Thứ ba, 20-10-26 07:59:29
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

បំ​ពាក់​បំ​ប៉ន​ លើក​កម្ពស់​គុណ​ភាព​ប្រើ​ប្រាស់​ភាសា​ Khmer ​របស់​កម្មា​ភិបាល​ យុទ្ធ​ជន​ប៉ូលិស​ចល័ត​

Báo Cà Mau ក្លឹប​ភាសា​ខ្មែរ​របស់​កង​វរ​សេនា​ធំ​ប៉ូលិស​ចល័ត​ Tây Nam Bộ​ ទើប​ចុះ​ហត្ថ​លេខា​លើ​លក្ខន្តិកៈ​ សហ​ការ​ជា​មួយ​នឹង​សាលា​ជន​ជាតិ​អន្តេ​វា​សិក​កឹង​ធើ និង​រៀប​ចំ​សកម្ម​ភាព​ប្រ​ធាន​បទ​ជំ​នាញ​

ក្លឹប​ភាសា​ Khmer ​របស់​កង​វរ​សេនា​ធំ​ប៉ូលិស​ចល័ត Tây Nam Bộ​ ទើប​ចុះ​ហត្ថ​លេខា​លើ​លក្ខន្តិកៈ​ សហ​ការ​ជា​មួយ​នឹង​សាលា​ជន​ជាតិ​អន្តេ​វា​សិក​កឹង​ធើ និង​រៀប​ចំ​សកម្ម​ភាព​ប្រ​ធាន​បទ​ជំ​នាញ​ដំ​បូង​របស់​ក្លឹប។​

 ​ ក្លឹប​ភាសា​ខ្មែរ​របស់​កង​វរសេនា​ធំ​ប៉ូលិស​ចល័ត​តីណាម​បូ​ និង​តំ​ណាង​សាលា​ជន​ជាតិ​អន្តេ​វា​សិក​កឹង​ធើ ថត​រូប​អនុស្សាវ​រីយ៍​ក្នុង​ឱកាស​ចុះ​ហត្ថ​លេខា​លើ​លក្ខន្តិកៈ​សហការ។​

វរសេនីយ៍​ឯក​ Nguyễn Tân Phúc មេ​បញ្ជា​ការ​កង​វរសេនា​ធំ​ប៉ូលិស​ចល័ត​ Tây Nam Bộ​ ឱ្យ​ដឹង៖ ការ​បង្កើត​និង​អភិវឌ្ឍ​ក្លឹប​ភាសា​ Khmer​ ដើម្បី​ធ្វើ​ឱ្យ​ជាក់​ស្តែង​នូវ​ទិស​ដៅ​កសាង​ផ្នែក​មួយ​នៃ​កង​ជួរ​កម្មា​ភិបាល​ យុទ្ធ​ជន​គ្រប់​សមត្ថ​ភាព​ លក្ខណៈ​ធ្វើ​ការ​តាម​តម្រូវ​ការ​ភារ​កិច្ច​ក្នុង​បរិស្ថាន​អន្តរ​ជាតិ​ និង​នៅ​ភូមិ​សាស្រ្ត​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​ តាម​សេច​ក្តី​សម្រេច​របស់​រដ្ឋ​មន្ត្រី​ក្រសួង​នគរ​បាល​ អំ​ពី​កម្ម​វិធី​អភិវឌ្ឍ​យុវ​ជន​នគរ​បាល​ ដំ​ណាក់​កាល​២០២២ - ២០៣០ និង​សេចក្តី​សម្រេច​ចិត្ត​របស់​គណៈ​កម្មា​ធិការ​បក្ស​មេបញ្ជា​ការ​ដ្ឋាន​អំ​ពី​ការ​ដឹក​នាំ​កសាង​កម្លាំង​ប៉ូលិស​ចល័ត​រៀប​រយ​ ស្ទាត់​ជំ​នា​ញ​ ទំ​នើប​ដល់​ឆ្នាំ​២០២៥ ចក្ខុ​វិស័យ​ដល់​ឆ្នាំ​២០៣០។​

អ្នក​ធ្វើ​របាយ​ការណ៍​របស់​សាលា​ជន​ជាតិ​អន្តេ​វាសិក​កឹង​ធើ បាន​ចែក​រំលែក​អំ​ពី​ប្រ​ធាន​បទ​ជំ​នាញ​តាម​កម្ម​វិធី​សំ​ខាន់​ៗ​ក្នុង​ដំ​ណើរ​ការ​សកម្ម​ភាព​របស់​ក្លឹប​ ឆ្លង​តាម​រយៈ​នោះ​ បាន​ទាក់​ទាញ​កម្មា​ភិបាល​ សម្ព័ន្ធ​យុវ​ជន​ចូល​រួម​ក្លឹប​យ៉ាង​ច្រើន​កុះ​ករ​ រួម​ចំ​ណែក​អនុវត្ត​មាន​ប្រ​សិទ្ធ​ភាព​នូវ​ភារ​កិច្ច​នយោ​បាយ​ និង​ធ្វើ​ឱ្យ​សម្បូរ​បែប​បន្ថែម​ពី​ជីវ​ភាព​ វប្បធម៌​ ស្មារតី​ជូន​កម្មា​ភិបាល​ យុទ្ធ​ជន​ផង​ដែរ៕​     

