Thứ ba, 20-10-26 01:34:48
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

លោក Thái Xam Bô

គំរូឆ្នើមក្នុងជនរួមជាតិ Khmer

Báo Cà Mau មិនត្រឹមធ្វើសេដ្ឋកិច្ចពូកែ និងផ្គត់ផ្គង់ជីវភាពគ្រួសារសុភមង្គលប៉ុណ្ណោះទេ ប៉ុន្មានឆ្នាំកន្លងមកនេះ លោក Thái Xam Bô (អាយុ ៥៥ ឆ្នាំ នៅអនុសង្កាត់ Biển Đông B សង្កាត់ Hiệp Thành ថែមទាំងត្រូវបានរដ្ឋអំណាចភូមិភាគ និងបងប្អូនប្រជាជនគោរពដោយបណ្តាទង្វើដ៏ប្រពៃរបស់លោកមានចំពោះសហគមន៍។

លោក Thái Xam Bô (ឆ្វេង) ចូលរួមប៉ះផ្លូវដែលខូចខាតនៅលើភូមិសាស្ត្រអនុសង្កាត់។

យើង​ខ្ញុំបាន​ជួប​លោក Thái Xam Bô នៅ​ពេល​ថ្ងៃត្រង់ក្តៅហែង ខណៈពេលដែលលោកកំពុងរួមជាមួយជាងកំបោរ ព្រមទាំងកងកម្លាំងភូមិភាគនាំគ្នាចាក់បេតុងបញ្ជូនឡើងឡានដើម្បីទៅកែជួសជុលតាមដងផ្លូវ Kim Con។ នេះមិនត្រឹមជាដងផ្លូវដ៏សំខាន់ដែលតភ្ជាប់រវាង២អនុសង្កាត់ Biển Dông A និង Biển Đông B របស់សង្កាត់ Hiệp Thành ប៉ុណ្ណោះទេ ថែមទាំងជាផ្លូវតភ្ជាប់សម្រាប់ការធ្វើដំណើរ និងជួញដូររបស់បងប្អូនប្រជាជនរវាងខេត្ត Cà Mau និងទីក្រុងក្រុង Cần Thơ ជាប់ព្រំប្រទល់ទៀតផង។ ប្រការដែលពិសេសនោះគឺ ថវិកាប្រមាណជិត ១០០​លានដុងសម្រាប់កែលម្អដងផ្លូវនេះក៏អាស្រ័យលោក Thái Xam Bô ជាអ្នកផ្តើមចលនាផងដែរ។

អ្នកមីង Thạch Thị Vinh ជាគ្រួសាររស់នៅក្បែរចិញ្ចើមថ្នល់ បានឱ្យដឹង៖ “ផ្លូវនេះត្រូវខូចខាតធ្ងន់ធ្ងរ ព្រោះរាល់ថ្ងៃមានរថយន្តទៅមកច្រើន ជាពិសេសក្នុងរូវភ្លៀង ពេលយប់បង្កប់ដោយគ្រោះថ្នាក់ខាងចរាចរណ៍ បណ្តោយឱ្យអ្នកដំណើរមានការភ័យខ្លាច។ ដោយបានដឹងដំណឹងថារណសិរ្សមាតុភូមិ Việt Nam សង្កាត់ ព្រមទាំងលោកពូ Thái Xam Bô ចលនាទឹកប្រាក់សប្បុរសជន និងបងប្អូនប្រជាជនរួមទាំងបណ្តាស្ថាប័ន គណៈផ្នែកដើម្បីរួមចំណែកកែជួសជុលដងផ្លូវ យើងខ្ញុំសប្បាយខ្លាំងណាស់”។

បង្កភាពជិតដិតជាមួយជាងកំបោរ និងកងកម្លាំងកែលម្អដងផ្លូវ លោកថាយសំបូរ បាននិយាយដោយដាក់ខ្លួនថា៖ “បានឃើញបងប្អូនប្រជាជន ជាពិសេសប្អូនៗកូនក្មួយសិស្សសាលាធ្វើដំណើរទៅមកជួបការលំបាក ខ្ញុំតែមមៃក្នុងចិត្ត។ សំណាងណាស់ដែរដែលរដ្ឋអំណាចភូមិភាគ និងបងប្អូនប្រជាជនស្រុះចិត្តគ្នា ព្រមទាំងសប្បុរសជនទាំងឡាយតែងអស់ពិចិត្តជំនួយឧបត្ថ​ម្ភកែជួសជុលដងផ្លូវនេះ ខ្ញុំរួមជាមួយមាមីងបងប្អូនទាំងឡាយនៅទីនេះពិតជាមានក្តីរំភើបយ៉ាងក្រៃលែង”។

