Chủ nhật, 11-10-26 10:51:54
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

សម្រស់ប្រពៃណីរបស់នារី Khmer

Báo Cà Mau ក្នុងឱកាសអបអរសាទរទិវានារីអន្តរជាតិ ៨ មីនា ឆ្នាំ ២០២៦ យើងទាំងអស់គ្នារួមគ្នារំលឹក និងវាយតម្លៃខ្ពស់ចំពោះការរួមចំណែកយ៉ាងស្ងៀមស្ងាត់របស់នារី Khmer លើទឹកដី Cà Mau - ដែលជាអ្នកខិតខំថែរក្សាអត្តសញ្ញាណជាតិ ព្រមទាំងមានភាពរស់រវើក សមត្ថភាពមោះមុតឈានឡើង រួមចំណែកកសាងភូមិស្រុកឱ្យកាន់តែរីកចម្រើន។

រូបភាពនារី Khmer មានសទ្ធាជ្រះថ្លាចំពោះព្រះពុទ្ធសាសនាក្នុងឱកាសបុណ្យទានផ្សេងៗ បានក្លាយជាសម្រស់ប្រពៃណីដ៏មានតម្លៃរបស់ភូមិភាគ។

រក្សា "ប្រទីប" ក្រោមដំបូលវត្តព័ណ៌លឿង

នៅតាមភូមិស្រុកទូទាំងខេត្ត Cà Mau នារី Khmer តែងលេចឡើងដោយសម្រស់ទន់ភ្លន់ និងគុណធម៌។ យោងតាមការប្រៀនប្រដៅក្នុងច្បាប់ស្រី ពួកគាត់បានអប់រំអំពីភាពអត់ធ្មត់ សុភាពរាបសារ និងកតញ្ញុតាធម៌។ ក្នុងជីវភាពជំនឿសាសនា ពួកគាត់គឺជា "អ្នករក្សាប្រទីប" ដ៏ពិតប្រាកដ។ ក្រោមដំបូលវត្តមុនីវង្សាបុប្ផារាម វត្តបុប្ផារាម ឬវត្តសិរីពោធិមង្គលពុតធ្លេចាស់។ល។ រូបភាពរបស់មីងៗ និងបងស្រីទាំងឡាយដែលបានរៀបចំទេយ្យទានសម្រាប់ប្រគេនព្រះសង្ឃ បានក្លាយជាលក្ខណៈវប្បធម៌ដ៏វិសេសវិសាលរបស់មូលដ្ឋាន។

ពួកគាត់មិនត្រឹមតែជាអ្នកថែរក្សាភាសា និងអក្សរសាស្ត្រប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាអ្នកបន្តវេនរក្សាមុខរបរប្រពៃណីយ៉ាងស្ងៀមស្ងាត់ រួមចំណែកញ៉ាំងឱ្យផ្ទាំងទស្សនីយភាពវប្បធម៌ចម្រុះពណ៌នៃខេត្តយើងកាន់តែមានភាពស្រស់បំព្រងថែមទៀតផង។

ភាពមោះមុតលើតំបន់ដីប្រៃ

ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ នារី Khmer Cà Mau កាន់តែមានភាពរស់រវើក និងជឿជាក់លើការអះអាងពីតួនាទីរបស់ខ្លួនក្នុងជីវភាពសង្គម។ នៅតាមឃុំ៖ Thới Bình, U Minh, Vĩnh Lợi, Hoà Bình បងប្អូននារីជាច្រើនរូបបានក្លាយជាបុគ្គលឆ្នើមក្នុងផលិតកម្ម និងធ្វើអាជីវកម្មពូកែ។ ពួកគាត់បានប្តេជ្ញាចិត្តផ្លាស់ប្តូររចនាសម្ព័ន្ធខាងដាំដំណាំ និងសត្វចិញ្ចឹម ដោយអនុវត្តបច្ចេកទេសចិញ្ចឹមបង្កងតាមបែបធម្មជាតិ និងចិញ្ចឹមក្តាមឱ្យស្របតាមស្តង់ដារគុណភាពខ្ពស់ រួមចំណែកបង្កើនចំណូល និងអភិវឌ្ឍសេដ្ឋកិច្ចភូមិភាគ។

