Chủ nhật, 11-10-26 02:48:43
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

ព្រះពុទ្ធសាសនាថេរវាទ Khmer ក្នុងជីវភាពជនរួមជាតិ

Báo Cà Mau សម្រាប់បងប្អូនជនរួមជាតិ Khmer ព្រះពុទ្ធសាសនាថេរវាទមានតួនាទិសំខាន់ខ្លាំងណាស់ដែលមិនអាចខ្វះបានក្នុងជីវភាពរស់នៅរបស់បងប្អូនជនរួមជាតិ Khmer រួមចំណែកឆ្ពោះទៅរកធម៌ និងកសាងជីវភាពរស់នៅប្រកបដោយភាពល្អប្រសើរ ព្រមទាំងរក្សា និងអភិវឌ្ឍនូវមរតកវប្បធម៌ប្រពៃណីរបស់ជាតិ...

លោក Nguyễn Đức Hiển អនុលេខាអចិន្ត្រៃយ៍ប្រចាំការបក្សខេត្ត ប្រគេនអំណោយព្រះសង្ឃនៅវត្តតាមហ៊ីប (Tam Hiệp) ឃុំ Trần Hợi ស្រុក Trần Văn Thời នាឱកាសបុណ្យចូលឆ្នាំខ្មែរ២០២៥។

លើភូមិសាស្ត្រខេត្ត នាពេលបច្ចុប្បន្នមានវត្ត Khmer ទាំងអស់ចំនួន៦វត្ត និង១១សាលាទាន ដែលត្រូវបានកសាងនៅលើភូមិសាស្ត្រទាំង៥ស្រុក៖ Cái Nước ១,  Đầm Dơi ១, U Minh ២, Năm Căn១ និង Phú Tân ១ ផងដែរ។ នេះជាកន្លែងសម្រាប់បងប្អូន Khmer ចាត់តាំងសកម្មភាពជំនឿសាសនាតាមប្រពៃណី។ សម្រាប់ជនរួួមជាតិ Khmer វត្តអារាមនគឺជាមជ្ឈមណ្ឌលសម្រាប់ការអភិរក្ស និងពង្រីកនូវតម្លៃវប្បធម៌ និងជំនឿសាសនា ជាកន្លែងពឹងពាក់ខាងស្មារតីសម្រាប់បងប្អូនជនរួមជាតិ Khmer។  វត្តថែមទាំងជាកន្លែងសម្រាប់ធ្វើការផ្សព្វផ្សាយគោលនយោបាយបស់បក្ស និងក្រឹត្យច្បាប់របស់រដ្ឋ ព្រមទាំងបណ្តាប្រពៃណីរបស់ភូមិភាគដែលបានបំផុសចលនាផងដែរ។

យោងតាមថេរដីការរបស់ព្រះឧបជ្ឈាយ៍ Thạch Hà ប្រធានគណៈសង្ឃាភិបាលនៃសមាគមព្រះពុទ្ធសាសនា Việt Nam ខេត្ត ប្រធានសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្ត​៖​ តាំងពីទទួលបានគោលនយោបាយអនុគ្រោះរបស់បក្សនិងរដ្ឋ បាននិងកំពុងត្រូវបាននាំមកនូវប្រសិទ្ធភាពជាក់ស្តែង ធ្វើឱ្យសម្រស់ជនបទនៃតំបន់ជនរួមជាតិ Khmer មួយថ្ងៃកាន់តែរីកសម្រើន។ វត្តអារាម Khmer មួយចំនួនក៏ទទួលបានការជំនួយឧបត្ថម្ភកែជួសជុល និងកសាងថ្មីយ៉ាងធំទូលាយស្អាតទៀតផង។   ខេត្តបានកសាងជាច្រ់នសាលាទានសម្រាប់មាមីងបងប្អូនមានទីតាំងដើម្បីចាត់តាំងសកម្មភាពវប្បធម៌សហគមន៍។ ជាមួយបាវចនា “សាសនា ជនជាតិ និងសង្គមនិយម” ព្រះសង្ឃ គណៈកម្មការ គ្រូអាចារ្យ និងប្រជាពុទ្ធបរិស័ទ Khmer គ្រប់គ្នារួមកម្លាំងពង្រីកស្មារតីខាងច្បាប់ ច្នៃប្រតិដ្ឋស្តីពីទស្សនវិជ្ជា ពុទ្ធប្បញ្ញតិប្រណិបត្តិតាមគន្លងធម៌ ធ្វើយ៉ាងណាឱ្យសមស្របជាមួយគោលនយោបាយច្បាប់។ ផ្តើមពីនោះរួមចំណែកអនុវត្តគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ច និងវប្បធម៌សង្គម កសាងប្រទេសជាតិ​ មាតុភូមិ Cà Mau មួយថ្ងៃកាន់តែសម្បូររុងរឿង។

