Thứ năm, 2-4-26 10:15:32
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

ពង្រឹងទំនុកចិត្តក្នុងជនរួមជាតិ Khmer

Báo Cà Mau សៀវភៅ “បញ្ហាទ្រឹស្តីនិងភាពជាក់ស្តែងមួយចំនួនស្តីពីសង្គមនិយមនិងមាគ៌ាឈានឡើងសង្គមនិយមនៅ Việt Nam” របស់អតីតអគ្គលេខាបក្ស Nguyễn Phú Trọng គឺជាឯកសារនយោបាយដ៏មានសារសំខាន់ដ៏ពិសេសដែលបានចម្រាញ់បញ្ញាញាណនៃបក្សទាំងមូល។

ការឃោសនា ផ្សព្វផ្សាយយ៉ាងទូលំទូលាយនូវខ្លឹមសារស្នូលសម្រាប់សៀវភៅនេះ គឺជាភារកិច្ចបន្ទាន់មួយ ក្នុងគោលបំណងដើម្បីពង្រឹងទំនុកចិត្ត និងបង្កើនកម្លាំងមហាសាមគ្គីទូទាំងជនជាតិទៀតផង។

ការឃោសនា ផ្សព្វផ្សាយយ៉ាងទូលំទូលាយនូវខ្លឹមសារស្នូលនៃសៀវភៅនេះទៅដល់ប្រជាជនគ្រប់ស្រទាប់វណ្ណៈ ជាពិសេសបងប្អូនជនរួមជាតិភាគតិចជាទូទៅ ក្នុងនោះមានបងប្អូនខ្មែរនៅខេត្ត Cà Mau ផងដែរ គឺជាភារកិច្ចបន្ទាន់មួយ ក្នុងគោលបំណងដើម្បីពង្រឹងទំនុកចិត្ត បង្កើតការព្រមព្រៀងក្នុងសង្គម និងបង្កើនកម្លាំងមហាសាមគ្គីទូទាំងជនជាតិទៀតផង។

សៀវភៅរបស់អតីតអគ្គលេខាបក្ស Nguyễn Phú Trọng គឺជាស្នាដៃមួយដែលមានតម្លៃសម្រាប់ផ្នែកខាងទ្រឹស្តី និងភាពជាក់ស្តែងដ៏ជ្រាលជ្រៅ ដោយបានរៀបចំជាប្រព័ន្ធដឹកនាំរបស់បក្សដែលផ្តោតលើមាគ៌ានៃការកសាងប្រទេសជាតិ។ ខ្លឹមសារនៃសៀវភៅនេះ មិនត្រឹមអះអាងថាជាមាគ៌ាឆ្ពោះទៅកាន់សង្គមនិយមដែលបក្ស និង Bác Hồ ព្រមទាំងប្រជាជនយើងបានជ្រើសរើសដ៏ ត្រឹមត្រូវទាំងស្រុងនោះទេ ថែមទាំងបាន បកស្រាយដោយសាមញ្ញ និងគួរឱ្យជឿជាក់នូវសំណួរធំៗមួយចំនួន ដូចជា៖ តើសង្គមនិយមជាអ្វី? ហេតុអ្វីបានជា Việt Nam ជ្រើសរើសមាគ៌ាសង្គមនិយម? តើត្រូវធ្វើដូចម្តេចដើម្បីកសាងសង្គមនិយមនៅវៀតណាមជាបណ្តើរៗ? ជាពិសេស វណ្ណកម្មនេះបានសង្កត់ធ្ងន់លើសមិទ្ធផលជាប្រវត្តិសាស្ត្រដែលប្រទេសជាតិយើងមិនធ្លាប់មានជាមរតក សក្តានុពល តួនាទី និងកិត្យានុភាពលើឆាកអន្តរជាតិដូចសព្វថ្ងៃនេះឡើយ”។ សម្រាប់បងប្អូន Khmer នៅ Cà Mau ការឃោសនា ផ្សព្វផ្សាយខ្លឹមសារនៃសៀវភៅនេះមានអត្ថន័យសំខាន់យ៉ាងពិសេសណាស់។