យោ​ង៖ cand.com.vn - វិមាន​

មនោសញ្ចេតនារវាងកងទ័ព និងប្រជាជនតំបន់ព្រំដែន

ផ្តើមពីបណ្ដាអំណោយទាំងឡាយ វាចារសួរសុខទុក្ខ រហូតដល់ការរួមដំណើរជាមួយសិស្សានុសិស្សមានស្ថានភាពលំបាក កម្មាភិបាល យុទ្ធជនកងទ័ពការពារព្រំដែនខេត្ត Cà Mau កំពុងរួមចំណែកបន្ថែមនូវរឿងរ៉ាវដ៏ល្អប្រសើរអំពីមនោសញ្ចេតនារវាងកងទ័ព និងប្រជាជននៅតំបន់ព្រំដែនសមុទ្រ។

បណ្តាទឹកចិត្តសប្បុរសធម៌ឆ្ពោះទៅកាន់កុមារក្រីក្រក្នុងរដូវបុណ្យសែនព្រះខែ

ដោយបំណងប្រាថ្នានាំមកនូវសេចក្តីរីករាយយ៉ាងពេញលេញក្នុងពិធីបុណ្យសែនព្រះខែដល់កុមារគ្រប់រូប បុគ្គល និងអង្គការជាច្រើនបានរៀបចំអំណោយដ៏មានអត្ថន័យ ដើម្បីជូនដល់ប្អូនៗកុមារដែលមានស្ថានភាពជួបការលំបាក។

ចិញ្ចឹមគោពូជ លំនឹងជីវភាព

លើដំណើរផ្លូវជម្នះការលំបាករបស់ប្រជាជនក្រីក្រឃុំ Phong Hiệp សមាគមអតីតយុទ្ធជនឃុំតែងរួមដំណើរ និងណែនាំបច្ចេកទេសជូនប្រជាពលរដ្ឋអនុវត្តប្រកបដោយប្រសិទ្ធភាពនូវគ្រប់ទម្រង់។ ការរួមដំណើរប្រកបដោយការទទួលខុសត្រូវនោះបានក្លាយជាកម្លាំងចលករ ជួយគ្រួសារក្រីក្រជាច្រើនមានទំនុកចិត្តអភិវឌ្ឍន៍សេដ្ឋកិច្ច និងចាកផុតពីភាពក្រីក្រប្រកបដោយចីរភាព។

បង្កលក្ខណៈដើម្បីរៀនអក្សរ

សម្រាប់សិស្សជាច្រើន ការចាប់ផ្តើមនៃឆ្នាំសិក្សាថ្មីគឺជាសេចក្តីរីករាយ និងជាឱកាសដើម្បីជួបជុំជាមួយគ្រូបង្រៀន និងមិត្តភក្តិ និព្រមទាំងចាប់ផ្តើមដំណើរថ្មីមួយផងដែរ។ ប៉ុន្តែសម្រាប់សិស្សដែលមានជីវភាពខ្វះខាត ក្មេងកំព្រា ឬកុមារ Khmer នៅពីក្រោយសេចក្តីរីករាយនោះគឺជាការព្រួយបារម្ភយ៉ាងធំណាស់ដែរអំពីសៀវភៅសិក្សា សម្លៀកបំពាក់ ថ្លៃសិក្សា និងសមត្ថភាពក្នុងការបន្តចូលរៀន។

កសិករឃុំ Vĩnh Phước វិញភឿក លំនឹងសេដ្ឋកិច្ចជាបន្តបន្ទាប់

ផ្តើមពីផ្ទៃដីដែលធ្លាប់បានបោះបង់ចោល រហូតដល់ចម្ការឈើហូផ្លែ និងបន្លែបង្ការដែលផ្តល់ប្រាក់ចំណូលស្ថិរភាព កសិករនៅក្នុងឃុំ Vĩnh Phước កំពុងផ្លាស់ប្តូរផ្នត់គំនិត និងវិធីសាស្រ្តរបស់ខ្លួនជាសន្សឹមៗ ដើម្បីបង្កើនប្រសិទ្ធភាពផលិតកម្ម។ ដោយធ្វើការជាមួយសមាជិករបស់ខ្លួន សមាគមកសិករឃុំ Vĩnh Phước បានផ្តល់ការឧបត្ថម្ភផ្នែកខាងដើមទុន វិទ្យាសាស្ត្រ បច្ចេកទេស កសាង ព្រមទាំងពង្រីកទម្រង់សេដ្ឋកិច្ចសមស្រប ដើម្បីង្កើតសន្ទុះសម្រាប់កសិករមានលក្ខណៈឈានឡើងធ្វើមានដោយស្របច្បាប់។