  ក្នុងបណ្តាពិធីជួបជុំនាឱកាសបុណ្យទានផ្សេងៗនៅតាមបណ្តាវត្ត និងសាលាទាន ព្រះសង្ឃ Khmer តែងរួមបញ្ចូលការផ្សព្វផ្សាយអំពីគោលនយោបាយ និងក្រឹត្យច្បាប់របស់រដ្ឋដល់មាមីងប្រជាពុទ្ធបរិស័ទ Khmer។

ជាមួយតួនាទីអ្នកភារសាសនា ព្រះសង្ឃអ្នកកាន់ព្រះពុទ្ធសាសនា Khmer គឺមានសារៈសំខាន់ខ្លាំងណាស់ ដែលមានឥទ្ធិពលលើការរស់នៅទាំងសម្ភារៈស្មារតីរបស់បងប្អូនជនរួមជាតិ។ បណ្តាអ្នកទាំងនេះសុទ្ធសឹងជាស្ពានតភ្ជាប់រវាងគណៈកម្មាធិការបក្ស រដ្ឋអំណាច រណសិរ្ស និងអង្គការមហាជនជាទូទាំងចាត់តាំងអនុវត្តបណ្តាគោលនយោបាយរបស់បក្ស និងក្រឹត្យច្បាប់របស់រដ្ឋ។ ទន្ទឹមនឹងនោះ យោងតាមអ្នកភារសាសនា ព្រះសង្ឃ និងរដ្ឋអំណាចភូមិភាគគ្រប់លំដាប់ថ្នាក់ក៏ក្តាប់បានអំពីស្ថានការរស់នៅ និងគោលបំណងប្រាថ្នារបស់បងប្អូនជនរួមជាតិ ចាត់វិធានការទាន់ពេល ដើម្បីរិះគន់ដល់គ្រប់បណ្តាថ្នាក់សមត្ថកិច្ច ព្រមទាំងស្នើឱ្យមានការកែតម្រូវគោលនយោបាយ និងក្រឹត្យច្បាប់យ៉ាងសមស្របជាមួយការជាក់ស្តែង។

លោក Thạch Văn Minh នៅឃុំ Khánh Bình Đông ស្រុក Trần Văn Thời បានចែករំលែកថា៖ “ក្នុងឱកាសបុណ្យទានប្រពៃណីរបស់បងប្អូនជនរួមជាតិ Khmer  យើងខ្ញុំនាំគ្នាចូលវត្តអុជធូបគោរពបូជាព្រះ និងចាត់តាំងពិធីបុណ្យតាមប្រពៃណី។​​ ជាពិសេស យោងតាមបណ្តាពិធីកិច្ចប្រជុំផ្សេងៗនៅក្នុងវត្ត ព្រះសង្ឃ និងអ្នកភារសាសនាក៏បានរួមបញ្ចូលការផ្សព្វផ្សាយ ចលនាមាមីងប្រជាពុទ្ធបរិស័ទបង្កើនការអភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសារ កសាងផែនមហាសាមគ្គីទូទាំងជនជាតិ ព្រមទាំងអភិរក្ស និងពង្រីកអត្តសញ្ញាណវប្បធម៌ប្រពៃណីជាតិ រួមមានដូចជា៖ ភាសា អក្សរសាស្ត្រជាដើម។ ខណៈពេលដែលសង្គមគ្រួសារឬក៏ភូមិស្រុកមានការជួបលំបាក បង្កជម្លោះផ្សេងៗ បងប្អូនជនរួមជាតិតែងនាំគ្នាទៅរកព្រះសង្ឃជួយផ្សះផ្សា”។

