Thứ hai, 18-5-26 18:39:47
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

ថវិកាជិត ២៣ ពាន់លានដុង ជួសជុលកែលំអកេរដំណែលប្រវត្តិសាស្ត្រថ្នាក់ជាតិវត្តក្របីឃ្លៀច (Cao Dân)

Báo Cà Mau ជាមួយការប្តេជ្ញាចិត្តរក្សានូវតម្លៃវប្បធម៌ប្រពៃណី និងការពារបណ្តា "អាសយដ្ឋានក្រហម" បដិវត្តន៍ គណៈកម្មាធិការប្រជាជនខេត្ត Cà Mau បានអនុម័តជាផ្លូវការនូវគម្រោងជួសជុល ស្តារឡើងវិញនូវកេរដំណែលប្រវត្តិសាស្ត្រ - វប្បធម៌ថ្នាក់ជាតិវត្តក្របីឃ្លៀច (Cao Dân ) (ស្ថិតនៅភូមិ ៧ ឃុំ Tân Lộc ) ដោយថវិកាសរុបជិត ២៣ ពាន់លានដុង។

ផ្ទាំងសិលាចារឹកសង្ខេបប្រវត្តិនៃវត្តវង្សស្រង់ ក្របីឃ្លៀច (Cao Dân) ដាក់នៅខ្លោងទ្វារចូលវត្ត។

នេះគឺជាការខិតខំប្រឹងប្រែងជាក់ស្តែងរបស់ខេត្ត Cà Mau ក្នុងការអនុវត្តកម្មវិធីទិសដៅជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ច - សង្គមតំបន់ជនរួមជាតិភាគតិច។ គម្រោងមិនត្រឹមតែមានបំណងជំនះស្ថានការណ៍ឱនភាព នៃកេរដំណែលប្រវត្តិសាស្ត្រប៉ុណ្ណោះទេ ថែមទាំងបង្ហាញនូវការដឹងគុណចំពោះការរួមចំណែករបស់វត្តពុទ្ធសាសនាទក្ខិណានិកាយ Khmer ដែលសម្បូរទៅដោយប្រពៃណីបដិវត្តន៍។

យោងតាមសេចក្តីសម្រេចរបស់ប្រធានគណៈកម្មាធិការប្រជាជនខេត្ត បណ្តាវិស័យដែលបានវិនិយោគជួសជុលរួមមាន៖ ឧបដ្ឋានសាលា  រោងភត្ត និងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធបច្ចេកទេស - ដែលជាសំណង់កំពុងមានភាពទ្រុឌទ្រោមយ៉ាងធ្ងន់ធ្ងរតាមពេលវេលា។ ជាពិសេស គម្រោងផ្តោតសំខាន់លើការកែលំអរបៀង និងកាំជណ្តើរចេតិយគោរពបូជាព្រះឧបជ្ឈាយ៍ Hữu Nhem អតីតអនុប្រធានរណសិរ្សរំដោះជាតិនៃតំបន់ Tây Nam Bộ។

ជួសជុលសំណង់សាសនានៅតំបន់ក្បែរចេតិយបូជាសពព្រះឧបជ្ឈាយ៍ Hữu Nhem អតីតព្រះឧបជ្ឈាយ៍​និងជាចៅអាធិការវត្ត ដែលបានទទួលអនិច្ចធម្មក្នុងសម័យតស៊ូប្រឆាំងអាមេរិក។

វត្តវង្សស្រង់ ក្របីឃ្លៀច (Cao Dân) មិនត្រឹមតែជាសំណង់ស្ថាបត្យកម្មសិល្បៈដ៏ពិសេស ដែលត្រូវបានទទួលស្គាល់ជាកេរដំណែលប្រវត្តិសាស្ត្រ - វប្បធម៌ថ្នាក់ជាតិនៅឆ្នាំ ២០១៧ ប៉ុណ្ណោះទេ ថែមទាំងជា “ទីតាំងនៃទឹកចិត្តប្រជាជន” ជាកន្លែងធ្លាប់ចិញ្ចឹមលាក់បំពួន ការពារកម្មាភិបាលបដិវត្តន៍ជាច្រើន ក្នុងសម័យតស៊ូទាំងពីរលើកប្រឆាំងអាណានិគមបារាំង (Pháp) និងចក្រពត្តិអាមេរិក (Mỹ)។

