Chủ nhật, 11-10-26 02:48:43
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

ប្តេជ្ញាចិត្តដើម្បីបញ្ចប់កម្មវិធីនៃតំណាក់កាលទី I

Báo Cà Mau យោងតាមសេចក្តីណែនាំនៃការអនុវត្តកម្មវិធីគោលដៅជាតិសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ (កម្មវិធី) ដែលមនាយករដ្ឋមន្ត្រីនៃរដ្ឋភិបាលបានប្រគល់ជូន។ គណៈកម្មាធិការប្រជាជនខេត្តបានចង្អុលការណែនាំជាក់ស្តែងចូលក្នុងគម្រោងកម្មវិធី៥ឆ្នាំនៃតំណាក់កាលទី I ឆ្នាំ២០២១-២០២៥ និងបណ្តាគម្រោងការប្រចាំឆ្នាំ។ ដើម្បីអនុវត្តសម្រេចជោគជ័យតំណាក់កាល I ក្នុងឆ្នាំ២០២៥ ជាមួយភារកិច្ចដែលត្រូវបានបែងចែកជាស្ថាប័នម្ចាស់ការ គ្រប់គ្រងកម្មវិធី។ គណៈជនជាតិបានធ្វើសេនាធិការឱ្យគណៈកម្មាធិការប្រជាជនខេត្តចង្អុលការណែនាំចាត់តាំងយ៉ាងគ្រប់គ្រាន់សម្រាប់គម្រោងទាំង១០។ ដោយ១០/១៤អនុគម្រោង និង៣១/៣៦ខ្លឹមសារនៃកម្មវិធី។

យោងតាមនោះ ក្នុងឆ្នាំ២០២៥ ខេត្តនឹងអាទិភាព ប្រមូលផ្តុំប្រភពធនធានសម្រាប់បណ្តាខ្លឹមសារដ៏សំខាន់ៗនៃការឧបត្ថម្ភ មានឥទ្ធិ ពុលធំ ព្រមទាំងសកម្មសម្រាប់បងប្អូនជនជាតិភាគតិច មានដូចជា៖  អនុគម្រោងទី១ “ដោះស្រាយករណីខ្វះដីធារដើម្បីសង់ផ្ទះនៅ គ្មានផ្ទះស្នាក់នៅ ដីផលិត និងទឹកស្អាតសម្រាប់ប្រើប្រាស់”។ គម្រោងទី២ " ផែនការការរៀបចំ និងចាត់ចែង លំនឹងទីស្នាក់នៅសម្រាប់ប្រជាជនដែលមានតម្រូវការ”។ ខ្លឹមសារលេខ១ ស្ថិតក្នុងអនុគម្រោងទី២នៃគម្រោងទី៤៖ “វិនិយោគហេដ្ឋារចនាសម្ព័ន្ធចាំបាច់សម្រាប់បម្រើការផលិត ព្រមទាំងការរស់នៅតាមតំបន់ជនជាតិភាគតិច”។ គម្រោងទី៦៖ "អភិរក្សនិងលើកកម្ពស់តម្លៃវប្បធម៌ដ៏ល្អផូរផង់របស់ជនជាតិភាគតិច ផ្សារភ្ជាប់ជាមួយអភិវឌ្ឍន៍ទេសចរណ៍”។

យោងតាមគម្រោងការចែកចាយដែលស្ថិតក្នុងកម្មវិធី បណ្តាភូមិភាគនៃតំបន់ជនចាតិភាគតិចរបស់ខេត្តដែលបានឧបត្ថម្ភដីធារសង់ផ្ទះ ផ្ទះស្នាក់នៅ និងផ្លាស់ប្តូររបរផលិត ព្រមទាំងទឹកស្អាតប្រើប្រាស់សម្រាប់១.៥៦១គ្រួសារបានទទួលផល។ (ក្នុងរូបថត៖ គ្រួសារជនជាតិ Khmer នៅឃុំ Khánh Thuận ស្រុក U Minh ទទួលបានការឧបត្ថម្ភធុងសម្រាប់ដាក់ទឹក)។