សម្រាប់បងប្អូនជនរួមជាតិ Khmer ព្រះពុទ្ធសាសនាថេរវាទគឺមានតួនាទីសំខាន់ខ្លាំងណាស់ ព្រះសង្ឃជាអ្នកជះឥទ្ធពលយ៉ាងធំផងដែរ។

ចំពោះបងប្អូនជនរួមជាតិ Khmer វត្តក៏ជាកន្លែងសម្រាប់សកម្មភាពសហគមន៍ ចាត់តាំងផ្សព្វផ្សាយព្រះធម៌ ព្រះសង្ឃ Khmer តែងរួមបញ្ចូលការផ្សេព្វផ្សាយស្តីពីប្រពៃណីទូទាំងប្រជាជនសាមគ្គីកសាងជីវភាពវប្បធម៌នៅតាមតំបន់ប្រជុំជន។ ជនបទថ្មី ក្រុងស៊ីវិល័យ និងការពារបរិស្ថាន ប្រយុទ្ធប្រឆាំងជាមួយគ្រោះធម្មជាតិ និងអាកាសធាតុប្រែប្រួលខុសប្រក្រដី ទូទាំងប្រជាជនសាមគ្គីការពារសន្តិសុខ និងសណ្តាប់ធ្នាប់ បង្ការគ្រោះសង្គម ពោលគឺមិនជឿតាមពាក្យញុះញង់របស់ជនខិលខូច អាស្រ័យហេតុនេះហើយ ទើបបណ្តាសកម្មភាពរបស់បងប្អូនប្រជាពុទ្ធបរិស័ទ Khmer នៅ Cà Mau ក្នុងរយៈពេលកន្លអនុវត្តបានយ៉ាងល្អត្រឹមត្រូវតាមច្បាប់៕

 

Quỳnh Anh

ថ្នាក់ដឹកនាំខេត្តអញ្ជើញសួរសុខទុក្ខ និងប្រសិទ្ធពរជនរួមជាតិ Khmer ឱកាសបុណ្យសែនដូនតា

ក្នុងឱកាសបុណ្យសែនដូនតា ឆ្នាំ២០២៦ របស់ជនរួមជាតិ Khmer គណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិ Việt Nam ខេត្ត Cà Mau បានចាត់តាំងគណៈប្រតិភូជាច្រើនក្រុម អញ្ជើញទៅសួរសុខទុក្ខ និងប្រសិទ្ធពរដល់បណ្តាអ្នកមុខអ្នកការសាសនា ព្រះសង្ឃ អ្នកមានកិត្យានុភាព និងមាមីងប្អូនជនរួមជាតិ Khmer នៅតាមបណ្តាភូមិភាគនានាក្នុងខេត្ត។

មានយ៉ាងច្រើនកម្មភាពសម្រាប់ឱកាសបុណ្យសែនដូនតា

គណៈកម្មាធិការប្រជាជនខេត្ត Cà Mau ទើបបានផ្សព្វផ្សាយផែនការចាត់តាំងបណ្ដាសកម្មភាពក្នុងឱកាសបុណ្យសែនដូនតារបស់បងប្អូនជនរួមជាតិ Khmer ឆ្នាំ ២០២៦ ដែលនឹងប្រព្រឹត្តឡើងក្នុងរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី ១០ ដល់ ១២ ខែតុលា (ត្រូវនឹងថ្ងៃទី ១៤, ១៥ រោច ខែភទ្របទ និង ១ កើតខែអស្សុជ)។