វត្តវង្សស្រង់ ប្របីឃ្លៀច (Cao Dân) ត្រូវបានកសាងឡើងកាលពី ១០៣ ឆ្នាំមុន។ ក្នុងដំណើរការកកើតនិងអភិវឌ្ឍ វត្តបានបំពេញភារកិច្ចរក្សាសាសនាផង និងបំពេញភារកិច្ចជាកុលបុត្រដ៏អង់អាចខ្លាហានរបស់ភូមិស្រុក និងប្រទេសជាតិទៀតផង។

ការវិនិយោគជួសជុលវត្តវង្សស្រង់ ក្របីឃ្លៀច (Cao Dân) ម្ដងទៀតបានអះអាងនូវទស្សនៈជាលំដាប់របស់ខេត្ត Cà Mau ៖ អភិវឌ្ឍសេដ្ឋកិច្ចផ្សារភ្ជាប់នឹងការអភិរក្ស និងពង្រីកអត្តសញ្ញាណវប្បធម៌ជាតិ។ បណ្តាវត្ត Khmer មិនត្រឹមតែជាកន្លែងប្រជុំជីវភាពសាសនាប៉ុណ្ណោះទេ ថែមទាំងជានិមិត្តរូបនៃផែន​មហាសាមគ្គីទូទាំងជនជាតិ ជាលំហអប់រំប្រពៃណីស្នេហាជាតិសម្រាប់ជំនាន់វ័យក្មេងតំបន់ដីជ្រោយ។ ការយកចិត្តទុកដាក់ទាន់ពេលវេលារបស់ខេត្ត នឹងជួយឱ្យវត្តវង្សស្រង់ ក្របីឃ្លៀច (Cao Dân) បន្តផ្សព្វផ្សាយតម្លៃវប្បធម៌ - ប្រវត្តិសាស្ត្រ ក្លាយជាទីពឹងស្មារតីដ៏រឹងមាំសម្រាប់បងប្អូនជនរួមជាតិ Khmer និងប្រជាជនក្នុងតំបន់៕

Nguyễn Quốc

ប្រអប់៖

ចំពោះមុខស្ថានភាពទីធ្លាវត្ត និងផ្លូវក្នុងវត្តរងគ្រោះទឹកលិច របកខូចខាតអូសបន្លាយ ក្នុងឆ្នាំ ២០២៤ គណៈកម្មាធិការប្រជាជនខេត្តបានប្រគល់ឱ្យមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ ធ្វើជាម្ចាស់វិនិយោគលើវិស័យលើកកម្ពស់ទីធ្លា និងដងផ្លូវដោយថវិកាប្រមាណជិត ៧០០ លានដុង។ នេះជាភស្តុតាងនៃការយកចិត្តទុកដាក់ និងភាពជិតស្និទ្ធរបស់ថ្នាក់ដឹកនាំខេត្ត ចំពោះជីវភាពវប្បធម៌ ព្រមទាំងជំនឿរបស់បងប្អូនជនរួមជាតិនៅភូមិភាគ៕

ពិធីជួបជុំរំលឹកខួបលើកទី ៨០ នៃវិស័យកិច្ចការជនជាតិ

គណៈកម្មាធិការប្រជាជនខេត្ត Cà Mau ទើបបានចាត់តាំងយ៉ាងឱឡារឹកខួបអនុស្សាវរីយ៍លើកទី ៨០ ឆ្នាំ នៃប្រពៃណីគ្រប់គ្រងរដ្ឋសម្រាប់កិច្ចការជនជាតិ (ថ្ងៃទី ៣ ឧសភា ឆ្នាំ ១៩៤៦ - ថ្ងៃទី ៣ ឧសភា ឆ្នាំ ២០២៦)។ អញ្ជើញចូលរួមសមមិត្ត Trần Thị Hoa Ry អនុប្រធានក្រុមប្រឹក្សាកិច្ចការជនជាតិនៃរដ្ឋសភា។ ចំពោះថ្នាក់ដឹកនាំខេត្តវិញ រួមមាន៖ លោក Nguyễn Hồ Hải សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាបក្សខេត្ត ប្រធានគណៈប្រតិភូតំណាងរដ្ឋសភាខេត្ត និងសមមិត្ត Huỳnh Quốc Việt អនុលេខាប្រចាំការបក្សខេត្ត សមមិត្ត Lữ Quang Ngời អនុលេខាបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្ត និងជាអនុលេខាបក្សខេត្ត ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិ Việt Nam ខេត្ត Cà Mau ព្រមទាំងសមមិត្ត Ngô Vũ Thăng អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តផងដែរ។