លោក Thái Xam Bô ជាកូនប្រុសរបស់លោក Thái Lân ជាអតីតប្រធាន និងជាបក្ខជនដែលមានបទពិសោធច្រើនឆ្នាំ ព្រមទាំងជាអ្នកមានកិត្យានុភាពរបស់ភូមិ Biển Đông B (ចាស់) កាលពីមុនផងដែរ។ ទោះបីជាមិនបានជម្រើឱ្យខ្លួនចំពោះសកម្មភាពនៅភូមិភាគដូចជាលោកឪពុករបស់ខ្លួនក៏ដោយ តែលោក Thái Xam Bô តែងគិតគូរដលើការអភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសារ ខណៈពេលដែលគ្រួសារបានធូរធា លោកក៏ម្ចាស់ការជំនួយឧបត្ថម្ភបងប្អូនប្រជាជននៅជុំវិញខ្លួន។

លោក Thái Xam Bô (ឆ្វេង) ចូលរួមប៉ះថ្នល់ជនបទដែលខូចខាត។

យោងតាមការអះអាងរបស់លោកស្រី Ngô Yến Nhiên ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិ Việt Nam សង្កាត់ Hiệp Thành លោក Thái Xam Bô គឺជាគំរូដ៏ឆ្នើមមួយក្នុងសហគមន៍ Khmer និងគំរូក្នុងការចិញ្ចឹមទូន្មានកូនបានល្អ មានទំនាក់ទំនងជិតស្និទ្ធ និងសុខដុមរមនាជាមួយអ្នកជិតខាង។ ជាមួយទឹកចិត្តអាណិតអាសូរ និងចែករំលែក តែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនជនរួមជាតិ សកម្មចូលរួមបណ្តាប្រពៃណីដែលភូមិភាគបានបំផុសចលនា ផ្តើមពីនោះ ចលនាបងប្អូនប្រជាជនលើភូមិសាស្ត្រឱ្យអនុវត្តល្អរាល់បណ្តាគោលការណ៍ណែនាំ និងគោលនយោបាយរបស់បក្ស ក្រឹត្យច្បាប់រដ្ឋ។ ក្នុងរាល់កិច្ចប្រជុំជន លោកតែងចូលរួមយោបល់យ៉ាងល្អៗដើម្បីកសាងរដ្ឋអំណាច។ ពិសេស ប៉ុន្មានឆ្នាំកន្លងមកនេះ ផ្តើមពីភាពរវៀសរវៃរបស់លោក ថាយសំបូរ ក៏បានពង្រីកសាយភាយនូវរាល់បណ្តាទង្វើដ៏ល្អៗសម្រាប់សហគមន៍ បង្កើនស្មារតីសាមគ្គី រួមកម្លាំងជាមួយរដ្ឋអំណាចភូមិភាគ និងបងប្អូនប្រជាជន ព្រមទាំងសប្បុរសជនទាំងឡាយក្នុងការគិតគូរដល់ជីវភាពរស់នៅរបស់បងបញអូនជនរួមជាតិ និងការអភិវឌ្ឍន៍របស់ភូមិស្រុកទៀតផង។ លោកត្ឬុវបានរដ្ឋអំណាចភូមិភាគ និងបងប្អូនប្រជាជនក្នុងភូមិគោរពស្រឡាញ់ និងជឿជាក់លើខ្លួនកាន់តែខ្លាំងឡើង៕

Thanh Hải

មនោសញ្ចេតនារវាងកងទ័ព និងប្រជាជនតំបន់ព្រំដែន

ផ្តើមពីបណ្ដាអំណោយទាំងឡាយ វាចារសួរសុខទុក្ខ រហូតដល់ការរួមដំណើរជាមួយសិស្សានុសិស្សមានស្ថានភាពលំបាក កម្មាភិបាល យុទ្ធជនកងទ័ពការពារព្រំដែនខេត្ត Cà Mau កំពុងរួមចំណែកបន្ថែមនូវរឿងរ៉ាវដ៏ល្អប្រសើរអំពីមនោសញ្ចេតនារវាងកងទ័ព និងប្រជាជននៅតំបន់ព្រំដែនសមុទ្រ។

