Thứ ba, 20-10-26 01:34:43
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

គំរូដ៏ភ្លឺស្វាងនៃគ្រួសារ Khmer ជម្នះការលំបាកដើម្បីឈានឡើង

Báo Cà Mau សង្កាត់ Hiệp THành ជាភូមិសាស្ត្រដែលមានជនរួមជាតិ Khmer រស់នៅច្រើនកុះករ។ ហើយក៏ជាតំបន់ជាប់ព្រំដែនមាត់សមុទ្រផងដែរ ជីវភាពរបស់បងប្អូនជនរួមជាតិនូវជួបលំបាកខ្លាំង។ ប៉ុន្មានឆ្នាំកន្លងមកនេះ ជាមួយការយកចិត្តទុកដាក់របស់រដ្ឋអំណាចភូមិភាគ ការផ្សព្វផ្សាយយ៉ាងមានប្រសិទ្ធភាពអំពីបណ្តាគោលនយោបាយឧបត្ថម្ភ ជាពិសេសការតាំងចិត្ត ស្មារតីខិតខំឈានឡើង ហើយក៏មានគ្រួសារជាច្រើនបានឈានឡើងរួចចាកក្រចីរភាព កសាងជីវភាពសុខក្សេមក្សាន្ត។

មិនត្រឹមពលកម្មពូកែប៉ុណ្ណោះទេ បងស្រី ​Thạch Thi Đô La ថែមទាំងអស់ពីចិត្តជាមួយសកម្មភាពខាងការងារនារីភូមិទៀតផង។

បងស្រី Thạch Thị Đô La ប្រធានសមាគមនារីភូមិ Biển Đông A គឺជាគំរូដ៏ល្អមួយស្តីពីការខិត ខំឈានឡើង។ ពីមុនប្តីរបស់បងស្រី La ប្រកបរបរជាជាងកំបោរ ប្រាក់ចំណូលរកបានក៏តិចតួច ថែមទាំងសុខភាពអន់ខ្សោយទៀតផងទើបជីវភាពមានការជួបលំបាកខ្លាំង។ ដោយផ្ទៃដីដាំបន្លែមួយកុងសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ ជាពិសេសតហរូចចិញ្ចឹមកូនតូច ៣ នាក់កំពុងស្ថិតក្នុងវ័យសិក្សារៀនសូត្រ ដូច្នេះហើយបងស្រី La ត្រូវចំណុះការងារប្តីជាប្រចាំ។

បងស្រី La ខិតខំធ្វើការជារៀងរាល់ថ្ងៃ ទាំងមើលថែចម្ការបន្លែផង និងឆ្លៀតយកទីធ្លាមុខផ្ទះម្តាយបង្កើតសង់តូបលក់ទំនិញតិចតួចដើម្បីរកចំណូលបន្ថែម។ បន្លែដែលគ្រួសារដាំបានប៉ុន្មាន បងស្រីតែងយកទៅតាំងលក់នៅតូប រួចហើយបោះម៉ូយនៅតាមទីផ្សារបន្ថែមជាច្រើនប្រភេទបន្លែ មានទាំងត្រី មាន់ ទាជាដើមទៀតផង។ ប្រសិនបើមានអ្នកណាមានតម្រូវការបញ្ជូនមុខទំនិញដល់ផ្ទះ បងស្រីរីករាយនឹងជញ្ជូនដល់ផ្ទះដែរ។

ទោះបីជាមានបន្ទុកធ្ងន់លើការប្រកបរបរចិញ្ចឹមជីវិតក៏ដោយ ក៏អ្នកស្រី La នៅតែស្ម័គ្រចិត្តជាមួយកិច្ចការងាររដ្ឋអំណាចភូមិភាគអនុវត្តល្អភារកិច្ចរបស់ប្រធានសមាគមនារីដែរ បងស្រីថែមទាំងទទួលបន្ទុកការងារខាងបុគ្គលិកសុខាភិបាល​និងសថិតិមនុស្សរបស់ភូមិផងដែរ។ នៅ​ពេល​យប់ បងស្រី​ក៏​ឆ្លៀត​ប្រមូល​សំបកកំប៉ុងជុំវិញម​ផ្ទះយកលក់ដើម្បី​មាន​ប្រាក់​បន្ថែម​ខ្លះ​សម្រាប់​ផ្គត់ផ្គង់ឱ្យកូនៗរៀនសូត្រ។ ជីវភាពថ្វីត្បិតតែមានពេលខ្លះជួបលំបាកខ្លាំង តែដោយសារការតស៊ូ ឧស្សាហ៍ព្យាយាម និងមិនខ្លាចការលំបាក មកទល់ពេលនេះគ្រួសាររបស់បងស្រីក៏មានជីវភាពលំនឹង រស់នៅជួបជុំ និងមានលក្ខណៈចិញ្ចឹមកូន ៣ នាក់រៀនថ្នាក់ទី ១២ ថ្នាក់ទី ៧ និងថ្នាក់ទី ២ទៀតផង។

