Chủ nhật, 11-10-26 10:51:54
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

“សារមន្ទីរ” បេតិកភណ្ឌមិនអាចកាត់ថ្លៃបាននៅ Cà Mau

Báo Cà Mau ស្ថិតនៅភូមិខ្វែងបបែល ឃុំ Hưng Hội វត្តបុប្ផារាម មិនត្រឹមតែជាវត្តបុរាណដែលមានអាយុកាលរាប់រយឆ្នាំប៉ុណ្ណោះទេ ថែមទាំងបានគេប្រៀបដូចជា "សារមន្ទីររស់" ជាទីឋានរក្សាទុកនូវវត្ថុបុរាណដ៏ច្រើនបំផុតប្រចាំខេត្ត Cà Mau។ ចំកណ្ដាលលំហដ៏ស្ងប់ស្ងាត់ វត្តនេះបានលេចត្រដែតឡើងដូចជាស្ពានមេត្រីតភ្ជាប់រវាងអតីតកាល និងបច្ចុប្បន្ន ដោយបានអភិរក្សគ្រប់គ្រាន់នូវតម្លៃវប្បធម៌ដ៏វិសេសវិសាលនៃព្រះពុទ្ធសាសនាទក្ខិណានិកាយ Khmer ។

ឧបដ្ឋានសាលាឈើដែលមានអាយុកាលជាងមួយសតវត្ស នៅវត្តបុប្ផារាម។

ចំណុចលេចធ្លោពិសេសរបស់វត្ត គឺឧបដ្ឋានសាលាធ្វើពីឈើដែលមានអាយុកាលជាងមួយសតវត្សមកហើយ។ ទោះបីជាឆ្លងកាត់ការប្រែប្រួលនៃពេលវេលាយ៉ាងណាក៏ដោយ សំណង់នេះនៅតែមានភាពរឹងមាំ និងបន្តប្រើប្រាស់រហូតមកទល់បច្ចុប្បន្ន នេះក៏ជាភស្តុតាងបង្ហាញពីបច្ចេកទេសនៃស្ថាបត្យកម្មដ៏ផ្ចិតផ្ចង់របស់អ្នកជំនាន់មុនៗផងដែរ។ ខាងក្នុង គឺជាបណ្តុំរូបបដិមាព្រះពុទ្ធធ្វើពីថ្មភក់ (ថ្មភក់ពណ៌ប្រផេះ) តាំងពីសតវត្សទី XVI-XVII ដែលមានរចនាប័ទ្មយ៉ាងច្បាស់លាស់តាមបែបក្រោយសម័យអង្គរ និងសម័យអយុធ្យា។ ទាំងនេះគឺជាសក្ខីកម្មដ៏មានតម្លៃអំពីដំណើរនៃការកសាងទឹកដីនេះរបស់ជនរួមជាតិ Khmer។

រូបព្រះពុទ្ធបដិមាជាច្រើនអង្គដែលបានធ្វើពីថ្មភក់តាំងពីសតវត្សទី XVI-XVII ត្រូវបានរក្សាទុកក្នុងវត្តបុប្ផារាម។

មិនត្រឹមតែមានព្រះពុទ្ធបដិមាប៉ុណ្ណោះទេ វត្តក៏ជាកន្លែងរក្សាទុកបុរាណវត្ថុប្លែកៗជាច្រើនទៀតដូចជា៖ គ្រែស្ពាន់ ទូឈើ រហូតដល់គូសត្វតោស្ពាន់។ល។ វត្ថុតាងនីមួយៗសុទ្ធតែផ្ទុកនូវស្លាកស្នាមនៃការរួមរស់ និងរងឥទ្ធិពលវប្បធម៌រវាងជនជាតិជាបងប្អូន Việt - Khmer - Hoa ឆ្លុះបញ្ចាំងពីជីវភាពរួមគ្នាជិតស្និទ្ធអស់ជាច្រើនសតវត្សកន្លងមកហើយ។

ទន្ទឹមជាមួយការថែរក្សាតម្លៃទាំងនោះ ក៏មានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ ព្រះឧបជ្ឈាយ៍ Tăng sa Vong ផងដែរដែលជាព្រះចៅអធិការវត្ត ព្រះអង្គបានខិតខំតស៊ូ ចលនា ប្រមូល និងលោះយកមកវិញនូវវត្ថុអនុស្សាវរីយ៍ដ៏មានតម្លៃក្នុងប្រជាជន ដើម្បីយកមករក្សាទុកក្នុងវត្ត។ អាស្រ័យហេតុនេះ "បំណែកនៃពេលវេលា" ទាំងនោះមិនបានបាត់បង់ឡើយ ប៉ុន្តែបានក្លាយជាបេតិកភណ្ឌដ៏មានតម្លៃសម្រាប់បច្ចុប្បន្ន អនាគត។