ពេលកន្លងមក បក្ស និងរដ្ឋបានប្រគេនទូសៀវភៅជាច្រើននៅតាមវត្ត Khmerទាំងឡាយក្នុងខេត្ត ដើម្បីបម្រើការងារឃោសនា ផ្សព្វផ្សាយ។

ទីមួយ សៀវភៅនេះជាមូលដ្ឋានទ្រឹស្តីដ៏រឹងមាំដើម្បីពង្រឹង និងពង្រីកមហាសាមគ្គីជាតិ។ ផ្តោតលើឯកសារមហាសន្និបាតលើកទី ១៣ របស់បក្ស ដែលបានដកស្រង់ក្នុងសៀវភៅនេះ តែងសង្កត់ធ្ងន់លើការដាស់រំលឹកស្មារតីនៃ “កម្លាំងមហាសាមគ្គីទូទាំងជាតិគួបផ្សំជាមួយកម្លាំងនៃសម័កាល” ។ ពេលបងប្អូនយល់ច្បាស់ពីគោលការណ៍ មាគ៌ាដ៏ខ្ជាប់ខ្ជួនរបស់បក្ស នោះនឹងកាន់តែមានជំនឿទុកចិត្ត រឹតបន្តឹងចំណងមិត្តភាព ​និងទំនាក់ទំនងសាច់ឈាមរវាងប្រជាជនជាមួយបក្ស និងរដ្ឋអំណាច បង្កើតបានជាកម្លាំងដ៏មហិមាដើម្បីកសាងមាតុភូមិ Cà Mau ឱ្យកាន់តែសម្បូរសប្បាយ។

ទីពីរ សៀវភៅនេះគឺជាអាវុធខាងសតិអារម្មណ៍ដ៏មុតស្រួចដើម្បីតស៊ូប្រឆាំងជាមួយសំដីមួលបង្កាច់ ខុសឆ្គងរបស់ពួកខ្មាំងសត្រូវ។ អានុភាពទាំងនេះតែងឆ្លៀតយកបញ្ហាជនជាតិ និងសាសនា ដើម្បីបំបែកបំបាក់ បំផ្លិចបំផ្លាញផែនមហាសាមគ្គីជនជាតិ។ តាមរយៈការលើកហេតុផលយ៉ាងរឹងមាំ និងភស្តុតាងជាក់ស្តែងដ៏រស់រវើក សៀវភៅនេះបានបញ្ជាក់ថាសង្គមនិយមដែល Việt Nam កំពុងកសាង គឺជាសង្គមប្រកបដោយមនុស្សធម៌ សាមគ្គី ដែលជារមណីយដ្ឋានសម្រាប់បណ្តាជនជាតិជាបងប្អូនបង្កើតសិទ្ធិស្មើភេទ គោរព និងជំនួយឧបត្ថម្ភគ្នាទៅវិញទៅមក ដើម្បីរួមអភិវឌ្ឍន៍។

ការឃោសនា ផ្សព្វផ្សាយយ៉ាងទូលំទូលាយ នឹងជួយឱ្យបងប្អូន Khmer យល់ច្បាស់នូវឧបាយកលដ៏ពិសពុល ពោលគឺមិនត្រូវរង្គោះរង្គើចំពោះព័ត៌មានមិនពិត រួមចំណែករក្សាសន្តិសុខនយោបាយ និងសណ្តាប់ធ្នាប់សង្គមរបស់ភូមិភាគ។

ដើម្បីការឃោសនា ផ្សព្វផ្សាយសម្រេចលទ្ធផលខ្ពស់  រដ្ឋអំណាច រណសិរ្សមាតុភូមិ និងអង្គការមហាជនគ្រប់លំដាប់ថ្នាក់គប្បីមានដំណោះស្រាយព្រមៗគ្នា និងការច្នៃប្រឌិត។