បច្ចុប្បន្ន គ្រប់បណ្តាផ្នែក និងភូមិកំពុងផ្សព្វផ្សាយអនុវត្តសម្រាប់គម្រោងផ្សេងៗដទៃទៀត ព្រមទាំងអនុគម្រោងដែលប្រើប្រាស់ដើម ទុនវិនិយោគអភិវឌ្ឍន៍សម្រាប់កម្មវិធីយោងតាមខ្លឹមសារភារកិច្ចដែលគណៈកម្មាធិការប្រជាជនខេត្តបានប្រគល់ជូនតាមគម្រោងផែនការលេខ ១៩/KH-UBND ចុះថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥។ ក្នុងនោះ កំពុងជំរុញខ្លាំងខ្លាល្បឿននៃការអនុវត្តចំពោះខ្លឹមសារឧបត្ថម្ភអំពីដីស្នាក់នៅ ផ្ទះសម្រាប់គម្រោងទី១ដើម្បីសម្រេចជាស្ថាពរក្នុងខេសីហា ឆ្នាំ២០២៥ (ឧបត្ថម្ភដីធារស្នាក់នៅសម្រាប់៣៣គ្រួសារ និងឧបត្ថម្ភផ្ទះជូន៣៥៥គ្រួសារ)។

លោក Huỳnh Công Thiệu ប្រធានការិយាល័យគោលនយោបាយនៃគណៈជនចាតិខេត្ត ឱ្យដឹង៖ “សម្រាប់គម្រោងការ និងអនុគម្រោងការ រួមទាំងខ្លឹមសារដែលស្ថិតក្នុងកម្មវិធីប្រើប្រាស់ដើមទុនបុព្វហេតុ សព្វថ្ងៃកំពុងរង់ចាំថ្នាក់មជ្ឈឹមធ្វើការចែកចាយប្រភពទុនសម្រាប់ឆ្នាំ២០២៥។ គណៈជនជាតិធ្វើជាម្ចាស់ការសហការជាមួយបណ្តាគណៈផ្នែក ភូមិភាគចាត់តាំងពិនិត្យសាឡើងវិញ សរុបតម្រូវការនីមួយៗ និងខ្លឹមសារស្តីពីការអនុវត្តជាក់ស្តែង ផ្សព្វផ្សាយនិងត្រៀមរាល់គ្រប់ជំហាន ដើម្បីធ្វើសេនាថិការឱ្យគណៈកម្មាធិការប្រជាជនខេត្តចង្អុលការណែនាំអនុវត្តចាប់តាំងពីទទួលបានផ្សព្វផ្សាយផែនការខាងដើមទុន។ ប្តេជ្ញាចិត្តអនុវត្តជោគជ័យ និងដោះស្រាយថវិកាសម្រេចតាមគម្រោងផែនការនៃកម្មវិធីក្នុងឆ្នាំ២០២៥”។

ផ្តើមពីកម្មវិធី មានគ្រួសារជនរួមជាតិភាគតិចជាច្រើនលើភូមិសាស្ត្រស្រុក U Minh ទទួលការបានជមនួយឧបត្ថម្ភទម្រង់ផលិត អាស្រ័យដូច្នេះហើយ ក៏មានលក្ខណៈបង្កើនប្រភពប្រាក់ចំណូល លមណឹងជីវភាពរស់នៅ។

ជាមួយការខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តខ្ពស់របស់បណ្តាស្ថាប័ន គណៈផ្នែក និងភូមិភាគទូទាំងខេត្ត។ លទ្ធផលជិត៣ឆ្នាំអនុវត្ត ខេត្ត Cà Mau មូលដ្ឋានបានសម្រេចទិសដៅ និងបទដ្ឋានមួយរបស់កម្មវិធីតាមល្បឿនដែលបានដាក់ចេញសម្រាប់ផែនការនៃតំណាក់កាល៥ឆ្នាំ។​ ក្នុងនោះ សំខាន់បំផុតគឺសម្រេចបានបទដ្ឋានកាត់បន្ថយអត្រាគ្រួសារក្រក្នុងជនរួមជាតិភាគតិចទូទាំងខេត្តជារៀងរាល់ឆ្នាំជាង២,៥៧% មធ្យមរៀងរាល់ឆ្នាំលើសពីបទដ្ឋានដែលបានប្រគល់ជូនគឺ០,៥៧%។

