Chủ nhật, 16-8-26 20:10:07
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

រានទេវតារបស់ជនរួមជាតិ Khmer

Báo Cà Mau រានទេវតាជារូបភាពធ្លាប់តែបានស្គាល់ តែងមានវត្តមាននៅមុខផ្ទះហាក់បីដូចជាទីបង្អែកស្មារតីដ៏រឹងមាំរបស់បងប្អូនជនរួមជាតិ Khmer Nam Bộ។ ប្រសិនបើបងប្អូនជនជាតិ Việt Nam ហៅថាអាសនៈសួគ៌ ឬក៏អាសនៈឋានសួគ៌របស់ព្រះអាទិទេពសម្រាប់គោរពបូជាមេឃដី គឺជនរួមជាតិ Khmer មានការបកស្រាយផ្ទាល់ខ្លួនរបស់ពួកគេ៖ វាជាកន្លែងមួយសម្រាប់ងាកឆ្ពោះទៅរកទេវតា និងព្រះពុទ្ធ ដែលបង្ហាញពីជំនឿយ៉ាងជ្រាលជ្រៅលើពិភពអរូបី និងច្បាប់កម្មផលមានបុណ្យបាបជាដើម។

បច្ចុប្បន្ន រានទេវតាតែងត្រូវបានគ្រួសារ Khmer ជាច្រើនរក្សាយ៉ាងខ្ជាប់ខ្ជួន។

អាសនៈទេវតារបស់ជនរួមជាតិ​ Khmer​ ធម្មតា​ត្រូវ​បាន​សាងសង់ខ្ពស់ផុតពីដី ដោយធ្វើពី​ឈើ ឬ​ស៊ីម៉ង់ត៍ ជាមួយ​នឹង​តុ​តូច​មួយ​នៅ​ខាងក្នុង​សម្រាប់​ដាក់ស្លាធម៌ ធូប ទៀនចង្កៀង និង​គ្រឿង​បូជាផ្សេងៗ។ មិន​ដូច​ការ​គោរព​បូជា​មេឃ​បែប​បុរាណ​របស់​សហគមន៍​កសិកម្ម​នោះទេ រានទេវតារបស់ Khmer ​ទទួល​ឥទ្ធិពល​យ៉ាង​ខ្លាំងចំពោះ​ព្រះពុទ្ធសាសនា​ថេរវាទ។ ជនជាតិ​ Khmer ​មិន​ត្រឹម​តែ​ចាត់​ទុក​វា​ជា​កន្លែង​មួយ​សម្រាប់​គោរព​បូជា "ទេវតា​សួគ៌" ក្នុង​ន័យ​ថា​ជា​ទេវតា​ដ៏​ខ្ពង់ខ្ពស់ប្រសើរក្រៃលែង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជា​កន្លែង​មួយ​សម្រាប់​ងាក​ទៅ​រក​ទេវតា និង​ជាពិសេស​ព្រះពុទ្ធ ដែល​ជា​អ្នក​ត្រាស់ដឹង​ហើយតែងជួយបង្ហាញ​ណែនាំផ្លូវឱ្យ​មនុស្សសត្វទាំងពួងទៅរក​សេចក្តី​ល្អ។ រៀងរាល់ល្ងាច ឬថ្ងៃឈប់សម្រាក ក្រុមគ្រួសារបាននាំគ្នាអុជធូប ថ្វាយទឹកអប់ផ្កា និងផ្លែឈើ និងអធិស្ឋានដោយស្មោះអស់ពីចិត្តដើម្បីសុំសុខសន្តិភាព និងការប្រមូលផលពេញដោយបរិបូរណ៍ និងជីវិតរស់នៅប្រកបដោយភាពរុងរឿង។

ពិធីថ្វាយទេវតាបានបង្ហាញច្បាស់ពីជំនឿដ៏ជ្រាលជ្រៅសម្រាប់ខាងវិញ្ញាណ និង ច្បាប់លោកិយ៍។

ទានទេវតាបានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីជំនឿរបស់ប្រជាជន Khmer ថាមនុស្សរស់នៅចន្លោះស្ថានសួគ៌ និងផែនដី ស្ថិតនៅក្រោមច្បាប់ធម្មជាតិ និងកម្មផល។ ការគោរពបូជាមិនត្រឹមតែសម្រាប់ស្វែងរកពរជ័យប៉ុណ្ណោះទេ ថែមទាំងបម្រើជាការរំលឹកដល់មនុស្សម្នាក់ៗឱ្យរស់នៅប្រកបដោយគុណធម៌ ជៀសវាងអំពើអាក្រក់ និងខិតខំកសាងសន្សំកុសលផលបុណ្យសម្រាប់ខ្លួនឯង និងក្រុមគ្រួសារផងដែរ។

ពិធីសែនទទួលទេវតា គឺជាជំនឿមិនអាចខ្វះបានរបស់បងប្អូនជនរួមជាតិ Khmer ក្នុងរាល់បណ្តាពិធីបុណ្យទានប្រពៃណី។