បណ្តាទឹកចិត្តសប្បុរសធម៌ឆ្ពោះទៅកាន់កុមារក្រីក្រក្នុងរដូវបុណ្យសែនព្រះខែ

ដោយបំណងប្រាថ្នានាំមកនូវសេចក្តីរីករាយយ៉ាងពេញលេញក្នុងពិធីបុណ្យសែនព្រះខែដល់កុមារគ្រប់រូប បុគ្គល និងអង្គការជាច្រើនបានរៀបចំអំណោយដ៏មានអត្ថន័យ ដើម្បីជូនដល់ប្អូនៗកុមារដែលមានស្ថានភាពជួបការលំបាក។

ចិញ្ចឹមគោពូជ លំនឹងជីវភាព

លើដំណើរផ្លូវជម្នះការលំបាករបស់ប្រជាជនក្រីក្រឃុំ Phong Hiệp សមាគមអតីតយុទ្ធជនឃុំតែងរួមដំណើរ និងណែនាំបច្ចេកទេសជូនប្រជាពលរដ្ឋអនុវត្តប្រកបដោយប្រសិទ្ធភាពនូវគ្រប់ទម្រង់។ ការរួមដំណើរប្រកបដោយការទទួលខុសត្រូវនោះបានក្លាយជាកម្លាំងចលករ ជួយគ្រួសារក្រីក្រជាច្រើនមានទំនុកចិត្តអភិវឌ្ឍន៍សេដ្ឋកិច្ច និងចាកផុតពីភាពក្រីក្រប្រកបដោយចីរភាព។

បង្កលក្ខណៈដើម្បីរៀនអក្សរ

សម្រាប់សិស្សជាច្រើន ការចាប់ផ្តើមនៃឆ្នាំសិក្សាថ្មីគឺជាសេចក្តីរីករាយ និងជាឱកាសដើម្បីជួបជុំជាមួយគ្រូបង្រៀន និងមិត្តភក្តិ និព្រមទាំងចាប់ផ្តើមដំណើរថ្មីមួយផងដែរ។ ប៉ុន្តែសម្រាប់សិស្សដែលមានជីវភាពខ្វះខាត ក្មេងកំព្រា ឬកុមារ Khmer នៅពីក្រោយសេចក្តីរីករាយនោះគឺជាការព្រួយបារម្ភយ៉ាងធំណាស់ដែរអំពីសៀវភៅសិក្សា សម្លៀកបំពាក់ ថ្លៃសិក្សា និងសមត្ថភាពក្នុងការបន្តចូលរៀន។

កសិករឃុំ Vĩnh Phước វិញភឿក លំនឹងសេដ្ឋកិច្ចជាបន្តបន្ទាប់

ផ្តើមពីផ្ទៃដីដែលធ្លាប់បានបោះបង់ចោល រហូតដល់ចម្ការឈើហូផ្លែ និងបន្លែបង្ការដែលផ្តល់ប្រាក់ចំណូលស្ថិរភាព កសិករនៅក្នុងឃុំ Vĩnh Phước កំពុងផ្លាស់ប្តូរផ្នត់គំនិត និងវិធីសាស្រ្តរបស់ខ្លួនជាសន្សឹមៗ ដើម្បីបង្កើនប្រសិទ្ធភាពផលិតកម្ម។ ដោយធ្វើការជាមួយសមាជិករបស់ខ្លួន សមាគមកសិករឃុំ Vĩnh Phước បានផ្តល់ការឧបត្ថម្ភផ្នែកខាងដើមទុន វិទ្យាសាស្ត្រ បច្ចេកទេស កសាង ព្រមទាំងពង្រីកទម្រង់សេដ្ឋកិច្ចសមស្រប ដើម្បីង្កើតសន្ទុះសម្រាប់កសិករមានលក្ខណៈឈានឡើងធ្វើមានដោយស្របច្បាប់។