រួមដំណើរជាមួយអ្នកក្រ

ការគិតគូរចំពោះអ្នកក្រីក្រ និងមុខសញ្ញាងាយរងគ្រោះ ជាគោលនយោបាយសង្គមដ៏សំខាន់មួយ ដែលឆ្លុះបញ្ចាំងពីស្មារតី "ជួយគ្នាទៅវិញទៅមក" និងជាប្រពៃណីវប្បធម៌ដ៏ស្រស់ស្អាតរបស់ជនជាតិផងដែរ។

បង្កើនប្រាក់ចំណូលអាស្រ័យដាំផ្សិតចំបើង

ដោយប្រើប្រាស់វត្ថុធាតុដើមកសិកម្មដែលធ្លាប់ស្គាល់ក្នុងការផលិត បង Lê Công Đoàn និងបង Phạm Chí Nguyện នៅភូមិ Nhà Máy ឃុំ Khánh Hưng បានក្លាហានបង្កើតទម្រង់ដាំផ្សិតចំបើង។ ទម្រេង់នេះមិនត្រឹមតែប្រើប្រាស់ធនធានដែលមានយ៉ាងងាយស្រួលប៉ុណ្ណោះទេ ថែមទាំងបង្កើតប្រាក់ចំណូលយ៉ាងសមគួរជាមួយនឹងផលចំណេញរហ័សពីការវិនិយោគផងដែរ។

លទ្ធផលនៃអក្សរសិល្ប៍ជនជាតិភាគតិច

សាខាសមាគមអក្សរសិល្ប៍បណ្តាជនជាតិភាគតិច Việt Nam ទីក្រុង Cần Thơ ទើបចាត់តាំងបូកសរុបនិងជូនរង្វាន់ប្រឡងវណ្ណកម្មអក្សរសិល្ប៍ប្រធានបទជនជាតិភាគតិចឆ្នាំ២០២៥-២០២៦ ពីប្រភពថវិកាសង្គមភាវូបនីយកម្ម។ នេះជាទីលានលេងកំសាន្តសង្ឃឹមថានឹងជួយបង្កើនភាពសម្បូរបែបបន្ថែមទៀតដល់វណ្ណកម្មអក្សរសិល្ប៍លើប្រធានបទស្តីពីជីវភាពរស់នៅ និងវប្បធម៌របស់ជនរួមជាតិជនជាតិភាគតិចតំបន់ដីសណ្តទន្លេគូវឡុង។

ជីវិតរស់នៅស្ថិរភាព - អនាគតនឹងពេញដោយភាពសុខសាន្ត

តាមរយៈចម្ការបន្លែ ការដាំដំណាំផ្សេងៗ និងការធ្វើផែនការដោយប្រុងប្រយ័ត្នផងនោះ កសិករជាច្រើនកំពុងកសាងជីវភាពរស់នៅប្រកបដោយស្ថិរភាពបន្តិចម្តងៗ បង្កើនប្រាក់ចំណូល និងកែលម្អជីវិតរស់នៅរបស់ពួកគេយ៉ាងសកម្ម។ ពួកគេមិនត្រឹមតែពឹងផ្អែកលើបទពិសោធន៍ប៉ុណ្ណោះទេ ថែមទាំងធ្វើពិពិធកម្មដំណាំរបស់ខ្លួនដោយក្លាហាន បង្កើនរដូវដាំនិងឆ្លៀតយកផ្ទៃដីប្រកបដោយប្រសិទ្ធភាព និងវិនិយោគឡើងវិញ ដើម្បីបើកផ្លូវឆ្ពោះទៅរកការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព។

យុទ្ធជនពិការ រួមកម្លាំងកសាងភូមិស្រុក

នៅភូមិ Lý Ấn ឃុំ Hưng Mỹ លោក Nguyễn Văn Chen ជាអតីតយុទ្ធជនពិការ ៤/៤ ហើយក៏ជាកសិករ Khmer មួយរូបដែលឧស្សាហ៍ព្យាយាម និងចូលរួមចំណែកយ៉ាងសកម្មក្នុងការកសាងភូមិស្រុកផងដែរ។ ចំពោះលោក កម្លាំងពលកម្មមិនត្រឹមតែផ្គត់ផ្គង់គ្រួសាររបស់ខ្លួនប៉ុណ្ណោះទេ ថែមទាំងធ្វើការរួមគ្នាដើម្បីធ្វើឱ្យភូមិស្រុកកាន់តែបៃតង ស្អាត និងស្រស់ស្អាតជាងមុនទៀតផង។