សព្វថ្ងៃនេះ បើទោះបីជាមានការផ្លាស់ប្តូរជាច្រើនក្នុងជីវិតសម័យទំនើបក៏ដោយ រូបភាពនៃរានទេវតានៅតែត្រូវបានរក្សានៅតាមបណ្តាគ្រួសារ Khmer ជាច្រើនផងដែរ។ នេះគឺជានិមិត្តរូបនៃជំនឿ ការតភ្ជាប់រវាងមនុស្ស និងចក្រវាល ព្រមទាំងបណ្តាតម្លៃខាងវិញ្ញាណដ៏ស្ថិតស្ថេរចិរកាលទៀតផង៕

Danh Nguyên

ម្ហូប Hoa ដ៏ឆ្ងាញ់ពិសារ

ពីមុខម្ហូបពិសេសៗក្នុងស្រុកដ៏សម្បូរបែបដូចជា កំពឺស និងបង្គាសមុទ្រ សហគមន៍ Hoa ខេត្ត Cà Mau បានច្នៃទៅជាមុខម្ហូបដ៏ឆ្ងាញ់ៗជាច្រើនប្រភេទ ជាពិសេស ប្រហិត ដែលបន្ថែមរសជាតិទាក់ទាញដល់អាហារ និងគួរឱ្យចាប់អារម្មណ៍ផងដែរ។

អភិរក្សវប្បធម៌ប្រពៃណីពីទីកំណើតគ្រួសារ

គ្រួសារខ្មែរជាច្រើននៅ Cà Mau គឺជាទីកំណើតដែលតែងថែរក្សា និងបន្តអភិរក្សតម្លៃវប្បធម៌ប្រពៃណីដ៏ល្អផូរផង់របស់ជនរួមជាតិ Khmer អស់ជាច្រើនជំនាន់មកហើយដែរ។

ទាញយកតម្លៃវប្បធម៌នៃវត្តអារាម Khmer

Cà Mau ជាទឹកដីមានលក្ខណៈវប្បធម៌ពិសេសរបស់បងប្អូនជនរួមជាតិទាំង ៣ រួមមាន៖ Kinh - Khmer - Hoa រស់នៅច្រើន បណ្តាវត្តអារាមព្រះពុទ្ធសាសនាថេរវាទក៏កំពុងមានភាពរីកចម្រើនយ៉ាងសកម្មផងដែរ។ នេះមិនត្រឹមតែជាកន្លែងស្ងប់ស្ងាត់សម្រាប់ខាងការប្រណិបត្តិធម៌ប៉ុណ្ណោះទេ វត្តអារាម Khmer ទាំងឡាយកំពុងក្លាយជាមជ្ឈមណ្ឌលទេសចរណ៍ខាងវិញ្ញាណ វប្បធម៌ និងសហគមន៍ដ៏រស់រវើកទៀតផង។

អស្ចារ្យនៃផ្ទាំងគំនូរភ័ព្វវាសនា

សម្រាប់សហគមន៍ Hoaនៅ Cà Mau វត្តអារាម និងទីសក្ការៈបូជាមិនត្រឹមតែជាកន្លែងនៃសកម្មភាពវប្បធម៌ និងសាសនាប៉ុណ្ណោះទេ ថែមទាំងបានរក្សាតម្លៃវប្បធម៌ប្រពៃណីទៀតផង ក្នុងនោះមានផ្ទាំងគំនូរនៃភ័ព្វវាសនាដែលតំណាងឱ្យសំណាងល្អ។

អប្សរា - សម្រស់ដ៏បរិសុទ្ធនៃសិល្បៈ Khmer

នៅក្នុងសិល្បៈប្រពៃណី Khmer របាំអប្សរាត្រូវបានចាត់ទុកជានិមិត្តរូបនៃសម្រស់ដ៏បរិសុទ្ធ លក្ខណៈ និងស្មារតីមនុស្សធម៌ផងដែរ។ បំផុសគំនិតដោយទេពធីតាអប្សរាក្នុងទេវកថា Ấn Độ និងទទួលមរតក និងអភិវឌ្ឍតាមរយៈសិល្បៈអង្គរ របាំនេះបានស្ងើចសរសើរពីសម្រស់ស្ត្រី ខណៈពេលដែលបង្ហាញពីសេចក្តីប្រាថ្នាសម្រាប់ជីវិតដ៏សុខសាន្ត សុភមង្គល និងវិបុលភាព។ ជាច្រើនសតវត្សមកហើយ រូបភាពអប្សរាបានក្លាយជាទម្រង់សិល្បៈតំណាងមួយ ដែលបង្កើតអត្តសញ្ញាណវប្បធម៌របស់សហគមន៍ Khmerផងដែរ។