កម្មវិធីក៏បានរួមចំណែកធ្វើឱ្យសម្រស់ជនបទតំបន់ជនរួមជាតិ​កាន់តែមានភាពផ្លាស់ប្តូរ ក្នុងនោះ ប្រព័ន្ធខាងចរាចរណ៍ជនបទក៏ទទួលបានការវិនិយោគយ៉ាងធំទុលាយស្អាតផងដែរ។ (សម្រស់ជនបទឃុំ Khánh Bình Tây ស្រុក Trần Văn Thời)។

"ខិតខំសម្រេចទិដៅនៃកម្មវិធីតាមផែនការដែលបានដាក់់ចេញ ដល់ចុងឆ្នាំ២០២៥ អត្រាគ្រួសារក្រក្នុងជនរួមជាតិភាគតិចនូវត្រឹម ២%។ ខេត្តនឹងបន្តការកាត់បន្ថយតិចបំផុត២ឃុំស្ថិតក្នុងតំបន់ III និង២២ភូមិជួបលំបាកពិសេសដែលស្ថិតក្រៅនៃឃុំតំបន់ III ។ ស្រប ឱ កាសនោះ នឹងឆ្ពោះទៅកាន់ទិសដៅរហូតដល់អស់ឆ្នាំ២០៣០។ តំបន់ជនជាតិភាគតិចខេត្ត Cà Mau នឹង​មិនមានភូមិភាគណាជួបលំ បាកទៀតនោះទេ” លោក Huỳnh Công Thiệu ឱ្យដឹងបន្ថែមដូច្នេះ៕

 

Quỳnh Anh

 

 

គិតរហូតអស់ឆ្នាំ២០២៤ សម្រាប់ផែនការ និងសរុបថវិការរដ្ឋដែលបានបម្រុងទុកសម្រាប់កម្មវិធីនេះរួមមានទាំងហអស់១.៨១.៦៦០ លានដុង (ស្មើនឹង ៦៩,៦៧% សរុបតម្រូវការខាងដើមទុនសម្រាប់តំណាក់កាល (២០២១-២០២៥)។ លទ្ថផល ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ ទូទាំងខេត្តបានធ្វើការផ្សព្វផ្សាយអនុវត្ត និងដោះស្រាយថវិកាសរុបទាំងអស់១៦៧.៧៤៤លានដុង សម្រេច៩២,៣៤% សរុបដើមទុននៃកម្មវិធីរយៈពេល៣ឆ្នាំ (តំណាក់កាល ២០២២-២០២៤)៕

ថ្នាក់ដឹកនាំខេត្តអញ្ជើញសួរសុខទុក្ខ និងប្រសិទ្ធពរជនរួមជាតិ Khmer ឱកាសបុណ្យសែនដូនតា

ក្នុងឱកាសបុណ្យសែនដូនតា ឆ្នាំ២០២៦ របស់ជនរួមជាតិ Khmer គណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិ Việt Nam ខេត្ត Cà Mau បានចាត់តាំងគណៈប្រតិភូជាច្រើនក្រុម អញ្ជើញទៅសួរសុខទុក្ខ និងប្រសិទ្ធពរដល់បណ្តាអ្នកមុខអ្នកការសាសនា ព្រះសង្ឃ អ្នកមានកិត្យានុភាព និងមាមីងប្អូនជនរួមជាតិ Khmer នៅតាមបណ្តាភូមិភាគនានាក្នុងខេត្ត។

