Chủ nhật, 11-10-26 02:48:43
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

បង្កើតនិមិ្មតរូបសម្រាប់វត្តវង្សស្រង់ ក្របីឃ្លៀច (Cao Dân)

Báo Cà Mau វត្តសិរីមានជ័យវង្សស្រង់ ក្របីឃ្លៀច (Cao Dân) មានទីតាំងស្ថិតនៅភូមិលេខ៧ ឃុំ Tân Lộc ស្រុក Thới Bình ត្រូវបានផ្តើមកសាងដំបូងបង្អស់នូវឆ្នាំ១៩២២។ វត្តជាទីតាំងសម្រាប់ប្រមូលផ្តុំចាត់តាំងរាល់សកម្មភាពវប្បធម៌ជំនឿសាសានា ទន្ទឹមនិងនោះក៏ជាកន្លែងប្រមូលផ្តុំខាងវិស័យសេដ្ឋកិច្ច នយោបាយ វប្បធម៌និងសិល្បៈរបស់បងប្អូនជនរួមជាតិ Khmer នៅភូមិភាគផងដែរ។

វត្តវង្សស្រង់ ក្របីឃ្លៀច (Cao Dân) មានសំណង់ដែលប្រកបដោយលក្ខណៈនៃស្ថាបត្យកម្មដ៏វិសេសវិសាលនោះគឺ ចេតិយតម្កល់អធិដ្ឋាតុព្រះឧបជ្ឈាយ៍ Hữu Nhem និងព្រះវិហារ ដែលជាវណ្ណកម្មដ៏អស្ចារ្យប្រកបដោយអត្តសញ្ញាវប្បធម៌ Khmer។

ពិធីឧបកិច្ចសម្រាប់និម្មិតរូបសត្វក្របីទាំង២ក្បាលដែលតម្កល់នៅខាងមុខខ្លោងទ្វារវត្តវង្សស្រង់ ក្របីឃ្លៀច (Cao Dân)។

ក្នុងសម័យសង្គ្រាមទាំង២លើក ប្រឆាំងអាណានិគមបារាំង និងចក្រពតអាមេរិក វត្តវង្សស្រង់ ក្របីឃ្លៀច (Cao Dân) ជាមូលដ្ឋានសម្ងាត់សម្រាប់ធ្វើបដិវត្តន៍។ បងប្អូនប្រជាពុទ្ធបរិស័ទជាច្រើន រួមទាំងព្រះសង្ឃបានចូលរួមធ្វើបដិវត្តន៍តស៊ូប្រឆាំងពួកខ្មាំងឈានពានទឹកដី ដែលឆ្នើមជាងគេគឺ អតីតព្រះឧបជ្ឈាយ៍ Hữu Nhem ក៏ជាអតីតចៅអធិការវត្តវង្សស្រង់ ក្របីឃ្លៀច (Cao Dân) ផងដែរ ព្រះអង្គបានសុគតក្នុងសម័យសង្គ្រាមប្រឆាំងអាមេរិក។ ព្រះអង្គក៏ធ្លាប់បានទទួលមុខតំណែងជាអនុប្រធានរណសិរ្សរំដោះជនជាតិភាគខាងត្បូង ព្រះអង្គតែងសកម្មក្នុងការឃោសនា ចលនាព្រះសង្ឃ និងគណៈកម្មការ ព្រមទាំងមាមីងប្រជាពុទ្ធបរិស័ទយ៉ាងច្រើនកុះករ មានទាំងបងប្អូនជនជាតិ Kinh - Khmer - Hoa នៅភូមិភាគដើម្បីចូលរួមតស៊ូប្រឆាំងអាមេរិករំដោះជាតិ។ អាស្រ័យដូចបានពោលខាងលើនេះហើយ វត្តវង្សស្រង់ ក្របីឃ្លៀច (Cao Dân) ក៏ត្រូវបានក្រសួងវប្បធម៌ កីឡានិងទេសចរណ៍ចាត់បញ្ចូលជាបេតិកភណ្ឌប្រវត្តិសាស្ត្រជាតិកាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៨។

ក្នុងពីធីឧបកិច្ចនៃនិម្មិតរូបសត្វក្របី២ក្បាលនោះដែរ វត្តវង្សស្រង់ ក្របីឃ្លៀច (Cao Dân) ថែមទាំងបានប្រារព្ធចាត់តាំងពិធីដំឡើងកំពូលខ្លោងទ្វាររបង៣កំពូល និងគ្រុឌសម្រាប់ខ្លោងទ្វាររបងទៀតផង។

