៃដី និងបទពិសោធន៍ដែលខ្លួនរៀនបាន​ក្នុងដំណើរការពលកម្មផលិត ដើម្បីប្រមូលផ្តុំកម្លាំងកសាងទម្រង់សេដ្ឋកិច្ចនៅស្រុកកំណើតរបស់ខ្លួន។

លោក Đinh Tấn Công បានចែករំលែកថា៖ «យើងត្រូវតែបង្កើតទម្រង់សេដ្ឋកិច្ចសម្រាប់គ្រួសាររបស់យើងជាមុនសិន ទើបយើងអាចពង្រីកសាយភាយក្នុងសមាជិកបាន។ បច្ចុប្បន្ន ខ្ញុំមានទម្រង់ចិញ្ចឹមពស់សម្រាប់លក់សាច់ និងលក់ពូជ រួមជាមួយនឹងជ្រូកពូជ ព្រមទាំងចិញ្ចឹមបង្គា និងក្តាមក្នុងស្រះ ដើម្បីបង្កើតប្រាក់ចំណូលស្ថិរភាព»។

ដោយអនុវត្តតាមគោលការណ៍នៃការប្រើប្រាស់ប្រាក់ចំណេញរយៈពេលខ្លី ដើម្បីគាំទ្រដល់កំណើនរយៈពេលវែង និងការធ្វើពិពិធកម្មសត្វពាហនៈ លោក Công បានបង្កើតជាបណ្តើរៗនូវទម្រង់ផលិតរួមបញ្ចូលគ្នាដែលសមស្របទៅនឹងស្ថានភាពគ្រួសារ។ ការចិញ្ចឹមពស់សម្រាប់យកសាច់ និងបង្កាត់ពូជ រួមជាមួយនឹងជ្រូកពូជ បង្គា និងក្តាម មិនត្រឹមតែប្រើប្រាស់តំបន់ផលិតកម្មឱ្យប្រកបដោយប្រសិទ្ធភាពប៉ុណ្ណោះទេ ថែមទាំងបានជួយផ្សព្វផ្សាយហានិភ័យ និងបង្កើតប្រភពចំណូលច្រើនផងដែរ។ អាស្រ័យដូច្នេះហើយ ទើបបណ្តាទម្រង់ទាំងនេះបានផ្តល់ប្រភពចំណូលជារៀងរាល់ឆ្នាំរាប់រយលានដុងសម្រាប់គ្រួសារលោកផងដែរ។

មិនត្រឹមតែអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារប៉ុណ្ណោះទេ លោក Công ថែមទាំងបានចែករំលែកបទពិសោធន៍កសិកម្ម និងផលិតកម្មរបស់ខ្លួនជាមួយសមាជិកសមាគមអតីតយុទ្ធជនទៀតផង ជួយពួកគេទទួលបានចំណេះដឹងបន្ថែម និងជ្រើសរើសទិសដៅអភិវឌ្ឍន៍សេដ្ឋកិច្ចយ៉ាងសមស្របដោយទំនុកចិត្ត។

អតីតយុទ្ធជន Đinh Tấn Cô ចែករំលែកបទពិសោធន៍ និងទម្រង់ចិញ្ចឹមពស់បង្កាត់ពូជជាមួយប្រធានសមាគមអតីតយុទ្ធជនឃុំ។

លោក Dương Chí Nguyệt ប្រធានសមាគមអតីតយុទ្ធជនឃុំ Vĩnh Phước បានកត់សម្គាល់ថា៖ «សមមិត្ត Đinh Tấn Công តែងមានភាពស្វាហាប់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចគ្រួសាររបស់ខ្លួន និងបានចូលរួមយ៉ាងសកម្មក្នុងសកម្មភាពរបស់សមាគម ព្រមទាំងចលនាត្រាប់តាមស្នេហាជាតិនៅភូមិភាគ។ បន្ទាប់ពីចូលនិវត្តន៍ គាត់បានបង្កើតទម្រង់ផលិតដែលប្រកបដោយប្រសិទ្ធភាពយ៉ាងក្លាហាន ហើយក្នុងពេលជាមួយគ្នានេះ គាត់បានចែករំលែកនូវបទពិសោធន៍របស់គាត់ដើម្បីជំនួយសមាជិកគ្រប់រូបឱ្យអភិវឌ្ឍរួមគ្នា។ នេះគឺជាគំរូដ៏ឆ្នើមមួយសម្រាប់ខាងស្មារតីខិតខំប្រឹងប្រែងដោយខ្លួនឯង ដើម្បីជំនះរាល់ការលំបាក​និងពង្រីកគុណសម្បត្តិជាកងទ័ពរបស់ Bác Hồ ក្នុងយុគសម័យថ្មី»។