មានយ៉ាងច្រើនកម្មភាពសម្រាប់ឱកាសបុណ្យសែនដូនតា

គណៈកម្មាធិការប្រជាជនខេត្ត Cà Mau ទើបបានផ្សព្វផ្សាយផែនការចាត់តាំងបណ្ដាសកម្មភាពក្នុងឱកាសបុណ្យសែនដូនតារបស់បងប្អូនជនរួមជាតិ Khmer ឆ្នាំ ២០២៦ ដែលនឹងប្រព្រឹត្តឡើងក្នុងរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី ១០ ដល់ ១២ ខែតុលា (ត្រូវនឹងថ្ងៃទី ១៤, ១៥ រោច ខែភទ្របទ និង ១ កើតខែអស្សុជ)។

មហាសន្និបាតតំណាងសមាគមមិត្តភាព Việt Nam - Campuchia ខេត្ត Cà Mau អាណត្តិ ២០២៦-២០៣១៖

សមាគមមិត្តភាព Việt Nam - Campuchia ខេត្ត Cà Mau ទើបតែបានរៀបចំយ៉ាងមហោឡារិកនូវមហាសន្និបាតតំណាង អាណត្តិ ២០២៦-២០៣១ ដើម្បីបូកសរុប វាយតម្លៃគ្រប់ជ្រុងជ្រោយការងារកិច្ចការបរទេសប្រជាជនដំណាក់កាលកន្លង និងដាក់ចេញទិសដៅ ភារកិច្ចគន្លឹះសម្រាប់ដំណាក់កាលអភិវឌ្ឍន៍ថ្មី។

លើកកម្ពស់សមត្ថភាពឆ្លើយតបលើផ្ទៃសមុទ្រ

ចំពោះស្ថានភាពរដូវភ្លៀងព្យុះឈានចូលដំណាក់កាលកើនឡើងខ្លាំង ហានិភ័យគ្រោះថ្នាក់ និងឧបទ្ទវហេតុលើផ្ទៃសមុទ្រក៏កើនកើនឡើងណាស់ដែរ ម៉្លោះហើយកងកម្លាំងយោធាការពារព្រំដែនខេត្ត Cà Mau បានម្ចាស់ការលើកកម្ពស់សមត្ថភាពបញ្ជាប្រតិបត្តិការនាវា ទូក កប៉ាល់ និងដោះស្រាយសភាពការណ៍លើផ្ទៃសមុទ្រ សំដៅធានាសុវត្ថិភាពជូនកម្មាភិបាល យុទ្ធជន និងប្រជានេសាទ។

បង្កលក្ខណៈដើម្បីជនរួមជាតិ Khmer ទទួលបុណ្យសែនដូនតាដោយរីករាយ

បុណ្យភ្ជុំបិណ្ឌ សែនដូនតារបស់ជនរួមជាតិ Khmer ឆ្នាំ២០២៦ នឹងប្រព្រឹត្តទៅក្នុងរយៈពេល ៣ ថ្ងៃ (ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១២ ខែតុលា ត្រូវនឹងថ្ងៃទី ១-៣ រោច ខែភទ្របទ)។ ដើម្បីបង្កលក្ខណៈងាយស្រួលដើម្បីបងប្អូនជនរួមជាតិ Khmer ទទួលបុណ្យសែនដូនតាដោយរីករាយ ស្និទ្ធស្នាល សុវត្ថិភាព និងសំចៃ ប្រធានគណៈកម្មាធិការប្រជាជនខេត្ត បានណែនាំដល់បណ្តាមន្ទីរ ស្ថាប័ន អង្គការនយោបាយ-សង្គមថ្នាក់ខេត្ត និងគណៈកម្មាធិការប្រជាជនគ្រប់បណ្តាឃុំ សង្កាត់ ម្ចាស់ការអនុវត្តបណ្តាសកម្មភាពស្របតាមលក្ខណៈជាក់ស្តែង។