ជាមួយអន្ថ័យនៃប្រវត្តិសាស្ត្រដែលបានចារទុកមក ព្រះសង្ឃនិងគណៈកម្មការវត្តបានឯកភាពគ្នាសាងក្របី២ក្បាលសម្រាប់ទុកជានិម្មិតរូបតំណាងឱ្យនាមវត្តផងដែរ។ និម្មិតរូបនេះ ក្រៅពីការលើកតម្កើងខាងតម្លៃវប្បធម៌ដ៏ថ្លៃថ្នូរសម្រាប់វត្ត ថែមទាំងជួយធ្វើឱ្យភ្ញៀវទេសចរណ៍ជិតឆ្ងាយទាំងឡាយបានដឹងបានស្គាល់អំពីនាមវត្តនិងអាសយដ្ឋានរបស់ភូមិស្រុកនៃវត្តវង្សស្រង់ ក្របីឃ្លៀច (Cao Dân) ទៀតផង៕

 

Lâm Đươl

ថ្នាក់ដឹកនាំខេត្តអញ្ជើញសួរសុខទុក្ខ និងប្រសិទ្ធពរជនរួមជាតិ Khmer ឱកាសបុណ្យសែនដូនតា

ក្នុងឱកាសបុណ្យសែនដូនតា ឆ្នាំ២០២៦ របស់ជនរួមជាតិ Khmer គណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិ Việt Nam ខេត្ត Cà Mau បានចាត់តាំងគណៈប្រតិភូជាច្រើនក្រុម អញ្ជើញទៅសួរសុខទុក្ខ និងប្រសិទ្ធពរដល់បណ្តាអ្នកមុខអ្នកការសាសនា ព្រះសង្ឃ អ្នកមានកិត្យានុភាព និងមាមីងប្អូនជនរួមជាតិ Khmer នៅតាមបណ្តាភូមិភាគនានាក្នុងខេត្ត។

មានយ៉ាងច្រើនកម្មភាពសម្រាប់ឱកាសបុណ្យសែនដូនតា

គណៈកម្មាធិការប្រជាជនខេត្ត Cà Mau ទើបបានផ្សព្វផ្សាយផែនការចាត់តាំងបណ្ដាសកម្មភាពក្នុងឱកាសបុណ្យសែនដូនតារបស់បងប្អូនជនរួមជាតិ Khmer ឆ្នាំ ២០២៦ ដែលនឹងប្រព្រឹត្តឡើងក្នុងរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី ១០ ដល់ ១២ ខែតុលា (ត្រូវនឹងថ្ងៃទី ១៤, ១៥ រោច ខែភទ្របទ និង ១ កើតខែអស្សុជ)។

មហាសន្និបាតតំណាងសមាគមមិត្តភាព Việt Nam - Campuchia ខេត្ត Cà Mau អាណត្តិ ២០២៦-២០៣១៖

សមាគមមិត្តភាព Việt Nam - Campuchia ខេត្ត Cà Mau ទើបតែបានរៀបចំយ៉ាងមហោឡារិកនូវមហាសន្និបាតតំណាង អាណត្តិ ២០២៦-២០៣១ ដើម្បីបូកសរុប វាយតម្លៃគ្រប់ជ្រុងជ្រោយការងារកិច្ចការបរទេសប្រជាជនដំណាក់កាលកន្លង និងដាក់ចេញទិសដៅ ភារកិច្ចគន្លឹះសម្រាប់ដំណាក់កាលអភិវឌ្ឍន៍ថ្មី។

លើកកម្ពស់សមត្ថភាពឆ្លើយតបលើផ្ទៃសមុទ្រ

ចំពោះស្ថានភាពរដូវភ្លៀងព្យុះឈានចូលដំណាក់កាលកើនឡើងខ្លាំង ហានិភ័យគ្រោះថ្នាក់ និងឧបទ្ទវហេតុលើផ្ទៃសមុទ្រក៏កើនកើនឡើងណាស់ដែរ ម៉្លោះហើយកងកម្លាំងយោធាការពារព្រំដែនខេត្ត Cà Mau បានម្ចាស់ការលើកកម្ពស់សមត្ថភាពបញ្ជាប្រតិបត្តិការនាវា ទូក កប៉ាល់ និងដោះស្រាយសភាពការណ៍លើផ្ទៃសមុទ្រ សំដៅធានាសុវត្ថិភាពជូនកម្មាភិបាល យុទ្ធជន និងប្រជានេសាទ។

បង្កលក្ខណៈដើម្បីជនរួមជាតិ Khmer ទទួលបុណ្យសែនដូនតាដោយរីករាយ

បុណ្យភ្ជុំបិណ្ឌ សែនដូនតារបស់ជនរួមជាតិ Khmer ឆ្នាំ២០២៦ នឹងប្រព្រឹត្តទៅក្នុងរយៈពេល ៣ ថ្ងៃ (ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១២ ខែតុលា ត្រូវនឹងថ្ងៃទី ១-៣ រោច ខែភទ្របទ)។ ដើម្បីបង្កលក្ខណៈងាយស្រួលដើម្បីបងប្អូនជនរួមជាតិ Khmer ទទួលបុណ្យសែនដូនតាដោយរីករាយ ស្និទ្ធស្នាល សុវត្ថិភាព និងសំចៃ ប្រធានគណៈកម្មាធិការប្រជាជនខេត្ត បានណែនាំដល់បណ្តាមន្ទីរ ស្ថាប័ន អង្គការនយោបាយ-សង្គមថ្នាក់ខេត្ត និងគណៈកម្មាធិការប្រជាជនគ្រប់បណ្តាឃុំ សង្កាត់ ម្ចាស់ការអនុវត្តបណ្តាសកម្មភាពស្របតាមលក្ខណៈជាក់ស្តែង។