លំនឹងទំនុកចិត្ត ខិតខំអស់ពីសមត្ថភាពបន្ទាប់ពីការរៀបចំភូមិ អនុសង្កាត់ឡើងវិញ

បន្ទាប់ពីការរៀបចំឡើងវិញ និងការបង្រួបបង្រួមភូមិ និងអនុសង្កាត់ស្របតាមគោលនយោបាយនៃការធ្វើឱ្យបរិធានរដ្ឋបាលមានភាពប្រសើរឡើង បណ្តាភូមិភាគជាដែលមានជនរួមជាតិ Cà Mau រស់នៅច្រើនទូទាំងខេត្ត Cà Mau មានរដ្ឋបាលធំទូលាយជាង ហើយចំនួនប្រជាជន និងតម្រូវការខាងកាងារក៏ច្រើនជាងមុន។ ក្នុងបរិបទនេះ កងជួរកម្មាភិបាលបក្ខជនជាជនជាតិ Khmer នៅតែបន្តដើរតួនាទីនយោបាយស្នូលនៅតាមមូលដ្ឋាន ក្លាយជាស្ពានតភ្ជាប់ដ៏សំខាន់រវាងគណៈកម្មាធិការបក្ស រដ្ឋអណាចភូមិភាគ និងប្រជាជន ពង្រឹងផែនមហាសាមគ្គីទូទាំងជនជាតិ និងបង្កើតសន្ទុះសម្រាប់ការអភិវឌ្ឍភូមិភាគផងដែរ។

អស្ចារ្យនៃទំនៀមរៀបអាពាហ៍ពិពាហ៍របស់ជនជាតិ Hoa

ជាប្រពៃណីវប្បធម៌ដ៏ស្រស់ស្អាត ពិធីមង្គលការរបស់សហគមន៍ Hoa នៅ Cà Mau ថ្វីត្បិតតែមានភាពសាមញ្ញជាងសម្រាប់ជីវិតសម័យទំនើបសព្វថ្ងៃក៏ដោយ ក៏នៅតែរក្សាបានទំនៀមទម្លាប់ប្រពៃណីដ៏អស្ចារ្យជាច្រើនផងដែរ។

និមិត្តរូបនៃទេពប្រណមក្នុងស្ថាបត្យកម្មវត្ត Khmer

នៅតំបន់វាលរាបទន្លេគឺវឡុង វត្តអារាមនៃព្រះពុទ្ធសាសនាថេរវាទ Khmer មិនត្រឹមតែជាមជ្ឈមណ្ឌលសម្រាប់សកម្មភាពខាងវិញ្ញាណប៉ុណ្ណោះទេ ថែមទាំងរក្សានូវតម្លៃស្ថាបត្យកម្មដ៏ពិសេសមួយផងដែរ។ រូបចម្លាក់ទេពប្រណម ដែលដៃទាំងទ្វេលើកប្រណមសំពះគោរពនៅតាមមុខខ្លោងទ្វារវត្ត តំណាងឱ្យស្មារតីនៃការការពារព្រះធម៌ និងចរិយាមារយាទរបស់ប្រជាជន Khmer ផងដែរ។

ចង្វាក់នៃបេតិកភណ្ឌវប្បធម៌ Khmer

ក្នុងឃ្លាំងនៃសិល្បៈប្រជាប្រិយ Khmer Nam Bộ របាំស្គរឆៃយុំាគឺជាទម្រង់សិល្បៈសម្តែងដ៏ពិសេសមួយ ដែលរួមបញ្ចូលគ្នាយ៉ាងរលូនរវាងតន្ត្រី របាំ និងស្មារតីខាងក្បាច់គុន។ ជាមួយនឹងសំឡេងដ៏រស់រវើក និងចលនាដ៏ខ្លាំងក្លា ភ្លេងឆៃយុំាមិនត្រឹមតែរួមចំណែកដល់បរិយាកាសរស់រវើកនៃពិធីបុណ្យប្រពៃណីប៉ុណ្ណោះទេ ថែមទាំងតំណាងឱ្យកម្លាំងសាមគ្គី និងអត្តសញ្ញាណវប្បធម៌ Khmer ទៀតផង។

នំបញ្ចុកខ្ទិះដូង ម្ហូប Khmer ដ៏ពិសេសមួយមុខ

និយាយអំពីម្ហូប Khmer Nam Bộ ក្រៅពីសម្លទឹកនំបញ្ចុក ឬម្ហូបដែលធ្វើឡើងដោយមាំប្រហុក នំបញ្ចុកខ្ទិះដូង មិនអាចមើលរំលងបាននោះទេ។ ម្ហូបសាមញ្ញ ប៉ុន្តែមានសារៈសំខាន់ខាងវប្បធម៌នេះលេចឡើងនៅក្នុងតំបន់ជាច្រើននៅតំបន់ Nam Bộ ជាទីតាំងដែលប្រជាជន Khmer រស់នៅច្រើនកុះករ ជាពិសេសនៅ An Giang ជាតំបន់ដែលនំបញ្ចុកខ្ទិះដូងក្លាយជារសជាតិពិសេសមួយដែលភ្ញៀវទេសចរជាច្រើនចង់ភ្លក់។