បុរាណវត្ថុជាច្រើន ត្រូវបានវត្តរក្សាទុកយ៉ាងយកចិត្តទុកដាក់បំផុត។

ជាមួយឃ្លាំងនៃវត្ថុតាងដ៏ពិសេស វត្តបុប្ផារាម (Cái Giá Chót) មិនត្រឹមតែជាបង្អែកខាងស្មារតីប៉ុណ្ណោះទេ ថែមទាំងជាមោទនភាពនៃអត្តសញ្ញាណវប្បធម៌ រួមចំណែកធ្វើឱ្យសម្បូរបែបនូវចរន្តវប្បធម៌នៃទឹកដីចុងជ្រោយបង្អស់របស់ប្រទេសជាតិ មាតុភូមិ ទៀតផង៕

Chim Đôn Ta - Chanh Đa

ប្រតិបត្តិពិធីកិច្ចសាសនា ផ្សារភ្ជាប់សហគមន៍

នៅតាមបណ្តាវត្តអារាមព្រះពុទ្ធសាសនាថេរវាទ ប្រជាពុទ្ធបរិស័ទ Khmer ទាំងឡាយតែងអញ្ជើញទៅវត្តដើម្បីបំពេញកិច្ចសាសនាជាប្រចាំ ៤ លើកក្នុងមួយខែ រួមមានថ្ងៃ៖ ៨ កើត, ១៥ កើត (ពេញបូណ៌មី), ៨ រោច និងថ្ងៃដាច់ខែតាមចន្ទគតិ។

បេតិកភណ្ឌសាស្ត្រាស្លឹករឹត

សាស្ត្រាស្លឹករឹត គឺជាបេតិកភណ្ឌឯកសារដ៏វិសេសវិសាល ដែលរក្សាទុកនូវវប្បធម៌របស់ជនរួមជាតិ Khmer។

អត្ថន័យនៃការរួមបញ្ចូលគ្នារវាងសត្វមករ និងនាគ

ក្នុងសិល្បៈស្ថាបត្យកម្មវត្តអារាម Khmer Nam Bộ បណ្តារូបសត្វដ៏ពិសិដ្ឋ និងក្បូរក្បាច់រចនាចម្លាក់ តុបតែង បានបង្កប់នូវតម្លៃវប្បធម៌ ជំនឿសាសនាយ៉ាងជ្រាលជ្រៅរបស់ជនរួមជាតិ Khmer។ ក្នុងនោះ តាមបណ្តោយកន្ត្រាក់ជណ្តើរ ដំបូលកោង ឬជើងសសរ ភាគច្រើនតែងតែតុបតែងរូបសត្វមករ រួមផ្សំជាមួយពស់នាគរាជជាប្រចាំ។

លក្ខណៈវប្បធម៌ពេញដោយក្តីករុណា

សម្រាប់ប្រជាជន Khmer គ្រប់ទិដ្ឋភាពនៃជីវិតសហគមន៍ ចាប់ពីពិធីកិច្ចសាសនាដ៏ឧឡារិករហូតដល់សកម្មភាពជាប្រចាំថ្ងៃ គឺមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយវត្តអារាម។ ទំនាក់ទំនងដ៏ជ្រាលជ្រៅនេះបានបង្កឱ្យមានវប្បធម៌ប្រពៃណីនៃសេចក្តីករុណាយ៉ាងជ្រាលជ្រៅ៖ "ការធ្វើទាន" (ការធ្វើវេនចង្ហាន់ប្រគេនព្រះសង្ឃតាមវត្តអារាម)។

ទីតាំងបុរាណនៅកណ្តាលទីក្រុង

ដោយមានទីតាំងស្ថិតនៅតាមបណ្តោយប្រឡាយ Bạc Liêu - Cà Mau នៃភូមិសាស្ត្រសង្កាត់ Bạc Liêu វត្តបុរាណ Phước Đức (ឬហៅថាវត្ត Bang) ជាបេតិកភណ្ឌផ្នែលខាងស្ថាបត្យកម្មបុរាណ និងសិល្បៈដ៏យូរអង្វែងរបស់សហគមន៍ Hoa ដ៏ស្រស់ស្អាត និងអស្ចារ្យខ្លាំងណាស់។