ក្តីរីករាយរបស់ប្រជាជន Khmer ដែលទទួលបានប័ណ្ណបើកបរ

អស់រយៈពេលជាច្រើនឆ្នាំកន្លង ដោយសារតែជំនាញខាងអាន និងសរសេរភាសា Việt Nam មានកម្រិត លោក Danh Hồng Cư (អាយុ ៤៦ ឆ្នាំ នៅភូមិ Thanh Sơn ឃុំ Vĩnh Mỹ) មិនហ៊ានចុះឈ្មោះប្រឡងយកប័ណ្ណបើកបរនោះទេ។ ហើយតម្រូវការដឹកជញ្ជូនរបស់គ្រួសារគាត់សម្រាប់ការងារ និងទំនិញគឺមានសារៈសំខាន់ខ្លាំងណាស់ ប៉ុន្តែឧបសគ្គភាសាបានបង្ខំឱ្យគាត់ពឹងផ្អែកលើតែម៉ូតូ ៥០ccតែមួយគ្រឿងជាប្រចាំ។ ថ្មីៗនេះ ក្តីរីករាយយ៉ាងខ្លាំងបានកើតឡើងនៅពេលដែលលោក Cư ជាមនុស្សម្នាក់ក្នុងចំណោមជនជាតិភាគតិចទាំង ៣០ នាក់ដែលបានប្រឡងជាប់ និងទទួលបានប័ណ្ណបើកបរម៉ូតូប្រភេទ A1។

ត្រៀមរួចរាល់សម្រាប់ឆ្នាំសិក្សាថ្មី

ថ្ងៃនេះ ទី៥ ខែកញ្ញា គ្រប់សាលាសាកលទូតាំងខេត្ត Cà Mau បានផ្តើមបើកបវេសនកាលព្រមគ្នាជាផ្លូវការ ចាប់ផ្តើមឱ្យឆ្នាំសិក្សាថ្មី ២០២៦-២០២៧។

ពណ៌សម្បុរវប្បធម៌បង្កើនភាពទាក់ទាញទេសចរណ៍

ចាប់ពីថ្ងៃទី ២៨ ខែសីហា ដល់ថ្ងៃទី ១ ខែកញ្ញា ខេត្ត Cà Mau នឹងធ្វើជាម្ចាស់ផ្ទះនៃទិវាបុណ្យបេតិកភណ្ឌវប្បធម៌ និងពិធីបុណ្យបាល់ឡុងហោះលើកដំបូង ក្រោមប្រធានបទ " ប្រមូលផ្តុំអត្តសញ្ញាណវប្បធម៌នៃចំណុចខាងត្បូងបំផុតរបស់ប្រទេសជាតិ"។

សកម្មអភិរក្សអក្សរខ្មែរនៅខេត្ត Cà Mau

អនុវត្តតាមគោលការណ៍របស់បក្ស និងរដ្ឋស្តីពីការអភិរក្ស និងលើកកម្ពស់អត្តសញ្ញាណវប្បធម៌ជាតិ ការងារបង្រៀន និងរៀនអក្សរ Khmer នៅខេត្ត Cà Mau តែងទទួលបានការយកចិត្តទុកដាក់ និងចង្អុលការយ៉ាងជិតស្និទ្ធពីសំណាក់គណបក្ស និងរដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ផងដែរ។

ជីវពលថ្មីនៃសិល្បៈប្រជាប្រិយ Khmer

ថ្មីៗនេះ សមាគមសិល្បៈប្រជាប្រិយខេត្ត Cà Mau បានចាត់តាំងជោគជ័យមហាសន្និបាតលើកទី១ អាណត្តិ ២០២៦-២០៣១ បើកចេញនូវក្តីសង្ឃឹមថ្មីក្នុង ការអភិរក្ស និងពង្រីកផ្សាយតម្លៃបេតិកភណ្ឌវប្បធម៌ប្រពៃណីរបស់ភូមិភាគ។ ក្នុងទិដ្ឋភាពវប្បធម៌ដ៏សម្បូរបែបនោះ សិល្បៈប្រជាប្រិយ Khmer តែងបញ្ជាក់ពីឋានៈជាផ្នែកដ៏សំខាន់ រួមចំណែកធ្វើឱ្យជីវភាពវប្បធម៌ស្មារតីរបស់ជនរួមជាតិ ក្នុងខេត្តកាន់តែសម្បូរបែប។