ផ្តល់ជីវភាពរស់នៅប្រកបដោយចីរភាព

នៅពាក់កណ្តាលនៃចុងឆ្នាំ ២០២៥ ខេត្ត Cà Mau បានចាប់បំផុសចលនាប្រពៃណីប្រឡងប្រណាំង “រយៈពេល ១៨០ ថ្ងៃ ក្នុងគោលបំណងកំណើន ៨,៨% -៦ ខែចុងឆ្នាំ” ដើម្បីជំរុញកំណើនសេដ្ឋកិច្ច លើកកម្ពស់ជីវភាពរស់នៅជូនប្រជាជន និងសម្រេចគោលដៅអភិវឌ្ឍន៍ប្រចាំឆ្នាំ។ ក្នុងការអនុវត្តយុទ្ធនាការនេះ មន្តីរជនជាតិ និងសាសនាបានកំណត់គោលដៅយ៉ាងសំខាន់មួយ៖ ឧបត្ថម្ភជីវភាពរស់នៅសម្រាប់គ្រួសារជនជាតិភាគតិចក្រីក្រ និងគ្រួសារប្រកៀកបន្ទាត់ក្រប្រមាណជាង ១២០ គ្រួសារ។ លទ្ធផលនានំមកនូវភាពជាក់ស្តែងខ្ពស់ មិនត្រឹមតែជួយគ្រួសារឱ្យជម្នះលើការលំបាកទាំងឡាយ និងកែលម្អជីវិតរបស់ខ្លួនបន្តិចម្តងៗប៉ុណ្ណោះទេ ថែមទាំងកសាងទម្រង់សេដ្ឋកិច្ចប្រកបដោយចីរភាពសម្រាប់ស្ថិរភាពរយៈពេលយូរអង្វឬងផងដែរ។

បណ្តាអំណោយដ៏កក់ក្តៅនៃក្តីស្រឡាញ់

បរិយាកាសដ៏អឹកធឹកនៃបណ្តាពីធីបុណ្យទាំងឡាយនៅតាមភូមិស្រុកកាន់តែអ៊ូអរជាងពេលណាៗទាំងអស់ខណៈដែលទទួលបានការយកចិត្តទុកដាក់របស់គ្រប់បណ្តាគណៈផ្នែកថ្នាក់ខេត្ត និងភូមិភាគ ព្រមទាំងសប្បុរសជនទាំងជិតឆ្ងាយ។ បណ្តាអំណោយពោរពេញដោយក្រីមេត្តា និងវាចារសួរសុខទុក្ខ វ្រសិទ្ធពរឆ្នាំថ្មីមិនត្រឹមតែបង្ហាញពីការគិតគូររបស់បក្ស និងរដ្ឋមកលើបងប្អូនជនរួមជាតិប៉ុណ្ណោះទេ ថែមទាំងបានលើកតម្កើងស្មារតី “អ្នមានជួយអ្នកក្រខ្សត់” ចំពោះគ្រួសារក្រ និងប្រកៀបន្តាត់ក្រ រួមទាំងគ្រួសារគោលនយោបាយទៀតផង។

រកប្រាក់ចិញ្ចឹមជីវិតពីរបរត្បាញសរសៃដូង និងស្មៅប្លុងដំរី

ក្នុងចំណោមការកើនឡើងនៃតម្លៃវត្ថុធាតុដើម សិប្បកម្មប្រពៃណីជាច្រើនកំពុងប្រឈមមុខនឹងហានិភ័យនៃការផុតពូជ។ ទោះជាយ៉ាងនេះក្តី នៅឃុំ Khánh Hưng បងប្អូននារីជាច្រើននៅតែបន្តធ្វើការយ៉ាងឧស្សាហ៍ព្យាយាមជាមួយការចងអំបោសពីសរសៃដូង និងត្បាញស្មៅប្លុងដំរី ។ ពួកគេមិនត្រឹមតែថែរក្សាសិប្បកម្មប៉ុណ្ណោះទេ ថែមទាំងធានាបាននូវជីវភាពរស់នៅរបស់ខ្លួនយ៉ាងរឹងមាំដោយសម្របខ្លួនទៅនឹងការប្រែប្រួលសេដ្ឋកិច្ចទៀតផង។