អាស្រ័យការគិតគូរពលកម្មបានល្អ ពេលនេះប្តីប្រពន្ធលោក Tăng Pẹnh បានប្រសើរឡើងផងដែរ។

ទូទាំងភូមិ Biển Đông A មានសមាជិកនារីប្រមាណជាង ៣០០ នាក់ ដែលក្នុងនោះ ៩៨% ជាជន ជាតិ Khmer ។ ជមួយគំរូជំល្អភ្លឺស្វាងក្នុងការជម្នះលំបាករបស់ប្រធានសាខាសមាគមនារីភូមិ Thạch Thị Đô La បងប្អូនារីទាំងឡាយទូទាំងភូមិតែងសកម្មយកតម្រាប់តាម ព្រមទាំងកសាងជីវភាពគ្រួសារបានសុខក្សេមក្សាន្ត និងសុភមង្គល ចិញ្ចឹមកូនរៀនសូត្របានល្អ។ តូបរបស់បងស្រី La ក៏ បានក្លាយជាទីតាំងប្រមូលទិញកសិផលសម្រាប់ជួយបងប្អូននារីផងដែរ។

នៅក្នុងផ្ទះដ៏តូច និងធំទូលាយដែលស្ថិតនៅតាមបណ្តោយផ្លូវចរាចរណ៍សំខាន់នៃភូមិ Biển  Đông ​ប្តីប្រពន្ធលោក Tăng Pẹnh ឥឡូវនេះអាចរីករាយនឹងភាពចាស់ជរាដ៏សុខសាន្តបន្ទាប់ពីធ្វើការនឿយ ហត់អស់ជាច្រើនឆ្នាំ។ ពី​មុន​គ្រួសារ​គាត់​ជា​គ្រួសារ​ក្រីក្រ​ជួប​ការ​លំបាក​ខ្លំងខាងលំនៅឋាន និង​ប្រភពប្រាក់​ចំណូល។ តែជាមួយផ្ទៃដីត្រឹម ២ កុង ប្តីប្រពន្ធត្រូវសន្សំប្រាក់ប្រចាំថ្ងៃ ដើម្បីចិញ្ចឹមជីវ ភាពគ្រួសារ និងខិតដាំបន្លែបង្ការគ្រប់ប្រភេទ ឆ្លៀតឱកាសធ្វើស្មៅ ជីកដីស៊ីឈ្នួលជាដើម។ អាស្រ័យការខិតខំព្យាយាម និងភាពស្លូតត្រង់របស់ខ្លួន មិនផឹកស៊ីប៉ែលែ​ លោកក៏ត្រូវបានរដ្ឋអំណាចភូមិ ភាគកត់សម្គាល់ មាមីងបងប្អូនគោរពស្រឡាញ់ទៀតផង។ ដូច្នេះហើយ ខណៈពេលដែលមានកម្មវិធីឧបត្ថម្ភផ្ទះស្នាក់នៅ គណៈកម្មាធិការរណសិរ្សមាតុភូមិ Việt Nam សង្កាត់ Hiệp Thành ក៏បានពិនិត្យជម្រើសឱ្យគ្រួសារលោកទទួលបានផ្ទះថ្មីមួយខ្នងដែលចំណុះឱ្យផ្ទះទ្រុឌទ្រោម។

ប្រធានសាខាសមាគមកសិករភូមិ ទស្សនាទម្រង់ដាំបន្លែរបស់គ្រួសារបងស្រី THạch Thị Đô La។

“ផ្ទះថ្មីមិនត្រឹមជាទីបង្អែកសម្រាប់ជ្រកកោលកំដៅភ្លៀងប៉ុណ្ណោះទេ ថែមទាំងជាប្រភពកម្លាំងសម្រាប់គ្រួសារបន្តខិតខំឈានឡើង” លោកប៉ែន រំភើបចែករំលែកដូច្នេះ។

គ្រួសារបងស្រី Thạch Thị Đô La និងលោក Tăng Pẹnh ទាំងពីរនេះជាគំរូដ៏ភ្លឺស្វាងសម្រាប់ខាងស្មារតីឆ្លងកាត់លំបាករបស់បងប្អូនជនរួមជាតិ Khmer ទាំងឡាយនៅទីនេះ។