មហាសន្និបាតតំណាងសមាគមមិត្តភាព Việt Nam - Campuchia ខេត្ត Cà Mau អាណត្តិ ២០២៦-២០៣១៖

សមាគមមិត្តភាព Việt Nam - Campuchia ខេត្ត Cà Mau ទើបតែបានរៀបចំយ៉ាងមហោឡារិកនូវមហាសន្និបាតតំណាង អាណត្តិ ២០២៦-២០៣១ ដើម្បីបូកសរុប វាយតម្លៃគ្រប់ជ្រុងជ្រោយការងារកិច្ចការបរទេសប្រជាជនដំណាក់កាលកន្លង និងដាក់ចេញទិសដៅ ភារកិច្ចគន្លឹះសម្រាប់ដំណាក់កាលអភិវឌ្ឍន៍ថ្មី។

លើកកម្ពស់សមត្ថភាពឆ្លើយតបលើផ្ទៃសមុទ្រ

ចំពោះស្ថានភាពរដូវភ្លៀងព្យុះឈានចូលដំណាក់កាលកើនឡើងខ្លាំង ហានិភ័យគ្រោះថ្នាក់ និងឧបទ្ទវហេតុលើផ្ទៃសមុទ្រក៏កើនកើនឡើងណាស់ដែរ ម៉្លោះហើយកងកម្លាំងយោធាការពារព្រំដែនខេត្ត Cà Mau បានម្ចាស់ការលើកកម្ពស់សមត្ថភាពបញ្ជាប្រតិបត្តិការនាវា ទូក កប៉ាល់ និងដោះស្រាយសភាពការណ៍លើផ្ទៃសមុទ្រ សំដៅធានាសុវត្ថិភាពជូនកម្មាភិបាល យុទ្ធជន និងប្រជានេសាទ។

បង្កលក្ខណៈដើម្បីជនរួមជាតិ Khmer ទទួលបុណ្យសែនដូនតាដោយរីករាយ

បុណ្យភ្ជុំបិណ្ឌ សែនដូនតារបស់ជនរួមជាតិ Khmer ឆ្នាំ២០២៦ នឹងប្រព្រឹត្តទៅក្នុងរយៈពេល ៣ ថ្ងៃ (ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១២ ខែតុលា ត្រូវនឹងថ្ងៃទី ១-៣ រោច ខែភទ្របទ)។ ដើម្បីបង្កលក្ខណៈងាយស្រួលដើម្បីបងប្អូនជនរួមជាតិ Khmer ទទួលបុណ្យសែនដូនតាដោយរីករាយ ស្និទ្ធស្នាល សុវត្ថិភាព និងសំចៃ ប្រធានគណៈកម្មាធិការប្រជាជនខេត្ត បានណែនាំដល់បណ្តាមន្ទីរ ស្ថាប័ន អង្គការនយោបាយ-សង្គមថ្នាក់ខេត្ត និងគណៈកម្មាធិការប្រជាជនគ្រប់បណ្តាឃុំ សង្កាត់ ម្ចាស់ការអនុវត្តបណ្តាសកម្មភាពស្របតាមលក្ខណៈជាក់ស្តែង។