ផ្តើមពីទាហានដែលបានវិលត្រឡប់មកក្រោយពីសម័យសង្គ្រាមរហូតក្លាយជាអតីតយុទ្ធជនដ៏ស្វាឆ្លាតវៃក្នុងការងារ និងផលិតកម្ម លោក Đinh Tấn Công នៅតែរក្សាស្មារតីនៃការពឹងលើខ្លួនឯង និងខិតខំយ៉ាងសកម្មដើម្បីទទួលបានជោគជ័យលើគ្រប់វិស័យ។ តាមរយៈសកម្មភាពជាក់ស្តែង លោក Công កំពុងបន្តលើកកម្ពស់គុណសម្បត្តិរបស់កងទ័ព Bác Hồ ក្នុងជីវិតប្រចាំថ្ងៃផងដែរ។ ដោយមានស្មារតីហ៊ានគិត ហ៊ានធ្វើ និងមានឆន្ទៈក្នុងការគាំទ្រពីសមមិត្តរបស់ខ្លួន លោកគឺជាគំរូដ៏ភ្លឺស្វាងមួយ រួមចំណែកពង្រីកសាយភាយនៃប្រពៃណីរបស់អតីតយុទ្ធជនក្នុងការចូលរួមប្រឡងប្រណាំងដើម្បីអភិវឌ្ឍសេដ្ឋកិច្ច និងកសាងមាតុភូមិដ៏សម្បូររុងរឿង៕

Tú Nguyên

មនោសញ្ចេតនារវាងកងទ័ព និងប្រជាជនតំបន់ព្រំដែន

ផ្តើមពីបណ្ដាអំណោយទាំងឡាយ វាចារសួរសុខទុក្ខ រហូតដល់ការរួមដំណើរជាមួយសិស្សានុសិស្សមានស្ថានភាពលំបាក កម្មាភិបាល យុទ្ធជនកងទ័ពការពារព្រំដែនខេត្ត Cà Mau កំពុងរួមចំណែកបន្ថែមនូវរឿងរ៉ាវដ៏ល្អប្រសើរអំពីមនោសញ្ចេតនារវាងកងទ័ព និងប្រជាជននៅតំបន់ព្រំដែនសមុទ្រ។

បណ្តាទឹកចិត្តសប្បុរសធម៌ឆ្ពោះទៅកាន់កុមារក្រីក្រក្នុងរដូវបុណ្យសែនព្រះខែ

ដោយបំណងប្រាថ្នានាំមកនូវសេចក្តីរីករាយយ៉ាងពេញលេញក្នុងពិធីបុណ្យសែនព្រះខែដល់កុមារគ្រប់រូប បុគ្គល និងអង្គការជាច្រើនបានរៀបចំអំណោយដ៏មានអត្ថន័យ ដើម្បីជូនដល់ប្អូនៗកុមារដែលមានស្ថានភាពជួបការលំបាក។

ចិញ្ចឹមគោពូជ លំនឹងជីវភាព

លើដំណើរផ្លូវជម្នះការលំបាករបស់ប្រជាជនក្រីក្រឃុំ Phong Hiệp សមាគមអតីតយុទ្ធជនឃុំតែងរួមដំណើរ និងណែនាំបច្ចេកទេសជូនប្រជាពលរដ្ឋអនុវត្តប្រកបដោយប្រសិទ្ធភាពនូវគ្រប់ទម្រង់។ ការរួមដំណើរប្រកបដោយការទទួលខុសត្រូវនោះបានក្លាយជាកម្លាំងចលករ ជួយគ្រួសារក្រីក្រជាច្រើនមានទំនុកចិត្តអភិវឌ្ឍន៍សេដ្ឋកិច្ច និងចាកផុតពីភាពក្រីក្រប្រកបដោយចីរភាព។

បង្កលក្ខណៈដើម្បីរៀនអក្សរ

សម្រាប់សិស្សជាច្រើន ការចាប់ផ្តើមនៃឆ្នាំសិក្សាថ្មីគឺជាសេចក្តីរីករាយ និងជាឱកាសដើម្បីជួបជុំជាមួយគ្រូបង្រៀន និងមិត្តភក្តិ និព្រមទាំងចាប់ផ្តើមដំណើរថ្មីមួយផងដែរ។ ប៉ុន្តែសម្រាប់សិស្សដែលមានជីវភាពខ្វះខាត ក្មេងកំព្រា ឬកុមារ Khmer នៅពីក្រោយសេចក្តីរីករាយនោះគឺជាការព្រួយបារម្ភយ៉ាងធំណាស់ដែរអំពីសៀវភៅសិក្សា សម្លៀកបំពាក់ ថ្លៃសិក្សា និងសមត្ថភាពក្នុងការបន្តចូលរៀន។

កសិករឃុំ Vĩnh Phước វិញភឿក លំនឹងសេដ្ឋកិច្ចជាបន្តបន្ទាប់

ផ្តើមពីផ្ទៃដីដែលធ្លាប់បានបោះបង់ចោល រហូតដល់ចម្ការឈើហូផ្លែ និងបន្លែបង្ការដែលផ្តល់ប្រាក់ចំណូលស្ថិរភាព កសិករនៅក្នុងឃុំ Vĩnh Phước កំពុងផ្លាស់ប្តូរផ្នត់គំនិត និងវិធីសាស្រ្តរបស់ខ្លួនជាសន្សឹមៗ ដើម្បីបង្កើនប្រសិទ្ធភាពផលិតកម្ម។ ដោយធ្វើការជាមួយសមាជិករបស់ខ្លួន សមាគមកសិករឃុំ Vĩnh Phước បានផ្តល់ការឧបត្ថម្ភផ្នែកខាងដើមទុន វិទ្យាសាស្ត្រ បច្ចេកទេស កសាង ព្រមទាំងពង្រីកទម្រង់សេដ្ឋកិច្ចសមស្រប ដើម្បីង្កើតសន្ទុះសម្រាប់កសិករមានលក្ខណៈឈានឡើងធ្វើមានដោយស្របច្បាប់។