សៀវភៅរបស់អតីតអគ្គលេខាបក្ស Nguyễn Phú Trọng កំពុងត្រូវបានអ្នកជំនាញបកប្រែជាភាសា Khmer ដើម្បីឃោសនានៅក្នុងតំបន់ជនរួមជាតិ។

គួរមានការបកប្រែខ្លឹមសារស្នូលដែលងាយយល់បំផុតសម្រាប់សៀវភៅនេះជាភាសា Khmer ។ ការងារឃោសនា ផ្សព្វផ្សាយត្រូវធ្វើឡើងដោយប៉ិនប្រសប់ បត់បែន តាមបណ្តាញផ្សេងៗគ្នា៖ បញ្ចូលក្នុងកិច្ចប្រជុំជីវភាពនៅតាមភូមិ តាមរយៈតួនាទីរបស់ព្រះសង្ឃ និងអ្នកមានកិត្យានុភាពក្នុងសហគមន៍។ ភ្ជាប់ទ្រឹស្តីជាមួយរឿងរ៉ាវជាក់ស្តែងអំពីការផ្លាស់ប្តូរនៅលើទឹកដីមាតុភូមិខេត្ត Cà Mau ប្រសិទ្ធភាពនៃគោលនយោបាយជនជាតិ និងសាសនារបស់បក្ស និងរដ្ឋដែលបាននិងកំពុងនាំមកនូវជីវភាពសុខដមរមនា សុភមង្គលជូនប្រជាជន។

បច្ចុប្បន្ន សៀវភៅនេះកំពុងត្រូវបានបកប្រែជាភាសា Khmer ដែលមានកម្រាស់ ៥០២ ទំព័រ។ នាពេលកន្លងមក បក្ស និងរដ្ឋបានផ្សព្វផ្សាយប្រគេនទូសៀវភៅ និងសៀវភៅច្បាប់ជាច្រើនក្បាលនៅតាមវត្ត Khmer នានាក្នុងខេត្ត ដើម្បីបង្កើនការងារឃោសនា ផ្សព្វផ្សាយក្នុងតំបន់បងប្អូនជនរួមជាតិ។

ការនាំយកសតិអារម្មណ៍ក្នុងសៀវភៅនេះជូនដល់បងប្អូនជនរួមជាតិ Khmer នៅខេត្ត Cà Mau មិនត្រឹមជាភារកិច្ចនយោបាយប៉ុណ្ណោះទេ ថែមទាំងជាដំណោះស្រាយ ជាមូលដ្ឋានដើម្បីបំពោរបំពូនមូលដ្ឋានគ្រឹះសតិអារម្មណ៍ ពង្រឹងទំនុកចិត្ត និងបង្កើតការព្រមព្រៀងទៀតផង។ តាមរយៈនោះ អាចប្រមូលផ្តុំកម្លាំងទូទាំងជនជាតិ ដើម្បីសម្រេចក្តីបំណងប្រថ្នាខាងអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែសម្បូររុងរឿង និង​សុភមង្គល៕

Đờ Ni - Danh Điệp

ត្រៀមចេញទៅបំពេញកាតព្វកិច្ចជាយុវជន

ជាមួយស្មារតី និងការប្តេជ្ញាខ្ពស់ យុវជនខេត្ត Cà Mau បានត្រៀមលក្ខណៈជាស្រេចសម្រាប់ថ្ងៃបុណ្យទូទាំងប្រជាជន សរសេរបន្តនូវទំព័រសាវតាដ៏អង់អាចក្លាហានរបស់ប្រទេសជាតិ មាតុភូមិ។

ព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងការបោះឆ្នោតបន្ទាប់ពីលើកដំបូងនៃការរួមបញ្ចូលខេត្ត

កាលពីថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០២៥ បានក្លាយជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តសម្រាប់បក្ខភាគ និងប្រជាជនខេត្ត Cà Mau ទាំងមូលខណៈពេលដែលការបោះឆ្នោតតំណាងរដ្ឋសភានីតិកាលទី ១៦ និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់អាណត្តិកាល ២០២៦ - ២០៣១ របស់ខេត្តដែលសម្រេចបានជោគជ័យល្អដោយអត្រាអ្នកទៅបោះឆ្នោតស្ទើគ្រប់ចំនួន។

ពូនផ្តុំគំនិតលះបង់ដើម្បីមាតុភូមិ

នៅបណ្តាថ្ងៃដើមឆ្នាំ គ្រប់តំបន់ភូមិភាគទូទាំងខេត្ត Cà Mau មានការមមាញឹកសម្រាប់ការបញ្ជូនយុវជនឱ្យចេញទៅបម្រើកងទ័ព។ ក្នុងចំណោមនោះ រូបភាពយុវជន Khmer ក្នុងឯកសណ្ឋានយោធាបានបន្សល់ទុកនូវចំណាប់អារម្មណ៍ដ៏ល្អប្រសើរខាងស្មារតីទទួលខុសត្រូវ និងទឹកចិត្តស្នេហាជាតិ ព្រមទាំងបំណងប្រាថ្នាចង់រួមចំណែកលះបង់ដើម្បីប្រទេសជាតិ មាតុភូមិរបស់ខ្លួន។

ជនរួមជាតិ Khmer Cà Mau ត្រៀមជាស្រេចសម្រាប់ទិវាបុណ្យធំ

ក្រោយការរៀបចំឡើងវិញនូវអង្គភាពរដ្ឋបាល ខេត្ត Cà Mau មានជនរួមជាតិ Khmer ជិត ២៧.០០០ គ្រួសារ ជាមួយមនុស្សរាយជាង ១១៦.៦០០ នាក់ និងប្រព័ន្ធវត្តអារាមព្រះពុទ្ធសាសនាថេរវាទ Khmer ដ៏វិសេសវិសាលចំនួន ២៨ វត្ត។ មកដល់ពេលនេះ អាស្រ័យដោយការងារឃោសនាយ៉ាងសម្បូរបែប និងមានប្រសិទ្ធភាព បណ្តាគ្រឹះស្ថានសាសនា និងបងប្អូនពុទ្ធបរិស័ទ Khmer បានត្រៀមជាស្រេចសម្រាប់ថ្ងៃបោះឆ្នោតអ្នកតំណាងរដ្ឋសភានីតិកាលទី XVI និងអ្នកតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់ អាណត្តិ ២០២៦-២០៣១។

Cà Mau ចាត់តាំងជោគជ័យពិធីប្រគល់ និងទទួលយកទ័ពឆ្នាំ ២០២៦

កាលពីព្រឹកថ្ងៃទី ៥ ខែមីនា ទិវាជ្រើសរើសកងទ័ពខេត្ត Cà Mau បានប្រព្រឹត្តទៅក្នុងបរិយាកាសដ៏ឧឡារិក និងសប្បាយរីករាយ ដោយធានាសុវត្ថិភាព និងការប្រកាន់ខ្ជាប់នូវបទប្បញ្ញត្តិ។

សមាជិកអ្នកឈរឆ្នោតតំណាងក្រុមប្រឹក្សាប្រជាជនឃុំ Hồ Thị Kỷ ប្តេជ្ញាចិត្តអនុវត្តល្អភារកិច្ចជាអ្នកតំណាងប្រជាពលរដ្ឋ