នារីសម័យបច្ចុប្បន្ន មិនត្រឹមតែជាភរិយា និងជាមាតាប៉ុណ្ណោះទេ ថែមទាំងរួមចំណែកថែរក្សាភាសា និងអក្សរសាស្ត្រជាតិ។ (ក្នុងរូបថត៖ អ្នកគ្រូ Danh Thị Chi គ្រូបង្រៀនអក្សរ Khmer នៅវិទ្យាល័យជនជាតិអន្តរវាសិកខេត្ត Cà Mau)។

ក្រុមសហការតម្បាញដោយហត្ថកម្ម ធ្វើប្រហុក ធ្វើនំជាច្រើន ដែលដឹកនាំដោយនារី Khmer  បានបង្កើតការងារធ្វើជូនពលករក្នុងស្រុករាប់រយនាក់ ជួយឱ្យគ្រួសារជាច្រើនចាកផុតពីភាពក្រីក្រប្រកបដោយចីរភាព។ ទន្ទឹមនឹងនោះ ក៏មាននារីបញ្ញវន្ត និងកម្មាភិបាលជាជនជាតិ Khmer មិនតិចរូបឡើយ កំពុងបម្រើការងារនៅតាមស្ថាប័ន មន្ទីរ អង្គភាពនានារបស់ខេត្ត ដោយបានរួមចំណែកបញ្ញាញាណដល់ការអភិវឌ្ឍរួមរបស់ខេត្ត Cà Mau ។

ការផ្សារភ្ជាប់យ៉ាងត្រចះត្រចង់

សម្លឹងមើលផ្ទៃមុខដ៏ស្រស់ថ្លារបស់បងប្អូននារី Khmer Cà Mau យើងអាចមើលឃើញពីការផ្សារភ្ជាប់គ្នាយ៉ាងចុះសម្រុងរវាងប្រពៃណី និងទំនើបភាព៖ ដៃម្ខាងថែរក្សានូវរាល់តម្លៃសីលធម៌ប្រពៃណី ដៃម្ខាងទៀតក្តាប់យកឱកាសនៃសម័យកាលបច្ចេកវិទ្យាឌីជីថល។ ពួកគាត់មានភាពទាក់ទាញជាមួយសម្លៀកបំពាក់ប្រពៃណីនាថ្ងៃបុណ្យទាន ព្រមទាំងមានភាពជំនាញ និងជឿជាក់ក្នុងឈុតអាវវែង ឬសម្លៀកបំពាក់ការិយាល័យប្រចាំថ្ងៃ។

ការផ្លាស់ប្តូររីកចម្រើនរបស់នារី Khmer គឺជាសក្ខីភាពនៃស្មារតីសមភាព និងបំណងប្រាថ្នាចង់អភិវឌ្ឍប្រកបដោយចីរភាពសម្រាប់តំបន់ដីចុងជ្រោយបង្អស់របស់ប្រទេស៕

Đờ Ni - Danh Điệp

ប្រតិបត្តិពិធីកិច្ចសាសនា ផ្សារភ្ជាប់សហគមន៍

នៅតាមបណ្តាវត្តអារាមព្រះពុទ្ធសាសនាថេរវាទ ប្រជាពុទ្ធបរិស័ទ Khmer ទាំងឡាយតែងអញ្ជើញទៅវត្តដើម្បីបំពេញកិច្ចសាសនាជាប្រចាំ ៤ លើកក្នុងមួយខែ រួមមានថ្ងៃ៖ ៨ កើត, ១៥ កើត (ពេញបូណ៌មី), ៨ រោច និងថ្ងៃដាច់ខែតាមចន្ទគតិ។