គិតគូរបុណ្យចូលឆ្នាំដល់ជនរួមជាតិ Khmer

បុណ្យចូលឆ្នាំថ្មីប្រពៃណី Khmer ២០២៦ នឹងត្រូវបានប្រព្រឹត្តឡើងនៅថ្ងៃទី ១៤, ១៥ និង១៦ ខែមេសា។

ត្រៀមចេញទៅបំពេញកាតព្វកិច្ចជាយុវជន

ជាមួយស្មារតី និងការប្តេជ្ញាខ្ពស់ យុវជនខេត្ត Cà Mau បានត្រៀមលក្ខណៈជាស្រេចសម្រាប់ថ្ងៃបុណ្យទូទាំងប្រជាជន សរសេរបន្តនូវទំព័រសាវតាដ៏អង់អាចក្លាហានរបស់ប្រទេសជាតិ មាតុភូមិ។

ព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងការបោះឆ្នោតបន្ទាប់ពីលើកដំបូងនៃការរួមបញ្ចូលខេត្ត

កាលពីថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០២៥ បានក្លាយជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តសម្រាប់បក្ខភាគ និងប្រជាជនខេត្ត Cà Mau ទាំងមូលខណៈពេលដែលការបោះឆ្នោតតំណាងរដ្ឋសភានីតិកាលទី ១៦ និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់អាណត្តិកាល ២០២៦ - ២០៣១ របស់ខេត្តដែលសម្រេចបានជោគជ័យល្អដោយអត្រាអ្នកទៅបោះឆ្នោតស្ទើគ្រប់ចំនួន។

ពូនផ្តុំគំនិតលះបង់ដើម្បីមាតុភូមិ

នៅបណ្តាថ្ងៃដើមឆ្នាំ គ្រប់តំបន់ភូមិភាគទូទាំងខេត្ត Cà Mau មានការមមាញឹកសម្រាប់ការបញ្ជូនយុវជនឱ្យចេញទៅបម្រើកងទ័ព។ ក្នុងចំណោមនោះ រូបភាពយុវជន Khmer ក្នុងឯកសណ្ឋានយោធាបានបន្សល់ទុកនូវចំណាប់អារម្មណ៍ដ៏ល្អប្រសើរខាងស្មារតីទទួលខុសត្រូវ និងទឹកចិត្តស្នេហាជាតិ ព្រមទាំងបំណងប្រាថ្នាចង់រួមចំណែកលះបង់ដើម្បីប្រទេសជាតិ មាតុភូមិរបស់ខ្លួន។

ជនរួមជាតិ Khmer Cà Mau ត្រៀមជាស្រេចសម្រាប់ទិវាបុណ្យធំ

ក្រោយការរៀបចំឡើងវិញនូវអង្គភាពរដ្ឋបាល ខេត្ត Cà Mau មានជនរួមជាតិ Khmer ជិត ២៧.០០០ គ្រួសារ ជាមួយមនុស្សរាយជាង ១១៦.៦០០ នាក់ និងប្រព័ន្ធវត្តអារាមព្រះពុទ្ធសាសនាថេរវាទ Khmer ដ៏វិសេសវិសាលចំនួន ២៨ វត្ត។ មកដល់ពេលនេះ អាស្រ័យដោយការងារឃោសនាយ៉ាងសម្បូរបែប និងមានប្រសិទ្ធភាព បណ្តាគ្រឹះស្ថានសាសនា និងបងប្អូនពុទ្ធបរិស័ទ Khmer បានត្រៀមជាស្រេចសម្រាប់ថ្ងៃបោះឆ្នោតអ្នកតំណាងរដ្ឋសភានីតិកាលទី XVI និងអ្នកតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់ អាណត្តិ ២០២៦-២០៣១។

Cà Mau ចាត់តាំងជោគជ័យពិធីប្រគល់ និងទទួលយកទ័ពឆ្នាំ ២០២៦

កាលពីព្រឹកថ្ងៃទី ៥ ខែមីនា ទិវាជ្រើសរើសកងទ័ពខេត្ត Cà Mau បានប្រព្រឹត្តទៅក្នុងបរិយាកាសដ៏ឧឡារិក និងសប្បាយរីករាយ ដោយធានាសុវត្ថិភាព និងការប្រកាន់ខ្ជាប់នូវបទប្បញ្ញត្តិ។