សន្និបាតជួបជុំអ្នកបោះឆ្នោតគឺជាឱកាសសម្រាប់បក្ខជនអ្នកឈរឆ្នោតបានជួបដោះដូរជាមួយអ្នកបោះឆ្នោត ព្រមទាំងសម្តែងពីឆន្ទៈរបស់ខ្លួនចំពោះប្រទេសជាតិ មាតុភូមិខណៈពេលដែលខ្លួនបានជាប់ឆ្នោតតំណាងឱ្យប្រជាជន។ ផ្តើមពីនោះ ក៏ជាឱកាសសម្រាប់ប្រជាជនអ្នកបោះឆ្នោតសម្តែងពីតម្រូវការ និងផ្ញើនូវក្តីសង្ឃឹមរបស់ខ្លួនលើអ្នកឈរឆ្នោតពេលដែលបានជាបើឆ្នោតក្លាយជាអ្នកតំណាងឆ្នោត។ សន្និបាតនេះបានប្រព្រឹត្តឡើងដោយផ្តោតលើស្មារតី និងក្តីសង្ឃឹមរបស់ប្រជាជន ព្រមទាំងផ្តោតលើភាពស្មោះត្រង់ ប្រជាធិបតេយ្យ និងបើកទូលាយផងដែរ។

ឃុំ Long Điền ត្រៀមឱ្យថ្ងៃបោះឆ្នោត

អនុវត្តផែនការបោះឆ្នោតជ្រើសរើសតំណាងរដ្ឋសភា និងក្រុមប្រឹក្សាប្រជាជនគ្រប់បណ្តាថ្នាក់ សម្រាប់អាណត្តិ ២០២៦-២០៣១ តហូតមកទល់ពេលនេះ គណៈកម្មាធិការរណសិរ្សមាតុភូមិ Việt Nam ឃុំ Long Điền ក៏បានបញ្ចប់សន្និបាតពិគ្រោះយោបល់លើកទីបី ដើម្បីបញ្ចប់បញ្ជីឈ្មោះបេក្ខជនផ្លូវការសម្រាប់អ្នកតំណាងឆ្នោតនៃក្រុមប្រឹក្សាប្រជាជនឃុំ។

ភូមិស្រុកអឹកធឹកទទួលនិទាឃរដូវ

ប៉ុន្មានថ្ងៃនេះ បរិយាកាសទទួលអំណរបុណ្យ Tết កាន់តែមានភាពអឹកធឹកនៅតាមតំបន់ភូមិស្រុកទូទាំងខេត្ត។ ជីវភាពសម្ភារៈ និងស្មារតីរបស់បងប្អូនប្រជាជនកំពុងមានភាពប្រសើរឡើងសម្រាប់តំបន់ជនរួមជាតិភាគតិចខេត្ត Cà Mau។

ប្រមូលផ្តុំអភិវឌ្ឍន៍តំបន់ជនជាតិភាគតិចដំណាក់កាល ២០២៦-២០៣០

ឈានចូលដំណាក់កាលឆ្នាំ ២០២៦-២០៣០ ការប្រមូលផ្តុំអភិវឌ្ឍន៍តំបន់ជនជាតិភាគតិចនឹងបន្តជាភារកិច្ចដ៏សំខាន់របស់ខេត្ត Cà Mau ដើម្បីបង្រួមគម្លាតការអភិវឌ្ឍរវាងបណ្តាតំបន់ដែលបានអនុវត្តគោលដៅនៃការបង្កើនផ្តុំ ចីរភាព និងធានាថាគ្មាននរណាម្នាក់ត្រូវទុកចោលឡើយ។

គិតគូរលំនៅឋានជូនជនរួមជាតិភាគតិច

ក្នុងដំណើរអនុវត្តបណ្តាគោលនយោបាយសុខុមាលភាពសង្គម សម្រាប់តំបន់ជនរួមជាតិភាគតិច ការឧបត្ថម្ភលំនៅឋានជូនគ្រួសារមានស្ថានភាពលំបាក តែងបានចាត់ទុកជាភារកិច្ចស្នូល។ រយៈពេលកន្លង ផ្តើមពីការឧបត្ថម្ភរបស់រដ្ឋ រួមជាមួយការព្រួតដៃរបស់អង្គការ ស្ថាប័ន និងសហគមន៍ ផ្ទះមហាសាមគ្គីជាច្រើនបានសង់ថ្មី និងកែជួសជុល នាំមកនូវភាពសប្បាយរីករាយ អំពីលំនៅឋានស្ថេរភាពជូនជនរួមជាតិ។