បេតិកភណ្ឌសាស្ត្រាស្លឹករឹត

សាស្ត្រាស្លឹករឹត គឺជាបេតិកភណ្ឌឯកសារដ៏វិសេសវិសាល ដែលរក្សាទុកនូវវប្បធម៌របស់ជនរួមជាតិ Khmer។

អត្ថន័យនៃការរួមបញ្ចូលគ្នារវាងសត្វមករ និងនាគ

ក្នុងសិល្បៈស្ថាបត្យកម្មវត្តអារាម Khmer Nam Bộ បណ្តារូបសត្វដ៏ពិសិដ្ឋ និងក្បូរក្បាច់រចនាចម្លាក់ តុបតែង បានបង្កប់នូវតម្លៃវប្បធម៌ ជំនឿសាសនាយ៉ាងជ្រាលជ្រៅរបស់ជនរួមជាតិ Khmer។ ក្នុងនោះ តាមបណ្តោយកន្ត្រាក់ជណ្តើរ ដំបូលកោង ឬជើងសសរ ភាគច្រើនតែងតែតុបតែងរូបសត្វមករ រួមផ្សំជាមួយពស់នាគរាជជាប្រចាំ។

លក្ខណៈវប្បធម៌ពេញដោយក្តីករុណា

សម្រាប់ប្រជាជន Khmer គ្រប់ទិដ្ឋភាពនៃជីវិតសហគមន៍ ចាប់ពីពិធីកិច្ចសាសនាដ៏ឧឡារិករហូតដល់សកម្មភាពជាប្រចាំថ្ងៃ គឺមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយវត្តអារាម។ ទំនាក់ទំនងដ៏ជ្រាលជ្រៅនេះបានបង្កឱ្យមានវប្បធម៌ប្រពៃណីនៃសេចក្តីករុណាយ៉ាងជ្រាលជ្រៅ៖ "ការធ្វើទាន" (ការធ្វើវេនចង្ហាន់ប្រគេនព្រះសង្ឃតាមវត្តអារាម)។

ទីតាំងបុរាណនៅកណ្តាលទីក្រុង

ដោយមានទីតាំងស្ថិតនៅតាមបណ្តោយប្រឡាយ Bạc Liêu - Cà Mau នៃភូមិសាស្ត្រសង្កាត់ Bạc Liêu វត្តបុរាណ Phước Đức (ឬហៅថាវត្ត Bang) ជាបេតិកភណ្ឌផ្នែលខាងស្ថាបត្យកម្មបុរាណ និងសិល្បៈដ៏យូរអង្វែងរបស់សហគមន៍ Hoa ដ៏ស្រស់ស្អាត និងអស្ចារ្យខ្លាំងណាស់។

សាយភាយនៃស្មារតីកត្តញ្ញូ និងក្ដីស្រឡាញ់

ក្នុងបរិយាកាសដ៏ស្ងប់ស្ងាត់នៃខែ ៧ តាមច័ន្ទគតិ វត្តអារាមខាងឧត្តរនិកាយទូទាំងខេត្ត Cà Mau បានរៀបចំពិធីបុណ្យ Vu Lan យ៉ាងឱឡារិកដើម្បីជាការតបស្នគុណរបស់កូនចៅចំពោះឪពុកម្តាយ។ ផ្តើមពីពិធីកិច្ចនៃព្រះពុទ្ធសាសនា បុណ្យ Vu Lan បានក្លាយជាប្រពៃណីវប្បធម៌ដ៏ស្រស់ស្អាត ដោយរំលឹកដល់មនុស្សគ្រប់គ្នាឱ្យសម្តែងអំពីកត្តញ្ញូរបស់ខ្លួនចំពោះកូនបុព្វការីជន មានមាតាបិតាជាដើម។