ជាមួយឆន្ទៈយ៉ាងមុះមុតដោយពឹងលើកម្លាំងខ្លួនឯង រួមជាមួយការការជំនួយឧបត្ថម្ភទាន់ពេលរបស់បក្ស និងរដ្ឋ ព្រមទាំងអង្គការមហានជនជាទូទៅ ប៉ុន្មានឆ្នាំកន្លងមកនេះ មានគ្រួសារជន ជាតិភាគតិចជាច្រើនក្នុងខេត្តបានឈានឡើងរួចចាកក្រ លំនឹងជីវភាព រួមចមណែកយ៉ាងសកម្មក្នុងបុព្វហេតុនៃការអភិវឌ្ឍរួមរបស់ភូមិភាគ៕

Thanh Hải

មនោសញ្ចេតនារវាងកងទ័ព និងប្រជាជនតំបន់ព្រំដែន

ផ្តើមពីបណ្ដាអំណោយទាំងឡាយ វាចារសួរសុខទុក្ខ រហូតដល់ការរួមដំណើរជាមួយសិស្សានុសិស្សមានស្ថានភាពលំបាក កម្មាភិបាល យុទ្ធជនកងទ័ពការពារព្រំដែនខេត្ត Cà Mau កំពុងរួមចំណែកបន្ថែមនូវរឿងរ៉ាវដ៏ល្អប្រសើរអំពីមនោសញ្ចេតនារវាងកងទ័ព និងប្រជាជននៅតំបន់ព្រំដែនសមុទ្រ។

បណ្តាទឹកចិត្តសប្បុរសធម៌ឆ្ពោះទៅកាន់កុមារក្រីក្រក្នុងរដូវបុណ្យសែនព្រះខែ

ដោយបំណងប្រាថ្នានាំមកនូវសេចក្តីរីករាយយ៉ាងពេញលេញក្នុងពិធីបុណ្យសែនព្រះខែដល់កុមារគ្រប់រូប បុគ្គល និងអង្គការជាច្រើនបានរៀបចំអំណោយដ៏មានអត្ថន័យ ដើម្បីជូនដល់ប្អូនៗកុមារដែលមានស្ថានភាពជួបការលំបាក។

ចិញ្ចឹមគោពូជ លំនឹងជីវភាព

លើដំណើរផ្លូវជម្នះការលំបាករបស់ប្រជាជនក្រីក្រឃុំ Phong Hiệp សមាគមអតីតយុទ្ធជនឃុំតែងរួមដំណើរ និងណែនាំបច្ចេកទេសជូនប្រជាពលរដ្ឋអនុវត្តប្រកបដោយប្រសិទ្ធភាពនូវគ្រប់ទម្រង់។ ការរួមដំណើរប្រកបដោយការទទួលខុសត្រូវនោះបានក្លាយជាកម្លាំងចលករ ជួយគ្រួសារក្រីក្រជាច្រើនមានទំនុកចិត្តអភិវឌ្ឍន៍សេដ្ឋកិច្ច និងចាកផុតពីភាពក្រីក្រប្រកបដោយចីរភាព។

បង្កលក្ខណៈដើម្បីរៀនអក្សរ

សម្រាប់សិស្សជាច្រើន ការចាប់ផ្តើមនៃឆ្នាំសិក្សាថ្មីគឺជាសេចក្តីរីករាយ និងជាឱកាសដើម្បីជួបជុំជាមួយគ្រូបង្រៀន និងមិត្តភក្តិ និព្រមទាំងចាប់ផ្តើមដំណើរថ្មីមួយផងដែរ។ ប៉ុន្តែសម្រាប់សិស្សដែលមានជីវភាពខ្វះខាត ក្មេងកំព្រា ឬកុមារ Khmer នៅពីក្រោយសេចក្តីរីករាយនោះគឺជាការព្រួយបារម្ភយ៉ាងធំណាស់ដែរអំពីសៀវភៅសិក្សា សម្លៀកបំពាក់ ថ្លៃសិក្សា និងសមត្ថភាពក្នុងការបន្តចូលរៀន។

កសិករឃុំ Vĩnh Phước វិញភឿក លំនឹងសេដ្ឋកិច្ចជាបន្តបន្ទាប់

ផ្តើមពីផ្ទៃដីដែលធ្លាប់បានបោះបង់ចោល រហូតដល់ចម្ការឈើហូផ្លែ និងបន្លែបង្ការដែលផ្តល់ប្រាក់ចំណូលស្ថិរភាព កសិករនៅក្នុងឃុំ Vĩnh Phước កំពុងផ្លាស់ប្តូរផ្នត់គំនិត និងវិធីសាស្រ្តរបស់ខ្លួនជាសន្សឹមៗ ដើម្បីបង្កើនប្រសិទ្ធភាពផលិតកម្ម។ ដោយធ្វើការជាមួយសមាជិករបស់ខ្លួន សមាគមកសិករឃុំ Vĩnh Phước បានផ្តល់ការឧបត្ថម្ភផ្នែកខាងដើមទុន វិទ្យាសាស្ត្រ បច្ចេកទេស កសាង ព្រមទាំងពង្រីកទម្រង់សេដ្ឋកិច្ចសមស្រប ដើម្បីង្កើតសន្ទុះសម្រាប់កសិករមានលក្ខណៈឈានឡើងធ្វើមានដោយស្របច្បាប់។