រួមដំណើរជាមួយអ្នកក្រ

ការគិតគូរចំពោះអ្នកក្រីក្រ និងមុខសញ្ញាងាយរងគ្រោះ ជាគោលនយោបាយសង្គមដ៏សំខាន់មួយ ដែលឆ្លុះបញ្ចាំងពីស្មារតី "ជួយគ្នាទៅវិញទៅមក" និងជាប្រពៃណីវប្បធម៌ដ៏ស្រស់ស្អាតរបស់ជនជាតិផងដែរ។

បង្កើនប្រាក់ចំណូលអាស្រ័យដាំផ្សិតចំបើង

ដោយប្រើប្រាស់វត្ថុធាតុដើមកសិកម្មដែលធ្លាប់ស្គាល់ក្នុងការផលិត បង Lê Công Đoàn និងបង Phạm Chí Nguyện នៅភូមិ Nhà Máy ឃុំ Khánh Hưng បានក្លាហានបង្កើតទម្រង់ដាំផ្សិតចំបើង។ ទម្រេង់នេះមិនត្រឹមតែប្រើប្រាស់ធនធានដែលមានយ៉ាងងាយស្រួលប៉ុណ្ណោះទេ ថែមទាំងបង្កើតប្រាក់ចំណូលយ៉ាងសមគួរជាមួយនឹងផលចំណេញរហ័សពីការវិនិយោគផងដែរ។

លទ្ធផលនៃអក្សរសិល្ប៍ជនជាតិភាគតិច

សាខាសមាគមអក្សរសិល្ប៍បណ្តាជនជាតិភាគតិច Việt Nam ទីក្រុង Cần Thơ ទើបចាត់តាំងបូកសរុបនិងជូនរង្វាន់ប្រឡងវណ្ណកម្មអក្សរសិល្ប៍ប្រធានបទជនជាតិភាគតិចឆ្នាំ២០២៥-២០២៦ ពីប្រភពថវិកាសង្គមភាវូបនីយកម្ម។ នេះជាទីលានលេងកំសាន្តសង្ឃឹមថានឹងជួយបង្កើនភាពសម្បូរបែបបន្ថែមទៀតដល់វណ្ណកម្មអក្សរសិល្ប៍លើប្រធានបទស្តីពីជីវភាពរស់នៅ និងវប្បធម៌របស់ជនរួមជាតិជនជាតិភាគតិចតំបន់ដីសណ្តទន្លេគូវឡុង។

ជីវិតរស់នៅស្ថិរភាព - អនាគតនឹងពេញដោយភាពសុខសាន្ត

តាមរយៈចម្ការបន្លែ ការដាំដំណាំផ្សេងៗ និងការធ្វើផែនការដោយប្រុងប្រយ័ត្នផងនោះ កសិករជាច្រើនកំពុងកសាងជីវភាពរស់នៅប្រកបដោយស្ថិរភាពបន្តិចម្តងៗ បង្កើនប្រាក់ចំណូល និងកែលម្អជីវិតរស់នៅរបស់ពួកគេយ៉ាងសកម្ម។ ពួកគេមិនត្រឹមតែពឹងផ្អែកលើបទពិសោធន៍ប៉ុណ្ណោះទេ ថែមទាំងធ្វើពិពិធកម្មដំណាំរបស់ខ្លួនដោយក្លាហាន បង្កើនរដូវដាំនិងឆ្លៀតយកផ្ទៃដីប្រកបដោយប្រសិទ្ធភាព និងវិនិយោគឡើងវិញ ដើម្បីបើកផ្លូវឆ្ពោះទៅរកការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព។

យុទ្ធជនពិការ រួមកម្លាំងកសាងភូមិស្រុក

នៅភូមិ Lý Ấn ឃុំ Hưng Mỹ លោក Nguyễn Văn Chen ជាអតីតយុទ្ធជនពិការ ៤/៤ ហើយក៏ជាកសិករ Khmer មួយរូបដែលឧស្សាហ៍ព្យាយាម និងចូលរួមចំណែកយ៉ាងសកម្មក្នុងការកសាងភូមិស្រុកផងដែរ។ ចំពោះលោក កម្លាំងពលកម្មមិនត្រឹមតែផ្គត់ផ្គង់គ្រួសាររបស់ខ្លួនប៉ុណ្ណោះទេ ថែមទាំងធ្វើការរួមគ្នាដើម្បីធ្វើឱ្យភូមិស្រុកកាន់តែបៃតង ស្អាត និងស្រស់ស្អាតជាងមុនទៀតផង។