ក្តីរីករាយរបស់ប្រជាជន Khmer ដែលទទួលបានប័ណ្ណបើកបរ

អស់រយៈពេលជាច្រើនឆ្នាំកន្លង ដោយសារតែជំនាញខាងអាន និងសរសេរភាសា Việt Nam មានកម្រិត លោក Danh Hồng Cư (អាយុ ៤៦ ឆ្នាំ នៅភូមិ Thanh Sơn ឃុំ Vĩnh Mỹ) មិនហ៊ានចុះឈ្មោះប្រឡងយកប័ណ្ណបើកបរនោះទេ។ ហើយតម្រូវការដឹកជញ្ជូនរបស់គ្រួសារគាត់សម្រាប់ការងារ និងទំនិញគឺមានសារៈសំខាន់ខ្លាំងណាស់ ប៉ុន្តែឧបសគ្គភាសាបានបង្ខំឱ្យគាត់ពឹងផ្អែកលើតែម៉ូតូ ៥០ccតែមួយគ្រឿងជាប្រចាំ។ ថ្មីៗនេះ ក្តីរីករាយយ៉ាងខ្លាំងបានកើតឡើងនៅពេលដែលលោក Cư ជាមនុស្សម្នាក់ក្នុងចំណោមជនជាតិភាគតិចទាំង ៣០ នាក់ដែលបានប្រឡងជាប់ និងទទួលបានប័ណ្ណបើកបរម៉ូតូប្រភេទ A1។

ត្រៀមរួចរាល់សម្រាប់ឆ្នាំសិក្សាថ្មី

ថ្ងៃនេះ ទី៥ ខែកញ្ញា គ្រប់សាលាសាកលទូតាំងខេត្ត Cà Mau បានផ្តើមបើកបវេសនកាលព្រមគ្នាជាផ្លូវការ ចាប់ផ្តើមឱ្យឆ្នាំសិក្សាថ្មី ២០២៦-២០២៧។

ពណ៌សម្បុរវប្បធម៌បង្កើនភាពទាក់ទាញទេសចរណ៍

ចាប់ពីថ្ងៃទី ២៨ ខែសីហា ដល់ថ្ងៃទី ១ ខែកញ្ញា ខេត្ត Cà Mau នឹងធ្វើជាម្ចាស់ផ្ទះនៃទិវាបុណ្យបេតិកភណ្ឌវប្បធម៌ និងពិធីបុណ្យបាល់ឡុងហោះលើកដំបូង ក្រោមប្រធានបទ " ប្រមូលផ្តុំអត្តសញ្ញាណវប្បធម៌នៃចំណុចខាងត្បូងបំផុតរបស់ប្រទេសជាតិ"។

សកម្មអភិរក្សអក្សរខ្មែរនៅខេត្ត Cà Mau

អនុវត្តតាមគោលការណ៍របស់បក្ស និងរដ្ឋស្តីពីការអភិរក្ស និងលើកកម្ពស់អត្តសញ្ញាណវប្បធម៌ជាតិ ការងារបង្រៀន និងរៀនអក្សរ Khmer នៅខេត្ត Cà Mau តែងទទួលបានការយកចិត្តទុកដាក់ និងចង្អុលការយ៉ាងជិតស្និទ្ធពីសំណាក់គណបក្ស និងរដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ផងដែរ។

ជីវពលថ្មីនៃសិល្បៈប្រជាប្រិយ Khmer

ថ្មីៗនេះ សមាគមសិល្បៈប្រជាប្រិយខេត្ត Cà Mau បានចាត់តាំងជោគជ័យមហាសន្និបាតលើកទី១ អាណត្តិ ២០២៦-២០៣១ បើកចេញនូវក្តីសង្ឃឹមថ្មីក្នុង ការអភិរក្ស និងពង្រីកផ្សាយតម្លៃបេតិកភណ្ឌវប្បធម៌ប្រពៃណីរបស់ភូមិភាគ។ ក្នុងទិដ្ឋភាពវប្បធម៌ដ៏សម្បូរបែបនោះ សិល្បៈប្រជាប្រិយ Khmer តែងបញ្ជាក់ពីឋានៈជាផ្នែកដ៏សំខាន់ រួមចំណែកធ្វើឱ្យជីវភាពវប្បធម៌ស្មារតីរបស់ជនរួមជាតិ ក្នុងខេត្តកាន់តែសម្បូរបែប។