រួមដំណើរជាមួយអ្នកក្រ

ការគិតគូរចំពោះអ្នកក្រីក្រ និងមុខសញ្ញាងាយរងគ្រោះ ជាគោលនយោបាយសង្គមដ៏សំខាន់មួយ ដែលឆ្លុះបញ្ចាំងពីស្មារតី "ជួយគ្នាទៅវិញទៅមក" និងជាប្រពៃណីវប្បធម៌ដ៏ស្រស់ស្អាតរបស់ជនជាតិផងដែរ។

បង្កើនប្រាក់ចំណូលអាស្រ័យដាំផ្សិតចំបើង

ដោយប្រើប្រាស់វត្ថុធាតុដើមកសិកម្មដែលធ្លាប់ស្គាល់ក្នុងការផលិត បង Lê Công Đoàn និងបង Phạm Chí Nguyện នៅភូមិ Nhà Máy ឃុំ Khánh Hưng បានក្លាហានបង្កើតទម្រង់ដាំផ្សិតចំបើង។ ទម្រេង់នេះមិនត្រឹមតែប្រើប្រាស់ធនធានដែលមានយ៉ាងងាយស្រួលប៉ុណ្ណោះទេ ថែមទាំងបង្កើតប្រាក់ចំណូលយ៉ាងសមគួរជាមួយនឹងផលចំណេញរហ័សពីការវិនិយោគផងដែរ។

លទ្ធផលនៃអក្សរសិល្ប៍ជនជាតិភាគតិច

សាខាសមាគមអក្សរសិល្ប៍បណ្តាជនជាតិភាគតិច Việt Nam ទីក្រុង Cần Thơ ទើបចាត់តាំងបូកសរុបនិងជូនរង្វាន់ប្រឡងវណ្ណកម្មអក្សរសិល្ប៍ប្រធានបទជនជាតិភាគតិចឆ្នាំ២០២៥-២០២៦ ពីប្រភពថវិកាសង្គមភាវូបនីយកម្ម។ នេះជាទីលានលេងកំសាន្តសង្ឃឹមថានឹងជួយបង្កើនភាពសម្បូរបែបបន្ថែមទៀតដល់វណ្ណកម្មអក្សរសិល្ប៍លើប្រធានបទស្តីពីជីវភាពរស់នៅ និងវប្បធម៌របស់ជនរួមជាតិជនជាតិភាគតិចតំបន់ដីសណ្តទន្លេគូវឡុង។

ជីវិតរស់នៅស្ថិរភាព - អនាគតនឹងពេញដោយភាពសុខសាន្ត

តាមរយៈចម្ការបន្លែ ការដាំដំណាំផ្សេងៗ និងការធ្វើផែនការដោយប្រុងប្រយ័ត្នផងនោះ កសិករជាច្រើនកំពុងកសាងជីវភាពរស់នៅប្រកបដោយស្ថិរភាពបន្តិចម្តងៗ បង្កើនប្រាក់ចំណូល និងកែលម្អជីវិតរស់នៅរបស់ពួកគេយ៉ាងសកម្ម។ ពួកគេមិនត្រឹមតែពឹងផ្អែកលើបទពិសោធន៍ប៉ុណ្ណោះទេ ថែមទាំងធ្វើពិពិធកម្មដំណាំរបស់ខ្លួនដោយក្លាហាន បង្កើនរដូវដាំនិងឆ្លៀតយកផ្ទៃដីប្រកបដោយប្រសិទ្ធភាព និងវិនិយោគឡើងវិញ ដើម្បីបើកផ្លូវឆ្ពោះទៅរកការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព។

យុទ្ធជនពិការ រួមកម្លាំងកសាងភូមិស្រុក

នៅភូមិ Lý Ấn ឃុំ Hưng Mỹ លោក Nguyễn Văn Chen ជាអតីតយុទ្ធជនពិការ ៤/៤ ហើយក៏ជាកសិករ Khmer មួយរូបដែលឧស្សាហ៍ព្យាយាម និងចូលរួមចំណែកយ៉ាងសកម្មក្នុងការកសាងភូមិស្រុកផងដែរ។ ចំពោះលោក កម្លាំងពលកម្មមិនត្រឹមតែផ្គត់ផ្គង់គ្រួសាររបស់ខ្លួនប៉ុណ្ណោះទេ ថែមទាំងធ្វើការរួមគ្នាដើម្បីធ្វើឱ្យភូមិស្រុកកាន់តែបៃតង ស្អាត និងស្រស់ស្អាតជាងមុនទៀតផង។