រួមដំណើរជាមួយអ្នកក្រ

ការគិតគូរចំពោះអ្នកក្រីក្រ និងមុខសញ្ញាងាយរងគ្រោះ ជាគោលនយោបាយសង្គមដ៏សំខាន់មួយ ដែលឆ្លុះបញ្ចាំងពីស្មារតី "ជួយគ្នាទៅវិញទៅមក" និងជាប្រពៃណីវប្បធម៌ដ៏ស្រស់ស្អាតរបស់ជនជាតិផងដែរ។

បង្កើនប្រាក់ចំណូលអាស្រ័យដាំផ្សិតចំបើង

ដោយប្រើប្រាស់វត្ថុធាតុដើមកសិកម្មដែលធ្លាប់ស្គាល់ក្នុងការផលិត បង Lê Công Đoàn និងបង Phạm Chí Nguyện នៅភូមិ Nhà Máy ឃុំ Khánh Hưng បានក្លាហានបង្កើតទម្រង់ដាំផ្សិតចំបើង។ ទម្រេង់នេះមិនត្រឹមតែប្រើប្រាស់ធនធានដែលមានយ៉ាងងាយស្រួលប៉ុណ្ណោះទេ ថែមទាំងបង្កើតប្រាក់ចំណូលយ៉ាងសមគួរជាមួយនឹងផលចំណេញរហ័សពីការវិនិយោគផងដែរ។

លទ្ធផលនៃអក្សរសិល្ប៍ជនជាតិភាគតិច

សាខាសមាគមអក្សរសិល្ប៍បណ្តាជនជាតិភាគតិច Việt Nam ទីក្រុង Cần Thơ ទើបចាត់តាំងបូកសរុបនិងជូនរង្វាន់ប្រឡងវណ្ណកម្មអក្សរសិល្ប៍ប្រធានបទជនជាតិភាគតិចឆ្នាំ២០២៥-២០២៦ ពីប្រភពថវិកាសង្គមភាវូបនីយកម្ម។ នេះជាទីលានលេងកំសាន្តសង្ឃឹមថានឹងជួយបង្កើនភាពសម្បូរបែបបន្ថែមទៀតដល់វណ្ណកម្មអក្សរសិល្ប៍លើប្រធានបទស្តីពីជីវភាពរស់នៅ និងវប្បធម៌របស់ជនរួមជាតិជនជាតិភាគតិចតំបន់ដីសណ្តទន្លេគូវឡុង។

ជីវិតរស់នៅស្ថិរភាព - អនាគតនឹងពេញដោយភាពសុខសាន្ត

តាមរយៈចម្ការបន្លែ ការដាំដំណាំផ្សេងៗ និងការធ្វើផែនការដោយប្រុងប្រយ័ត្នផងនោះ កសិករជាច្រើនកំពុងកសាងជីវភាពរស់នៅប្រកបដោយស្ថិរភាពបន្តិចម្តងៗ បង្កើនប្រាក់ចំណូល និងកែលម្អជីវិតរស់នៅរបស់ពួកគេយ៉ាងសកម្ម។ ពួកគេមិនត្រឹមតែពឹងផ្អែកលើបទពិសោធន៍ប៉ុណ្ណោះទេ ថែមទាំងធ្វើពិពិធកម្មដំណាំរបស់ខ្លួនដោយក្លាហាន បង្កើនរដូវដាំនិងឆ្លៀតយកផ្ទៃដីប្រកបដោយប្រសិទ្ធភាព និងវិនិយោគឡើងវិញ ដើម្បីបើកផ្លូវឆ្ពោះទៅរកការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព។

យុទ្ធជនពិការ រួមកម្លាំងកសាងភូមិស្រុក

នៅភូមិ Lý Ấn ឃុំ Hưng Mỹ លោក Nguyễn Văn Chen ជាអតីតយុទ្ធជនពិការ ៤/៤ ហើយក៏ជាកសិករ Khmer មួយរូបដែលឧស្សាហ៍ព្យាយាម និងចូលរួមចំណែកយ៉ាងសកម្មក្នុងការកសាងភូមិស្រុកផងដែរ។ ចំពោះលោក កម្លាំងពលកម្មមិនត្រឹមតែផ្គត់ផ្គង់គ្រួសាររបស់ខ្លួនប៉ុណ្ណោះទេ ថែមទាំងធ្វើការរួមគ្នាដើម្បីធ្វើឱ្យភូមិស្រុកកាន់តែបៃតង ស្អាត និងស្រស់ស្អាតជាងមុនទៀតផង។