កន្លែងអភិរក្សប្រភពចំណេះដឹង និងវប្បធម៌ Khmer

ក្នុងបរិវេណវត្តព្រះពុទ្ធសាសនាទក្ខិណានិកាយ Khmer ក្រៅពីព្រះវិហារដ៏ជាទីខ្ពង់ខ្ពស់ក្រៃលែង មានស្ថាបត្យកម្មមួយទៀតដែលមានផ្ទៃដីទំហំតូច ប៉ុន្តែមានលក្ខណៈពិសេស នោះគឺហោត្រ័យ ឬហៅថា បណ្ណាល័យ។ នរះមិនត្រឹមជាទីកន្លែងសម្រាប់តម្កល់គម្ពីរព្រះវិន័យ ធម៌ប៉ុណ្ណោះទេ បណ្ណាល័យតម្កល់គម្ពីរបានចាត់ទុកជា “ព្រលឹង” សម្រាប់រក្សាប្រភពចំណេះដឹង ស្មារតីនិងវប្បធម៌របស់សហគមន៍ទាំងមូលទៀតផង។

ចំណុចលេចធ្លោនៃវត្តអារាម Khmer

បង្គោលទង់សាសនានៅតាមទីធ្លានៃវត្តអារាម Khmer Nam Bộ មិនត្រឹមតែជាចំណុចលេចធ្លោផ្នែកខាងស្ថាបត្យកម្មប៉ុណ្ណោះទេ ថែមទាំងជានិមិត្តរូបខាងវិញ្ញាណដ៏ពិសិដ្ឋរបស់ប្រជាជន Khmer ទៀតផង។

ទីលានកំសាន្តក្រោមដំបូលវត្ត

សម្រាប់កុមារ Khmer នៅឃុំ Hồ Thị Kỷ រដូវវិស្សមកាលឆ្នាំនេះអាចនិយាយបានថា ជារដូវកាលមួយដែលគួរឱ្យចងចាំនៅរាល់បណ្តារូបភាពដ៏ស្រស់ស្អាតមួយ - ការចងចាំនៃទីលានកំសាន្តសប្បាយក្រោមដំបូលវត្តអារាម ជាកន្លែងដែលសំណើចលាយឡំជាមួយចំណេះដឹង សេចក្តីស្រឡាញ់ និងការចែករំលែកនៅពេលរសៀលដ៏ស្ងប់ស្ងាត់មួយផងដែរ។

បង្កើនទំនុកចិត្តសម្រាប់ជនរួមជាតិ Khmer

ចាប់ពីវត្តមុនីវង្សា បុប្ផារាម ដែលមានទីតាំងស្ថិតនៅភូមិលេខ ១០ សង្កាត់ An Xuyên ការផ្លាស់ប្តូរនៃជីវភាពរស់នៅរបស់បងប្អូន Khmer គឺជាក់ស្តែងជាប្រចាំថ្ងៃ។ ជុំវិញបរិវេណវត្តនេះ មានគ្រួសារប្រមាណជិត ១០០ គ្រួសារ ដែលភាគច្រើនសុទ្ធសឹងជាអ្នកប្រកបរបររកប្រាក់ចិញ្ចឹមជីវិតតាមរយៈការជួញដូរខ្នាតតូច ធ្វើការស៊ីឈ្នួលដោយកម្លាំងពលកម្ម និងអាជីវកម្មគ្រួសារ។ ប្រសិនបើពីមុនមានគ្រួសារក្រីក្រជាង ១០ គ្រួសារ និងគ្រួសារប្រកៀកបន្ទាត់ក្រប្រហែល ២០ គ្រួសារ សព្វថ្ងៃនេះលែងមានគ្រួសារក្រីក្រ ឬប្រកៀកបន្ទាត់ក្រទៀតនោះទេ ហើយជីវភាពរស់នៅក៏មានភាពប្រសើរជាងមុនផងដែរ។