សាយភាយនៃស្មារតីកត្តញ្ញូ និងក្ដីស្រឡាញ់

ក្នុងបរិយាកាសដ៏ស្ងប់ស្ងាត់នៃខែ ៧ តាមច័ន្ទគតិ វត្តអារាមខាងឧត្តរនិកាយទូទាំងខេត្ត Cà Mau បានរៀបចំពិធីបុណ្យ Vu Lan យ៉ាងឱឡារិកដើម្បីជាការតបស្នគុណរបស់កូនចៅចំពោះឪពុកម្តាយ។ ផ្តើមពីពិធីកិច្ចនៃព្រះពុទ្ធសាសនា បុណ្យ Vu Lan បានក្លាយជាប្រពៃណីវប្បធម៌ដ៏ស្រស់ស្អាត ដោយរំលឹកដល់មនុស្សគ្រប់គ្នាឱ្យសម្តែងអំពីកត្តញ្ញូរបស់ខ្លួនចំពោះកូនបុព្វការីជន មានមាតាបិតាជាដើម។

កន្លែងអភិរក្សប្រភពចំណេះដឹង និងវប្បធម៌ Khmer

ក្នុងបរិវេណវត្តព្រះពុទ្ធសាសនាទក្ខិណានិកាយ Khmer ក្រៅពីព្រះវិហារដ៏ជាទីខ្ពង់ខ្ពស់ក្រៃលែង មានស្ថាបត្យកម្មមួយទៀតដែលមានផ្ទៃដីទំហំតូច ប៉ុន្តែមានលក្ខណៈពិសេស នោះគឺហោត្រ័យ ឬហៅថា បណ្ណាល័យ។ នរះមិនត្រឹមជាទីកន្លែងសម្រាប់តម្កល់គម្ពីរព្រះវិន័យ ធម៌ប៉ុណ្ណោះទេ បណ្ណាល័យតម្កល់គម្ពីរបានចាត់ទុកជា “ព្រលឹង” សម្រាប់រក្សាប្រភពចំណេះដឹង ស្មារតីនិងវប្បធម៌របស់សហគមន៍ទាំងមូលទៀតផង។

ចំណុចលេចធ្លោនៃវត្តអារាម Khmer

បង្គោលទង់សាសនានៅតាមទីធ្លានៃវត្តអារាម Khmer Nam Bộ មិនត្រឹមតែជាចំណុចលេចធ្លោផ្នែកខាងស្ថាបត្យកម្មប៉ុណ្ណោះទេ ថែមទាំងជានិមិត្តរូបខាងវិញ្ញាណដ៏ពិសិដ្ឋរបស់ប្រជាជន Khmer ទៀតផង។

ទីលានកំសាន្តក្រោមដំបូលវត្ត

សម្រាប់កុមារ Khmer នៅឃុំ Hồ Thị Kỷ រដូវវិស្សមកាលឆ្នាំនេះអាចនិយាយបានថា ជារដូវកាលមួយដែលគួរឱ្យចងចាំនៅរាល់បណ្តារូបភាពដ៏ស្រស់ស្អាតមួយ - ការចងចាំនៃទីលានកំសាន្តសប្បាយក្រោមដំបូលវត្តអារាម ជាកន្លែងដែលសំណើចលាយឡំជាមួយចំណេះដឹង សេចក្តីស្រឡាញ់ និងការចែករំលែកនៅពេលរសៀលដ៏ស្ងប់ស្ងាត់មួយផងដែរ។

បង្កើនទំនុកចិត្តសម្រាប់ជនរួមជាតិ Khmer

ចាប់ពីវត្តមុនីវង្សា បុប្ផារាម ដែលមានទីតាំងស្ថិតនៅភូមិលេខ ១០ សង្កាត់ An Xuyên ការផ្លាស់ប្តូរនៃជីវភាពរស់នៅរបស់បងប្អូន Khmer គឺជាក់ស្តែងជាប្រចាំថ្ងៃ។ ជុំវិញបរិវេណវត្តនេះ មានគ្រួសារប្រមាណជិត ១០០ គ្រួសារ ដែលភាគច្រើនសុទ្ធសឹងជាអ្នកប្រកបរបររកប្រាក់ចិញ្ចឹមជីវិតតាមរយៈការជួញដូរខ្នាតតូច ធ្វើការស៊ីឈ្នួលដោយកម្លាំងពលកម្ម និងអាជីវកម្មគ្រួសារ។ ប្រសិនបើពីមុនមានគ្រួសារក្រីក្រជាង ១០ គ្រួសារ និងគ្រួសារប្រកៀកបន្ទាត់ក្រប្រហែល ២០ គ្រួសារ សព្វថ្ងៃនេះលែងមានគ្រួសារក្រីក្រ ឬប្រកៀកបន្ទាត់ក្រទៀតនោះទេ ហើយជីវភាពរស់នៅក៏មានភាពប្រសើរជាងមុនផងដែរ។