ក្តីរីករាយរបស់ប្រជាជន Khmer ដែលទទួលបានប័ណ្ណបើកបរ

អស់រយៈពេលជាច្រើនឆ្នាំកន្លង ដោយសារតែជំនាញខាងអាន និងសរសេរភាសា Việt Nam មានកម្រិត លោក Danh Hồng Cư (អាយុ ៤៦ ឆ្នាំ នៅភូមិ Thanh Sơn ឃុំ Vĩnh Mỹ) មិនហ៊ានចុះឈ្មោះប្រឡងយកប័ណ្ណបើកបរនោះទេ។ ហើយតម្រូវការដឹកជញ្ជូនរបស់គ្រួសារគាត់សម្រាប់ការងារ និងទំនិញគឺមានសារៈសំខាន់ខ្លាំងណាស់ ប៉ុន្តែឧបសគ្គភាសាបានបង្ខំឱ្យគាត់ពឹងផ្អែកលើតែម៉ូតូ ៥០ccតែមួយគ្រឿងជាប្រចាំ។ ថ្មីៗនេះ ក្តីរីករាយយ៉ាងខ្លាំងបានកើតឡើងនៅពេលដែលលោក Cư ជាមនុស្សម្នាក់ក្នុងចំណោមជនជាតិភាគតិចទាំង ៣០ នាក់ដែលបានប្រឡងជាប់ និងទទួលបានប័ណ្ណបើកបរម៉ូតូប្រភេទ A1។

ត្រៀមរួចរាល់សម្រាប់ឆ្នាំសិក្សាថ្មី

ថ្ងៃនេះ ទី៥ ខែកញ្ញា គ្រប់សាលាសាកលទូតាំងខេត្ត Cà Mau បានផ្តើមបើកបវេសនកាលព្រមគ្នាជាផ្លូវការ ចាប់ផ្តើមឱ្យឆ្នាំសិក្សាថ្មី ២០២៦-២០២៧។

ពណ៌សម្បុរវប្បធម៌បង្កើនភាពទាក់ទាញទេសចរណ៍

ចាប់ពីថ្ងៃទី ២៨ ខែសីហា ដល់ថ្ងៃទី ១ ខែកញ្ញា ខេត្ត Cà Mau នឹងធ្វើជាម្ចាស់ផ្ទះនៃទិវាបុណ្យបេតិកភណ្ឌវប្បធម៌ និងពិធីបុណ្យបាល់ឡុងហោះលើកដំបូង ក្រោមប្រធានបទ " ប្រមូលផ្តុំអត្តសញ្ញាណវប្បធម៌នៃចំណុចខាងត្បូងបំផុតរបស់ប្រទេសជាតិ"។

សកម្មអភិរក្សអក្សរខ្មែរនៅខេត្ត Cà Mau

អនុវត្តតាមគោលការណ៍របស់បក្ស និងរដ្ឋស្តីពីការអភិរក្ស និងលើកកម្ពស់អត្តសញ្ញាណវប្បធម៌ជាតិ ការងារបង្រៀន និងរៀនអក្សរ Khmer នៅខេត្ត Cà Mau តែងទទួលបានការយកចិត្តទុកដាក់ និងចង្អុលការយ៉ាងជិតស្និទ្ធពីសំណាក់គណបក្ស និងរដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ផងដែរ។

ជីវពលថ្មីនៃសិល្បៈប្រជាប្រិយ Khmer

ថ្មីៗនេះ សមាគមសិល្បៈប្រជាប្រិយខេត្ត Cà Mau បានចាត់តាំងជោគជ័យមហាសន្និបាតលើកទី១ អាណត្តិ ២០២៦-២០៣១ បើកចេញនូវក្តីសង្ឃឹមថ្មីក្នុង ការអភិរក្ស និងពង្រីកផ្សាយតម្លៃបេតិកភណ្ឌវប្បធម៌ប្រពៃណីរបស់ភូមិភាគ។ ក្នុងទិដ្ឋភាពវប្បធម៌ដ៏សម្បូរបែបនោះ សិល្បៈប្រជាប្រិយ Khmer តែងបញ្ជាក់ពីឋានៈជាផ្នែកដ៏សំខាន់ រួមចំណែកធ្វើឱ្យជីវភាពវប្បធម៌ស្មារតីរបស់ជនរួមជាតិ ក្នុងខេត្តកាន់តែសម្បូរបែប។